(VOVWORLD) -ទន្ទឹមនឹងភាពទាក់ទាញនាំមកពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) សំខាន់ៗជាច្រើនដែលទើបបានចុះហត្ថលេខាមកនោះ ពាណិជ្ជសញ្ញាខេត្ត ពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជសញ្ញារបស់មណ្ឌលឧស្សាហកម្មផ្ទាល់គឺជាតម្លៃសំខាន់ ក្នុងការសម្រេចវិនិយោគចូលមកវៀតណាម របស់សហគ្រាស FDI ជាច្រើន។ ក្រឡេកទៅមើល ពី Dong Nai ដែលជាខេត្តទទួលបានលំហូរទុនវិនិយោគដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ គឺអាច ឃើញយ៉ាងច្បាស់នូវប្រការនេះផងដែរ។
សូមស្តាប់សម្លេងនៅខាងក្រោមនេះ៖
ទិដ្ឋាភាពនៃមណ្ឌលសេដ្ឋកិច្ចនៅខេត្ត Dong Nai (រូបថត៖ កាសែត Dong Nai ) |
ដោយឡែកក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០១៨ នោះ ខេត្ត Dong Nai ទទួលបានទុន FDI ជាង ១,៣ ពាន់លានដុល្លារអាមេរិក (ហួស ៣០% បើប្រៀបនឹងផែនការដែលបានគ្រោងឆ្នាំ២០១៨)។ ខេត្ត Dong Nai មានគម្រោងការថ្មីជាង ៨០ គម្រោង (ទទួលបាន ៦០៧ លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនេះ ខេត្ត Dong Nai ក៏ទទួលបានជិត ៧០០ លានដុល្លារអាមេរិក ពីគម្រោងការកែសម្រួលទុនចំនួន ៧៧ គម្រោងផងដែរ។ តូរលេខទាំងនេះគឺពោរពេញទៅដោយអត្ថន័យដោយ បានអះអាងនូវគុណភាព និងប្រសិទ្ធភាពវិនិយោគនៃគម្រោងការ FDI នៅទូទាំងខេត្ត Dong Nai ព្រមទាំងអះអាងនូវទំនុកទុកចិត្តរបស់សហគ្រាស FDI ចំពោះបរិយាកាសវិនិយោគរបស់ ខេត្ត Dong Nai ក្រោយរយៈពេលធ្វើអាជីវកម្មជាច្រើនឆ្នាំនៅទីនេះ។
ដើម្បីក្លាយទៅជាខេត្តនាំមុខគេនៅទូទាំងប្រទេសអំពីការទាក់ទាញទុនវិនិយោគដូចបច្ចុប្បន្ននេះ ខេត្ត Dong Nai ជានិច្ចកាលយកផ្ដោតការចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត កែលម្អបរិយាកាសធ្វើអាជីវកម្ម ធ្វើកំណែទម្រង់រដ្ឋបាលយ៉ាងសកម្ម និងជានិច្ចកាលផ្ទៀងស្ដាប់ និងរួមដំណើរជាមួយសហគ្រាស។ ជាពិសេសគឺការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ជោគជ័យរបស់ខេត្ត Dong Nai ។
ពិតណាស់ថា សមិទ្ធិផលរបស់ខេត្ត Dong Nai ក្នុងការអភិវឌ្ឍមណ្ឌលឧស្សាហកម្មគឺមិនត្រឹមតែជាតួរលេខអំពីលទ្ធផលទាក់ទាញទុនប៉ុណ្ណោះទេ ថែមទាំងជាការអះអាងនូវពាណិជ្ជសញ្ញាខេត្ត និងកិត្យានុភាពរបស់ក្រុមហ៊ុនល្បីល្បាញឈ្មោះដូចជា Sonadezi, Sonadezi Long Bình, Tín Nghĩa, Long Đức និងមណ្ឌលឧស្សាហកម្មល្បីល្បាញឈ្មោះដូចជា Biên Hòa 1, Biên Hòa 2, Long Thành, Amata ជាដើម។ លោក Vo Quang Hue អគ្គនាយកក្រុមហ៊ុនចំកាត់ Bosch វៀតណាមបានឲ្យដឹងថា
“ក្នុងផែនការអភិវឌ្ឍន៍ យើងខ្ញុំបានកសាងរោងចក្រនៅវៀតណាម ដោយសារ កត្តាវិនិយោគដ៏អំណោយផលរបសវៀតណាម។ ទីពីរគឺ ខឿននយោបាយរបស់វៀតណាមមានស្ថិរភាព ប្រភពធនធានមនុស្សវ័យក្មេង និងមានសមត្ថភាព។ ទីបីគឺ កត្តាភូមិសាស្រ្តអំណោយផល ពោលគឺយើងខ្ញុំអាចទាក់ទងយ៉ាងជិតស្ថិតជាមួយអតិថិជនផងដែរ”។
តាមរយៈបទពិសោធន៍ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម ដោយទាក់ទាញបានសហគ្រាសធំៗដូចជា Hisamitsu, On Semiconductor, Fujitsu, Mabuchi, Cargill, Nestle, Taekwang Vina, C.P Group, Shell Vietnam នោះ ប្រភពទុនហូរចូលមណ្ឌល ឧស្សាហកម្មបានកើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែនាពេលថ្មីៗនេះ គោលនយោបាយទាក់ទាញទុនវិនិយោគរបស់ខេត្ត Dong Nai មានការផ្លាស់ប្ដូរ ពោលគឺទាក់ទាញទុន FDI ដែលមានការសម្រិតសម្រាំង ជាមួយនឹងបទដ្ឋានតឹងរ៉ឹងថែមទៀត ហើយផ្ដល់អាទិភាពលើគម្រោងការដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។ លោក Mai Van Nhon អនុប្រធានគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Dong Nai បានចាត់ទុកថា៖ “ខេត្ត Dong Nai មានហេដ្ឋារចនាសម្ព័ន្ធល្អ ដោយ ឆ្លើយតបបាននឹង ប្រភព ធនធានមនុស្ស ដើម្បីធានាការអនុវត្តន៍ជាក់ស្ដែងគម្រោងការ។ Dong Nai ក៏ជាខេត្ត ដែលមានសេវាកម្មសាធារណៈអភិវឌ្ឍន៍ និងមានការធ្វើកំណែទម្រង់គួរឲ្យកត់សម្គាល់។ នាគ្រាដំបូង គោលនយោបាយរបស់ខេត្ត Dong Nai គឺខិតខំប្រឹងប្រែងទាក់ទាញគម្រោងការ និងទុនវិនិយោគឲ្យបានច្រើន ប៉ុន្តែនា បច្ចុប្បន្ននេះ ខេត្តបានផ្ដល់អាទិភាពលើការជ្រើសរើសគម្រោងការណា ដែលមានបច្ចេកវិទ្យាខ្ពស់ផងដែរ”។
ដើម្បីបន្តទាក់ទាញទុន FDI និងអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មនោះ នាបច្ចុប្បន្ន ខេត្ត Dong Nai កំពុងបន្តធ្វើកំណែទម្រង់យ៉ាងខ្លាំង នូវបែបបទទាក់ទាញទុនវិនិយោគប្រកបដោយតម្លាភាព។ ដោយសារមានការខិតខំប្រឹងប្រែងទាំងនេះ ខេត្ត Dong Nai កំពុងបញ្ជាក់នូវឋានៈឈានមុខគេ ក្នុងការទាក់ទាញទុន FDI នៃប្រទេសទាំងមូល។ ឧត្តមភាពអំពីពាណិជ្ជសញ្ញារបស់ខេត្ត និងសហគ្រាស បាននឹងកំពុងបង្កើតភាពទាក់ទាញ យ៉ាងធំធេងសម្រាប់សហគ្រាស FDI ផងដែរ៕