ខេត្ត Dong Nai លើសកំពស់សកម្មភាពកិច្ចការបរទេសនិងកិច្ចសហ ប្រតិបត្តិការ អន្តរជាតិ

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្ត Dong Nai បានអនុវត្តយ៉ាងល្អប្រសើរ នូវរាល់គោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងវិស័យ កិច្ចការបរទេស ព្រមទាំងមានភាពម្ចាស់ការនិងសកម្មក្នុងការធ្វើ សមាហរណ កម្មអន្តរជាតិ ក៏ដូចជាការពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើ វិស័យវិនិយោគផងដែរ។ រាល់សកម្មភាពកិច្ចការបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទទួលបាន លទ្ធផលជាក់ស្តែង ដើម្បីរួមចំណែកលើកកម្ពស់ឋានៈនិងរូបភាព នៃខេត្ត Dong Nai ពោរពេញទៅដោយភាពស្វាហាប់និងច្នៃប្រឌិត។
ខេត្ត Dong Nai លើសកំពស់សកម្មភាពកិច្ចការបរទេសនិងកិច្ចសហ ប្រតិបត្តិការ អន្តរជាតិ - ảnh 1 ទិដ្ឋភាពនៅខេត្ត Dong Nai មើលពីអាកាស (ប្រភព៖ baochinhphu.vn)

 សូមស្តាប់សម្លេងខាងក្រោមនេះ៖

 ខេត្ត Dong Nai គឺជាខេត្តមួយក្នុងចំណោមខេត្តឈានមុខគេនៅទូទាំង ប្រទេស ដែលមានការអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីបង្កើតលក្ខណៈសំណោយផលនូវគុណសម្បត្តិខាងទំនាក់ទំនងជាច្រើនជាមួយបណ្តាប្រទេសនានាលើពិភពលោក ដែលមកសហការនិងវិនិយោគ។ លើសពីនេះទៀត ដោយមាន ទីតាំងភូមិសាស្ត្រអំណោយផលពីធម្មជាតិ ខេត្ត Dong Nai ក៏មានឧត្តមភាព ខាងប្រវត្តិសាស្រ្ត និងវប្បធម៌ជាមួយនឹង ប្រភព ធនធានដ៏សម្បូរបែបផងដែរ។ ទាំងនេះគឺជាបុព្វបទដ៏ល្អប្រសើរដើម្បីជំរុញការអភិវឌ្ឍកិច្ចការបរទេសរបស់ខេត្ត។ អនុវត្តតាមទិសស្លោកថា “វៀតណាមត្រៀមខ្លួនជាមិត្តនិងជាដៃគូ ដែលអាចជឿ ទុកចិត្តបានជាមួយបណ្តាប្រទេសក្នុងសហគមន៍ពិភពលោក” ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមក ខេត្ត Dong Nai បានមានភាពម្ចាស់ការនិងសកម្មក្នុងការពង្រីក ទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូបរទេស ជាអាទិ៍រ ហូតមក ដល់ពេលនេះមានប្រទេសនិងតំបន់ដែនដីជាង ៤២ បានមកវិនិយោគ នៅខេត្ត Dong Nai។ លោក Tran Quoc Toan អនុប្រធានមន្ទីរកិច្ចការបរទេស ខេត្ត Dong Nai បានអះអាងថា៖ «ខេត្ត Dong Nai ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាមិត្ត ជាមួយដៃគូ ទាំងអស់ ដោយឈរលើទស្សនៈថាភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នាទៅវិញទៅមក។ ទីមួយ គឺការអភិវឌ្ឍសេដ្ឋ កិច្ច អភិវឌ្ឍវប្បធម៌និងសង្គម ស្រូបយកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ដៃគូដែលមានសក្តានុពល។ បន្ទាប់ ទៀតគឺ ធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ។ ខេត្ត Dong Nai បានត្រៀមខ្លួន រួចជាស្រេច ដើម្បីរួម ដំណើរជាមួយអង្គភាពអាជីវកម្ម រួមទាំងអង្គភាព អាជីវកម្ម បរទេសផងដែរ។ អត្ថប្រយោជន៍របស់ពួកគេក៏ជាអត្ថប្រយោជន៍របស់ខេត្តដែរ»

ខេត្ត Dong Nai លើសកំពស់សកម្មភាពកិច្ចការបរទេសនិងកិច្ចសហ ប្រតិបត្តិការ អន្តរជាតិ - ảnh 2សម្ព័ន្ធសមាគមយុវជនវៀតណាមខេត្ត Dong Nai និងសម្ព័ន្ធសមាគមមិត្តភាពវៀតណាម - រុស្ស៊ី បានរៀបចំពិធីចុះហត្ថលេខាលើកម្មវិធីស្តីពីការសម្របសម្រួលសកម្មភាពកិច្ចការបរទេសប្រជាជននាខែវិច្ឆិកាឆ្នាំ ២០១៩ ។ (ប្រភព៖ doanthanhnien.vn)

ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជារៀងរាល់ឆ្នាំខេត្ត Dong Nai បានកំណត់គោលដៅទាក់ទាញ ទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ១ ពាន់លាន ដុល្លារអាមេរិក ហើយខេត្តក៏បានសម្រេចលើសពីផែនការផងដែរ។ យោងតាមលោក Ho Van Ha ប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Dong Nai បានឲ្យដឹងថា ដើម្បីទទួលបានលទ្ធផលទាំងនេះ គឺអាស្រ័យទៅលើ គោលនយោបាយទាក់ទាញការវិនិយោគរបស់ខេត្តដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មមកវិនិយោគក្នុងតំបន់។ «បញ្ហាអភិវឌ្ឍន៍អង្គភាពអាជីវកម្មក៏ជាបញ្ហា អភិវឌ្ឍន៍សេដ្ឋកិច្ចទូទៅរបស់ ខេត្តផងដែរ។ ហេតរុដូច្នេះគណៈកម្មាធិការបក្សរបស់ខេត្ត ក៏បានកំណត់ថា ការគាំទ្រដល់អង្គភាពអាជីវកម្មគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់និងប្រកបដោយនិរន្តរភាពបំផុត។ ជារៀងរាល់ឆ្នាំខេត្តបានរៀបចំ កិច្ចប្រជុំជាមួយសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) ដើម្បីលើកកម្កើង និងផ្ទៀងស្តាប់ឲ្យទាន់ពេលវេលានូវប្រការអ្វីដែលសហគ្រាសដូចការលំបាកនិង  ឧបសគ្គនានា ដើម្បីដោះស្រាយឲ្យបានល្អផងដែរ»។ នេះបើយោងតាមមតិរបស់លោក Ho Van Ha។

នៅចំពោះមុខការរីករាលដាលនៃជំងឺ Covid-19 ដើម្បីចែករំលែក និងរួមដំណើរ ជាមួយដៃគូបរទេសដែលមានទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាមួយគ្នានាពេលថ្មីៗនេះ សម្ព័ន្ធសមាគមមិត្តភាពខេត្ត Dong Nai និង សមាគម មិត្តភាព ជាសមាជិក ទើបបានបរិច្ចាគម៉ាស់ក្រណាត់ការពារ មេរោគចំនួន ៦០០០ ម៉ាស់ ដល់មន្ត្រីនិងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលនៃប្រទេសឡាវ កម្ពុជា ថៃ ជប៉ុន កូរ៉េខាងត្បូង ចិន រុស្ស៊ី បារាំង និងអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួនទៀត ប្រចាំនៅទីក្រុងហូជីមិញ។តាមនោះបានបញ្ជាក់ពីមនោសញ្ចេតនានិងទំនាក់ ទំនងមិត្តភាពដ៏ល្អប្រពៃរវាងប្រជាជនខេត្ត Dong Nai និងប្រជាជននៃប្រទេស ដទៃទៀតក្នុងការរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះផងដែរ។ អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Dong Nai លោក Tran Quoc Toan បានមានប្រសាសន៍ថា៖ «អនុវត្តតាមសារចរលេខ ២៥ របស់ការិយាល័យនយោបាយស្តីពីកិច្ចការ បរទេសពហុភាគី នាពេលខាងមុខយើងខ្ញុំត្រូវតែពង្រឹងនិងពង្រីកកិច្ចការ បរទេសពហុភាគីជាមួយអង្គការនានា ដូចជាសហភាពអឺរ៉ុប អាស៊ាន ជាដើម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក។ មន្ទីរកិច្ចការបរទេសវៀតណាម បានសម្របសម្រួលជាមួយមន្ទីរនិងស្ថាប័ននានាដើម្បីធ្វើសេនាធិការដល់ គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជា ជនខេត្តដើម្បីចាត់បញ្ជូន ប្រតិភូទៅជំរុញការវិនិយោគនិងពាណិជ្ជកម្មនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ដូចជាសហភាពអឺរ៉ុប រុស្ស៊ីនិងសហរដ្ឋអាមេរិក ដើម្បីបង្កើនការទាក់ទាញ វិនិយោ គិនបរទេសដែលមានសក្តានុពលខាងវិទ្យាសាស្ត្របច្ចេកវិទ្យានិងមានចំណេះដឹងខ្ពស់ឲ្យ មកវិនិយោគនៅខេត្ត Dong Nai ផង ដែរ»

ដោយមានប្រៀបខ្លាំងរបស់ខ្លួនខេត្ត Dong Nai រួមជាមួយបណ្តាតំបន់ផ្សេងៗ ទៀត នៅទូទាំងប្រទេស ខិតខំប្រឹងប្រែងជំរុញកិច្ចការបរទេសក្នុងសម័យកាល ធ្វើសមាហរណកម្មអន្តរជាតិ។ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនេះ នៅតែបន្តជាបុព្វបទសម្រាប់ខេត្ត Dong Nai ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមក្នុងតំបន់ប្រកបដោយជោគជ័យ នាពេលខាងមុខនេះ ដើម្បីរួម ចំណែកដល់ការអភិវឌ្ឍទូទៅរបស់ប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ