ខេត្ត Cao Bang អភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍
(VOVWORLD) - Cao Bang ជាខេត្តភ្នំជាប់ព្រំដែនមួយ ដែលមានរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើននិងមានទេស ភាពស្រស់ត្រកាល ហេតុដូច្នេះ Cao Bang បានកំណត់ សេដ្ឋកិច្ចព្រំដែននិងទេសចរណ៍គឺជាកត្តាមុខព្រួញក្នុងការអភិ វឌ្ឍន៍សេដ្ឋកិច្ច នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ផែនការភ្ជាប់ចរាចរណ៍ទៅនឹងច្រកព្រំដែននិងតំបន់ទេសចរណ៍នៅ Cao Bang ត្រូវបានបង្កើតឡើង។ ដើម្បីធ្វើអាជីវកម្មរាល់សក្តានុពលនិងប្រៀបខ្លាំងនៃសេដ្ឋកិច្ចតាមច្រកព្រំដែន ដោយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍ ខេត្ត Cao Bang បានបង្កើតផែនការដោយតភ្ជាប់ចរាចរណ៍នៅច្រកព្រំដែនដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់។
អ្នកទេសចរធាក់កងគយគន់ទេសភាពនៅខេត្ត Cao Bang |
ផែនការនេះត្រូវបានអនុវត្ត នឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើតលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្ត Cao Bang ម្តងៗ។ គោលដៅនៃផែនការតភ្ជាប់ចរាចរណ៍គឺជាការវិនិយោគនិងជួសជុលអោយបានប្រសើរឡើងនូវផ្លូវថ្នល់ដែលជាសរសៃឈាម ទៅកាន់ច្រកព្រំដែននានា តំបន់ទេសចរណ៍សំខាន់ៗ របស់ខេត្ត តាមទិសដៅនៃការតភ្ជាប់ដោយរលូន និងកាត់បន្ថយរយៈពេលធ្វើដំណើរ។ តាមនោះ នឹងធ្វើឱ្យប្រសើរឡើង ជួសជុលនិងពង្រីកខ្សែផ្លូវចំនួន ៩ ដែលតភ្ជាប់ពីស្រុក Thach An, Phuc Hoa, Ha Lang, Trung Khanh, Tra Linh, Ha Quang, Hoa An និង Nguyen Binh ដោយមានការវិនិយោគសរុបជាង ២.២០០ ពាន់លានដុង។ ការវិនិយោគនឹងត្រូវអនុវត្តចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៥ តាមរយៈប្រភពថវិកាវិនិយោគសាធារណៈ ដោយផ្តល់អាទិភាពដល់ការអនុវត្តចំណុចចរាចរណ៍សំខាន់ៗ។
ពាក់ពន្ធទៅនឹងតំបន់ទេសចរណ៍ល្បីឈ្មោះរបស់ខេត្ត Cao Bang ដូចជា៖ ទឹកជ្រោះ Ban Gioc, គុហារ Nguom Ngao, រូងភ្នំ Nguom Puc, គុហារ Doi, ក្លោងទ្វារឋានសួគ៌ មណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស Pac Bo និងតំបន់ឧទ្យានភូគព្ភសាស្ត្រទឹកដី Cao Bang។ លោក Nguyen Trung Thao អភិបាល រង ខេត្ត Cao Bang បានអោយដឹងថា៖ “ដើម្បីទាក់ទាញវិនិយោគិនធំៗ ខេត្ត Cao Bang បានចេញផ្សាយនូវគោលនយោបាយនិងយន្តការពាក់ព័ន្ធនឹងគោលនយោ បាយ បង្កើតលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន។ ឧទាហរណ៍ ការជួយឧបត្ថម្ភសម្រាប់ការ បណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការអនុវត្ត ការលើកទឹកចិត្ត ការវិនិយោគពិសេសរបស់រដ្ឋ លើពន្ធ ការប្រើប្រាស់ដីធ្លីនិងឥណទានជាដើម។
បច្ចុប្បន្ននេះ យើងបានទទួលសហគ្រាសធំៗ មួយចំនួន ដូចជាសម្ព័ន្ធក្រុមហ៊ុន FLC, Sungroup ជាដើម ជាមួយនឹងការវិនិយោគសរុបចំនួនជាង ៣៣ ពាន់លានដុង។ ជាពិសេស សម្ព័ន្ធក្រុមហ៊ុនទឹកដោះគោ TH True milk កំពុងវិនិយោគដោយផ្ទាល់នៅក្នុងគម្រោងអភិវឌ្ឍន៍កសិកម្មឆ្លាតវៃ - ការកែច្នៃទឹកដោះគោដែលមានបច្ចេកវិទ្យាខ្ពស់។ គម្រោងនេះ ចំណាយប្រាក់សរុបជាង ៤.៣០០ ពាន់លានដុង។ បច្ចុប្បន្ននេះ យើងកំពុងជួយឧបត្ថម្ភក្នុងការរំដោះដីធ្លីនិងលក្ខខណ្ឌអាជីវកម្មផ្សេងទៀតផងដែរ”។
ភ្ញៀវទេសចរសាកពិសោធន៍នៅភូមិធ្វើទេសចរណ៍សហគមន៍ |
ចាប់តាំងពីពេលដែលខេត្ត Cao Bang ត្រូវបានទទួលស្គាល់ជាតំបន់ឧទ្យានភូគព្ភ សាស្ត្រទឹកដី Cao Bang មក ចំនួនភ្ញៀវទេសចរមកទស្សនាកំពុងកើនឡើង។ ដូច្នេះការវិនិយោគនិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនគឺជាគោលដៅមួយក្នុងចំណោមគោលដៅចាំបាច់ជាពិសេសសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍និងច្រកទ្វារព្រំដែនដើម្បីធានាបាននូវការតភ្ជាប់ចរាចរណ៍ដោយរលូន។ ទន្ទឹមនឹងនេះ ខេត្តក៏បានពង្រឹងការគ្រប់គ្រងនិងការពារប្រព័ន្ធដឹកជញ្ជូនប្រកបដោយស្ថេរភាពនិងចីរភាព ដោយយកចិត្តទុកដាក់ក្នុងការដោះស្រាយទីតាំងចរាចរណ៍គ្មានសុវត្ថិភាពនៅលើផ្លូវថ្នល់សំខាន់ៗ។ លោក Nguyen Trung Thao អភិបាលរងខេត្ត Cao Bang មានប្រសាសន៍បន្ថែមថា៖ “ក្រៅពីការឃោសនានិងផ្សព្វផ្សាយដោយថវិការបស់ខេត្ត យើងខ្ញុំក៏បានវិនិយោគក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់ចរាចរណ៍។ នាពេលបច្ចុប្បន្ននេះ យើងកំពុងផ្សព្វផ្សាយនូវសំណើស្តីពីការវិនិយោគនៅលើផ្លូវល្បឿនលឿន Dong Dang – Lang Son – Tra Linh – Cao Bang។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធគាំទ្រ។ នេះនឹងជាចំណុចលោតផ្លោះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តនិយាយរួមនិងវិស័យទេសចរណ៍និយាយដោយឡែក។ ម្យ៉ាងវិញទៀត យើងអំពាវនាវឱ្យវិនិយោគិនយុទ្ធសាស្រ្ត។ ពោលគឺ ជំហានដំបូងគឺត្រូវរៀបចំផែនការឡើងវិញនូវតំបន់សក្តានុពល វិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ភ្ញៀវទេសចរ ដូចជាកន្លែងស្នាក់នៅ វិនិយោគលើផលិតផលឆ្លងក្នុងស្រុក បន្តអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីកិច្ចការពារ និងធ្វើអាជីវកម្មធនធានទេសចរណ៍ ទឹកជ្រោះ Ban Gioc ប្រទេសវៀតណាម”។
នាខែមេសាឆ្នាំ ២០១៨ តំបន់ឧទ្យានភូគព្ភសាស្ត្រទឹកដី Cao Bang ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលលោក។ នេះពិតជា ឱកាសមួយសម្រាប់ ខេត្ត Cao Bang បំផុសនូវសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍។ សំខាន់ជាងនេះទៅទៀត ខេត្ត Cao Bang ត្រូវបានអ្នកជំនាញ UNESCO ពិគ្រោះយោបល់អំពីការថែរក្សានិងអភិរក្សតម្លៃវប្បធម៌អរូបី។ ឈរលើមូលដ្ឋាននោះ បានជួយខេត្ត Cao Bang អភិវឌ្ឍន៍គំរោងអភិរក្សទេសភាពធម្មជាតិ និងបេតិកភណ្ឌភូគព្ភសាស្ត្រផង ដែរ។ លោក Sam Viet An ប្រធានមន្ទីរវប្បធម៍កីឡានិងទេសចរ ណ៍ខេត្ត Cao Bang បានមានប្រសាសន៍ថា៖ “យើងខ្ញុំមានផ្លូវធ្វើដំណើរសំខាន់ៗចំនួន ៣ នៅក្នុងតំបន់ឧទ្យានភូគព្ភសាស្ត្រភាគខាងកើត ខាងជើងនិងខាងលិច។ ទាក់ទងនឹងការជួយឧបត្ថម្ភដល់ប្រជាជន យើងខ្ញុំបានណែនាំអោយប្រជាជនធ្វើទេសចរណ៍សហគមន៍ដូចជា គំរូ Homestay នៅក្នុងភូមិថ្មបុរាណ Khuoi Ky, តំបន់អេកូទេសចរណ៍ធម្ម ជាតិ Kolia និងទស្សនាតំបន់ប្រវត្តិសាស្ត្របដិវត្តន៍ ដូចជា ព្រៃ Tran Hung Dao, មណ្ឌលបេតិកភណ្ឌ Pac Po និងរូងភ្នំនានាផងដែរ។ ក្រៅពីនោះ យើងខ្ញុំបានជ្រើស រើសភោជនីយដ្ឋានដែលមានគុណភាព និងភូមិបុរាណដ៏ល្បីល្បាញ ដើម្បីធ្វើជាដៃគូរបស់ឧទ្យានភូគព្ភសាស្ដ្រ ក្នុងគោលបំណង ណែនាំអោយភ្ញៀវទេសចរអោយបានស្គាល់ពីផលិតផលប្រចាំ ក្នុងតំបន់។ លើសពីនេះទៅទៀត Cao Bang ក៏មានផ្លូវភ្នំដ៏ស្រស់ស្អាត សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរដោយម៉ូតូតែម្តង”។
ដើម្បីជំរុញវិស័យទេសចរណ៍ ខេត្ត Cao Bang បានអនុវត្តនូវដំណោះស្រាយជាច្រើន ជាពិសេសការផ្សព្វផ្សាយក្នុងសារព័ត៌មានអេឡិចត្រូនិក និងបណ្តាញសង្គមជាដើម។ ទន្ទឹមនឹងនោះ Cao Bang គប្បីតភ្ជាប់និងសម្របសម្រួលជាមួយបណ្តាញសកល Geopark ដើម្បីចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិ សន្និសីទ សិក្ខាសាលានិងការតាំងពិព័រណ៍នានាផងដែរ។ រួមជាមួយគ្នានេះ ខេត្ត Cao Bang ក៏បានបង្កើតកម្មវិធីបង្ហាញខ្សែភាពយន្ត ការបោះពុម្ពផ្សាយ និងរូបថតរបស់ Cao Bang និយាយរួម និងឧទ្យានភូគព្ភសាស្ត្រពិភពលោក UNESCO ទឹកដី Cao Bang និយាយដោយឡែក ទៅកាន់មិត្តភក្តិអន្តរជាតិ៕