ការទាក់ទាញនិងលើកកំពស់គុណភាពនៃការវិនិយោគជាផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០១៥
|
ការទាក់ទាញនិងលើកកំពស់គុណភាពនៃការវិនិយោគជាផ្ទាល់ពីបរទេសក្នុងឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) – ដោយមិនអើពើដល់បំរ៉ែបំរួលលើពិភពលោក ក្នុងឆ្នាំ ២០១៥
វៀតណាមនៅទាក់ទាញបានប្រភពទុនវិនិយោគជាផ្ទាល់ពីបរទេសជាច្រើន
និងមានស្ថិរភាព។ បណ្ដាការខំប្រឹងប្រែងកែទម្រង់យន្តការនិងជំរុញសមាហ
រណកម្ម សេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមក្នុងរយៈពេលកន្លងទៅគឺជាគ្រឹះ
ស្ថានរក្សា ស្ថិរភាពនិងកំណើនទាក់ទាញទុនវិនិយោគជាផ្ទាល់ពីបរទេស។
ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សាស្ថិរភាព អតិផរណាត្រូវបានរាំងស្កាត់
តំលៃប្រាក់ដុងស្ថិរភាព មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍សង្គមត្រូវបាន
កែលំ អរគឺជាមូលហេតុដែលធ្វើឲ្យការទាក់ទាញដ៏ធំធេងចំពោះវិនិយោគិន
បរទេស។ ថ្លែងមតិនៅវេទិការវនិយោគវៀតណាមពិភពលោកទាំងមូលដែល
បានប្រព្រឹត្តទៅនាខែកញ្ញាឆ្នាំ ២០១៥ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួង
ផែនការនិងវិនិយោគ វៀតណាម លោក Bui Quang Vinh បានឲ្យដឹងថា៖
បរិយកាសវិនិយោគនៅ វៀតណាមនាពេលថ្មីៗនេះត្រូវបានកែលំអរយ៉ាង
ខ្លាំងជាពិសេសគឺគោលនយោ បាយច្បាប់។ ច្បាប់វិនិយោគ (វិសោធនកម្ម)
និងច្បាប់អង្គភាពអាជីវកម្ម (វិសោធនកម្ម) ដែលរដ្ឋសភាវៀតណាមបាន
អនុម័តនាឆ្នាំ ២០១៤ បាននាំមកនូវ លទ្ធផលវិជ្ជមាន។ ច្បាប់វិនិយោគថ្មីបាន
លុបចោលការត្រួតពិនិត្យវិនិយោគ កាត់បន្ថយបែបបទចុះបញ្ជីការវិនិយោគិន
ដែរ។ ច្បាប់អង្គភាពអាជីវកម្មថ្មីក៏មិនដាក់កំហិតទៅលើបរិមាណផ្នែកធ្វើ
អាជីវកម្ម។ បណ្ដាការផ្លាស់ប្តូរនេះបានបង្កើតបរិយាកាសអាជីវកម្មគួរឲ្យទាក់
ទាញសំរាប់វិនិយោគិនពីបរទេស។
ក្នុងឆ្នាំ ២០១៥ ចំណុចលេចធ្លោនោះបង្វែកទិសចរន្តទុនវិនិយោគ។ ប្រសិនបើ
មុននេះ វិនិយោគិនពីបរទេសប្រមូលផ្តុំទៅលើវិស័យហិរញ្ញវត្ថុទីផ្សារមូលបត្រ
ទីផ្សារអចលនទ្រព្យនោះ នាពេលថ្មីៗនេះ និន្នាការវិនិយោគបានបង្វែងកទិស
វិស័យផលិតកម្មអាជីវកម្មដូចជា៖ ឧស្សាហកម្មថាមពល ឧស្សាហកម្មឧបត្ថម្ភ
ឧស្សាហកម្មកែច្នៃជាពិសេសគឺការវិនិយោគចូលក្នុងផលិតកម្មកសិកម្មដែល
ជាវិស័យមានអត្ថន័យសំខាន់ជាក់ស្តែងសមស្របនឹងតម្រូវការអភិវឌ្ឍន៍និង
សមាហរណកម្មអន្តរជាតិ របស់វៀតណាម។ លោក Mai Hung Dung នាយក
មន្ទីផែនការនិងវិនិយោគខេត្ត Binh Duong បានឲ្យដឹងថា៖
«ខេត្តដាក់កំហិតក្នុងការវិនិយោគលើឧស្សាហកម្មដែលបំពូលបរិស្ថាននិង
ប្រើប្រាស់ពលករច្រើន។ ប៉ុន្តែ ខេត្តក៏លើកទឹកចិត្តបណ្ដាវិនិយគិនប្រើប្រាស់
បច្ចេកវិទ្យាស្អាតនៅខាងក្រៅខេត្តជាពិសេសគឺនៅបណ្ដាខេត្តភាគខាងជើង
វៀតណាមចំពោះតំបន់ភាគខាងត្បូងវៀតណាមនៅអាទិភាពអភិវឌ្ឍន៍
សេវ៉ាកម្ម។ វិនិយោគិនជាច្រើននាក់ពេញចិត្តជាមួយគោលនយោបាយរបស់គ
ណៈកម្មាធិការបក្សខេត្តដោយសារសមត្ថកិច្ចបានបង្កលក្ខណៈងាយស្រួល
សំរាប់ក្រុមហ៊ុនធ្វើអាជីវកម្ម។»
នាបច្ចុប្បន្ន ប្រទេសចំនួន ៥៧ លើពិភពលោកកំពុងវិនិយោគនៅវៀតណាម។
កូរ៉េខាងត្បូងនាំមុខគេក្នុងចំណោមប្រទេសវិនិយោគនៅវៀតណាម ដោយមាន
ប្រភពទុនវិនិយោគសរុបចុះបញ្ជីការបង្កើនបន្ថែមឡើង ៦ ពាន់លាន ៣០០ លាន
ដុល្លាអាមេរិក។ បន្ទាប់មកទៀតគឺម៉ាឡេស៊ីជប៉ុននិង British Virgin Islands។
ថ្លែងមតិនៅវេទិការវិនិយោគវៀតណាមពិភពលោកទាំងពូល នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានលើកច្បាស់ ថា៖
«វៀតណាមអនុវត្តកម្មវិធីកែទម្រង់របសណ្ឋានវិនិយោគសាធារណៈ បង្កលក្ខណៈ
ងាយស្រួលសំរាប់ក្រុមហ៊ុនឯកភាពក្នុងប្រទេសនិងអន្តរជាតិចូលរួម វិនិយោគ
ចូលវិស័យហេដ្ឋរចនាសម្ព័ន្ធដោយអាទិភាពសំរាប់បណ្ដាគំរោងការណ៍បច្ចេកទ្យា
ខ្ពស់លើវិស័យឧស្សាហកម្មនិងសេវ៉ាកម្មឧបត្ថម្ភ។ សារាចរណ៍វិនិយោគ តាម
កិច្ចព្រមព្រៀងសាធារណៈ-ឯកជន PPP ដែលបានចូលជាធរមាននឹងបង្កើត
បុព្វបទបើកចេញឱកាសទាក់ទាញការចូលរួមនៃផ្នែកឯកជនជាពិសេសគឺ
ប្រភពទុន FDI។»
ឆ្នាំ ២០១៥ គឺជាឆ្នាំដែលវៀតណាមចូលរួមសកម្មភាពសេដ្ឋកិច្ចកិច្ចការបរ ទេសជាច្រើនមានចរិតលក្ខណៈរបត់។ វៀតណាមបានចុះហត្ថលេខានិងបញ្ចប់ ការចរចារស្តីពីកិច្ចព្រមព្រៀងសំខាន់ចំនួន ៤ ជាមួយបណ្ដាទីផ្សារធំៗ។ ក្នុងនោះ វៀតណាមសម្រេចការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម – EU ហើយចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុបនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងកូរ៉េខាងត្បូងរួមជាមួយការខំប្រឹងប្រឹងប្រែងកែទម្រង់រដ្ឋបាលនិងយន្តការក្នុងប្រទេសហើយ ជំរុញសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិសំដៅក្លាយទៅជាកំលាំងពលំបើកចេញ ឱកាសដើម្បីវៀតណាមទាក់ទាញការវិនិយោគពីបរទេសនាពេលខាងមុខ៕