|
ការនាំចេញស្វាយច័ន្ទីកើនឡើង៖ សញ្ញាវិជ្ជមានសំរាប់ការនាំចេញកសិផលរបស់វៀតណាមក្នុងឆ្នាំ ២០១៦ (Image: VNA) |
(VOVworld) – ការនាំចេញស្វាយច័ន្ទីរបស់វៀតណាមកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ
២០១៥ ហើយតាមព្យាករណ៍នឹងបន្តកើនឡើងតទៅទៀតនាឆ្នាំ ២០១៦ នេះ។
នាបច្ចុប្បន្ន វៀតណាមមានផ្ទៃដីស្វាយច័ន្ទីចំនួន ៤៥ ម៉ឺនហិកតាដែលប្រមូល
ផ្តុំនៅបណ្ដាខេត្ត Nam Bo ខាងកើត ដូចជា៖ ខេត្ត Binh Phuoc ខេត្ត Ba Ria Vung
Tau ខេត្ត Dong Nai និងតំបន់ Tay Nguyen ហើយអាចបើកទូលាយផ្ទៃ ដីទៅតំបន់
ផ្សេងៗទៀត។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្វាយច័ន្ទីគឺជាមុខទំនិញកសិផល របស់
វៀតណាមដែលមានតំលៃប្រាក់នាំចេញកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ។ ឆ្នាំ
២០១៥ វៀតណាមបាននាំចេញស្វាយច័ន្ទីចំនួន ៣៣០ ពាន់តោន តំលៃ ប្រាក់
នាំចេញទទួលបាន ២ ពាន់ ៥០០ លានដុល្លាអាមេរិក។ ទីផ្សារអាមេរិកចិននិង
អឺរ៉ុបគឺជាទីផ្សារស្នូលដែលនាំចូលស្វាយច័ន្ទីពីវៀតណាម។ លោក Dang Hoang
Giang អគ្គលេខាធិការសមាគមស្វាយច័ន្ទីវៀតណាម បានឲ្យដឹងថា៖
«ស្វាយច័ន្ទីត្រូវបានចាត់ទុកជាមុខទំនិញនាំចេញដែលកើនឡើងទាំងគុណ
ភាពនិងតំលៃក្នុងចំណោមមុខទំនិញកសិផលនាំចេញរបស់វៀតណាមក្នុងឆ្នាំ
២០១៥។ ដោយមានលទ្ធផលនេះ នេះគឺជាឆ្នាំទី ១០ បន្តបន្ទាប់ហើយដែល
ស្វាយច័ន្ទីរក្សាបានឋានៈនាំចេញជួរមុខលើពិភពលោក ហើយស្រូបយក
៥០% តំលៃប្រាក់ ពាណិជ្ជកម្មស្វាយច័ន្ទីលើសកលផល។»
ប៉ុន្តែ វៀតណាមនៅនាំចេញស្វាយច័ន្ទីឆៅភាគច្រើនដែលស្រូបយក ៩០%
បរិមាណស្វាយច័ន្ទីនាំចេញ។ ដោយហេតុនេះ ផ្នែកផលិតកម្មស្វាយច័ន្ទី
វៀតណាមកំពុងដាក់គោលដៅជំរុញយ៉ាងខ្លាំងការកែច្នៃ សម្បូរបែបភាវូប
នីយកម្ម ផលិតផលសំដៅលើកកំពស់តំលៃនាំចេញនៃស្វាយច័ន្ទីនាពេល
ខាងមុខ។ លោក Nguyen Van Chieu ប្រធានក្រុមប្រឹក្សារអភិបាលក្រុមហ៊ុន
ភាគហ៊ុនកែច្នៃកសិ ផលខេត្ត Long An បានចាត់ទុកថា៖
«ដើម្បីបង្កើនតំលៃប្រាក់នាំចេញស្វាយច័ន្ទី ផ្នែកកំពុងមានការផ្តួចផ្តើម
គំនិត លើកកំពស់តំលៃផលិតផលស្វាយច័ន្ទី។ ប្រការនេះមានន័យថា៖ នា
ពេលខាង មុខ វៀតណាមនឹងកាត់បន្ថយការនាំចេញស្វ័យច័ន្ទីឆៅ។»
ម្យ៉ាងទៀត ដើម្បីលើកកំពស់តំលៃផលិតផលនាំចេញ ក្រៅពីការជំរុញវិនិ
យោគក្នុងវិទ្យាសាស្ត្របច្ចេកវិទ្យា ផ្នែកកំពុងប្រមូលផ្តុំច្នៃប្រឌិតផលិតផលថ្មី។
លោក Vu Van Tich ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្របច្ចេកវិទ្យាមហាវិទ្យា
ល័យជាតិហាណូយ បានចាត់ទុកថា៖
«ពីស្វាយច័ន្ទី យើងអាចកែច្នៃចំរាញ់បានជាប្រេង ពីសំបកស្វាយច័ន្ទីអាច
ផលិតឥន្ធនៈ ពីជ័រស្វាយច័ន្ទីអាចកែច្នៃថ្នាំលាបយ៉ាងល្អដែលទប់ទល់នឹង
អាកាស ធាតុត្រជាក់ឬក្តៅខ្លាំង។នេះគឺជាផលិតផលកសិផលបច្ចេកវិទ្យាខ្ពស់
ដែលនាំមកនូវតំលៃនាំចេញខ្ពស់។»
តាមលោក Nguyen Quang Huyen នាយកក្រុមហ៊ុនភាគហ៊ុននាំចេញ
Hoang Son ខេត្ត Binh Phuoc បានឲ្យដឹងថា៖ សំខាន់បំផុតនាប្ចុប្បន្នគឺរដ្ឋ
ត្រូវមានគោលនយោបាយជួយឧបត្ថម្ភក្រុមហ៊ុននាំចេញបង្កើនការវិនិយោគ
ក្នុង បច្ចេកវិទ្យាកែច្នៃផលិតផលសម្បូរបែបនិងបើកទូលាយទីផ្សារ។ លោក
Nguyen Quang Huyen បានឲ្យដឹងថា៖
«នាបច្ចុប្បន្ន មានសហគ្រាសចំនួន ១៦០ តែប៉ុណ្ណោះដែលកែច្នៃដោយ
ទ្រង់ ទ្រាយធំ ក្នុងនោះ មានក្រុមហ៊ុនប្រមាណ ៣០ ចាប់ផ្តើមវិនិយោគក្នុង
ការកសាង ពាណិជ្ជសញ្ញារបស់ខ្លួនដែលអនុវត្តបទដ្ឋានអន្តរជាតិស្តីពីសុវ
ត្ថិភាពចំណីអាហារ តាមប្រព័ន្ធដើម្បីសមាហរណកម្មអន្តរជាតិ។ និន្នាការ
នេះនឹងបន្តអនុវត្តឲ្យបាន ខ្លាំងក្លាថែមទៀតនាពេលខាងមុខ។»
ក្រៅពីកត្តាគុណភាពផលិតផល ក្រុមហ៊ុនជាច្រើនបានយកចិត្តទុក
ដាក់ដល់ ការអភិវឌ្ឍន៍ទីផ្សារ ជំរុញការវិនិយោគបច្ចេកវិទ្យាកែច្នៃ កសាង
ពាណិជ្ជសញ្ញា។ នាពេលខាងមុខ ផ្នៃកផលិតស្វាយច័ន្ទីវៀតណាមក៏នឹង
យកចិត្តទុកដាក់ថែមទៀត ទៅលើអនាម័យសុវត្ថភាពចំណីអាហារសំដៅ
កាត់បន្ថយហានិភ័យក្នុងផលិតកម្មនិងការនាំចេញស្វាយច័ន្ទីទៅទីផ្សារ
អន្តរជាតិ៕