ការទាក់ទាញទុន FDI ចូលមកខេត្ត Dong Nai៖ មានការសម្រិតសម្រាំងផងនិងប្រកបដោយប្រសិទ្ធភាពទៀតផង
(VOVWORLD) - ដោយការផ្ដួចផ្ដើមគំនិតមិនទាក់ទាញទុនវិនិយោគពីបរទេស (FDI) តាមគ្រប់វិធី ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Dong Nai ចាប់ផ្ដើមផ្លាស់ប្ដូរទិសដៅ ទៅជាការទាក់ទាញទុនវិនិយោគដោយមានការសម្រិតសម្រាំងជាមួយ បទដ្ឋានសមស្រប។ ទោះជាយ៉ាងណាក្ដី តែខេត្តនេះទទួលបានទុនវិនិយោគចំនួន ១ពាន់២៥០លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧ ដែលហួសពីគោលដៅចំនួន២៥០លានដុល្លាអាមេរិក។
មណ្ឌលសេដ្ឋកិច្ច Nhon Trach នៅខេត្ត Dong Nai |
Dong Nai ជាខេត្តដែលមានមណ្ឌលឧស្សាហកម្មយ៉ាងច្រើនបំផុតលើទូទាំង ប្រទេស ដោយមណ្ឌលឧស្សាហកម្មកំពុងធ្វើសកម្មភាពចំនួន៣០។ ក្នុងឆ្នាំ ២០១៧ ខេត្ត Dong Nai ដាក់ចេញគោលដៅទាក់ទាញ FDI ចំនួន១ពាន់លាន ដុល្លាអាមេរិក ប៉ុន្តែបានសំរេចហួសផែនការចំនួន២៥០លានដុល្លា។ ជាពិសេស បានបើកប្រាក់ចំណាយចំនួន១ពាន់លាន១០០លានដុល្លាហើយ ដែលស្មើនឹង ៨៨%ទុនចុះបញ្ជីសរុប។
ក្រុមហ៊ុន Woosung Vietnam ជាក្រុមហ៊ុនមានដើមទុន១០០%ពីកូរ៉េខាង ត្បូងដែលប្រតិបត្តិការក្នុងវិស័យផលិតកម្ម និងកែច្នៃចំណីសត្វនោះ បានជ្រើស រើសខេត្ត Dong Nai ដើម្បីមកបណ្ដាក់ទុន។ ដោយឃើញនូវឱកាសអភិវឌ្ឍន៍ ទីផ្សារ នាពេលកន្លងទៅ Woosung Vietnam បានបណ្ដាក់ទុនបន្ថែម២លានដុល្លា អាមេរិក បង្កើនដើមទុនសរុបរបស់ក្រុមហ៊ុននេះចូលមកខេត្ត Dong Nai ឡើង ដល់ទៅ១៨,៦លានដុល្លា។ ថ្នាក់ដឹកនាំក្រុមហ៊ុននេះឲ្យដឹងថា គេបានជ្រើសរើស មកបណ្ដាក់ទុននៅ Dong Nai ដោយសារតែនេះជាតំបន់មានលក្ខណៈងាយ ស្រួលដើម្បីវិនិយោគ ពីតំលៃជួលដីថោក មានគោលនយោបាយអាទិភាពជា ច្រើនដល់ទីផ្សារសម្បូរសក្ដានុពល។ លោក Kim Seung Hee អគ្គនាយក ក្រុមហ៊ុន Woosung Vietnam បានឲ្យដឹងថា៖
“នាគ្រាដំបូងនៅពេលយើងខ្ញុំចាប់ផ្ដើមការសាងសង់គឺ រដ្ឋវៀតណាមបាន ជួយឧបត្ថម្ភយើងខ្ញុំជាច្រើនដែរ។ ឧទាហរណ៍គឺការស្រាវជ្រាវស្វែងយល់ទីផ្សារ ឬកិច្ចសហការសាកល្បង។ តំលៃជួលដីនៅមណ្ឌលគឺថោកណាស់។ ចំពោះយើង ខ្ញុំ នេះជាបរិយាកាសវិនិយោគល្អ។”
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការផ្ដួចផ្ដើមទាក់ទាញទុន FDI របស់ Dong Nai មាន ការកែសម្រួល។ ជំនួសឲ្យការទាក់ទាញច្រើនបំផុតតាមដែលអាចធ្វើបាន គឺនា បច្ចុប្បន្ន ខេត្តទាក់ទាញ FDI ដោយមានការសម្រិតសម្រាំង ជាមួយបទដ្ឋានដ៏ ម៉ឺងម៉ាត់ជាងមុន ដែលផ្តល់អាទិភាពដល់គម្រោងការណ៍មានអាត្រាបច្ចេកវិទ្យា ខ្ពស់ ពលករមានជំនាញ គម្រោងការណ៍ផលិតកម្មឧស្សាហកម្មឧបត្ថម្ភ គម្រោង ការណ៍ដែលស្និទ្ធស្នាលជាមួយបរិស្ថាន និងមានលទ្ធភាពផ្ទេរប្រគល់បច្ចេកវិទ្យាជាដើម។ បើទោះបីមានការផ្លាស់ប្ដូរក្នុងគោលនយោបាយវិនិយោគក្ដី ដើមទុន FDI ចុះបញ្ជីចូលមក Dong Nai នៅតែកើនឡើង ហួសពីផែនការនិងមានអត្រាបើក ប្រាក់ចំណាយខ្ពស់ណាស់។ ប្រការនោះសរឲ្យឃើញថា ខេត្ត Dong Nai បន្តជាទី មកដល់គួរឲ្យទាក់ទាញរបស់វិនិយោគិនបរទេស។ លោក Kadowaki Keiichi ប្រធានសមាគមន៍សហគ្រាសជប៉ុននៅទីក្រុងហូជីមិញ បានវាយតំលៃថា៖
“ការដែលសហគ្រាសជប៉ុនមានគម្រោងការណ៍វិនិយោគជាង២០០នៅខេត្ត Dong Nai បានបង្ហាញនូវបរិយាកាសវិនិយោគពោរពេញទៅដោយសក្ដានុពល នៅទីនេះ។ ក្នុងនោះ ការដែលថ្នាក់ដឹកនាំខេត្តតែងតែរៀបចំជំនួបសន្ទនាដើម្បី ផ្ទៀងស្ដាប់និងដោះស្រាយការលំបាករបស់សហគ្រាសនោះ គឺសកម្មភាពដែលត្រូវការពង្រីកថែមទៀត”។
តាមគណៈកម្មការគ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Dong Nai ថា ការ សម្រិតសម្រាំងគម្រោងការណ៍ត្រូវបានអនុវត្តន៍ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅឲ្យសមស្របជាមួយនិន្នាការរបស់ពិភពលោកអំពីផលិតកម្មស្អាត និងស្និទ្ធស្នាល ជាមួយបរិស្ថាន។ លោក Mai Van Nhon អនុប្រធានគណកម្មការគ្រប់គ្រង មណ្ឌលឧស្សាហកម្មខេត្ត Dong Nai បានឲ្យដឹងថា៖
“ក្នុងវេទិកាសហគ្រាស លោកនាយករដ្ឋមន្រ្តីបាននិយាយគួរឲ្យចាប់ អារម្មណ៍ថា៖ ក្នុងមួយដុងៗដែលត្រូវបានវិនិយោគ គឺសន្លឹកឆ្នោតគាំទ្រមួយសន្លឹកចំពោះ រដ្ឋាភិបាលស្ថាបនា។ នៅខេត្ត Dong Nai យើងខ្ញុំបានឃើញប្រការនោះហើយ។ នៅពេលវិនិយោគិនបោះទុនចូលមកទីនេះ មានន័យថា គេបានជឿជាក់ទៅលើ របៀបធ្វើការនិងពាក្យស្លោក “រួមដំណើរជាមួយសហគ្រាស” របស់ខេត្ត Dong Nai។
បើទោះបី Dong Nai មានបន្ថែមបទបញ្ញាត្តិដ៏ម៉ឺងម៉ាត់ជាងមុនក្នុងការទាក់ ទាញដើមទុនក្ដី តែសហគ្រាស FDI នៅតែបន្តបណ្ដាក់ទុនចូលមកទីនេះ។ ប្រការនោះ សរឲ្យឃើញថា ការអំពាវនាវនិងទាក់ទាញដើមទុនដោយមានការសម្រិតសម្រាំង របស់ខេត្ត Dong Nai កំពុងដើរតាមទិសត្រឹមត្រូវ៕