កម្លាំងទាក់ទាញនៃមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang

(VOVWORLD) - ក្រោយរយៈពេល៧ឆ្នាំចាប់ផ្ដើមសកម្មភាពមក មណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang បានសម្រេចការកសាងរួចរាល់ ហើយកំពុងជំរុញល្បឿនទាក់ទាញវិនិយោគទុន។ 
កម្លាំងទាក់ទាញនៃមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang - ảnh 1 ពិធីបើកសម្ពោធរោងចក្រ Tokyo Keiki Precision Technology របស់ជប៉ុន នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang 


នេះជាមណ្ឌលមួយក្នុងចំណោមមណ្ឌលបច្ចេកវិទ្យាខ្ពស់ទាំង៣ក្នុងទូទាំងប្រទេស ដែលបានរដ្ឋាភិបាលចេញផ្សាយគោលនយោបាយអនុគ្រោះ ដើម្បីអភិវឌ្ឍន៍។ មណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang ជាកន្លែងចាប់បដិសន្ធិសហគ្រាសបច្ចេកវិទ្យា ខ្ពស់ ដើម្បីអភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រ ឧស្សាហកម្មនៃតំបន់ភាគកណ្ដាលនិង តំបន់ Tay Nguyen។

        មជ្ឈឹមនិងទីក្រុង Da Nang បានបណ្ដាក់ទុនជាង១៩០០ពាន់លានដុង ដើម្បី សម្រេចផ្នែកហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang។ រហូតដល់ ពេលនេះ មណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang មានផ្ទៃដីចំនួន៤០០ហិកតា ដើម្បី បម្រើវិនិយោគិន ហើយកំពុងបើកទូលាយថែមទៀត។ នាបច្ចុប្បន្ន មណ្ឌលនេះ មានការវិនិយោគពីគម្រោងការណ៍ចំនួន១០ ដោយដើមទុនសរុប២៥០លាន ដុល្លាអាមេរិក ក្នុងនោះមានគម្រោងការណ៍ដោយ១០០%ទុនបរទេសចំនួន៣ គម្រោង។ លោក Doan Ngoc Hung Anh អនុប្រធានគណៈកម្មការគ្រប់គ្រង មណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang បានឲ្យដឹងថា ចាប់ពីដើមឆ្នាំមក រដ្ឋាភិបាល បានចេញផ្សាយ គោលនយោបាយអនុគ្រោះជាច្រើន ព្រមទាំងរួមជាមួយប្រសិទ្ធភាពនៃសប្ដាហ៍កិច្ចប្រជុំកំពូល APEC 2017 នោះ បានធ្វើឲ្យវិនិយោគិនយ៉ាង ច្រើនកុះករនៅក្នុងនិងក្រៅប្រទេសមកស្វែងរកឱកាសវិនិយោគនៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang។ លោក Doan Ngoc Hung Anh បានឲ្យដឹងថែមទៀតថា៖

        “យើងខ្ញុំបានកសាងផែនការជំរុញការទាក់ទាញវិនិយោគិន ឧទ្ទេសនាមអំពី មណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang តាមរយៈមធ្យោបាយផ្សព្វផ្សាយសាធារណៈ នៅឯបរទេស ក៏ដូចជាជួបសន្ទនាដោយផ្ទាល់ជាមួយវិនិយោគិនមានសក្ដានុពល ។ ក្នុងឱកាសសប្ដាហ៍កិច្ចប្រជុំកំពូល APEC នាពេលកន្លងទៅ យើងខ្ញុំបានតភ្ជាប់ ជាមួយវិនិយោគិនមួយចំនួន។ នាអនាគតនឹងមានគម្រោងការណ៍ធំមួយ ហើយ ប្រសិនបើគម្រោងការណ៍នេះទទួលបានជោគជ័យ គឺនាំមកនូវកម្លាំងចលករដ៏ ធំធេងក្នុងការអភិវឌ្ឍមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang”។

កម្លាំងទាក់ទាញនៃមណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang - ảnh 2 រោងចក្រ Tokyo Keiki 

        មណ្ឌលបច្ចេកវិទ្យាខ្ពស់ Da Nang ជាមណ្ឌលមួយក្នុងចំណោមមណ្ឌល បច្ចេកវិទ្យាខ្ពស់ថ្នាក់ជាតិទាំង៣ រួមជាមួយមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac នៅ រដ្ឋធានីហាណូយ និងមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ ដែលទទួលបាន គោលនយោបាយអនុគ្រោះជាច្រើនពីរដ្ឋាភិបាល ដើម្បីទាក់ទាញវិនិយោគិន។ គម្រោងការណ៍វិនិយោគថ្មីក្នុងមណ្ឌលបច្ចេកវិទ្យាទាំងនេះ ត្រូវបានលើកលែង ប្រាក់ជួលដី។ គម្រោងការណ៍វិនិយោគថ្មីដោយដើមទុនជាង៣លានលានដុង នឹង ទទួលបានកម្រិតពន្ធអនុគ្រោះ តែ១០%ក្នុងរយៈពេល៣០ឆ្នាំ លើកលែងពន្ធលើ ប្រាក់ចំណូលរបស់សហគ្រាស និងកាត់បន្ថយពន្ធ លើកលែងពន្ធចំពោះទំនិញ នាំចូល ជាដើម។ លោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុង Da Nang ចាត់ទុកថា៖

        “នេះជាទិសដៅដ៏ត្រឹមត្រូវណាស់ ដែលនាំមកនូវប្រសិទ្ធភាពយ៉ាងឆាប់ រហ័ស។ យើងអាចទទួលបានប្រាក់ចំណូលដ៏ធំធេង បង្កើតឡើងកម្លាំងពលករ មានថ្វីដៃជំនាញ ហើយជួយទីក្រុងអភិវឌ្ឍន៍លើវិស័យជាច្រើន”។

        ក្រោយពីជោគជ័យនៃសប្ដាហ៍កិច្ចប្រជុំកំពូល APEC ២០១៧ ទីក្រុង Da Nang ប្ដេជ្ញាចិត្តជំរុញខ្លាំងការទាក់ទាញទុនវិនិយោគក្នុងឆ្នាំ២០១៨។ ក្នុងទិសដៅ អភិវឌ្ឍន៍នាពេលខាងមុខ អាជ្ញាធរទីក្រុង Da Nang បានបញ្ជាក់ថា បច្ចេកវិទ្យា ព័ត៌មាននិងទេសចរណ៍ នឹងជាអាទិភាពចម្បងក្នុងការទាក់ទាញទុនវិនិយោគ របស់ទីក្រុងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ