កម្លាំងផ្ទៃក្នុង- កត្តាសម្រេចជោគជ័យនៃទីផ្សារមូលបត្រវៀតណាម

(VOVWORLD) - ក្នុងឆ្នាំ ២០២០ ទីផ្សារមូលបត្រវៀតណាមគឺជាទីផ្សារ ដែលត្រូវ បានស្ដារឡើង វិញយ៉ាងខ្លាំងក្លាបំផុតនៅអាស៊ីអាគ្នេយ៍ ហើយស្ថិតក្នុង Top ទីផ្សារមូលបត្រទាំង ១០ ដែលមានកម្លាំងស្ដារឡើងវិញដ៏ល្អប្រសើរបំផុតនៅលើពិភពលោក។ 
កម្លាំងផ្ទៃក្នុង- កត្តាសម្រេចជោគជ័យនៃទីផ្សារមូលបត្រវៀតណាម - ảnh 1រូបថត៖ Vietnam+

គិតត្រឹម ដំណាច់ ខែមេសា ឆ្នាំ ២០២១ ទីផ្សារមូលបត្រវៀតណាមបន្តមានកំណើនយ៉ាងខ្លាំងក្លា ហើយត្រូវបានអ្នកជំនាញជាច្រើនរំពឹងថានឹងទាក់ទាញលំហូរវិនិយោគបន្ថែមទៀតពីបរទេសផងដែរ។ ទីផ្សារមូលបត្រវៀតណាមបានបិទពេលជួញដូរចុងខែមេសា ដោយមានពិន្ទុកើនឡើងជាលើកទី ៣ ពោលគឺទទួលបាន ១២០០ ពិន្ទុ ហើយនេះក៏ជាខែកើនឡើងលើកទី ៣ ជាប់គ្នានៃសន្ទស្សន៍ VN-Index ។ យោងតាមលោក Phan Dung Khanh នាយកផ្នែកផ្ដល់ប្រឹក្សាវិនិយោគនៃក្រុមហ៊ុនភាគហ៊ុនមូលបត្រ Maybank KumEng បានឲ្យដឹងថា៖ ភាពវិជ្ជមានក្នុងប្រតិបត្តិការនៃទីផ្សារមូលបត្រក្នុងរយៈពេលកន្លងទៅគឺជាសញ្ញាដ៏សប្បាយរីយរាយសម្រាប់វិនិយោគិន ដោយជួយពួកគេមានជំនឿជាក់ថា ក្នុងរយៈពេលវែងនោះ ទីផ្សារនឹងមានកំណើនយ៉ាងល្អហើយពួកគេនឹងបន្តវិនិយោគ។ លោកបានឲ្យដឹងថា៖ “ប្រសិនបើសន្ទស្សន៍ VN-Index លើសពីកម្រិត ១ ២០០ ពិន្ទុ ហើយឈរយ៉ាងរឹងមាំនៅកម្រិតនេះក្នុងរយៈពេលពី ១ ទៅ ២ សប្តាហ៍ គឺនិន្នាការនឹងកាន់តែវិជ្ជមាន សន្ទស្សន៍ VN-Index អាចកើនឡើងដល់ ១ ២៥០-១ ៣០០ ពិន្ទុ។ ផ្ទុយទៅវិញ សន្ទស្សន៍ VN-Index នឹងវិលត្រឡប់ទៅរកនិន្នាការធ្លាក់ចុះក្នុងរយៈពេលខ្លី”។

វិនិយោគិន និងអ្នកជំនាញជាច្រើនបានរំពឹងថាទីផ្សារមូលបត្រវៀតណាមឆ្នាំ ២០២១ បន្តកើនឡើងយ៉ាងខ្លាំងក្លាថែមទៀតដោយមានកត្តាជួយគាំទ្រជាច្រើនពីខឿនសេដ្ឋកិច្ច ដែលត្រូវបានវាយតម្លៃថាមានឱកាសស្ដារឡើងវិញខ្ពស់ជាង បើប្រៀបធៀបនឹងប្រទេសជាច្រើនទៀត។ ក្រៅពីនេះ ការដែលវៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីនឹងជួយខឿនសេដ្ឋកិច្ចនៃប្រទេសជាតិស្ដារឡើងវិញយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ វៀតណាមក៏ទំនងជាទទួលបានផលប្រយោជន៍ពីការបំឡាស់ទីនៃខ្សែសង្វាក់ផ្គត់ផ្គង់ទៅបណ្តាប្រទេសដែលមានតម្លៃផលិតកម្មទាប។ ក្រៅពីនេះ ទីផ្សារមូលបត្រក្នុងស្រុកឆ្នាំ ២០២១ នឹងមានការផ្លាស់ប្ដូរវិជ្ជមានជាច្រើនអំពីគុណភាព។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ស្ដីពីលទ្ធផលធ្វើអាជីវកម្មរបស់សហគ្រាសបានឲ្យដឹងថា មានសហគ្រាសចំនួន ៨២ % ទទួលបានប្រាក់ចំណេញ។ ការទូទាត់ផ្ដាច់សម្រេចបាន ១៨ លានលានដុង។ លោក Anh Tuan អ្នកវិនិយោគឯកជនមួយរូបនៅខ័ណ្ឌទី ១ ទីក្រុងហូជីមិញបានឲ្យដឹងថា៖ “តាមគំនិតរបស់ខ្ញុំនេះគឺជាឱកាសដ៏ល្អសម្រាប់វិនិយោគិនខ្នាតតូច នៅឆ្នាំ ២០២១។ ខ្ញុំគិតថាទីផ្សារមូលបត្រ VN-Index នឹងសម្រេចហួសពីកម្រិត ១ ២០០ ពិន្ទុ នៅខែមីនា។ ទន្ទឹមនឹងនេះ យើងកំពុងទទួលបានដំណឹងល្អជាច្រើនអំពីមូលបត្រពិភពលោក ឧទាហរណ៍ថា ទីផ្សារមូលបត្រ Fed បានបន្តប្តេជ្ញាបន្ធូរបន្ថយរូបិយប័ណ្ណ បន្ទាប់មកគឺជប៉ុន ថៃ ហើយវៀតណាមក៏អញ្ចឹងដែរ ពោលគឺនាពេលអនាគតអត្រាការប្រាក់នឹងទាបបំផុត”។

កម្លាំងផ្ទៃក្នុង- កត្តាសម្រេចជោគជ័យនៃទីផ្សារមូលបត្រវៀតណាម - ảnh 2លោក Truong Hien Phuong នាយកសាខាក្រុមហ៊ុនភាគហ៊ុនមូលបត្រ KIS វៀតណាម នៅទីក្រុងហូជីមិញ

នៅខែមីនាឆ្នាំ ២០២១ អង្គការរៀបចំណាត់ថ្នាក់កិត្យានុភាពអន្តរជាតិ Moody’s Investors Service (Moody’s) បានប្រកាសរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិរបស់វៀតណាមនៅកម្រិត Ba3 ដដែលចំពោះកញ្ចប់ថវិកាជា រូបិយប័ណ្ណក្នុងស្រុក រូបិយប័ណ្ណបរទេស និងប្រាក់កម្ចី ដែលមិនបានធានារ៉ាប់រង ហើយបង្កើនយថាទស្សន៍ឡើងវិជ្ជមាន។ ហេតុផលដែលអង្គការ Moody's បានធ្វើការសម្រេចចិត្តរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិនិងកែលម្អយថាទស្សន៍កិត្យានុភាពរបស់វៀតណាមឡើងជាពីរកាំទៅជាវិជ្ជមាន គឺជាការទទួលស្គាល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របសវៀតណាម ក្នុងបរិបទដែលជំងឺកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅលើពិភពលោក។ យថាទស្សន៍កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមគឺជាសញ្ញាវិជ្ជមានសម្រាប់ទីផ្សារមូលបត្រវៀតណាមក៏ដូចជាមជ្ឈដ្ឋានវិនិយោគិនទាំងជាតិ និងអន្តរជាតិ។ លោក Truong Hien Phuong នាយកសាខាក្រុមហ៊ុនភាគហ៊ុនមូលបត្រ KIS វៀតណាម នៅទីក្រុងហូជីមិញបានចាត់ទុកថា៖ “យើងកំពុងឈានចូលដំណាក់កាលកំណើនក្នុងឆ្នាំ ហើយដំណាក់កាលកំណើន មានរយៈពេលវែង។ យោងតាមការវិភាគជាមូលដ្ឋាន និងបច្ចេកទេស បាន បង្ហាញថាទីផ្សារមូលបត្រនឹងបន្តទទួលបានកំណើននាពេលខាងមុខផងដែរ”។

ទីផ្សារមូលបត្រវៀតណាមកំពុងឈានចូលវដ្តកំណើនថ្មី ព្រោះថា ស្ថានភាព នៅលើពិភពលោក និង ក្នុងស្រុក មានកត្តាវិជ្ជមាន ជាច្រើនដែលគាំទ្រដល់សេដ្ឋកិច្ចនិងទីផ្សារមូលបត្រ។  ភាគហ៊ុននានាមានកំណើនល្អ ហើយត្រូវបានវិនិយោគិនជាច្រើនចាប់អារម្មណ៍លើវិស័យហិរញ្ញវត្ថុ ធនាគារ សំណង់ អចលនទ្រព្យឧស្សាហកម្ម។ នេះក៏ជាបណ្តាញកៀរគរទុនដ៏ល្អសម្រាប់សហគ្រាសក្នុងឆ្នាំ ២០២១ ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅពេលដែលជំងឺកូវីដ ១៩ ត្រូវបាន គ្រប់គ្រងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ