|
ការលើកកំពស់ពាណិជ្ជសញ្ញាបង្កើតតំលៃសំរាប់កសិផល (Image: VNA) |
(VOVworld) – ក្នុងកាលៈទេសៈវៀតណាមកំពុងបង្កើនការធ្វើសមាហរណកម្ម
ផលិតកម្មកសិកម្មបន្តជាគ្រិះស្ថានរបស់ខឿនសេដ្ឋកិច្ចប្រទេសជាតិ។ ដោយ
ហេតុ នេះ បញ្ហាចាំបាច់នាបច្ចុប្បន្នគឺការលើកកំពស់ទិន្នផលគុណភាពកាត់
បន្ថយតំលៃ សំរាប់កសិផល។ នេះក៏ជាគោលដៅដែលប្រជាកសិករអ្នកវិទ្យា
សាស្ត្រអាជីវករ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅតំបន់ដីសន្តទន្លេ Cuu Long
ប្តេជ្ញាច្បាមជាប់និង អនុវត្ត។
នៅវាលស្រែស្រូវដែលកំពុងរងចាំដល់ថ្ងៃប្រមូលផល លោក Nguyen
Minh Hieu នៅឃុំ Vong The ស្រុក Thoai Son ដែលចូលួមរូបសណ្ឋានវាល
ស្រែទ្រង់ទ្រាយធំរបស់ខេត្ត An Giang បានឲ្យដឹងថា៖ ចាប់តាំងពីថ្ងៃចូលរួម
កម្មវិធីរហូត មកដល់ពេលនេះលោកជានិច្ចកាលនឹងនរចិត្តក្នុងពេលស្រូវ
អង្ករត្រូវបានលក់និរន្តភាពតាមរយៈការចុះហត្ថលេខាកិច្ចសន្យាជាមួយ
សហគ្រាស។ លោក Nguyen Minh Hieu បានចែករំលែកថា៖
«ខ្ញុំសង្ឃឹមថា៖ ក្នុងឆ្នាំ ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត តំលៃស្រូវនឹងត្រូវ
បានលើកកំពស់។ យើងខ្ញុំខំប្រឹងប្រែងផលិតអង្ករដែលមានគុណភាពខ្ពស់
ដើម្បីមិត្តភ័ក្តអន្តរជាតិស្គាល់ដល់ថែមទៀតអំពីអង្កររបស់វៀតណាមដែល
មានគុណភាពខ្ពស់ និងសុវត្ថភាព។»
តាមសាស្ត្រាចារ្យរង បណ្ឌិត Duong Van Chin អតីតអនុប្រធានវិទ្យាស្ថាន
ស្រាវជ្រាវស្រូវអង្ករតំបន់ដីសណ្តទន្លេ Cuu Long បានឲ្យដឹងថា៖
«ស្តីពីវិទ្យាសាស្ត្របច្ចេកទេស អ្នកវិទ្យាសាស្ត្រវៀតណាមបានស្រាវជ្រាវ
គំរោងការណ៍ជាច្រើនដែលនាំមកនូវលទ្ធផលល្អ។ ប៉ុន្តែ បញ្ហាសំខាន់បំផុត
ឥឡូវ នេះក្នុងផលិតកម្មកសិកម្មគឺធ្វើយ៉ាងម៉េចដើម្បីធ្វើអាជីវកម្មមានប្រសិទ្ធ
ភាពនៅ ក្នុងនឹងក្រៅប្រទេស ព្រមទាំង ប្រមូលផ្តុំកសិករធ្វើអាជីវកម្មជាមួយ
អាជីវករ។ ប្រការនេះមានន័យថា៖ ត្រូវមានក្រុមហ៊ុនផលិតដោយបរិមាន
ធំដោយមាន ប្រជាកសិករជាច្រើនចូលរួមផលិតកសិកម្មជាមួយគេផងដែរ។
ដូច្នេះ យើងអាច ផ្លាស់ប្តូរខឿនកសិកម្មវៀតណាម។ ពីនោះ លើកកំពស់
ចំណូលសំរាប់កសិករ។»
មិនត្រឹមតែកសិករនិងអ្នកវិទ្យាសាស្ត្រ ប៉ុណ្ណោះទេ ថែមទាំង បណ្ដា
សហគ្រាសដែលចូលរួមចង្វាក់ផលិតកម្មស្រូវអង្ករក៏បានសម្តែងការប្តេជ្ញាចិត្ត
ទៀត ផង។ លោក Huynh Van Thon អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Loc Troi
(មុននេះគឺ ក្រុមហ៊ុនភាគហ៊ុនការពាដំណាំខេត្ត An Giang) បានឲ្យដឹងថា៖
ជាលើកដំបូង ក្រុមហ៊ុនវៀតណាមរួមជាមួយក្រុមហ៊ុនរបស់ប្រទេសចំនួន
៨ ផ្សេងៗទៀតបាន អនុវត្តបទដ្ឋានស្តីពីផលិកម្មស្រូវអង្ករនិរន្តភាព (ហៅថា
SRP) ក្នុងសកម្មភាព ផលិតស្រូវអង្ករនៅរូបសណ្ឋានវាលស្រែទ្រង់ទ្រាយធំ
នៅខេត្ត An Giang។ ការប្រតិកម្មក្រមបទដ្ឋាន SRP នឹងចេញឱកាសដ៏ធំធេង
សំរាប់ សកម្មភាពនៅទ្រង់ទ្រាយពិភពសំរាប់ស្រូវអង្ករវៀតណាម។
ខេត្ត An Giang គឺជាតំបន់មានសក្តានុភាពកសិកម្ម។ លេខាគណៈ
កម្មធិការ បក្សខេត្ត An Giang លោកស្រី Vo Thi Anh Xuan បានអះអាងថា៖
«នាពេលខាងមុខ គណៈកម្មាធិការបក្សខេត្តនឹងបន្តអនុវត្តឲ្យបានខ្លាំងក្លា
ថែមទៀតបណ្ដាការផ្តួចផ្តើមគំនិតដែលបានដាក់ចេញ។ ធ្វើយ៉ាងម៉េចដើម្បី
ផ្លាស់ប្តូររបៀបធ្វើការក្នុងផលិតកម្មកសិកម្មតាមទិសបង្កើនតំលៃរបស់កសិផល
បង្កើនចំពូលនិងឋានៈរបស់ប្រជាកសិករព្រមទាំងឆ្លើយតបនឹងតម្រូវការសមាហរ
ណកម្មនាពេលខាងមុខ។»
កសិកម្មដើរតួនាទីសំខាន់ក្នុងកាលៈទេសៈវៀតណាមធ្វើសមាហរណកម្ម
សេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅ។ ការផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិស
លើកកំពស់ទិន្នផល ប្រសិទ្ធភាព សមត្ថភាពប្រកួតប្រជែងតភ្ជាប់នឹងការៀបចំ
រចនាសម្ព័ន្ធកសិកម្មកាន់តែបានយកចិត្តទុកដាក់ជាពិសេសនៅតំបន់ដីសណ្ត
ទន្លេ Cuu Long៕