កសាងផែនការធ្វើសកម្មភាព ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង RCEP ប្រកបដោយ​ប្រសិទ្ធភាព

(VOVWORLD) - កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានជាផ្លូវការនៅដើមឆ្នាំ ២០២២។ ជាមួយទំហំទីផ្សារដ៏ធំទូលាយ ដែលស្រូបយក ៣០% នៃចំនួនប្រជាជនពិភពលោកនោះ  RCEP នឹងជួយបង្កើតទីផ្សារនាំចេញប្រកបដោយស្ថិរភាព យូរអង្វែង រួមចំណែកជំរុញការអនុវត្តគោលនយោបាយកសាងខឿនផលិតកម្មតាមទិសនាំចេញរបស់វៀតណាម។ តាមផែនការ រដ្ឋាភិបាលវៀតណាមនឹងចេញផ្សាយកម្មវិធីធ្វើសកម្មភាព ស្តីពីការអនុវត្តកិច្ចព្រមព្រៀង RCEP សំដៅជួយឧបត្ថម្ភសហគ្រាស និងប្រជាជន ជាពិសេសគឺសហគមន៍ធុរកិច្ច។

 

 

កសាងផែនការធ្វើសកម្មភាព ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង RCEP ប្រកបដោយ​ប្រសិទ្ធភាព - ảnh 1កិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅដើមឆ្នាំ ២០២២  (ប្រភព៖ sukien.vn)

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ានទាំងអស់ ជាមួយប្រទេស ដៃគូនានា រួមមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបានចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។ នៅពេលដែលកិច្ចព្រមព្រៀង RCEP ចូលជាធរមាន ភាគីនានានឹងអនុវត្តន៍បណ្ដាការសន្យារបស់ខ្លួនភ្លាមមួយរំពេច ក្នុងនោះមានការប្តេជ្ញាចិត្ត កាត់បន្ថយពន្ធ។ វៀតណាម និងប្រទេសដៃគូនានានឹងលុបចោលពន្ធ យ៉ាងហោចណាស់ ៦៤% នៃលំហូរពន្ធភ្លាមៗ នៅពេលដែលកិច្ចព្រមព្រៀងចូលជាធរមាន។ នៅចុងបញ្ចប់នៃផែនការ - ក្រោយរយៈពេល ២០ ឆ្នាំ វៀតណាមនឹងលុប ចោលជិត ៩០% នៃលំហូរពន្ធជាមួយប្រទេសដៃគូនានាខណៈដែលប្រទេសដៃគូនានានឹងលុបចោលប្រមាណ ៩០ ទៅ ៩២% នៃលំហូរពន្ធសម្រាប់វៀតណាម ហើយបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នឹង លុបចោលលំហូរពន្ធស្ទើរតែទាំងស្រុងសម្រាប់វៀតណាម។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា៖ “ក្នុងបរិបទដែលស្ថានភាពជំងឺរាតត្បាត កូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ហើយថែមទាំងប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចអាស៊ាន និងសេដ្ឋកិច្ចពិភពលោកទាំងមូលនោះ បណ្ដាប្រទេសអាស៊ាន ក៏ដូចជាប្រទេសដៃគូទាំង ៥ សុទ្ធតែមានបំណងប្រាថ្នា កិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅដើមឆ្នាំ ២០២២ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ហើយតាមនោះ រួមចំណែកក្នុងដំណើរការស្ដារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញផងដែរ”។

កសាងផែនការធ្វើសកម្មភាព ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង RCEP ប្រកបដោយ​ប្រសិទ្ធភាព - ảnh 2អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh (រូបថត៖ baodautu.vn)

តាមផែនការ រដ្ឋាភិបាលវៀតណាមនឹងចេញផ្សាយកម្មវិធីធ្វើសកម្មភាពស្ដីពីការអនុវត្តកិច្ចព្រមព្រៀង RCEP ឲ្យបានយ៉ាងឆាប់រហ័សសំដៅជួយឧបត្ថម្ភសហគ្រាស និងប្រជាជន ជាពិសេសគឺសហគមន៍ធុរកិច្ចវៀតណាម។ លោក Luong Hoang Thai ប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគី នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖ ទោះបីជា RCEP មិនទាន់ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដែលមានគុណភាពខ្ពស់ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) ក៏ដោយ ប៉ុន្តែក្រសួង ស្ថាប័ននានាបានចាប់ផ្ដើម បង្កើតគំនិតផ្ដូចផ្ដើមដំបូង ស្តីពីផែនការអនុវត្តន៍កិច្ចព្រមព្រៀង RCEP យ៉ាងឆាប់ៗ។ បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានធ្វើការបូកសរុបនិងរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ដើម្បីចេញផ្សាយឲ្យបានឆាប់។ លោក Luong Hoang Thai បានឲ្យដឹងថា៖ “ជំហានដំបូងនៃកម្មវិធីធ្វើសកម្មភាពនេះគឺផ្ដល់ព័ត៌មានគ្រប់គ្រាន់ដល់មុខសញ្ញាដែលរងផលប៉ះពាល់លើកិច្ចព្រមព្រៀង ហើយយើងត្រូវយល់ដឹងអំពីបទបញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ។ ទីពីរគឺយើងត្រូវធ្វើការកែសម្រួលច្បាប់ ប្រព័ន្ធគោលនយោបាយដើម្បីបង្កលក្ខណៈងាយស្រួលបំផុតជូនសហគ្រាស ក្នុងការឆ្លើយតបនឹងតម្រូវការប្រកួតប្រជែងក្នុងបរិបទថ្មីនេះ។ ទីបីគឺចាត់វិធានការនានា ដើម្បីជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាស ហើយចាត់វិធានការនានាដើម្បីប្រមូលព័ត៌មានពីដំណើរការធ្វើអាជីវកម្ម សំដៅចូលរួមយន្តការសហប្រតិបត្តិការក្នុង

កិច្ចព្រមព្រៀង RCEP ប្រកបដោយប្រសិទ្ធភាពផងដែរ”។បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានធ្វើការបូកសរុប និងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីចេញផ្សាយផែនការធ្វើសកម្មភាពក្នុងនោះផ្ដោតសំខាន់លើការផ្តល់ព័ត៌មានពេញលេញដល់មុខសញ្ញាដែលរងផលប៉ះពាល់ដោយកិច្ចព្រមព្រៀង ព្រមទាំងស្នើឲ្យកែសម្រួលផ្នែកច្បាប់ និងប្រព័ន្ធគោលនយោបាយតាមទិសអំណោយផលបំផុត ដល់សហគ្រាស ហើយតាមនោះឆ្លើយតបនឹងតម្រូវការប្រកួតប្រជែងក្នុងបរិបទថ្មី។សម្រាប់សហគ្រាស ដោយហេតុនេះបំពេញតម្រូវប្រកួតប្រជែងក្នុងបរិបទថ្មី។ លើសពីនេះទៅទៀត តាមរយៈការអនុវត្ត និងចាត់វិធានការនានាដើម្បីជួយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាស ក៏ដូចជាចាត់វិធានការនានា ដើម្បីចូលរួមកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ