ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បី អភិវឌ្ឍន៍និរន្តរភាព
|
ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនដើម្បី អភិវឌ្ឍន៍និរន្តរភាព (VNA) |
(VOVworld) – ជំនះពុះពារលើដំណាក់កាលលំបាកលំបិនក្នុងកាលៈទេសៈ
វិបត្តិសេដ្ឋកិច្ចលើពិភពលោកនិងក្នុងប្រទេសកំពុងប្រព្រឹត្តទៅ កម្មវិធី
រៀបចំរចនា សម្ព័ន្ធខឿនសេដ្ឋកិច្ចវៀតណាមឡើងវិញដំណាក់កាល ២០១១
-២០១៥ ទទួល បានលទ្ធផលវិជ្ជមានដំបូង។ បណ្ដាលទ្ធផលនេះគឺជាបុព
បទដើម្បីវៀតណាមបន្ត អនុវត្តផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿន
សេដ្ឋកិច្ចដំណាក់កាល ២០១៦-២០២០។
កម្មវិធីរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាល
២០១១- ២០១៦ បានប្រមួលផ្តុំទៅលើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រៀបចំរ
ចនាសម្ព័ន្ធឡើង វិញសេដ្ឋកិច្ចតភ្ជាប់នឹងការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន។
រួមជាមួយគ្នានោះគឺ ស្ថានភាពតំលៃនិងរូបីយវត្ថុត្រូវបានរក្សាស្ថិរភាព
អតិផរណាត្រូវបានរាំងស្កាត់។ ដោយឈរលើលទ្ធផលដែលទទួលបាន
វៀតណាមបន្តអនុវត្តផែនការរៀបចំ រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើង
វិញក្នុងដំណាក់កាល ២០១៦-២០២០ តាមនោះ យកចិត្តទុកដាក់ដល់ការ
ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនតាមទិសលើកកំពស់គុណ ភាពប្រសិទ្ធភាព
និងសមត្ថភាពប្រកួតប្រជែង ក៏ដូចជា លើកកំពស់ឋានៈរបស់ វៀតណាម
លើឆាកអន្តរជាតិ។ គោលដៅដំបូងដែលកម្មវិធីដាក់ចេញគឺរក្សា កំណើន
សេដ្ឋកិច្ចនៅកំរិតសមស្រប រួមចំណែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព
រក្សាអតិផរណានៅកំរិតទាប ហើយកសាងគ្រិះស្ថានម៉ាក្រូប្រកបដោយរឹង
មាំ ដោះស្រាយរាល់បញ្ហាសន្តិសុខបង្គមនិងអភិវឌ្ឍន៍និរន្តរភាព។ នៅ
សម័យប្រជុំលើកទី ២ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ ដែលកំពុងប្រព្រឹត្ត
ទៅនៅទីក្រុង ហាណូយ សមាជិកសមាជិកាសភាជាច្រើននាក់បានចាត់ទុក
ថា៖ ដើម្បីរៀបចំរច នាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញប្រកបដោយជោគជ័យ
វៀតណាមគប្បីបង្កើត បរិយាកាសធ្វើអាជីវកម្មងាយស្រួលនិងតម្លាភាព។
លោកស្រី Nguyen Thi Thanh សមាជិកាសភាមណ្ឌល Ninh Binh បានឲ្យដឹងថា៖
«ក្នុងពេលដែលទីផ្សារគឺជាកំលាំងលករផលិតកម្មទំនិញ នោះគឺសហគ្រាស
គឺជាកត្តាស្នូលនៃផលិតកម្ម។ ការចូលរួមរបស់សហគ្រាសនឹងទាក់ទាញប្រភព
វិនិ យោគក្នុងសង្គម ផ្សាភ្ជាប់ជាមួយបណ្ដាវិទ្យាស្ថានស្រាវជ្រាវនិងមជ្ឈដ្ឋាន
អ្នកវិទ្យា សាស្ត្រ អង្គការផលិតកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យាថ្មី ពីនោះ នាំមកនូវ
ប្រសិទ្ធភាព ក្នុងផលិតកម្ម។ ដោយហេតុនេះ គប្បីផ្លាស់ប្តូរថ្មីការត្រិះរិះក្នុងកម្ម
វិធីធ្វើសកម្មភាពខាងកសិកម្មនិងជនបទ ក្នុងនោះ រដ្ឋដើរតួនាទីដឹកនាំ
មជ្ឈដ្ឋានសហគ្រិនគឺជាដើរតួនាទីស្នូលវិទ្យាសាស្ត្រគឺជាមធ្យោបាយរួមដំណើរ
ប្រជាកសិករគឺជាកត្តាសំខាន់ ព្រមទាំង ជួយឧបត្ថម្ភសហគ្រាសវិនិយោគចូល
ក្នុងកសិកម្ម។»
ភារកិច្ចមួយក្នុងចំណោមភារកិច្ចនៃការកែទម្រង់ខឿនសេដ្ឋកិច្ចគឺការ
កែលំអរ លើកកំពស់កំរិតអភិវឌ្ឍន៍បណ្ដាផ្នែកសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់
បច្ចេកវិទ្យា ខ្ពស់ដែលមានតំលៃបន្ថែមខ្ពស់។ លោក Chu Le Chau សមាជិក
សភាមណ្ឌល Lai Chau បានចាត់ទុកថា៖
«លើកកំពស់សមត្ថភាពព្យាករណ៍ ប្រតិកម្មរហ័សនិងសកម្មចំពោះមុខបំរ៉ែ
បំរួលស្ថានភាពនៅក្នុងនិងក្រៅប្រទេស។ អនុវត្តយ៉ាងម៉តចតផែនការបរិយា
កាស អភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់តំបន់ជាមួយគ្នា កំណត់ច្បាស់វិស័យសំខាន់ៗ
ទំនិញនិង ផលិតផលដែលមានសក្តានុភាពនិងសមត្ថភាពប្រកួតប្រជែងខ្លាំង
នៅក្នុងនិងក្រៅ ប្រទេស។ ខ្ញុំស្នើឲ្យរដ្ឋាភិបាលផ្តល់អាទិភាពខាងប្រភពធនធាន
និងទុន ដើម្បីធា នាឲ្យប្រភពទុនដ៏គ្រប់គ្រាន់ក្នុងការអនុវត្តខ្លឹមសារអាទិភាព។
ទន្ទឹមនឹងនោះ គប្បី អភិវឌ្ឍន៍សេដ្ឋកិច្ចរួមជាមួយការដោះស្រាយល្អបញ្ហាសេដ្ឋ
កិច្ចសង្គមនិងបរិស្ថាន ឲ្យសមស្រប។»
រួមជាមួយនិន្នាការសមាហរណកម្មបច្ចុប្បន្ន ផែនការរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាល ២០១៦-២០២០ វៀតណាមយកចិត្តទុកដាក់
ពិសេសដល់ការងារកសាងខឿនសេដ្ឋកិច្ចឯករាជ្យម្ចាស់ការធ្វើសមាហរណកម្ម
អន្តរជាតិនិងពង្រឹងឋានៈរបស់ខ្លួនក្នុងទំនាក់ទំនងអន្តរជាតិ។ បណ្ឌិត Nguyen
Tri Hieu អ្នកជំនាញការសេដ្ឋកិច្ច បានចាត់ទុកថា៖
«ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ច គប្បីលើកកំពស់
កិត្យានុភាពរបស់វៀតណាលើទីផ្សារអន្តរជាតិដើម្បីវិនិយោគិនបរទេសជឿជាក់
វាយតំលៃខ្ពស់ថែមទៀតអំពីខឿនសេដ្ឋកិច្ចវៀតណាម។ មជ្ឈដ្ឋានវិនិយោគិន
បរទេសនឹងផ្អែកទៅលើការវាយតំលៃទំនុកទុកចិត្តពោលខាងលើដើម្បីសម្រេច
វិនិយោគចូលក្នុងវៀតណាមដែរឬទេ។ សារៈសំខាន់ក្នុងផែនការរៀបចំរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញគឺវៀតណាមគប្បីអនុវត្តផែនការនេះប្រកបដោយ
ជាក់ស្តែងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កើនសមត្ថភាព
ប្រកួត ប្រជែង៕»
ដើម្បីទទួលបានជោគជ័យក្នុងការៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
វៀតណាមនឹងបង្កើតបរិយាកាសធ្វើអាជីវកម្មងាយស្រួលតម្លាភាពដើម្បីសហ
គ្រាសនិងប្រជាពលរដ្ឋត្រៀមខ្លួនជាស្រេចវិនិយោគក្របដោយសុវត្ថភាពនិង
ប្រសិទ្ធភាព។ ក្រៅពីនោះ ក្រសួងផ្នែកនិងតំបន់ទាំងអស់ប្រមូលផ្តុំប្រភពធន
ធាន សំរាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចតភ្ជាប់នឹងការផ្លាស់
ប្តូរថ្មីរូប សណ្ឋានតាមទិសនិរន្តរភាព៕