ខេត្ត BàRịa – VũngTàu បង្កើតជំហានលោតផ្លោះក្នុងការទាក់ទាញទុនវិនិយោគ

(VOVWORLD) -    តាមរយៈការកសាងយុទ្ធសាស្រ្តទាក់ទាញទុនវិនិយោគមានការសម្រិតសម្រាំង ជួយឧបត្ថម្ភវិនិយោគិន ដោយបញ្ជាក់ពីការងារជាក់ស្ដែងដូចជា កំណត់ពេលវេលាដោះស្រាយបែបបទ និងធ្វើឯកសារវិនិយោគឲ្យទៅជាបទបញ្ញត្តិនោះ ខេត្ត Ba Ria - Vung Tau កំពុងបង្កើតរូបភាពអំពីតំបន់ដីដែលពោរពេញទៅដោយសក្តានុពល និងគួឲ្យទាក់ទាញចំពោះវិនិយោគិនជាតិ និងអន្តរជាតិ។
ខេត្ត BàRịa – VũngTàu បង្កើតជំហានលោតផ្លោះក្នុងការទាក់ទាញទុនវិនិយោគ - ảnh 1 កំពង់ផែនៅខេត្ត BàRịa – VũngTàu

ក្នុងរយៈពេលដ៏យូរអង្វែង ការទាក់ទាញទុនវិនិយោគយ៉ាងច្រើនកុះករនៅខេត្ត Ba Ria - Vung Tau បានបង្ហាញពីកំហិតជាច្រើន ដែលជះឥទ្ធិពលយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ដូចជា ស្ថានភាពបំពុលបរិស្ថាននៅគម្រោងការណ៍តម្បាញ -ជ្រលក់ពណ៌ ឬគម្រោងណ៍បានដំណើរការយ៉ាងយឺតយ៉ាវ នៅតែជាបញ្ហាលំបាកដែលខេត្តមិនអាចដោះស្រាយបានយ៉ាងឆាប់ៗផងដែរ។

        ដោយកំណត់ថា មិនបោះបង់ចោលបរិស្ថាន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឡើយ ទើប ខេត្ត Ba Ria - Vung Tau បាន និងកំពុងអនុវត្តន៍ការរៀបចំផែនការមេ និងការទាក់ទាញទុនវិនិយោគចូលក្នុងខេត្ត ឲ្យសមស្របនឹងសក្តានុពល
ឧត្តមភាពអភិវឌ្ឍន៍ និងធានាតម្រូវការអភិវឌ្ឍន៍ដោយចីរភាព។តាមនោះ ខេត្ត ស្វិតស្វាញអនុវត្តន៍គោលដៅបោះទុនវិនិយោគដោយមានការសម្រិតសម្រាំង ជាមួយគម្រោងការណ៍បច្ចេកវិទ្យាទំនើប ស្និទ្ធិស្នាលជាមួយបរិស្ថាន និងប្រើប្រាស់កម្លាំងពលករតិច។

តាមលោក Le Hoang Hai ប្រធានមន្ទីផែនការ និងវិនិយោគខេត្ត Ba Ria - Vung Tau ថា ដោយមានការកសាងក្រមបទដ្ឋានទាក់ទាញទុនវិនិយោគនោះ ខេត្តបានទាក់ទាញវិនិយោគិនដែលមានកិត្យានុភាព ព្រមទាំងកាត់បន្ថយវិស័យ ដែលមិនសមស្រប។ នាឆ្នាំ២០១៧ ខេត្ត Ba Ria - Vung Tau បានទទួលរលកទុនវិនិយោគថ្មី ដែលមានគម្រោងការណ៍ជិត ៧០ នៅក្នុង និងក្រៅប្រទេស ដោយមានទុនចុះបញ្ជីសរុបជាង 1,5 ពាន់លានដុល្លារអាមេរិក និងជិត ៤០ ទ្រីលានដុង។

“ទុនវិនិយោគរបស់សហគ្រាសនៅក្នុង និងក្រៅប្រទេសស្រូបយកជាង 80%នៃទុនវិនិយោគសរុបនៅក្នុងខេត្ត។ ថ្នាក់ដឹកនាំខេត្ត ក៏បានកំណត់ថា នេះគឺជាប្រភពកម្លាំងសំខាន់ៗ ដើម្បីខេត្ត អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ក្នុងរយៈពេល 2 ឆ្នាំកន្លងមក ថ្នាក់ដឹកនាំខេត្តបានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងជំរុញល្បឿនអនុវត្តន៍គម្រោងការណ៍នានាផងដែរ”។

ខេត្ត BàRịa – VũngTàu បង្កើតជំហានលោតផ្លោះក្នុងការទាក់ទាញទុនវិនិយោគ - ảnh 2 មណ្ឌលឧស្សាហកម្មខេត្ត BàRịa – VũngTàu

        តាមលោក Nguyen Van Trinh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bà Rịa – Vũng Tàu បានឲ្យដឹងថា នាពេលខាងមុខ ខេត្តប្ដេជ្ញាចិត្តរក្សាបរិយាសកាសវិនិយោគយ៉ាងសកមក្ម ដោយមិនជះឥទ្ធិពលដល់គុណភាពអភិវឌ្ឍន៍ដោយចីរភាពរបស់ខេត្តឡើយ។

“សក្តានុពលរបស់ខេត្ត Bà Rịa – Vũng Tàu នៅច្រើនណាស់។ នាពេលខាងមុខ ខេត្តនឹងប្រគល់សិទ្ធជូនគណគ្រប់គ្រងមណ្ឌលឧស្សាហកម្ម បានជាគណកម្មាធិការខេត្ត មិនគ្រប់គ្រងគម្រោងការណ៍វិនិយោគទៀតឡើយ ពោលគឺគណគ្រប់គ្រងបណ្ឌលឧស្សាហកម្មនឹងទទួលខុសត្រូវចំពោះគម្រោងការណ៍នានាវិញផងដែរ”។

តាមលោក Nguyen Hong Linh លេខាបក្សខេត្ត Bà Rịa – Vũng Tàu បានឲ្យដឹងថា ខេត្តនឹងមិនពឹងផ្អែកលើប្រាក់ចំណូលពីប្រេង ឧស្ម័នឡើយ ពោលគឺបង្កើនការទាក់ទាញទុនវិនិយោគនៅក្នុង និងក្រៅប្រទេស។

“ថ្នាក់ដឹកនាំខេត្តនឹងកសាងខឿនសេដ្ឋកិច្ចមួយដែលមិនពឹងផ្អែកលើប្រេង ឧស្ម័ន។ ខេត្ត នឹងជំរុញការអភិវឌ្ឍឧស្សាហកម្មជំនួយ និងឧស្សាហកម្មទំនិញនាំចេញជាដើម។ ខេត្តប្ដេជ្ញាចិត្តជំរុញកំពង់ផែ និង Logostics ឲ្យទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ ទន្ទឹមនឹងនេះ ខេត្តនឹងផ្ដោតសំខាន់លើវិស័យទេសចរណ៍ និងការអភិវឌ្ឍកសិកម្មដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់”។

នាពេលខាងមុខ ខេត្ត Bà Rịa – Vũng Tàu នឹងផ្ដល់អាទិភាពលើការប្រមូលផ្ដុំប្រភពកម្លាំងសង្គមសម្រាប់ការវិនិយោគអភិវឌ្ឍជាអតិបរមា ដើម្បីទាក់ទាញប្រជាជន និងសហគ្រាស បោះទុនវិនិយោគនៅខេត្ត។ ខេត្តនឹងបន្តអនុវត្តន៍រាល់ដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយផ្ដោតលើការជួយឧបត្ថម្ភសហគ្រាសក្នុងការអនុវត្តន៍បែបបទវិនិយោគ ដោះស្រាយការសាកល្បងនៅពេលធ្វើសកម្មភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ