ខេត្ត Bac Giang ជំរុញយ៉ាងខ្លាំងពន្លឿនពាណិជ្ជកម្មប្រើប្រាស់ផ្លែគូលែន


ខេត្ត Bac Giang ជំរុញយ៉ាងខ្លាំងពន្លឿនពាណិជ្ជកម្មប្រើប្រាស់ផ្លែគូលែន - ảnh 1
ខេត្ត Bac Giang ជំរុញយ៉ាងខ្លាំងពន្លឿនពាណិជ្ជកម្មប្រើប្រាស់ផ្លែគូលែន (Image: VNA)

(VOVworld) – ប្រជាពលរដ្ឋខេត្ត Bac Giang  (ភាគខាងជើងវៀតណាម)
កំពុងឈាន ចូលរដូវប្រមូលផ្លែគូលែន។ ដើម្បីធានាការលក់ផលិតផល ស្ថិរភាព
តំលៃលក់ សំរាប់ប្រជាកសិករ រដ្ឋអំណាចតំបន់អនុវត្តវិធានការពន្លឿនពាណិជ្ជ
កម្មជាច្រើន ផ្សព្វផ្សាយ ពាណិជ្ជសញ្ញាគូលែន Bac Giang  ឆ្ពោះទៅគោលដៅជំរុញ
យ៉ាងខ្លាំងការប្រើប្រាស់ផ្លែ គូលែននៅទីផ្សារនៅក្នុងនិងក្រៅប្រទេស។​

        នារសៀលថ្ងៃទី ២៣ មិថុនា កន្លងទៅ ផ្លែគូលែនចំនួន ២ តោនដំបូងត្រូវ
បានមជ្ឈ មណ្ឌលត្រួតពិនិត្យដោយបញ្ចាំងកាំស្មើក្រុងហាណូយបានសម្អាតមុន
ពេលនាំចេញទៅទីផ្សារអូស្ត្រាលីតាមផ្លូវអាកាសហើយបន្ទាប់ពី១ថ្ងៃផ្លែគូលែន
របស់វៀតណាមនឹងមានវត្ថមាននៅប្រព័ន្ធ ទីផ្សារទំនើបរបស់អ៊ូស្ត្រាលី។ នាឆ្នាំ
២០១៦ ខេត្ត Bac Giang មានផ្ទៃដីដាំផ្លែគូលែន ចំនួន ៣០ ពាន់ហិកតា ទទួល
បានទិន្នផលចំនួន ១៣០ ពាន់តោន។ ក្នុងពេលនោះ តំបន់ផលិតកម្មតាម
បទដ្ឋាន VietGap (បទដ្ឋានអនុវត្តផលិតកម្មកសិកម្មល្អនៅវៀតណាម) ស្រូប
យក ១/៣ ទិន្នផលគ្រោងនឹងទទួលបានជាង ៥៣ ពាន់តោន ដែលឆ្លើយតប
នឹងបទដ្ឋានចំពោះផ្លែគូលែនគុណភាពខ្ពស់សំរាប់ការនាំចេញទីផ្សារអន្តរជាតិ។
 តាមគំរោង នឹងមានផ្លែគូលែន Bac Giang ចំនួន ១ ពាន់តោន នឹងត្រូវបាន
នាំចេញទីផ្សារអាមេរិក EU អូស្រ្តាលី ជាដើម។

        រីឯស្រុក Luc Ngan ដែលជាតំបន់ដាំគូលែនល្បីល្បាញនៅខេត្ត Bac Giang
 បានផ្តល់កូដតំបន់ដាំផ្លែគូលែនចំនួន ១៥ សំរាប់គ្រួសារកសិករចំនួន ១០០
គ្រួ ដោយមានផ្ទៃដី ១៥៨ ហិកតា តាមបទដ្ឋាន Global G.A.P. (បទដ្ឋានអនុវត្ត
កសិកម្ម ល្អលើពិភពលោកទាំងមូល) ដោយមានគុណភាពពិសេស ក្នុងនោះ
ផ្លែគូលែនត្រូវបានដាំដុះនិងថែទាំក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់អំពីដំណើរ
ផលិតកម្មរបស់ស្ថាប័នសមត្ថកិច្ច។ ទិន្នផលផ្លែគូលែននាំចេញទៅអាមេរិក អូស្រ្តាលី
និង EU គ្រោងនឹងទទួលបានជាង ១ ពាន់តោន។ លោក Chu Van Bao ប្រធានខុទ្ទ
 កាល័យកសិកម្មស្រុក  Luc Ngan  បានឲ្យដឹងថា៖

        «ក្នុងឆ្នាំ ២០១៦ ផ្ទៃដីដាំគូលែន Luc Ngan គឺ ១៦ ពាន់ហិកតា តាមគំរោង
ទិន្នផលនឹង ទទួលបានពី ៧០ ដល់ ៧៥​ ពាន់តោន។ ចំពោះមុខការថយចុះខាង
ទិន្នផល សមត្ថកិច្ច ជំនាញនៃខុទ្ទកាល័យកសិកម្មបានរៀបចំការហ្វឹកហាត់ដើម្បី
លើកកំពស់គុណភាពផលិតផលនិងបង្កាប្រឆាំងសត្វល្អិតចង្រៃ។ គុណភាពផ្លែគូ
លែនត្រូវបានលើកកំពស់ដោយសារផ្ទៃដី ដាំគូលែនតាមបទដ្ឋាន VietGap បាន
ឡើងដល់ ១៥ ពាន់ ៥០០ ហិកតា កើនឡើង ១ ពាន់ ហិកតាបើប្រៀបនឹងឆ្នាំ ២០១៥។»

        សំដៅបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាកសិករដាំគូលែន ខេត្ត Bac Giang បាន
ត្រៀមរៀបចំប្រភពធនធានមនុស្សនិងសម្ភារៈ ហើយកសាងទីកន្លែងប្រមូលនិងប្រើ​
ប្រាស់ផ្លែគូលែនចំនួន ៣០០០ ក្នុងទូទាំងខេត្ត។ ក្រៅពីនោះ ខេត្តក៏បានបង្កើនសន្តិ
សុខ​សណ្តាប់​ធ្នាប់និងបង្កលក្ខណៈងាយស្រួលខាងបែបបទរដ្ឋបាលសំរាប់សហគ្រាស
បរទេស ដែលទិញផ្លែគូលែន។ ដើម្បីធានាប្រភពដើមគុណភាព សហគ្រាសមួយចំនួន
បានម្ចាស់ការ ចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ផ្លែគូលែនតាមបទដ្ឋាន Viet GAP
 និង Global G.A.P​ជាមួយគ្រួសារផលិតកម្មនិងសហករ។ ដោយហេតុនេះ តាមគំរោង
 ក្នុងឆ្នាំ ២០១៦ នេះ ចំនួន ៤០% ទិន្នផលផ្លែគូលែនរបស់ខេត្ត Bac Giang នឹងត្រូវបាន
នាំចេញទៅទីផ្សារអន្តរជាតិ។

        លោក Duong Van Thai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Giang
បានឲ្យដឹងថា៖

        «ខេត្ត Bac Giang បន្តជំរុញយ៉ាងខ្លាំងការពន្លឿនពាណិជ្ជកម្មថែមទៀត ព្រមទាំង
ដកបទពិសោធន៍ពីបណ្ដាឆ្នាំមុនៗគឺផ្តោតការយកចិត្តទុកដាក់ព្រមៗគ្នាទៅលើទីផ្សារ
ទាំង អស់។ ជាពិសេសគឺជំរុញយ៉ាងខ្លាំការប្រើប្រាស់នៅទីផ្សារក្នុងប្រទេស។ ខេត្ត Bac
 Giang បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ទីក្រុង Lao Cai
និងទីក្រុង Lang Son ដើម្បីជំរុញការនាំចេញផ្លែគូលែនទៅចិន ហើយសហការជាមួយ
ទីក្រុងហូជីមិញ ដើម្បីនាំចេញទៅតំបន់ភាគខាងត្បូងវៀតណាម ផងដែរ។​ អាច
និយាយបានថា ខេត្ត Bac Giang ឆ្ពោះទៅនាំចេញផ្លែគូលែនទៅលើទីផ្សារទាំងអស់។»

        ការជំរុញយ៉ាងខ្លាំងពាណិជ្ជកម្មចំពោះមុខទំនិញកសិផលសំរាប់ប្រជាកសិករបាន
និង កំពុងត្រូវបានខេត្ត Bac Giang យកចិត្តទុកដាក់ជាច្រើន។ នេះគឺជារបៀបធ្វើ
ការជាក់ស្តែង សំរាប់ជួយឧបត្ថម្ភប្រជាកសិករជាជំហានៗក្នុងការអភិវឌ្ឍន៍រូបសណ្ឋាន
សេដ្ឋកិច្ច លើកកំពស់ ចំណូលនិងធ្វើមាននៅស្រុកកំណើត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ