ខេត្ត Dong Nai – ទីកន្លែងឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនយ៉ាងល្អបំផុត

(VOVWORLD) -ជាមួយគោលការណ៍ មិនទាក់ទាញទុនវិនិយោគពីបរទេស (FDI) ដោយគ្រប់បែបយ៉ាងនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត  Dong Nai បានចាប់ផ្ដើម "បង្វែរទិសដៅ" ដោយទាក់ទាញទុនវិនិយោគ ដែលមានការសម្រិតសម្រាំងជាមួយបទដ្ឋាន ដ៏តឹងរ៉ឹង។ ទោះបីជាមានការសម្រិតសម្រាំងក៏ដោយ ប៉ន្តែលទ្ធផលក្នុងការទាក់ទាញទុនវិនិយោគនៅឯបរទេសរបស់ខេត្ត Dong Nai នៅតែទទួលបានតួរលេខគួរឲ្យកត់សម្គាល់ផងដែរ។

សូមស្តាប់សម្លេងនៅខាងក្រោមនេះ៖

ខេត្ត Dong Nai – ទីកន្លែងឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនយ៉ាងល្អបំផុត - ảnh 1 មណ្ឌលឧស្សាហកម្ម Long Khánh ខេត្ត  Dong Nai (www.dongnai.gov.vn)

នាបច្ចុប្បន្ននេះ Dong Nai គឺជាខេត្តមួយដែលមានមណ្ឌល ឧស្សាហកម្មច្រើនបំផុតនៅទូទាំងប្រទេស ពោលគឺមានមណ្ឌលឧស្សាហកម្មចំនួន ៣០ដែលកំពុងធ្វើសកម្មភាព។ ម៉្យាងវិញទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Dong Nai បានដាក់ចេញគោលការណ៍ គឺមិនទាក់ទាញទុនវិនិយោគពីបរទេស (FDI) ដោយគ្រប់បែបយ៉ាង ពោលគឺទាក់ទាញទុនវិនិយោគដែលមានការសម្រិតសម្រាំង ផ្ដល់អាទិភាពលើគម្រោងការដែលមានបច្ចេកវិទ្យាខ្ពស់ ពលករមានជំនាញវិជ្ជាជីវៈ គម្រោងការផលិតកម្មឧស្សហកម្មជំនួយ និងគម្រោងការស្និទ្ធស្នាលជាបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនៃការទាក់ទាញទុន FDI នៅខេត្ត Dong Nai នៅតែទទួលតួរលេខគួរឲ្យកត់សម្គាល់ផងដែរ។

ជាក់ស្ដែង ក្នុងររយៈពេល ៨ ខែដើមឆ្នាំ២០១៨ ទុន FDI សរុបរបស់ខេត្ត Dong Nai ទទួលបានជាង ១,២ ពាន់លានដុល្លារអាមេរិកជាង ២០ ភាគរយ បើប្រៀបនឹងផែនការក្នុងឆ្នាំ។ ក្នុងនោះបានផ្ដល់សច្ចាប័នថ្មីលើគម្រោងការចំនួន ៧៩ ដោយមានទុនសរុបចំនូន ៥៨៥ លានដុល្លាអាមេរិក។

ក្រុមហ៊ុនចំកាត់ Woosung វៀតណាម (ទុនរបស់ភាគីកូរ៉េខាងត្បូង ១០០ ភាគរយ ដែលធ្វើអាជីវកម្មលើវិស័យផលិតកម្ម និងកែច្នៃចំណីសត្វ នៅមណ្ឌលឧស្សាហកម្ម Bau Xeo ស្រុក Trang Bom ) បានជ្រើសរើសយកខេត្ត Dong Nai ជាទីកន្លែងបណ្ដាក់ទុនកាលពីឆ្នាំ២០០៥ មកម៉្លេះ។ លោក Kim Seung Hee អគ្គនាយកក្រុមហ៊ុនចំកាត់ Woosung វៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានជ្រើសរើសយកខេត្ត Dong Nai ដើម្បីបោះទុនវិនិយោគ ដោយសារខេត្តនេះ មានលក្ខណៈងាយស្រួលជាច្រើនដើម្បិវិនិយោគ តាំងពីតម្លៃជួលដីថោក និងទីផ្សារមាន សក្តានុពលជាច្រើន។

“នាគ្រាដំបូងមកវិនិយោគនៅវៀតណាមនោះ រដ្ឋ បាន ជួយ ឲ្យយើង ខ្ញុំច្រើន ណាស់។ ឧទាហរណ៍គឺ ការស្រាវជ្រាវទីផ្សារ ឬកិច្ច សហប្រតិបត្តិការ ធ្វើសាកពិសោធន៍។ តម្លៃជួលដីនៅមណ្ឌលឧស្សាហកម្មក៏ចោកណាស់។ ចំពោះ យើងខ្ញុំ នេះគឺជាបរិយាកាសវិនិយោគដ៏ល្អប្រសើរផងដែរ”។

ថ្វីបើមានលក្ខខណ្ឌដ៏តឹងរឹងក៏ដោយ ក៏ប៉ុន្តែចំនួនទុន FDI ចូលមកខេត្ត Dong Nai នៅតែហួសពីផែនការ ដោយទទួលបានអត្រាបើកថវិកាចំណាយខ្ពស់។ ប្រការនេះបានសរឲ្យឃើញថា ខេត្ត Dong Nai នៅបន្តជាទីមកដល់គួរឲ្យទាក់ទាញរបស់វិនិយោគិនបរទេសផងដែរ។

ទឹកប្រាក់នៃការវិនិយោគទុនបរទេសដែលបានជ្រៀតចូលក្នុងខេត្ត Dong Nai នៅតែលើសផែនការ ហើយអត្រានៃការផ្តល់ថវិកាមានខ្ពស់។ នេះបង្ហាញថា ខេត្ត Dong Nai ជាទិសដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនបរទេស។

 យោងតាមគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Dong Nai បានឲ្យដឹងថា ខេត្តបានធ្វើការការសម្រិតសម្រាំងលើគម្រោងការ តាំងពីច្រើនឆ្នាំមកហើយ ដោយសមស្របនឹងនិន្នាការួមរបស់ពិភាពលោកអំពីផលិតកម្មស្អាត និងស្និទ្ធស្នាលជាមួយបរិស្ថាន។ ដើម្បីត្រៀមរៀបចំសម្រាប់គោលការណ៍នេះ ខេត្តបានធ្វើការជូនដំណឹងដល់សហគ្រាសដៃគូ និងសហគ្រាសដែលធ្លាប់បោះទុនវិនិយោគជាច្រើនឆ្នាំមុន។ ហេតុដូច្នេះ គោលការណ៍នេះរបស់ខេត្តត្រូវបានគេស្គាល់ដល់ និងទទួលយក។ លោក Mai Van Nhon អនុប្រធានឡគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Dong Nai បានឲ្យដឹងថា៖

“នៅក្នុងវេទិករធុរកិច្ចនោះ នាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍ គួរឱ្យចាប់អារម្មណ៍ថា៖ ការបោះទុនវិនិយោគចំនួន ១ ដុង របស់វិនិយោគិន គឺជាសន្លឹកឆ្នោតគាំទ្ររដ្ឋាភិបាលស្ថាបនា។ នៅខេត្ត Dong Nai ក៏ដូច្នេះដែរ។ នៅពេលដែលវិនិយោគិនបណ្ដាក់ទុននៅទីនេះ គឺបានន័យថា វិនិយោគិនមានជំនឿជាក់លើរបៀបធ្វើការ ក៏ដូចជា slogan “រួមដំណើរជាមួយសហាគ្រាស” របស់ខេត្ត Dong Nai ផងដែរ”។

ទោះបីជាមានរបាំងអំពីការសម្រិតសម្រាំងក៏ដោយ ប៉ុន្តែសហគ្រាស់ FDI នៅបន្តមានជំនឿជាក់ក្នុងការបណ្ដាក់ទុនបន្ថែម ឬបោះទុនវិនោយោគថ្មីចូលមកខេត្ត Dong Nai។ ប្រការនេះបានសរឲ្យឃើញថា គោលការទាក់ទាញទុនវិនិយោគដែលមានការសម្រិតសម្រាំងរបស់ខេត្ត Dong Nai គឺកំពុងដើរតាមទិសដៅតដ៏ត្រឹមត្រូវ ក៏ដូចជាសមស្របនឹងនិន្នាការរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ