កាលានុវត្តន៍ថ្មីសម្រាប់ផលិតផលទឹកដោះគោវៀតណាម
(VOVWORLD) - ដោយមានចំនួនប្រជាជន ១,៤ ពាន់ លាននាក់នោះ ចិនគឺជាប្រទេសនាំមុខគេក្នុងការនាំចូលទឹកដោះគោនិងផលិតផលធ្វើពីទឹកដោះគោ ហើយក៏ជាទីផ្សារពោរពេញទៅដោយសក្តានុពលសម្រាប់សហគ្រាសនាំចេញផលិតផលទឹកដោះគោនៃប្រទេសវៀតណាមដែរ។ នេះគឺជាឱកាសដ៏ធំធេងណាស់ សម្រាប់វិស័យចិញ្ចឹមគោយកទឹកដោះ និង ផលិតកម្ម ក៏ដូចជាកែច្នៃទឹកដោះគោរបស់ វៀតណាម ឈានចូលទីផ្សារនានាទូទាំងពិភពលោក។ ឱកាសថ្មីបំផុត គឺសម្ព័ន្ធក្រុមហ៊ុន TH ដែលទើបតែនាំចេញផលិតផលទឹកដោះគោរបស់ខ្លួន ទៅកាន់ទីផ្សារចិនផងដែរ។
ទិដ្ឋភាពនៃពិធប្រកាសនាំចេញឡូត៍ទឹកដោះគោដើមដំបូងទៅកាន់ទីផ្សារចិន |
សូមជម្រាបថា TH milk - ជាអង្គភាពកម្មសិទ្ធិម៉ាក់យីហោ TH true Milk ជាសហគ្រាសវៀតណាមដំបូងបង្អស់ ទទួលបានលេខកូដពីអាជ្ញាធរចិនដែលអនុញ្ញាតឱ្យការនាំចូលទឹកដោះគោ បន្ទាប់ពីការពិនិត្យយ៉ាងហ្មត់ចត់ទៅលើសំណុំឯកសារ សមត្ថ ភាព ផលិតកម្មនិងស្តង់ដារគុណភាពផលិតផល។ លោកស្រី Thai Huong នាយិការក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន TH មានប្រសាសន៍ថា ដោយមានរូបសណ្ឋាន កសិដ្ឋានប្រមូលផ្តុំ ការអនុវត្តបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា ៤.០ ក្នុងផលិតកម្មនិងការគ្រប់គ្រង ដោយធានាដំណាក់កាលផលិតប្រកបដោយភាពអនាម័យ រួមបញ្ចូនទាំងភាពឆ្លាតវៃរបស់វៀតណាមនិងស្តង់ដាអន្តរជាតិ ហេតុដូច្នេះ ផលិតផល ទឹកដោះគោ ម៉ាក TH true Milk ឆ្លើយតបបាននឹងបទប្បញ្ញត្តិនិងស្តង់ដាតឹងរឹងនៃទីផ្សារចិន។ លោកស្រី Thai Huong មានប្រសាសន៍ថា៖ “ទីផ្សារទឹកដោះគោចិនគឺជាទីផ្សារនាំចូលទឹកដោះគោដ៏ធំមួយ ពោលគឺ ទាំងទឹកដោះគោឆៅនិងផលិតផលទឹកដោះគោគ្រប់ប្រភេទផ្សេងទៀត។ ក្រុមហ៊ុន TH បានចូលទីផ្សារចិនរយៈពេល ២ ឆ្នាំ មកហើយ ខណៈពេលដែល អាជីវកម្មនេះត្រូវធានានូវស្តង់ដារនិងបទប្បញ្ញត្តិរបស់ ចិន បន្ទាប់មកទើបទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។ ចូលទីផ្សារចិន ជាឱកាសមួយដែរ ហេតុដូច្នេះ អាជីវកម្មត្រូវធ្វើអស់ពីចិត្ត ពីធ្លើម ដើម្បីបម្រើតម្រូវការនិងសក្តិសមជាមួយទំនុកចិត្តរបស់អតិថិជន”។
ដើម្បីទទួលបានការអនុញ្ញាតិអោយនាំចូលផលិតផលទឹកដោះគោជាផ្លូវការចូលទីផ្សារចិននោះ ផលិតផលទឹកដោះគោឆៅរបស់ TH ត្រូវធ្វើតាមការត្រួតពិនិត្យនិងវាយតម្លៃលើគ្រប់ជ្រុងជ្រោយពីអាជ្ញាធរចិន។ ដូច្នោះហើយ ផលិតផលទឹកដោះគោពីរប្រ ភេទ ត្រូវបានផ្តល់លេខកូដនាំចូលទីផ្សារចិន រួមមាន៖ ទឹកដោះគោស្រស់ដែលសម្លាប់មេរោគរួច ឬ Pasteurized Milk និងទឹកដោះគោមានរសជាតិធម្មជាតិ។ លោក Yu Huan Chun អគ្គនាយកក្រុមហ៊ុន Wuxi Jinquiao Internationnal Food City Co.Ltd - ដែលជាសហគ្រាសចែកចាយចំណីអាហារនាំចូលធំបំផុតមួយនៅក្នុងប្រទេសចិនបានជឿជាក់ថា ជាមួយនឹងការដែល TH បានអនុវត្តបច្ចេកវិទ្យាជឿន លឿននៅក្នុងផលិតកម្មក៏ដូចជាឆ្លើយតបនឹងជាមួយស្តង់ដា និងបទប្បញ្ញត្តិយ៉ាងតឹងរឹងនៃទីផ្សារចិននោះ កិច្ចសហប្រតិបត្តិការរបស់សហគ្រាសចិន និងក្រុមហ៊ុន TH នឹងមានកាលានុវត្តន៍ភាពយ៉ាងធំធេងនាពេលអនាគតជាពុំខាន។
អ្នកជំនាញជាច្រើនបានចាត់ទុកថា ជាមួយនឹងការដែល វៀតណាមបាននាំចេញផលិតផលទឹកដោះគោទៅកាន់ទីផ្សារដែលមានសក្តានុពលដូចជាប្រទេសចិននោះ នេះជាសញ្ញាល្អនិងជារបត់ធំមួយសម្រាប់ផ្នែកកសិកម្មរបស់វៀតណាម។ ដោយសារតែផលិតផលទឹកដោះគោគឺជាផលិតផលដែលទាមទារស្តង់ដារគុណភាព រួមទាំងមាន បទប្បញ្ញត្តិនិងសុវត្ថិភាពចំណីអាហារខ្ពស់បំផុត ប៉ុន្តែ វៀតណាមនៅតែនាំចេញទៅកាន់ទីផ្សារផ្លូវការរបស់ចិនតែម្តង។ យោងតាមលោក Dao Viet Anh ទីប្រឹក្សាពាណិជ្ជ កម្មវៀតណាមប្រចាំនៅចិន គោលដៅគឺនាពេលអនាគតនឹងមានសហគ្រាសទឹកដោះគោវៀតណាមបន្ថែមទៀត ឈានចូលទីផ្សារចិន។ ដើម្បីសម្រេចបានគោលដៅនេះ អាជីវកម្មត្រូវយកចិត្តទុកដាក់លើរសជាតិ ទម្លាប់នៃការប្រើប្រាស់របស់អតិថិ ជនចិន ហើយទន្ទឹមជាមួយគ្នានេះ គឺត្រូវតែគោរពតាមសុវត្ថិភាពនិងគុណភាពនៃផលិតផលទឹកដោះគោរបស់ចិនផងដែរ។
លោក Dao Viet Anh បានលើកឡើងថា៖ “សហគ្រាសវៀតណាមទាំងអស់ គួរចាំថា តាមរយៈសាខា អាជីវកម្មនិងដៃគូនានាក្នុងប្រទេសចិន ដើម្បីស្វែងយល់បន្ថែមអំពីរសជាតិ ពីព្រោះនៅក្នុងប្រទេសចិនតែមួយ ប៉ុន្តែ តំបន់នីមួយៗមានវប្បធម៌ប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹងរសជាតិផ្សេងៗគ្នាដែរ។ ហេតុដូច្នេះ ចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូនិងសាខានានារបស់ចិនដើម្បីស្វែងយល់និងអាចធានាថា ខ្លួនបង្កើតនូវរសជាតិឈ្ងុយឆ្ងាញ់ សមស្របបំផុតសម្រាប់អតិថិជនចិនដើម្បីទទួលបាននូវប្រជាប្រិយភាពខ្ពស់ និងការនិយមប្រើប្រាស់ផលិតផលទឹកដោះគោនៅទីផ្សារ ចិន”។
យោងតាមរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Nguyen Quoc Cuong ថា បានចូលរួមក្នុងទីផ្សារនាំចេញធំៗ និងពោរពេញទៅដោយសក្តា នុពលនោះ អាជីវកម្មនិងកសិករចិញ្ចឹមគោយកទឹកដោះ ត្រូវការបង្កើនការវិនិយោគនិងអភិវឌ្ឍហ្វូងគោ ដើម្បីបង្កើតប្រភពទឹកដោះគោស្រស់ក្នុងស្រុកកាន់តែច្រើនឡើង ៗ សំដៅទាញយកសក្តានុពលនិងកាលានុវត្តន៍ភាព។ លោករដ្ឋមន្រ្តី Nguyen Xuan Cuong បានជឿជាក់លើកម្មវិធីរៀបចំរចនាសម្ព័ន្ធកសិកម្មរបស់វៀតណាម ដែលមិនត្រឹមតែឆ្លើយតបនូវផលិតផលប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ឆ្លើយតបនឹងតម្រូវការនៃទីផ្សារតឹងរឹងបំផុត ដែលមុខទំនិញទឹកដោះគោជាឧទាហរណ៍ស្រាប់។ រដ្ឋមន្ត្រីលោក Nguyen Xuan Cuong បានសង្កត់ធ្ងន់ថា៖ “យើងចង់ធ្វើអាជីវកម្មល្អនូវទីផ្សារនាំចេញផលិតផលទឹកដោះគោនោះ មានមធ្យោបាយតែមួយគត់ គឺត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញក្នុងទិសដៅគុណភាព តំណភ្ជាប់ ហើយទំនិញមានសមត្ថភាពប្រកួតប្រជែង ដែលដំបូងឡើយជាការប្រកួតប្រជែងគុណភាពនិងការប្រកួតប្រជែងអំពីតម្លៃសមរម្យ មានន័យថា យើងនឹងធ្វើអាជីវកម្មប្រកបដោយជោគជ័យលើទីផ្សារនេះ។ ទន្ទឹមនឹងនោះ ការដែលយើងរៀបចំការអនុវត្ត ដោយមានការចូលរួមរបស់រដ្ឋាភិបាល ការចូលរួមរបស់សមាគមនានា រួមទាំងការចូលរួមរបស់កសិករ តាមរយៈអង្គការសហករណ៍ ដើម្បីផលិតឡើងជាខ្សែសង្វាក់ ដោយមានតម្លៃសមរម្យបំផុតនិងគុណភាពល្អបំផុតហើយទើបធ្វើអាជីវកម្មបានល្អ”។
រហូតមកដល់ពេលនេះ ផលិតផលទឹកដោះគោរបស់វៀតណាម ត្រូវបានលក់នៅប្រទេសជិត ៥០ លើពិភពលោក។ បច្ចុប្បន្ននេះ វៀតណាមមានសហគ្រាសផលិតនិង លក់ទឹកដោះគោប្រមាណ ៦០ អង្គភាពដែលមានយីហោជាង ៣០០ ដែលក្នុងនោះ សហគ្រាសចំនួន ១០ មានផលិតផលទឹកដោះគោសម្រាប់នាំចេញ ក្នុងនោះមាន៖ ក្រុមហ៊ុនទឹកដោះគោវៀតណាម (Vinamilk), TH true Milk និង Moc Chau Milk ជាដើម។ ដោយមានវត្តមាននៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកនោះ ទឹកដោះគោរបស់វៀតណាមមានឱកាសថ្មីបន្ថែមទៀតដើម្បីអភិវឌ្ឍនិងអះអាងម៉ាកយីហោរបស់ខ្លួន៕