កសាងរូបសណ្ឋានផលិតកម្មវាលស្រែទ្រង់ទ្រាយធំនៅខេត្ត Ninh Thuan

(VOVWORLD) -ឃុំ Phuoc Hau ត្រូវបានគណកម្មាធិការប្រជាជនស្រុក Ninh Phuoc ខេត្ត Ninh Thuan ជ្រើសរើសជាទីកន្លែងកសាងរូបសណ្ឋានផលិតកម្មវាលស្រែទ្រង់ ទ្រាយធំ។ សហករណ៍ Phuoc Hau បានអភិវឌ្ឍន៍រូបសណ្ឋានធ្វើអាជីវកម្មទូទៅ ដែលតភ្ជាប់នឹងខ្សែសង្វាក់តម្លៃលើវិស័យកសិកម្មពីវាលស្រែធំ។ ទិសដៅថ្មីនេះរំពឹងថានឹងបង្កើតឡើងជំហានលោតផ្លោះក្នុងផលិតកម្មកសិកម្មនៅមូលដ្ឋាន។
កសាងរូបសណ្ឋានផលិតកម្មវាលស្រែទ្រង់ទ្រាយធំនៅខេត្ត Ninh Thuan - ảnh 1រូបសណ្ឋានផលិតកម្មវាលស្រែទ្រង់ទ្រាយធំនៅឃុំ Phước Hậu ស្រុក Ninh Phước
(រូបថត៖dantocmienui.vn)

ការកសាងវាលស្រែធំ ដែលឆ្ពោះទៅរកខឿនកសិកម្មទំនិញប្រកដោយទិន្នផល គុណភាព និងលក្ខណៈប្រកួតប្រជែងខ្ពស់។ រូបសណ្ឋានតភ្ជាប់វាលស្រែធំបាននាំមកនូវផលប្រយោជន៍ដ៏ធំធេងចំពោះប្រជាកសិករ និងសហគ្រាស ជាពិសេសគឺធានាទីផ្សារលក់ផលិតផលជូនប្រជាកសិករ។

សហករណ៍ Phuoc Hau ធ្វើអាជីវកម្មតាមរូបសណ្ឋានដាំស្រូវលើវាលស្រែ ជាមួយរូបសណ្ឋានចិញ្ចឹមជ្រូក ដោយតភ្ជាប់នឹងខ្សែសង្វាក់តម្លៃសម្រាប់ការលក់ផលិតផល។  អនុវត្តន៍រូបសណ្ឋានវាលស្រែធំ ក្រោយ រយៈពេលប្រមូលផលចំនួន ៤ រដូវមក សហករណ៍ Phuoc Hau ទទួលបានជោគជ័យជាជំហានដំបូង។ នាគ្រាដំបូង សហករណ៍ Phuoc Hau មានក្រុមគ្រួសារជាសមាជិកត្រឹមតែ ៥៣ គ្រួប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះមានក្រុមគ្រូសារចំនួន ៤៤៧ ដែលបានចូលរួមរូបសណ្ឋាននេះ។ នាសព្វថ្ងៃ សហករណ៍ Phuoc Hau មានទុនជាទឹកប្រាក់ចំនួន ១ ពាន់ ៥ រយលានដុង។ នាពេលថ្មីៗនេះ ក្លិបសមាគម Phuoc Hau ត្រូវបានបង្កើតឡើង ដើម្បីរៀបចំកន្លែងសម្រាប់កម្មភិបាលមានជំនាញជួយណែនាំខាងបច្ចេកទេស បទពិសោធន៍ចិញ្ចឹមសត្វ ដាំដំណាំ និងស្វែងរកទីផ្សារលក់ផលិតផល។ លោក  Van So សមាជិកសហករណ៍សេវាកម្មកិសកម្មទូទៅ Phuoc Hau បានឲ្យដឹងថា៖

"នាពេលថ្មីៗនេះ យើងខ្ញុំបានហ្វឹកហាត់និងណែនាំអំពីរបៀបនិងលក្ខខ័ណ្ឌប្រាក់កម្ចី ដើម្បីចិញ្ចឹមជ្រូកតាមរូបសណ្ឋានប្រមូលផ្ដុំ ជូនប្រជាកសិករ។ យើងខ្ញុំមានបទពិសោធន៍ក្នុងការចិញ្ចឹមជ្រូក ។ ហេតុដូច្នេះហើយ បងប្អូនកសិករសប្បាយរីករាយណាស់ ដោយបានធ្វើការក្នុងក្លិបសមាគមនៅមូលដ្ឋាននេះឯង។

ចំពោះសត្វចិញ្ចឹមវិញ សមាជិកសហករណ៍បានឯកភាពជ្រើសរើសចិញ្ចឹមពូជជ្រូកខ្មៅនៅមូលដ្ឋាន ដោយសារងាយស្រួលចិញ្ចឹម និងប្រជាជនភាគច្រើនមានបទពិសោធន៍។ ផលិតផលសាច់ជ្រូកត្រូវបានលក់ឲ្យភ្ញៀវទេសចរ និងប្រជាជននៅមូលដ្ឋានតាមរយៈក្លិបសមាគម Phuoc Hau ផង និងលក់ឲ្យក្រុមហ៊ុននៅទីក្រុងហូជីមិញផង។ លោក Quang Dai Hoang នាយកសហករណ៍សេវាកម្មទូទៅ Phuoc Hau – Ninh Thuan បានឲ្យដឹងថា៖

“សហករណ៍យើងខ្ញុំមានវិធីសាស្ត្របើកទូលាយមុខរបរ ដើម្បីធ្វើអាជីរកម្ម សំដៅសម្រេចឲ្យបានគោលដៅបង្កើនប្រាក់ចំណូលជូនប្រជាជន។ នាពេលថ្មីៗនេះ សហករណ៍បានលើកសំណើរទៅកាន់សមាគមកសិករខេត្ត អំពីវិធីសាស្ត្រជួយឧបត្ថម្ភថវិការពីប្រភពមូលនិធិរបស់សមាគម សម្រាប់ប្រជាជនចិញ្ចឹមពូជជ្រូកខ្មៅតភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ចំការ“។

កសាងរូបសណ្ឋានផលិតកម្មវាលស្រែទ្រង់ទ្រាយធំនៅខេត្ត Ninh Thuan - ảnh 2រូបសណ្ឋានដាំទំពាំងបារាំងអនាម័យនៅសង្កត់ Văn Hải ទីក្រុង Phan Rang-Tháp Chàm
(រូបថត៖dantocmienui.vn) 

ហេតុដូច្នេះហើយ ក្រៅពីការតភ្ជាប់ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃរបស់អង្ករនោះ រូបសណ្ឋានចិញ្ចឹមពូជជ្រូកខ្មៅក៏ទទួលបានការគាំទ្ររបស់សមាគមកសិករដែរ។ សហករណ៍ Phuoc Hau បានអនុវត្តន៍យ៉ាងល្អក្នុងការតភ្ជាប់រវាងកសិករ រដ្ឋ អ្នកវិទ្យាសាស្ត្រ និងសហគ្រាស។ លោក Vo Chi អនុប្រធានសមគមកសិករខេត្ត Ninh Thuan បានឲ្យដឹងថា៖

“នាពេលខាងមុខ សហករណ៍ Phuoc Hau អនុវត្តន៍ខ្សែសង្វាក់ចិញ្ចឹមជ្រូករវាងសមាជិកសហករណ៍ សមាជិកសមាគមកសិករចិញ្ចឹមជ្រូក ជាមួយអ្នកម៉ៅការផលិតផល។ នាសព្វថ្ងៃ សហករណ៍មានទិសដៅលក់ផលិតផលសាច់ជ្រូកនៅតាមមូលដ្ឋាន ឬតាមក្រុមហ៊ុននៅទីក្រុងហូជីមិញ”។  

សហករណ៍ ឃុំ Phuoc Hau គឺជាអង្គភាពឈានមុខគេ ដោយទទួលបានជោគជ័យក្នុងការកសាងវាលស្រែធំដំបូងបង្អស់នៅខេត្ត Ninh Thuan។ ដើម្បីពង្រីករូបសណ្ឋានផលិតកម្មវាលស្រែធំនៅតាមមូលដ្ឋាន មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Ninh Thuan បានរៀបចំផែនការមេស្ដីពីតំបន់ផលិកម្មដោយប្រមូលផ្ដុំ និងអនុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម។ ព្រមទាំងជ្រើសរើសផលិតផលដែលមានលក្ខណៈវិសេសវិសាល ដើម្បីឆ្លើយតបនឹងតម្រូវការផលិតផលកសិកម្មប្រកបដោយទិន្នផលខ្ពស់ និងគុណភាព។ តាមរយៈនេះ រួមចំណែកជំរុញវិស័យកសិកម្មរបស់ខេត្ត Ninh Thuan មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ