ការនាំចេញផ្លូវការ ទិសដៅនាំកសិ - ជល​ផល​នៃ​តំបន់ប៉ែកខាងលិច​វៀតណាម​ទៅកាន់​ទីផ្សារចិន

(VOVWORLD) -ក្នុងចំណោមដៃគូសេដ្ឋកិច្ចរបស់វៀតណាមនោះ ចិនត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញដែលមានសក្ដានុពល ក៏ដូចជាមានទ្រង់ទ្រាយ និងកម្លាំងទិញយ៉ាងធំធេងរបស់វៀតណាម ជាពិសេសគឺកសិ - ជលផលនៃតំបន់ប៉ែកខាងលិចវៀតណាម។ 

នាឆ្នាំ២០១៩ សហគ្រាសវៀតណាមមានឱកាសពង្រីកការនាំចេញ ទៅកាន់ទីផ្សារចិន ដោយសារការដឹកជញ្ជូនទំនិញ Container តាមផ្លូវសមុទ្រ គឺមានភាពងាយស្រួល និងមានតម្លៃសមរម្យជាង។ ម្យ៉ាងវិញទៀត ចិនកំពុងរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ហើយនេះគឺជាឱកាសដើម្បីកសិ -ជលផលវៀតណាម លើកកម្ពស់គុណភាព រក្សាកិត្យានុភាពនៅលើទីផ្សា។ លោក Truong Dinh Hoe អគ្គលេខាធិការសម្ព័ន្ធ ក្រុមហ៊ុនកែច្នៃ និងនាំចេញជលផលវៀតណាមបានឲ្យដឹងថា៖

“ខ្ញុំគិតថា នេះគឺជាលក្ខខ័ណ្ឌដ៏ល្អ ដោយសារតម្រូវការទំនិញដែលមានគុណភាពខ្ពស់របស់ទីផ្សារចិន។ ហេតុដូច្នេះហើយ ប្រសិនបើយើងគ្រប់គ្រងបានល្អ និងបង្កើតបរិយាកាសធ្វើអាជីវកម្មប្រកបដោយយុត្តិធម៌ ក៏ដូចជាជំរុញសហគ្រាសខ្នាតធំចូលរួមដំណើរការជួញដូរផងដែរ”។

ដើម្បីនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការនោះ សហគ្រាសវៀតណាមចាំបាច់ត្រូវគោរពច្បាប់ និងបទបញ្ញត្តិជាកំហិតនានារបស់ចិន។ នាបច្ចុប្បន្ននេះ ការនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិន បានតម្រូឲ្យសហគ្រាសវៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរប្រកបដោយគុណភាពខ្ពស់ជាងមុន។ លោកស្រី Phung Thi Thu Huong អគ្គនាយកក្រុមហ៊ុនពាណិជ្ជកម្ម និងនាំចេញ នាំចូល GreenPath វៀតណាមបានចាត់ទុកថា៖

“យើងត្រូវផ្ដោតលើការគ្រប់គ្រងអំពីគុណភាព។ ហេតុដូច្នេះហើយ យើងត្រូវ បង្កើតមជ្ឈមណ្ឌលវេចខ្ចប់ ថែរក្សា និងត្រួតពិនិត្យនៅតាមខេត្តនីមួយៗ។ នេះគឺជាលក្ខខ័ណ្ឌដ៏សំខាន់ ដើម្បីនាំទំនិញទៅកាន់ច្រកទ្វារព្រំដែននានា”។

ការនាំចេញផ្លូវការ ទិសដៅនាំកសិ - ជល​ផល​នៃ​តំបន់ប៉ែកខាងលិច​វៀតណាម​ទៅកាន់​ទីផ្សារចិន - ảnh 1 ជលផលវៀតណាមមានសក្ដានុពលជាច្រើនក្នុងការនាំចេញទៅកាន់ទីផ្សារចិន (រូបថត៖ doanhnghiepvn.vn)

ចិនមិនត្រឹមតែរឹតបន្តឹងការគ្រប់គ្រងគុណភាពចំពោះកិសិផលប៉ុណ្ណោះទេ ថែមទាំងជលផលទៀតផង។ នាបច្ចប្បន្ននេះ ស្តង់ការនាំចេញត្រីប្រាជាផ្លូវការទៅកាន់ទីផ្សារមួយចំនួន ដូចជា អាមេរិក អឺរ៉ុប និងចិនគឺមានលេខកូដដូចគ្នា។ ទន្ទឹមនឹងនេះ ចលនាចិញ្ចឹមត្រីប្រភេទនេះ បានរីកសុះសាយនៅតំបន់មួយចំនួនរបស់ចិន។ សញ្ញាវិជ្ជមានមួយចំពោះជលផលវៀតណាមគឺ ពាណិជ្ជកម្មអេឡិចត្រូនិកកំពុងអភិវឌ្ឍន៍យ៉ាងខ្លាងក្លានៅចិនពោលគឺ មានមុខទំនិញជាច្រើនកាន់តែមានវត្តមាននៅលើគេហទំព័រលក់ជលផលអនឡាញ ។ លើសពីនេះទៅទៀត ពន្ធនាំចូលជលផលពីវៀតណាមត្រូវបានកែសម្រួលតាមទិសវិជ្ជមាន ដោយសារ

នាបច្ចុប្បន្ននេះ ចិនកំពុងកាត់បន្ថយបរិមាណចិញ្ចឹមជលផល ដើម្បីការពារបញ្ហាបរិស្ថាន។

នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំសម្ព័ន្ធស្បៀងអាហារចិនបានដឹកនាំគណៈប្រតិភូ ដែលមានសមាជិកចំនួន ១៥ រូប (តំណាងសហគ្រាសនាំចូលរអង្ករ) បានទៅទស្សនាខេត្ត មួយចំនួននៅតំបន់វាលសណ្ដទន្លេ Cuu Long ដូចជា៖ An Giang  Dong Thap និង Long An ដើម្បីបង្កើតទំនាក់ទំនង ជួញដូរពាណិជ្ជកម្ម និងចូលរួមសកម្មភាពជំរុញពាណិជ្ជកម្មអង្ករ។ នេះគឺជាឱកាសដើម្បីផ្សព្វផ្សាយគុណភាពអង្ករវៀតណាមដែលមានសក្ដានុពលផលិតកម្ម ក៏ដូចជាឧទ្ទេសនាមអំពី មូលដ្ឋានសំភារៈ និងសមត្ថភាពរបស់សហគ្រាសវៀតណាមផងដែរ។

លោក Pham Tien Nghia អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានឲ្យដឹងថា៖ នាឆ្នាំ ២០១៨ តម្លៃប្រាក់នាំចេញរបស់ខេត្តទទួលបានជាង ១ ពាន់លានដូល្លារអាមេរិកជាលើកដំបូង ដែលក្នុងនោះភាគច្រើនគឺបានមកពីកសិ ជលផល។ លោកបានឲ្យដឹងថា៖

“នាប៉ុន្មានឆ្នាំកន្លងទៅ សហគ្រាសជាច្រើនអង្គភាពរបស់ខេត្ត បាន សហប្រតិបត្តិការធ្វើអាជីវកម្មជាមួយដៃគូសហគ្រាសចិនប្រកបដោយផ្លែផ្កា។ ខេត្ត Dong Thap នឹងធ្វើជាស្ពានតភ្ជាប់ ក៏ដូចជាបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសក្នុងការជួញដូរ និងនាំចេញផងដែរ”។

នាបច្ចប្បន្ននេះ សហគ្រាសវៀតណាមបានជួបប្រទះនឹងការលំបាកមួយចំនួន ដោយសារការនាំចេញកសិផលរបស់វៀតណាមទៅកាន់ទីផ្សារចិនត្រូវប្រឈម
នឹងបទបញ្ញត្តិដ៏តឹងរឹងជាងមុន។ ទោះជាយ៉ាងណាក៏ដោយ ផ្នែកកសិ - ជលផលវៀតណាមចាំបាច់ត្រូវមានការផ្លាស់ប្ដូរឲ្យបានសមស្រប ដើម្បីទាញយកឱកាសពីទីផ្សារចិន។ ម៉្យាងវិញទៀត នេះគឺជាតម្រូវការបន្ទាន់ក្នុងនិន្នាការការពាណិជ្ជកម្មពិភពលោកផងដែរ។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ