|
ការអភិវឌ្ឍន៍និរន្តរភាពពាណិជ្ជសញ្ញាស្វាយចន្ទីខេត្ត Binh Phuoc (VNA) |
(VOVworld) – Binh Phuoc (ភាគខាងត្បូងវៀតណាម) គឺជាខេត្តមានផ្ទៃដី
ដាំស្វាយចន្ទីធំបំផុតនៅវៀតណាម ហើយគុណភាពស្វាយចន្ទីនៅទីនេះត្រូវ
បាន ចាត់ទុកថាល្អបំផុតលើពិភពលោក។ ដើម្បីអភិវឌ្ឍន៍ពាណិជ្ជសញ្ញា
ស្វាយច័ន្ទី ខេត្ត Binh Phuoc បានរៀបចំផែនការលើផ្ទៃដីដាំស្វាយចន្ទីស្វែង
រកទិសដៅអភិវឌ្ឍន៍និរន្តរភាពសំដៅលើកកំពស់ទិន្នផលគុណភាពហើយជួយ
ឧបត្ថម្ភប្រជាកសិករធ្វើមានពីផលិតកម្មស្វាយចន្ទី។
សំដៅអភិវឌ្ឍន៍សក្តានុភាពប្រៀបខ្លាំងនិងលើកកំពស់ទិន្នផលនៃដើម
ស្វាយ ច័ន្ទី ផ្នែកកសិកម្មនិងប្រជាកសិករខេត្ត Binh Phuoc (ភាគខាងត្បូង
វៀតណាម) កំពុងជំរុញខ្លាំងការកែលំអរចម្ការស្វាយចន្ទី ជាពិសេសគឺជាការ
បើកទូលាយពូជ។ ផ្អែកទៅលើការផ្តើមគំនិតបង្កើតពូជស្វាយចន្ទីរបស់កសិក
រមួយចំនួននៅឃុំ Long Ha ស្រុក Bu Gia Map សមាគមប្រជាកសិករផលិត
ស្វាយចន្ទីខេត្ត Binh Phuoc បានសហការជាមួយសមាគមស្វាយចន្ទីវៀត
ណាមរួមជាមួយសមាគមប្រជាកសិ ករនៅបំបន់ផ្សេងៗទៀតបានកសាង
ឡើងរូបសណ្ឋានកែលំអរចម្ការស្វាយចន្ទី មានទិន្និផលគុណភាពខ្ពស់ចំនួន
៤១ រូសណ្ឋានលើផ្ទៃដីចំនួន ៤១ ហិកតា។ លោក Nguyen Van Hung ប្រធាន
សមាគមប្រជាកសិករឃុំ Long Ha ស្រុក Phu Rieng ខេត្ត Binh Phuoc បាន
ចែករំលែកថា៖
«រូបសណ្ឋាននេះត្រូវបានបើកទូលាយក្នុងទូទាំងខេត្ត។ ជារៀលរាល់ឆ្នាំ
យើងខ្ញុំទទួលក្រុមកសិកររាប់រយនាក់មកដល់រៀនសូត្របទពិសោធន៍ពីរូប
សណ្ឋាននេះ។»
ពីឆ្នាំ ២០០៧ រហូតមកដល់ពេលនេះ សមាគមប្រជាកសិករផលិតស្វាយ
ចន្ទីខេត្ត Binh Phuoc បានជួយឧបត្ថម្ភក្រុមអភិវឌ្ឍន៍ផលិតស្វាយចន្ទីនិរន្តរ
ភាព នៅឃុំ Tien Hung ក្នុងការកសាងនិងអភិវឌ្ឍន៍ផលិតស្វាយច័ន្ទីស្អាត
ព្រមទាំង ផ្ទេរប្តូរទៅធ្វើសកម្មភាពតាមរូបសណ្ឋានសហករ។ ចូលរួមសហករ
ប្រជាកសិករ មិនត្រឹមតែទទួលបានផ្តល់ពូជមានគុណភាពខ្ពស់ ប៉ុណ្ណោះទេ
ថែមទាំង ត្រូវបាន ណែនាំបច្ចេកទេសថែទាំ ផ្តល់ជីគីមីនិងការលក់ផលិត
ផលតាមតំលៃស្ថិរភាព ទៀតផង។ លោក Dam Xuan Tho នាយករងសហក
រផលិតកសិផល Hung Phuoc ទីរួមស្រុក Dong Xoai បានឲ្យដឹងថា៖
«ដោយមានផ្នែកគ្រប់គ្រងសហករ ជារៀលរាល់ឆ្នាំ អង្គការពាណិជ្ជកម្ម
សមភាពអន្តរជាតិ (FLO) បញ្ជូនកម្មាភិបាលទៅហ្វឹកហាត់នៅឯបរទេស។
ពីនោះ កម្មាភិបាលគ្រប់គ្រងនឹងផ្តល់ការចំណះដឹងនិងហ្វឹកហាត់សំរាប់ប្រ
ជាកសិករ ដើម្បីផលិតផលិតផលអសរីរាង្គដែលមានពាណិជ្ជសញ្ញានិងត្រូវ
បានលក់ទូលំទូ លាយលើទីផ្សារ។»
នាបច្ចុប្បន្ន ទិន្នផលកែច្នៃស្វាយចន្ទីរបស់ខេត្ត Binh Phuoc ស្រូបយក
៥០% ទិន្នផលស្វាយចន្ទីក្នុងទូទាំងប្រទេស។ បច្ចេកទេសកៃច្នៃស្វាយចន្ទី
របស់វៀត ណាមត្រូវបានវាយតំលៃជួរមុខលើពិភពលោក។ ទីផ្សារនាំចេញ
ស្វាយចន្ទី Binh Phuoc ត្រូវបានបើកទូលាយទៅហូឡង់ អង់គ្លេស និង
ប្រទេសអឺរ៉ុបជាច្រើន។
ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនេះ តំលៃស្វាចន្ទីរក្សានៅកំរិតខ្ពស់ដែលជា
លក្ខណៈងាយស្រួលដើម្បីរក្សាផ្ទៃដីដាំស្វាយច័ន្ទី។ ក្នុងឆ្នាំ ២០០៩ ទិន្នផលស្វាយ
ចន្ទីនៅខេត្ត Binh Phuoc ទទួលបានជាមធ្យម ៩៤០ គីឡូក្រាម/ហិកតា ដល់ឆ្នាំ
២០១៦ ទិន្នផលត្រូវបានកើនឡើងដល់ ១,៤ តោន/ហិកតា។ នាដំណាក់កាល
២០១៥-២០១៦ តំលៃលក់ស្វាយចន្ទីឆៅទទួលបានពី ៣២ ពាន់ដុងដល់ ៣៥
ពាន់ ដុង/គីឡូក្រាម។ ការពិតជាក់ស្តែងនេះបានផ្តល់ទំនុកជឿជាក់សំរាប់ប្រជា
កសិករ។ នាបច្ចុប្បន្ន នៅខេត្ត Binh Phuoc មានសហគ្រាសនាំចេញនិងកែច្នៃ
ស្វាយចន្ទីដោយមានសមត្ថភាព ៤ សែនតោនស្វាយច័ន្ទី /ឆ្នាំ។ លោក Cao Duc
Phat អតីតរដ្ឋមន្ត្រីក្រសួកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានចាត់ទុក
ថា៖
«ចំពោះការអភិវឌ្ឍន៍ផលិតម្មកៃច្នៃស្វាយចន្ទីក្នុងរយៈពេលយូរអង្វែង យើង
មិនត្រឹមតែគប្បីយកចិត្តទុកដាក់ដល់ប្រជាកសិករខាងការអភិវឌ្ឍន៍វត្ថុធាតុ
ដើម ប៉ុណ្ណោះទេ ថែមទាំង ឧបត្ថម្ភសហគ្រាសនិងបន្តរក្សាការអភិវឌ្ឍន៍ទីផ្សារ
លើក កំពស់ប្រសិទ្ធភាពក្នុងការកែច្នៃនិងធ្វើអាជីវកម្មទៀតផង។»
នាពេលខាងមុខ ដើម្បីបង្កើនតំលៃផ្នែកផលិតលើកកំពស់ទិន្នផលនិង
គុណភាពស្វាយចន្ទី ខេត្ត Binh Phuoc យកចិត្តទុកដាក់អភិវឌ្ឍន៍បច្ចេកទេស
ផលិ កម្ម កែច្នៃស្វាយចន្ទីនិងការផ្សព្វផ្សាយផលិតផល។ ពីនោះ លើកកំពស់
តំលៃនិង នាំពាណិជ្ជសញ្ញាស្វាយចន្ទីខេត្ត Binh Phuoc ទៅទីផ្សារអន្តរជាតិ៕