ការអភិវឌ្ឍន៍ទេសចរណ៍ដើម្បីរួមចំណែកថែមទៀតក្នុងកំណើន GDP

ការអភិវឌ្ឍន៍ទេសចរណ៍ដើម្បីរួមចំណែកថែមទៀតក្នុងកំណើន GDP - ảnh 1
ការអភិវឌ្ឍន៍ទេសចរណ៍ដើម្បីរួមចំណែកថែមទៀតក្នុងកំណើន GDP (VNA)


(VOVworld) – តាមគំរោងការណ៍អភិវឌ្ឍន៍ទេសចរណ៍វៀតណាមរបស់
ក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានដាក់ជូនរដ្ឋាភិបាល ដល់ឆ្នាំ
២០២០ ទេសចរណ៍វៀតណាមនឹងមានប្រព័ន្ធមូលដ្ឋានបច្ចេកទេសទំ
នើប ព្រមៗគ្នា។ បណ្ដាផលិតផលទេសចរណ៍មានគុណភាពខ្ពស់ដែល
មានសមត្ថភាព ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងតំបន់និង
លើពិភពលោក ក្លាយទៅជា ផ្នែកសេដ្ឋកិច្ចរួមចំណែកច្រើនក្នុងកំណើន
សេដ្ឋកិច្ចរបស់ប្រទេសជាតិ។

        គំរោងការណ៍អភិវឌ្ឍន៍ទេសចរណ៍វៀតណាមដាក់ចេញគោលដៅ
ដល់ឆ្នាំ ២០២០ ទាក់ទាញចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន​ ១៤ ដល់
១៥ នាក់ កើនឡើង មធ្យមក្នុងមួយឆ្នាំពី ១២% ដល់ ១៤% ក្នុងដំណាក់
កាល ២០១៥-២០២០។ ផ្នែក ទេសចរណ៍ខំប្រឹងប្រែងរួមចំណែកពី ៩%
ដល់ ១០% ផលិតផលក្នុងស្រុកសរុប(GDP) ចំណាយសរុបពីភ្ញៀវទេសចរ
នឹងទទួលបានពី ២៩ ដល់ ៣២,៥ ពាន់លាន ដុល្លាអាមេរិកបង្កើតឡើង
ការងារធ្វើថ្មីចំនួន ៣,៥​ លាន កន្កែង។ ដើម្បីអនុវត្តគោលដៅពោលខាង
លើផ្នែកទេសចរណ៍កំពុងខំប្រឹងប្រែងជំនះពុះពារលើភាពអន់ខ្សោយ
លើកកំពស់ប្រសិទ្ធភាពក្នុងការងារពន្លឿនផ្សព្វផ្សាយទេសចរណ៍ ប្រមូល
ផ្តុំរាល់ប្រភព ធនធានសង្គមដើម្បីអភិវឌ្ឍន៍ទេសចរណ៍។ ទន្ទឹមនឹងនោះ
 បង្កលក្ខណៈងាយស្រួលខាងបែបបទឆ្លងដែននិងអភិវឌ្ឍន៍ចរាចរ
អន្តរជាតិនិងក្នុងប្រទេសទៀតផង។ លោក  Tran Son Hai អនុប្រធាន
គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម បាន
ឲ្យដឹងថា៖

        «តំបន់និមួយៗមានរបៀបអភិវឌ្ឍន៍ទេសចរណ៍មួយដើម្បីរួមចំណែក
សំរាប់ GDP ប៉ុន្តែ ស្តីពីការអភិវឌ្ឍន៍ផលិតផលនៅមានការខុសពីគ្នាច្រើន។
ទេសចរណ៍ គឺជាផ្នែកសេដ្ឋកិច្ចមុខព្រាងប៉ុន្តែ តំបន់មួយចំនួននៅចាត់
ទុកផ្នែកនេះគឺជាវិស័យ លេងកំសាន្តតែប៉ុណ្ណោះ។ ដោយមានទស្សនៈវិស័យ
ដូច្នេះ នោះគឺការយកចិត្តទុក ដាក់វិនិយោគនិងគោលនយោបាយអភិវឌ្ឍន៍
ទេសចរណ៍នៅមិនត្រូវបានប្រមូល ផ្តុំនៅឡើយ។»

        តាមការស្ទង់មតិរបស់អ្នកគ្រប់គ្រងទេសចរណ៍ចំនួន ១២០០ នាក់
 បានឲ្យ ដឹងថា៖ វៀតណាមឈរលំដាប់ថ្នាក់ទី ២ នៅអាស៊ីនិងថ្នាក់ទី ១៦
លើពិភពលោក ស្តីពីសក្តានុភាពអភិវឌ្ឍន៍ទេសចរណ៍។ ការពិតជាក់ស្តែង
បានសរឲ្យឃើញថា៖ នាពេលកន្លងទៅ ទេសចរណ៍វៀតណាមទទួលបាន
កំណើនយ៉ាងខ្លាំងក្លា រួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់
ប្រទេសជាតិ ហើយជះឥទ្ធិពល វិជ្ជមានទៅលើការបង្កើតការងារធ្វើនិង
ការផ្លាស់ប្តូររចនាសម្ព័ន្ធពលកម្ម។ ប៉ុន្តែ ផ្នែកគប្បីមានយន្តការបើក
ចំហរងាយស្រួលថែមទៀតសំដៅទាក់ទាញវិនិយោគិននៅក្នុងនិងក្រៅ
ប្រទេស។

 លោក Ha Van Sieu​ អនុប្រធានអគ្គនាយករដ្ឋានទេសចរណ៍វៀតណាម
 បានចាត់ ទុកថា៖                         

        «វៀតណាមគប្បីជំរុញការវិនិយោគលើវិស័យសំខាន់ៗតាមផែនការ។
 សេវ៉ាកម្មនេះគប្បីមានវិនិយោគិនបរទេសធំៗដែលមានយុទ្ធសាស្ត្រណែនាំ
បទដ្ឋាននៃសេវ៉ាកម្ម ពីនោះ ទាក់ទាញវិនិយោគិនផ្សេងៗទៀតនិងឆ្លើយ
តបល្អ នឹងតម្រូវការសេវ៉ាកម្មទេសចរណ៍។»

        នៅសន្និសីទក្នុងទូទាំងប្រទេសស្តីពីការអភិវឌ្ឃន៍ទេសចរណ៍ដែលទើប
នឹង បានប្រព្រឹត្តទៅនៅទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាល
វៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹង
ថា៖

        «ប្រការយើងខ្ញុំពេញចិត្តបំផុតគឺការធ្វើទេសចរណ៍ប្រកបដោយជោគ
ជ័យ។ ដំបូងបង្អសគឺយើងខ្ញុំត្រូវបង្កលក្ខណៈងាយស្រួលខាងយន្តការគោល
នយោបាយ និងច្បាប់។ ប្រការសំខាន់ម្ប៉ាងទៀតដែលវៀតណាមត្រូវយក
ចិត្តទុកដាក់គឺ សហគមន៍ធ្វើទេសចរណ៍ ហើយបង្កើតឡើងការចាប់
អារម្ភណ៍ល្អប្រសើអំពីប្រជា ជនវៀតណាម។»

        ក្រៅពីនោះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៀតថា៖

        «ប្រជាពលរដ្ឋទាំងមូលធ្វើទេសចរណ៍គឺជានិន្នាការរបស់ពិភពលោក ប៉ុន្តែ
 ក្នុងនោះគប្បីពង្រីកតួនាទីរបស់មជ្ឈដ្ឋានអាជីវករ។ ប្រសិនបើ យើងគ្មាន
ប្រព័ន្ធ សហគ្រាសខ្លាំងក្លាមួយឬមិនចេះផ្សព្វផ្សាយនិងពន្លឿនផលិតផល
សេវ៉ាកម្ម ទេសចរណ៍ទេនោះនឹងទទួលបរាជ័យជាពុំខាន។ រួមជាមួយគ្នានោះ
 វៀតណាមគប្បីសង្គមភាវូបនីយកម្មទេសចរណ៍ក្នុងនោះសហគ្រាសនិងប្រជា
ពលរដ្ឋដើរតួនាទីស្នូលនិងជាកំលាំងពលំអភិវឌ្ឍន៍ទេសចរណ៍។ ខ្លឹមសារមួយ
ទៀតគឺការអភិវឌ្ឍន៍ទេសចរណ៍ត្រូវមានចរិតលក្ខណៈជំនាញលើកកំពស់
គុណភាពផងដែរ។»

        សំដៅអភិវឌ្ឍន៍ទេសចរណ៍នាពេលខាងមុខ រដ្ឋាភិបាលវៀតណាមកំពុង
 មានវិធានការណ៍ជាក់ស្តែង ពីការផ្លាស់ប្តូរថ្មីទស្សនៈអភិវឌ្ឍន៍ទេសចរណ៍ដល់
ការ អភិរក្សវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ។ រួមជាមួយគ្នានោះ​ ចាប់ពីថ្ងៃទី
 ១ មករាឆ្នាំ ២០១៧ ខាងមុខ វៀតណាមនឹងអនុវត្តគំរោងការណ៍ផ្តល់ទិដ្ឋាការ
អេឡិច ត្រូនិកនិងផ្តល់ទិដ្ឋាការនៅច្រកទ្វារព្រំដែនសំដៅបង្កលក្ខណៈងាយ
ស្រួលសំរាប់ ភ្ញៀវទេសចរ។​ រដ្ឋាភិបាលសហគ្រាសនិងប្រជាពលរដ្ឋវៀតណាម
ទាំងមូលកំពុង ខំប្រឹងប្រែងកសាងនិងអភិវឌ្ឃន៍ទេសចរណ៍ប្រទេសជាតិ
ឲ្យសមស្របនឹងសក្តានុ ភាពដើម្បីវៀតណាមក្លាយទៅជាទីកន្លែងមកដល់
គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ