ការនាំចេញអង្ករគុណភាពខ្ពស់ - ទិដៅថ្មីសំរាប់វិស័យស្រូវអង្ករបស់វៀតណាម


ការនាំចេញអង្ករគុណភាពខ្ពស់ - ទិដៅថ្មីសំរាប់វិស័យស្រូវអង្ករបស់វៀតណាម - ảnh 1
ការនាំចេញអង្ករគុណភាពខ្ពស់ - ទិដៅថ្មីសំរាប់វិស័យស្រូវអង្ករបស់វៀតណាម (Image: VOV)

(VOVworld) – ទោះបីជាវៀតណាមមានទិន្នផលនាំចេញអង្ករឈរលំដាប់ថ្នាក់ទី
 ៣ លើពិភពលោកក្តី ប៉ុន្តែ តំលៃអង្កររបស់វៀតណាមស្ថិតនៅកំរិតទាបមធ្យមតែ
ប៉ុណ្ណោះ។ ដើម្បីអង្ករវៀតណាមអាចជ្រាបចូលបណ្ដាទីផ្សារធំៗក្នុងកាលៈទេសៈ
 ធ្វើសមាហរណកម្មអន្តរជាតិ ក្រុមហ៊ុននាំចេញអង្ករជាច្រើនកំពុងឆ្ពោះទៅអង្ករ
មាន​គុណភាពខ្ពស់។

        នាពេលថ្មីៗនេះ​ ការនាំចេញអង្ករ​សរីរាង្គនិងអង្ករមានតំលៃជីវជាតិខ្ពស់បាន
 រួមចំណែកបង្កើនទិន្នផលអង្ករមានគុណភាពខ្ពស់ក្នុងបរិមាណអង្ករនាំចេញរបស់
 វៀតណាម។ នាបច្ចុប្បន្ន អង្ករមានគុណភាពខ្ពស់ស្រូកយក ២៧% ទិន្នផលអង្ក
រ នាំចេញរបស់វៀតណាម។ ការនាំចេញអង្ករមានគុណភាពខ្ពស់ត្រូវបានចាត់ទុក
ជាទិសដៅសំខាន់ដែលអះអាងនូវពាណិជ្ជសញ្ញាស្រូវអង្កររបស់វៀតណាមជា
ជំហានៗលើទីផ្សារសកលលោក។ ក្រុមហ៊ុននាំចេញអង្ករភាគច្រើនសុទ្ធតែបញ្ជាក់
ថា៖ផលិតផលអង្ករគុណភាពខ្ពស់នាំមកនូវតំលៃគួរឲ្យទាក់ទាញជាងបើប្រៀបនឹង
ផលិតផលមធ្យមនិងទាប។ ជាក់ស្តែង អង្ករគុណភាពខ្ពស់មានតំលៃ ៧០០ ដុល្លា
អាមេរិក/តោន ក្នុងពេលដែល អង្ករធម្មតាមានតំលៃគ្រាន់តែពី ៣៧០ ដល់ ៣៨០
ដុល្លាអាមេរិក/តោន តែប៉ុណ្ណោះ។ លោក Pham Thanh Tho នាយករងទទួលបន្ទុក
ស្បៀងអាហារចំណុះសម្ព័ន្ធក្រុមហ៊ុននាំចេញអង្ករគុណភាពខ្ពស់ Loc Troi បាន
ឲ្យដឹងថា៖                      

        «រូបសណ្ឋានផលិតផលស្រូវអង្ករនៃសម្ព័ន្ធក្រុមហ៊ុនតាមទិសសហប្រតិបត្តិ
ការជាមួយប្រជាកសិករដើម្បីធ្វើតាមសង្វាក់តំលៃ។ យើងខ្ញុំវិនិយោគសំរាប់ប្រជា
 កសិករពីគ្រឿងឧបករណ៍កសិកម្មរួមជាមួយប្រជាកសិកររៀបចំដាំស្រូវនិងចុះ
ហត្ថលេខាលើកិច្ចសន្យា ដល់ពេលប្រមូលផល យើងខ្ញុំនឹងទិញតាមតំលៃទីផ្សារ។
សម្ព័ន្ធក្រុមហ៊ុនឆ្ពោះទៅទីផ្សារជាន់ខ្ពស់ដូចជា អាមេរិក ហុងកុង សឹង្ហបុរី និង
ប្រទេស EU មួយចំនួន។»

        តាមបណ្ឌិត Do Anh Tuan ប្រធានវិទ្យាស្ថានគោលនយោបាយនិងយុទ្ធ
ស្ត្រអភិវឌ្ឍន៍កសិកម្មជនបទវៀតណាមថា៖ ក្នុងកាលៈទេសៈ ទីផ្សារស្រូវអង្ករ របស់វៀតណាមនាបច្ចុប្បន្ន ការកសាងនិងផលិតកម្មពាណិជ្ជសញ្ញាអង្ករមានគុ
នភាពខ្ពស់គឺជាកត្តាសំខាន់ណាស់។ ប៉ុន្តែ ប្រការនេះមិនអាចដំណើរការបាន
ក្នុង​រយៈពេលមួយថ្ងៃឬពីរថ្ងៃនោះទេនោះគឺត្រូវប្រតិបត្តិតាមដំណើរកាបិទជិត
ពីពូជដល់ធារាសាស្ត្រ និងរបៀបដាំដុះ។      

        «ដើម្បីផលិតអង្ករមានគុណភាពថ្មី វៀតណាមត្រូវការពេលវេលាកាល
 កំណត់។ គោលជំហរនៃផ្នែកកសិកម្មគឺរៀបចំរចនាសម្ព័ន្ធផ្នែកស្រូវអង្ករឡើង
វិញ​តាមទិសពីទីផ្សារនៅកំរិតទាបទៅទីផ្សារមានគុណភាពខ្ពស់។ ដោយសារ
 គូប្រកួតប្រជែងរបស់វៀតណាមកំពុងប្រកួតប្រជែងគ្នាទីផ្សារនេះ។»

        ក្នុងពេលនោះ លោក Le Van banh ប្រធាននាយកដ្ឋានកែច្នៃកសិរុក្ខផល
និងរបរអំបិលចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យ
ដឹងថា​៖                                        

        «នាបច្ចុប្បន្ន ពូជស្រូវរបស់វៀតណាមមិនខ្វះឡើយ ប៉ុន្តែ ប្រការសំខាន់
បំផុតគឺត្រូវមានពាណិជ្ជសញ្ញា គុណភាពផលិតផលល្អឲ្យសមស្របនឹង
បទដ្ឋានជាក់ស្តែង។ ដើម្បីផលិតកម្មអង្ករស្រូវគុណភាពខ្ពស់ ក្រុមហ៊ុនត្រូវ
បង្កើត តំបន់ដាំស្រូវអង្ករជំនាញ។»

        គំរោងការណ៍អភិវឌ្ឍន៍ពាណិជ្ជកម្មអង្ករជាតិដល់ឆ្នាំ ២០២០ ទស្សនៈ
វិស័យ ២០៣០ វៀតណាមបានដាក់ចេញគោលដៅដល់ឆ្នាំ ២០៣០ អង្ករ
ក្រអូបនិងអង្ករ ពិសេសនឹងស្រូបយក ៣០% ទិន្នផលអង្ករនាំចេញសរុប
របស់វៀតណាម។ ប៉ុន្តែ ដើម្បីជំរុញការនាំចេញអង្ករទៅទីផ្សារអាមេរិក
ជប៉ុន អូស្ត្រាលី បណ្ដាក្រុមហ៊ុន និងប្រជាកសិករគម្បីវិនិយោគជាច្រើន
ចូលក្នុងការអភិវឌ្ឍន៍ពូជស្រូវធានាគុណភាពអង្ករ កសាងពាណិជ្ជសញ្ញា
និងពន្លឿនពាណិជ្ជកម្ម។ នេះក៏ជា វិធានការចាំបាច់ក្នុងដំណើរការរៀបចំ
ឡើងវិញផលិតកម្មស្រូវអង្ករ លើក កំពស់គុណភាពនិងតំលៃសំរាប់អង្ករ
វៀតណាមជាជំហានៗ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ