ខេត្ត Dong Nai - ធ្វើកំណែទម្រង់រដ្ឋបាលដើម្បីទាក់ទាញទុន FDI

(VOVWORLD) -ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទោះបីជាមានគោលនយោបាយមិនទាក់ទាញទុនវិនិយោគពីបរទេស (FDI) ដោយគ្រប់បែបយ៉ាងក៏ដោយ ពោលគឺផ្ដល់អាទិភាពលើគម្រោងការដែលមានការសម្រិតសម្រាំងតែប៉ុណ្ណោះ ក៏ប៉ុន្តែលទ្ធផលក្នុងការទាក់ទាញទុន FDI របស់ខេត្ត Dong Nai គឺជានិច្ចកាលទទួលបានកំណើនគួរឲ្យកត់សម្គាស់។ ក្រៅពីគោលនយោបាយយ៉ាងត្រឹមត្រូវរបស់ខេត្តនោះ គឺការធ្វើកំណែទម្រង់រដ្ឋបាលយ៉ាងល្អក៏ជាមូលហេតុ ដែលធ្វើឲ្យខេត្ត Dong Nai ក្លាយទៅជាទីមកដល់គួរឲ្យចាប់អារម្មណ៍ចំពោះវិនិយោគិនផងដែរ។
ខេត្ត  Dong Nai - ធ្វើកំណែទម្រង់រដ្ឋបាលដើម្បីទាក់ទាញទុន FDI - ảnh 1 សកម្មភាពធ្វើការរបស់ពលការិនីនៅរោងចក្រមួួនៅខេត្ត Dong Nai (រូបថត៖ baodongnai.com.vn)

ក្រោយរយៈពេល ៩ ខែ នៃឆ្នាំ ២០១៨ ខេត្ត Dong Nai ទាក់ទាញបានទុន FDI ប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិក ពោលគឺហួស ៣០ ភាគរយ បើប្រៀបនឹងផែនការក្នុងឆ្នាំ។ ក្នុងនោះ ផ្ដល់សច្ចាប័នលើគម្រោងការថ្មីចំនួន ៨១ គម្រោង ដែលមានទុនសរុបចំនួន ៦០៧ លានដុល្លារអាមេរិក និងគម្រោងការកែសម្រួលទុនចំនួន ៧៧ គម្រោង ដែលមានទុនសរុបបន្ថែម ៦៩៣ លានដុល្លារអាមេរិក។

ចាប់តាំងពីជាង ១០ ឆ្នាំមុន ខេត្ត Dong Nai បានដាក់ចេញគោលការណ៍ទាក់ទាញទុន FDI ដែលមានការសម្រិតសម្រាំង ពោលគឺផ្ដល់អាទិភាពលើការជ្រើសរើសគម្រោងការណា ដែលមានបច្ចេកវិទ្យាខ្ពស់ ពលករមានជំនាញវិជ្ជាជីវៈជាដើម។ ទោះបីជាខេត្ត ធ្វើការសម្រិតសម្រាំងដូច្នេះក៏ដោយ បន្តែសហគ្រាសជាច្រើននៅតែមានជំជឿជាក់ក្នុងការជ្រើសរើសខេត្ត Dong Nai ដើម្បីបោះទុនវិនិយោគ និងបើកពង្រីកការផលិតផងដែរ។ លោក Kuga Shohei អគ្គនាយកក្រុមហ៊ុនចំកាត់ YKK វៀតណាម (មណ្ឌលឧស្សាហកម្ម Nhon Trach ៣ ស្រុក Nhon Trach ) ប្រធានក្រុមសហគ្រាសជប៉ុននៅខេត្ត Dong Nai បានវាយតម្លៃថា៖

“ក្រុមហ៊ុនយើងខ្ញុំបានធ្វើសកម្មភាពនៅខេត្ត Dong Nai អស់រយៈពេល ២០ ឆ្នាំហើយ តាំងពីមុនមក ខេត្ត Dong Nai បានជួយឧបត្ថម្ភយើងខ្ញុំច្រើនណាស់ តាំងពីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់បញ្ហាអំពីបែបបទផ្សេងៗទៀត។ យើងខ្ញុំកំពុងមានផែនការបើកពង្រីកសកម្មភាព។ យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគនៅទីនេះ”។

តាំងពីពេលបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីខែកក្កដា ឆ្នាំ ២០១៧ មក មជ្ឈមណ្ឌលរដ្ឋបាលសាធារណៈខេត្ត Dong Nai ជានិច្ចកាលមានវត្តមានរបស់សហគ្រាសមកដោះស្រាយបែបបទរដ្ឋបាល ក្នុងនោះមានសហគ្រាស់ FDI ជាច្រើនផងដែរ។ សហគ្រាសជាច្រើនបានឲ្យដឹងថា ការដោះស្រាយបែបបទរដ្ឋបាលផ្សេងៗគ្នាជាច្រើន នៅកន្លែងតែមួយ ពោលគឺនៅមជ្ឈមណ្ឌលរដ្ឋបាលសារធារណៈ បានជួយឲ្យសហគ្រាសក្នុងការសន្សំសម្ចៃពេលវេលា និងកម្លាំងជាច្រើន។ លោក Tran Duc Toan អ្នកជំនាញខាងច្បាប់ នៃក្រុមហ៊ុន Ajunomoto វៀតណាម នៅមណ្ឌលឧស្សហកម្ម  Bien Hoa ១ ទីក្រុង Bien Hoa ខេត្ត Dong Nai បានវាយតម្លៃថា៖

“កាលពីមុន នៅពេលបំពេញបែបបទរដ្ឋបាលគឺចំណាយរយៈពេល ពី ១ ដល់ ២ សប្ដាហ៍ឯណោះ។ លុះនាបច្ចុប្បន្ននេះ យើងត្រឹមតែចំណាយរយៈពេល តែ ១ ម៉ោងតែប៉ុណ្ណោះ គឺអាចបំពេញបែបបទរួចស្រេចហើយ”។

ការធ្វើកំណែទម្រង់បែបបទរដ្ឋបាលបានក្លាយទៅជាចំណុចសំខាន់ គួរឲ្យកត់សម្គាល់ក្នុងការទាក់ទាញទុន FDI របស់ខេត្ត Dong Nai។ ខេត្ត Dong Nai បានអនុវត្តន៍ជាក់ស្ដែងនូវការពន្លឿនវិនិយោគនៅនឹងទីកន្លែង ពោលគឺរាល់បញ្ហា និងការជំពាក់ជំពិនរបស់វិនិយោគិនគឺសុទ្ធតែបានដោះស្រាយទាំងអស់ តាំងពីបញ្ហាជាក់ស្ដែង រហូតដល់រាល់សំណើរអំពីនយោបាយផងដែរ។ លោក Mai Van Nhon អនុប្រធានគណកម្មការគ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត Dong Nai បានអះអាងថា៖

“យើងខ្ញុំបានធ្វើការកំណែទម្រង់រដ្ឋបាល ដើម្បី បង្ក រាល់ លក្ខណៈ ងាយ ស្រួលសម្រាប់វិនិយោគិន នៅពេលដែលបង្កើតគម្រោងការ។ យើងខ្ញុំបាន ស្វែងយល់វិនិយោគិននៅឯបរទេស ដើម្បីបញ្ជូនព័ត៌មានដល់ពួកគេ។ យើងខ្ញុំមានគោលបំណងថា ពួកគេនឹងយល់ឃើញថា Dong Nai គឺជាខេត្តដ៏អំណោយផលមួយ ដោយមានវប្បធម៌ទាក់ទងជាមួយសហគ្រាស បរិយកាសការងារអំណោយផល និងស្និទ្ធស្នាល។ តាមរយៈនោះ ពួកគេអាចបោះទុនរកស៊ី និងរីកចម្រើននៅខេត្ត Dong Nai ផងដែរ”។

        នាបច្ចុប្បន្ននេះ Dong Nai គឺជាខេត្តដែលមានមណ្ឌលឧស្សាហកម្មចំនួន ច្រើនបំផុតនៅទូទាំងប្រទេស។ មានប្រទេស និងតំបន់ចំនួន ៤៥ បានបោះទុនវិនិយោគនៅខេត្ត  Dong Nai ដែលមានទុនចុះបញ្ជីសរុបចំនួនជាង ២៨ ពាន់លានដុល្លារអាមេរិក។ ពិតណាស់ថា រាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចមូលដ្ឋាន ក្នុងនោះមានការធ្វើកំណែទម្រង់រដ្ឋបាល និងការបង្កើតបរិយាកាសវិនិយោគដ៏អំណោយផង បានជួយឲ្យ ខេត្ត Dong Nai បន្យល់ទុកនូវចំណាប់អារម្មណ៍គួរឲ្យទាក់ទាញសម្រាប់វិនិយោគិន  FDI៕

ប្រតិកម្មទៅវិញ

ផ្សេងៗ