កសិកម្មតំបន់ដីសណ្តទន្លេ Cuu Long ចំពោះមុខការសាកល្បងនៃសមាហរណកម្ម


កសិកម្មតំបន់ដីសណ្តទន្លេ Cuu Long ចំពោះមុខការសាកល្បងនៃសមាហរណកម្ម - ảnh 1
កសិកម្មតំបន់ដីសណ្តទន្លេ Cuu Long ចំពោះមុខការសាកល្បងនៃសមាហរណកម្ម (VOV)

(VOVworld) – កសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long (ភាគខាងត្បូង
 វៀតណាម) ជានិច្ចកាលដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
ប៉ុន្តែ ចរិតលក្ខណៈនិរន្តរភាពក្នុងផលិតកម្មកសិកម្មនៅតំបន់នេះមិនខ្ពស់
ទេ ហើយមិន ទាន់ឆ្លើយតបនឹងតម្រូវការនៃខឿនកសិកម្មទំនើបនៅឡើយ។
ដោយហេតុនេះ ការរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញក្នុងនោះប្រមូល
ផ្តុំទៅលើការតភ្ជាប់ តំបន់ជាមួយគ្នានិងការកសាងផលិតផលមានគុណភាព
ខ្ពស់ដែលមាន ពាណិជ្ជសញ្ញាគឺជាទិសដៅអភិវឌ្ឍន៍ថ្មីសំរាប់ផ្នែកកសិកម្មនៅ
តំបន់ដីសណ្តទន្លេ Cuu Long។        

        ទោះបីជាសេដ្ឋកិច្ចនៅតំបន់ដីសណ្តទន្លេ Cuu Long នៅមានកំណើនជា
 ប្រចាំឆ្នាំក្តី ប៉ុន្តែ លក្ខណៈនិរន្តរភាពមិនខ្ពស់ឡើយ ទ្រង់ទ្រាយផលិតកម្ម
កសិកម្មនៅតូចតាចនិងអស្ថិរភាព។ បច្ចេកវិទ្យាកែច្នៃនៅទាប តំលៃផលិត
កម្មនៅខ្ពស់ ដូច្នេះមិនទាន់ឆ្លើយតបនឹងបទដ្ឋានអន្តរជាតិនៅឡើយ។ ក្រៅ
ពីនោះ ផ្ទៃដីផលិតកម្មកសិកម្មកំពុងត្រូវបង្រួញពីមួយថ្ងៃទៅមួយថ្ងៃដោយ
ឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុការជ្រៀបទឹកប្រៃនិងស្ថានភាពបំពុល
បរិស្ថានដែលជាការសាកល្បងនិងជាឧបសគ្គធំចំពោះផ្នែកកសិកម្មនៅ
តំបន់ដីសណ្តទន្លេ  Cuu Long។ លោក  Le Quang Tri នាយកវិទ្យាស្ថានស្រាវ
ជ្រាវបំរ៉ែបំរួលអាកាសធាតុចំណុះមហាវិទ្យាល័យទីក្រុង Can Tho (ភាគខាង
ត្បូងវៀតណាម) បានចាត់ទុកថា៖

        «គោលនយោបាយនិងមនុស្សគឺជាកត្តាសម្រេច បំរ៉ែបំរួលអាកាសធាតុ
និង ការជះឥទ្ធិពលទៅលើប្រភពទឹកជាបាតុភូតធម្មជាតិ។ ក្នុងការពិតជាក់
ស្តែង ផលិតកម្មថា៖ ដោយឈរលើមូលដ្ឋាននោះ យើងនឹងជំនះពុះពារផល
វិបាកជា ជំហានៗ។ ទីមួយគឺខំប្រឹងប្រែងសម្របសម្រួលនឹងបំរ៉ែបំរួលអាកាស
ធាតុ។ ទីពីរគឺ អនុវត្តវិធានការទប់ទល់។»

        រីឯ លោក Le Thanh Tung អនុប្រធានខុទ្ទកាល័យទទួលបន្ទុកដំណាំ
ស្បៀងអាហារ-ចំណីអាហារនៅនាយកដ្ឋានដំណាំចំណុះក្រសួងកសិកម្មនិង
អភិវឌ្ឍន៍ជនបទវៀតណាមបានចាត់ទុកថា៖

        «ត្រូវមានការប្តេជ្ញាចិត្តនៃប្រព័ន្ធកសិកម្មទាំងមូលក្នុងនោះរួមមាន
ស្ថាប័នជំនាញបញ្ជាណែនាំតំបន់និងប្រជាកសិករក្នុងការវាយតំលៃឧត្តម
ភាពនិងការលំបាកពីនោះរួមដៃអនុវត្តវិធានការដើម្បីយើងអាចប្រើប្រាស់
ផ្ទៃដីដាំស្រូវនៅតំបន់ដីសណ្តទន្លេ Cuu Long ប្រកបដោយប្រសិទ្ធភាពថែមទៀត។»

        នៅខេត្ត Dong Thap (ភាគខាងត្បូងវៀតណាម) ៣ ឆ្នាំមុន បានចាប់ផ្តើម
 គំរោងការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ ក្នុងនោះ បញ្ហាបំរ៉ែបំរួល
 អាកាសធាតុត្រូវបានយកចិត្តទុកដាក់ពិសេស។ លោក Le Minh Hoan លេខា
គណៈកម្មាធិការបក្សខេត្ត Dong Thap បានលើកច្បាស់ថា៖

«ទ្រង់ទ្រាយផលិតកម្មតូចតាចបានធ្វើឲ្យការកសាងពាណិជ្ជសញ្ញាពិបាក ណាស់
ហើយចំណាយសំរាប់វត្ថុធាតុដើមកើនឡើង។ នាបច្ចុប្បន្ន ការប្រកួត ប្រជែងផ្អែក
ទៅលើចំណាយទាបនិងគុណភាពកសិផលខ្ពស់។ ខេត្ត Dong Thap ក៏ដូចជាខេត្ត
ផ្សេងៗទៀតនៅតំបន់ដីសណ្តទន្លេ  Cuu Long កំពុងឆ្ពោះទៅ រូបសណ្ឋានផលិត
កសិកម្មឆ្លាតដែលនាំមកនូវផលិតផលស្អាតនិងឆ្លើយតបនឹង បទដ្ឋានអន្តរជាតិ។»

        ការរៀបចំរចនាសម្ព័ន្ធឡើងវិញនិងអភិវឌ្ឍន៍កសិកម្មនៅតំបន់ដីសណ្តទន្លេ  
Cuu Long តភ្ជាប់នឹងកិច្ចសហការជាមួយសហគ្រិននិងប្រជាកសិករ។ ទន្ទឹមនឹង
នោះ ដោយឈរលើតម្រូវការនៃទីផ្សារ ប្រមូលផ្តុំទៅលើការអភិវឌ្ឍន៍កសិផលមាន
គុណភាពខ្ពស់ដែលមានពាណិជ្ជសញ្ញានៃតំបន់។ ក្រៅពីនោះ យកចិត្តទុកដាក់ដល់
ការអនុវត្តបច្ចេកទេសជឿនលឿនក្នុងផលិតកម្ម ផងដែរ។ ពីនោះ វៀតណាម
កសាងខឿនកសិកម្មអភិវឌ្ឍន៍និរន្តរភាពក្នុងកាលៈទេសៈបំរ៉ែបំរួលអាកាសធាតុ
និងការសាកល្បងចំពោះមុខសមាហរណកម្មអន្តរជាតិស៊ីជម្រៅនាបច្ចុប្បន្ន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ