(VOVWORLD) - ការផ្លាស់ប្តូរគំរូកំណើនឆ្ពោះទៅរកសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាពគឺជាគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសទាំងមូល។ ខេត្ត Quang Ninh គឺជាតំបន់ មួយក្នុងចំណោមមូលដ្ឋានដែលមានលទ្ធផលលេចធ្លោក្នុង ការផ្លាស់ប្តូរពី“ កំណើនសេដ្ឋកិច្ចបៃតង»។ ក្នុងដំណាក់កាលឆ្នាំ ២០២០-២០២៥ និងបណ្តាឆ្នាំបន្តទៀត ខេត្ត Quang Ninh នឹងបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន តាមទស្សនៈនិងទិសដៅនេះជាមួយគោលដៅខ្ពស់ជាងនេះទៅទៀតផងដែរ។
សូមចុចនៅទីនេះដើម្បីស្តាប់ជាសំឡេង៖
ទីតាំងរ៉ែនិងរ៉ែដែលបានធ្វើអាជីវកម្មក៏បាននាំយកដីថ្មនិងទឹកសំណល់រាប់រយលានតោនទៅក្នុងបរិស្ថាន។ |
ការផ្លាស់ប្តូរទៅជាពណ៌បៃតងស្រស់បំព្រង
កាលពី ១០ ឆ្នាំមុន ដើម្បីទៅដល់ខេត្ត Quang Ninh ភ្ញៀវទេសចរ តែងតែចំណាយពេលពី ៣ ទៅ ៤ ម៉ោងពីទីក្រុងហាណូយ។ ផ្លូវជាតិលេខ ១៨ ពីដើមដល់ចុងខេត្តដែលមានប្រវែងប្រមាណ ៣០០ គីឡូម៉ែត្រត្រូវបានគេចាត់ ទុកថាជា “ផ្លូវនៃសេចក្តីទុក្ខ” ។ ម្យ៉ាងវិញទៀត នៅខេត្ត Quang Ninh សមាមាត្រឧស្សាហកម្មមានប្រមាណ ៦០% នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ហើយ ផ្នែកធ្យូងថ្មបានចូលរួមវិភាគទានយ៉ាងធំធេងដល់ខេត្តជាមួយចំណូលក្នុង ស្រុក តែងតែស្រូបយកជាង ៦០% ។ ទោះជាយ៉ាងណាក៏ដោយអណ្តូងរ៉ែ ចំនួន ២៤០ បាននិងកំពុងធ្វើអាជីវកម្មក៏ បាននាំយកដីនិងថ្មរាប់រយលាន តោននិងទឹកសំណល់ចូលទៅក្នុងបរិស្ថាន។ មជ្ឈមណ្ឌលផលិតឧណ្ហអគ្គិសនី ស៊ីម៉ងត៍ និងតំឡើងកប៉ាល់ជាដើម ដែលគេប្រមូលផ្តុំនៅលើឆ្នេរឈូងសមុទ្រ Ha Long ឆ្នេរ Bai Tu Long បានប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ទេសចរណ៍ សេវាកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចលើកោះសមុទ្រ ធនធានធារាសាស្ត្រនិងជលផល ជាដើមផងដែរ។
សេដ្ឋកិច្ចប្រែក្លាយទៅជាពណ៌បៃតង
វិលត្រឡប់មកខេត្ត Quang Ninh ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរ នៅតំបន់នេះបានធ្វើឱ្យភ្ញៀវទេសចរភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាហាក់ដូចជា មនុស្សម្នាបានភ្លេចបាត់នូវរូបភាពដីធូលីហុយឡើង នៅពេលធ្វើដំណើរនៅ លើស្ពាន Bach Dang និងផ្លូវហាយវេ Ha Long – Hai Phong ដែលតភ្ជាប់ ដោយត្រង់ជាមួយផ្លូវហាយវេហាណូយ - Hai Phong ដោយចំណាយពេល ត្រឹមតែ ១,៥ ម៉ោងបើធ្វើដំណើរពីរដ្ឋធានីហាណូយផងដែរ។
ដោយមានរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរវិជ្ជមានភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរ របៀបអភិវឌ្ឍន៍ទៅជា «ពណ៌បៃតង» ទេសចរណ៍ ខេត្ត Quang Ninh ដើរតួនាទីដ៏សែនសំខាន់និងក្លាយទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ ផងដែរ ។ ទេសចរណ៍ក្នុងឆ្នាំ ២០១៩ មានចំនួន ១៤ លាននាក់ ក្នុងនោះភ្ញៀវទេសចរ អន្តរជាតិសម្រេចបានជិត ៥,៨ លាននាក់។ ក្នុងបរិបទនៃការរីករាលដាលនៃ Covid-19 ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ខេត្ត Quang Ninh បាន កំណត់ថាយកវិស័យទេសចរណ៍ក្នុងស្រុកធ្វើជាស្នូល ព្រមទាំងខិតខំប្រឹងប្រែង ទាក់ទាញភ្ញៀវទេចរប្រមាណ ៣ លាននាក់មកទស្សនាខេត្ត Quang Ninh ក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំនេះតែម្តង។ លោក Nguyen The Hue អនុប្រធានសមាគមទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖
« អង្គភាពអាជីវកម្មក៏បានបង្កើតដំណើរទេសចរណ៍ (Tour) ដ៏ទាក់ទាញ បំផុតផងដែរ។ ពីនាវាទៅកន្លែងស្នាក់នៅ គឺត្រៀមខ្លួនជាស្រេច ដើម្បីសម្រេច ឲ្យបានគោលដៅខ្ពស់បំផុត។ បច្ចុប្បន្នកម្មវិធីបញ្ចុះ តម្លៃនៅតែត្រូវបានអនុវត្ត ដោយអង្គភាពអាជីវកម្មដោយអនុវត្តតាមកញ្ចប់ជម្រុញតម្រូវការកាលពីមុននោះផងដែរ។ យើងបានសហការជាមួយមន្ទីរនិងស្ថាប័ននានា ដើម្បីជម្រុញ ពាណិជ្ជកម្មនៅតាមបណ្តាខេត្តនានាចូលរួមពិព័រណ៍ ក្នុងគោលបំណង អំពាវនាវនិងលើកទឹកចិត្តដល់អតិថិជនឲ្យមកទស្សនាខេត្ត Quang Ninh” ។
លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត Quang Ninh បានឲ្យដឹងថាចំណុចដ៏លោតផ្លោះមួយដ៏គួរឲ្យទាក់ទាញក្នុងអាណត្តិកន្លងមក គឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការតំរង់ទិសអភិវឌ្ឍន៍នគរ តំបន់ ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ច។ ក្នុងនោះតំបន់សេដ្ឋកិច្ចច្រកទ្វារ Mong Cai តំបន់សេដ្ឋកិច្ច Van Don តំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រ Quang Yen (ដែលទើប តែបង្កើតឡើង) គឺជាចំណុចលោតផ្លោះដ៏ស្វាហាប់ ដើម្បីបង្កើតទីក្រុងបៃតង ទំនើប និងឆ្លាតវៃនាពេលអនាគតផងដែរ។
ខេត្ត Quang Ninh មានរូបរាងថ្មីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ |
ទន្ទឹមនឹងនេះសញ្ញាល្អមួយទៀតរបស់ខេត្ត Quang Ninh គឺការលេចចេញនូវ គម្រោងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មកែច្នៃ កម្មន្តសាល ឧស្សាហកម្មស្អាត សំណង់ហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម កំពង់ផែសមុទ្រ និង Logistics ពីវិនិយោគិនធំ។ នៅចុងឆ្នាំ ២០២០ ខេត្ត Quang Ninh នឹងរក្សាបាន អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងមានស្ថិរភាព បើប្រៀបធៀបនឹងអត្រាប្រាក់ ចំណូលមធ្យមជាតិទូទៅនៅទូទាំងប្រទេស ពោលគឺមានអត្រាមធ្យម ១០,៧% ក្នុងរយៈពេល ៥ ឆ្នាំផងដែរ។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh កាលពីខែឧសភាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖
«ការងើបឡើងវិញដ៏ខ្លាំងក្លារបស់ខេត្ត Quang Ninh នាពេលថ្មីៗនេះ បាន បញ្ជាក់ពីការចូលរួមចំណែកដ៏ធំធេងមិនត្រឹមតែជា“ពណ៌លឿងខ្មៅ” ប៉ុណ្ណោះ ទេ ថែមទាំងជាពិសេសគឺ“ ពណ៌លឿងបៃតង” ទៀតផង។ នេះគឺជាសក្តានុពលទេសចរណ៍ ឆ្នេរសមុទ្រខៀវស្រងាត់ដ៏ស្អាតស្អំ និង ល្បីល្បាញរបស់វៀតណាម។ នាបច្ចប្បន្ននេះ ខេត្ត Quang Ninh គឺជាគំរូនៃ ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចប្រកបដោយជោគជ័យពី“ ពណ៌ខ្មៅ” ទៅជា“ ពណ៌បៃតង” តែម្តង»។
ដោយមានទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់និងមានខ្សែព្រំដែន គោកនិងសមុទ្រនៃការធ្វើពាណិជ្ជកម្មអំណោយផលបើប្រៀបធៀបនឹងតំបន់ផ្សេងទៀតនៅទូទាំងប្រទេសនោះ ខេត្ត Quang Ninh បានប្រមូលផ្តុំ លក្ខខណ្ឌធម្មជាតិទាំងអស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌ - សង្គម របស់វៀតណាមដូចជាព្រៃឈើ ធនធានសមុទ្រសមុទ្រ ទេសចរណ៍ - ព្រំដែន-ពាណិជ្ជកម្មជាដើម។ដោយមានបេ្តជ្ញាចិត្តប្រែក្លាយសេដ្ឋកិច្ចទៅជា «ពណ៌បៃតង» ព្រមទាំងការគ្រប់គ្រងបរិស្ថានឲ្យបានល្អ ហើយភាព ជោគជ័យដំបូងរបស់ ខេត្ត Quang Ninh កំពុងតែ ជាកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់តំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ៕