ការវិនិយោគដ៏ស៊ីជម្រៅជួយបង្កើនតំលៃប្រាក់នាំចេញបន្លែផ្លែឈើ

ការវិនិយោគដ៏ស៊ីជម្រៅជួយបង្កើនតំលៃប្រាក់នាំចេញបន្លែផ្លែឈើ - ảnh 1
ការវិនិយោគដ៏ស៊ីជម្រៅជួយបង្កើនតំលៃប្រាក់នាំចេញបន្លែផ្លែឈើ (VNA)


(VOVworld) – ក្នុងរយៈពេល ៨ ខែ នាឆ្នាំ ២០១៦ តំលៃប្រាក់នាំចេញបន្លែ
ផ្លែឈើទទួលបាន ១ ពាន់ ៧ រយលានដុល្លាអាមេរិក កើនឡើង ១៣០% បើ
ប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំទៅមិញហើយកំពុងឈរលំដាប់ថ្នាក់ទីមួយ
ក្នុងចំណោមមុខទំនិញកសិផលនាំចេញរបស់វៀតណាម។ ដោយមានល្បឿន
កំណើនដូចនេះការនាំចេញបន្លែផ្លែឈើត្រូវបានព្យាករណ៍នឹងនាំមកតំលៃ
ប្រាក់នាំចេញប្រមាណ ២ ពាន់​៥ លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៦។ នេះជា
លើក ដំបូងដែលតំលៃប្រាក់នាំចេញបន្លែផ្លែឈើខ្ពស់ជាងតំលៃងប្រាក់នាំ
ចេញអង្ករ។    

        ក្នុងអំឡុង ១០ ឆ្នាំកន្លងទៅ ការនាំចេញបន្លែផ្លែឈើនិយាយរួម
ជាពិសេស គឺមុខទំនិញផ្លែឈើរបស់វៀតណាមទទួលបានកំណើនយ៉ាង
ឆាប់រហ័ស។ ជ្រៀប​ធៀបនឹងប្រសិនបើនាឆ្នាំ ២០០៥ មុខទំនិញបន្លែផ្លែ
ឈើរបស់វៀតណាម មានវត្តមាននៅប្រទេសចំនួន ៣៦ លើពិភពលោក
តំលៃប្រាក់នាំចេញមុខទំនិញនេះទទួលបានជាង ២៣៥ លានដុល្លាអាមេរិក
 តែរហូតដល់ឆ្នាំ ២០១៥ មក មានប្រទេសចំនួន ៦០ លើពិភពលោកបាន
នាំចូលបន្លែផ្លែឈើរបស់វៀតណាមដោយមានតំលៃប្រាក់ពាណិជ្ជកម្មទទួល
បាន ១ ពាន់ ៨០០​ លានដុល្លាអាមេរិក។ ក្នុងរយៈពេល​ ៨ ខែ នាឆ្នាំ ២០១៦
ដោយឡែក តំលៃប្រាក់នាំចេញបន្លែផ្លែឈើទទួលបាន​ ១ ពាន់ ៧០០ លាន
ដុល្លាអាមេរិកកើនឡើង​ ១៣០% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។
កំណើនក្នុងការនាំចេញបន្លែផ្លែឈើមិនត្រឹមតែក្លាយទៅជាកំលាំងពលំទាក់
ទាញសហគ្រាសវិនិយោគលើវិស័យនេះឲ្យកាន់តែច្រើនថែមទៀត ប៉ុណ្ណោះទេ
 ថែម ទាំង ជួយផ្លាស់ប្តូរចំណះដឹងរបស់ប្រជាកសិករក្នុងការបង្កើនចំណូល
និងក្នុងការរៀបចំផលិតកម្មកសិកម្មតាមបទដ្ឋាន VietGap និង GlobalGap
ទៀតផង។ លោក Giap Van Thanh ប្រធានក្រុមផលិតផ្លែគូលែនស្អាតនាំ
ចេញទៅទីផ្សារអាមេរិកដែលមានទីតាំងនៅភូមិ Kep 1 ឃុំ Hong Giang
ស្រុក Luc Ngan ខេត្ត Bac Giang ភាគ ខាងជើងវៀតណាម បានចែករំលែក
ថា៖  

        «ក្នុងភូមិមានកសិករចំនួន ២៧០ គ្រួ ប៉ុន្តែ ក្នុងគំរោងការណ៍មាន
កូដតំបន់ចំនួន ៦​ តែប៉ុណ្ណោះ។ ដោយហេតុនេះ នៅមានគ្រួសារជាច្រើន
ឃើញនូវ ផលប្រយោជន៍ពីការដាំផ្លែគូលែនស្អាតនាំចេញដែលមិនទាន់
បានចូលរួម។ យើងខ្ញុំមានគោលបំណងបើកទូលាយថែមទៀតតំបន់
ផលិតកម្មគូលែននាំចេញស្អាតដើម្បីគ្រួសារទាំងអស់ក្នុងឃុំ Hong Giang
 មានឱកាសចូលរួម។»

        ក្រៅពីបណ្ដាទីផ្សារប្រពៃណី នាពេលកន្លងទៅ ផ្នែកផលិតកម្មបន្លែផ្លែ
ឈើក៏ បានបើកទូលាយទីផ្សារថ្មីយ៉ាងសកម្ម ជាពិសេសគឺទីផ្សារនានាដែល
ទាមទាគុណ​ភាពខ្ពស់ ដូចជា៖ អាមេរិក សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង
 កាណាដា អ៊ូស្ត្រាលី។ លោក  Nguyen Tri Ngoc នាយកក្រុមហ៊ុនភាគហ៊ុន
ជឿនលឿន អន្តរជាតិចំណុះសម្ព័ន្ធក្រុមហ៊ុន AIC បានឲ្យដឹងថា៖

        «ការធ្វើសមាហរណកម្មអន្តរជាតិទាមទាធ្វើផលិតកម្មតាមសង្វាក់តំលៃ
ហើយប្រការនេះបង្កើតឡើងការអភិវឌ្ឍន៍និរន្តរភាពចំពោះកសិផលវៀតណាម
 និងជួយធ្វើឲ្យស្ថិរភាពប្រាក់ចំណូលសំរាប់ប្រជាកសិករក្នុងពេលឆ្ពោះទៅ
ទីផ្សារអន្តរជាតិ។ ប្រការនេះមានអត្ថន័យដ៏ធំធេងចំពោះសហគ្រាសនាំ
ចេញដែរ ដោយសារគុណភាពគឺជាកត្តាសម្រេចធ្វើអាជីវកម្មកសិផលរបស់
សហគ្រាសនោះ ក្នុងពេលជ្រៀតចូលទីផ្សារនិងចុះហត្ថលេខាជាមួយដៃគូនានា។»

        តាមលោក Tran Dinh Long ប្រធានសមាគមពូជដំណាំដាំដុះវៀតណាម
បានចាត់ទុកថា៖                     

«ទីផ្សារបន្លែផ្លែឈើពិភពលោកកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងដោយមានតម្រូវ
ការ ខ្ពស់។ នាបច្ចុប្បន្ន ប្រជាកសិករបានចាប់ផ្តើមយល់ដឹងនិងផ្លាស់ប្តូរទំលាប់
 ផលិតកម្មកសិកម្ម អនុវត្តរូបសណ្ឋានផលិតកម្មកសិកម្មល្អ (VietGap) សុវត្ថិភាព
 តាមរយៈនោះ ជួយបង្កើនតំលៃសំរាប់កសិផល។ ផ្នែកផលិតបន្លែផ្លែ ឈើមាន
សក្តានុភាពអភិវឌ្ឍន៍នាពេលខាងមុខ ជាពិសេសក្នុងពេលដែលមានការ
ចូលរួមយ៉ាងសកម្មរបស់សហគ្រាសមានបច្ចេកវិទ្យាខ្ពស់ ពូជថ្មីនៃបណ្ដាវិទ្យា
ស្ថានស្រាវជ្រាវនិងប្រជាកសិករអនុវត្តរូបសណ្ឋានផលិតកម្មជឿនលឿន។ រាល់
កត្តានេះនឹងនាំមកនូវជោគជ័យសំរាប់ផ្នែកផលិតកម្មបន្លែផ្លែឈើ។»

        ប៉ុន្តែ របាំងធំបំផុតចំពោះផ្នែកផលិតបន្លែផ្លែឈើនាបច្ចុប្បន្នគឺការ
កំណត់ខាង ការត្រួតពិនិត្យរុក្ខជាតិនិងសុវត្ថិភាពអនាម័យចំណីអាហារ។
លោក Le Son Haប្រធានខុទ្ទកាល័យត្រួតពិនិត្យអនាម័យនាយកដ្ឋានការ
ពាររុក្ខជាតិចំណុះក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យ
ដឹងថា៖

        «បន្លែផ្លែឈើវៀតណាមកាន់តែមានវត្តមានច្រើននៅទីផ្សារដែលទាម
ទា គុណភាពខ្ពស់។ ដោយឈរលើមូលហេតុនេះ នាពេលខាងមុខ យើងខ្ញុំនឹង
ស្រាវ ជ្រាវតម្រូវការនៃទីផ្សារនានា ប្រមូលផ្តុំទៅលើទីផ្សារដែលមានតម្រូវការ
ប្រើប្រាស់​ធំៗនិងតំលៃខ្ពស់។ ទន្ទឹមនឹងនោះ ធ្វើអាជីវកម្មទីផ្សារសក្តានុភាព
ក្នុងអាស៊ាននិង ចិន។ ចំពោះទីផ្សារនិមួយៗគប្បីមានវិធានការណ៍នាំចេញ
ប្រកបដោយប្រសិទ្ធ ភាពខ្ពស់ថែមទៀត។»

        តំលៃប្រាក់នាំចេញបន្លែផ្លែឈើនាប៉ុន្មានខែដើមឆ្នាំ ២០១៦ កើនឡើង
យ៉ាង ខ្លាំងក្នុងកាលៈទេសៈការនាំចេញកសិផលនៅជួបការលំបាកជាច្រើន
ដែលបាន សរឲ្យឃើញនូវសក្តានុភាពនៃផ្នែកផលិតបន្លែផ្លែឈើកាន់តែធំ
ធេងពីមួយថ្ងៃទៅ មួយថ្ងៃប្រសិនបើត្រូវបានវិនិយោគត្រឹមត្រូវ។ ក្រៅពីការ
ជំរុញយ៉ាងខ្លាំងការ រៀបចំតំបន់ផលិតកម្ម ពូជ បច្ចេកទេសដាំដុះ អាជីវករ
និងប្រជាកសិករកំពុងយក ចិត្តទុកដាក់វិនិយោគបច្ចេកវិទ្យាកែច្នៃ តាម
រយៈនោះ លើកំពស់តំលៃកសិផលនាំ ចេញថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ