ខេត្ត Ha Nam អភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់
|
ខេត្ត Ha Nam អភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ (VNA) |
(VOVworld) – នៅវៀតណាម ទិសដៅតភ្ជាប់ប្រជាកសិកររួមចំណែកដីធ្លី ផលិតកម្ម
និងជួយសហគ្រាសបាននិងកំពុងនាំមកនូវជោគជ័យក្នុងការទាក់ទាញ សហគ្រាស
ចូលរួមក្នុងវិស័យកសិកម្មបច្ចិវិទ្យាខ្ពស់។ ខេត្ត Ha Nam ជាខេត្តផលិតកសិកម្មប្រពៃ
ណីមួយនៅតំបន់ដីសណ្ត Bac Bo ទទួលបានលទ្ធផលដំបូងលើវិស័យនេះ។
ខេត្ត Ha Nam បានរៀបចំផែនការមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៅស្រុក
Binh Luc និងស្រុក Ly Nhan ដោយមានផ្ទៃដីចំនួន ៣០០ ហិកតាក្នុងចំណោម
ផ្ទៃដី ៥០០ ហិកតា ដោយមានការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនធំៗដូចជា៖ Vingroup
និងអគ្គក្រុមហ៊ុនពូជដើមឈើមជ្ឈឹម។ ការបង្កើតតំបន់ផលិតកសិផលបន្លែមាន
គុណភាពខ្ពស់កំពុងផ្លាស់ប្តូរជាជំហានៗទំនៀមទំលាប់ផលិតកសិកម្មក៏ដូចជាបើក
ចេញឱកាសបង្កើនចំណូលសំរាប់ប្រជាកសិករផងដែរ។ លោក Le Van Son កសិករ
មួយរូបនៅឃុំ Nhan Binh ស្រុក Ly Nhan ខេត្ត Ha Nam បានឲ្យដឹងថា៖
«ក្នុងពេលដែលបានលឺគោលការណ៍បរិច្ចាកដីផលិតកម្ម ប្រជាពលរដ្ឋ មិន
ទាន់ជឿជាក់ទេ។ ប៉ុន្តែ បន្ទាប់ពីផែនការនេះត្រូវបានសហគ្រិនអនុវត្ត ប្រជាក
សិករសប្បាយរីករាយណាស់។ រហូតមកដល់ពេលនេះ យើងខ្ញុំសង្គេតឃើញថា៖
ផលិតកម្មបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ មុននេះ ប្រជាកសិករមានដីធ្លី
ប៉ុន្តែខ្វះវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដូច្នេះមិនផលិតបានផលិតផលមានគុណភាព
ទេ។ នាបច្ចុប្បន្ន សហគ្រិនបានវិនិយោគចូលក្នុងបច្ចវិទ្យា ដោយហេតុនេះ ប្រជា
កសិករអាចផលិតផលិតផលមានគុណភាពខ្ពស់។ ពីនោះ ចំណូលត្រូវបាន លើក
កំពស់។»
មជ្ឈមណ្ឌលកសិកម្មបច្ចេកវិទ្យាខ្ពស់នៅខេត្ត Ha Nam គឺជារូបសណ្ឋាន
ប្រមូលផ្តុំដីធ្លីរបស់កសិករចំនួន ៣០០ នាក់ដោយមានរយៈពេលជួលដីដល់ ២០
ឆ្នាំសំដៅបង្កើតឡើងតំបន់ផលិតបន្លែផ្លែឈើនាំចេញអនុវត្តកសិកម្មបច្ចេកវិទ្យា
ខ្ពស់ ។ មជ្ឈដ្ឋានវិនិយោគិនសង្ឃឹមថា៖ មជ្ឈមណ្ឌលនេះនឹងក្លាយទៅជាទីកន្លែង
ផលិតផ្លែត្រសក់ស្រូវធំបំផុតភាគខាងជើងវៀតណាម បំរើតម្រូវការនៅក្នុងនិង
ក្រៅប្រទេស ហើយឆ្លើយតបនឹងបទដ្ឋាននៃទីផ្សារជប៉ុនសហភាពអឺរ៉ុប (EU) និង
អាមេរិក។ លោកស្រី Tran Kim Lien ប្រធានក្រុមប្រឹក្សាគ្រប់គ្រងនិងជាអគ្គនា
យិការក្រុមហ៊ុនភាគហ៊ុនពូជដើមឈើមជ្ឈឹម បានឲ្យដឹងថា៖
«ក្នុងឆ្នាំ ២០១៧ មជ្ឈដ្ឋានសហគ្រាសនឹងប្រមូលផ្តុំវិនិយោគដំណាក់កាលទី
១ លើផ្ទៃដីផ្ទះកញ្ចក់ចំនួន ២១ ហិកតា។ ទស្សនៈរបស់សហគ្រិនគឺអនុវត្តបច្ចេក
វិទ្យាទំនើបដែលមានប្រភពទុនវិនិយោគទាបដើម្បីលើកកំពស់ប្រសិទ្ធភាព។
ប្រការសំខាន់បំផុតគឺបច្ចេកវិទ្យានេះគប្បីត្រូវបានអនុវត្តដ៏ទូលំទូលាយដើម្បី
ប្រជកសិករអាចចូលរួមក្នុងសង្វាក់ ពេលនោះ ក្រុមហ៊ុននឹងដើរតួនាទីវិនិយោគ
ស្នូលហើយក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្ដាលផ្ទេប្រគល់និងបង្ហាញបច្ចេក
វិទ្យា។ នាខែឧសភាឆ្នាំ ២០១៧នេះ យើងខ្ញុំនឹងនាំចេញផលិតផល ដំបូងគឺផ្លែ
ត្រសក់ស្រូវដែលមានគុណភាពខ្ពស់។»
បច្ចេកវិទ្យាខ្ពស់គឺជាដំណោះស្រាយសំរាប់ការធានាសុវត្ថិភាពម្ហូបអាហារ
គុណភាពនៃកសិផលក្នុងការរៀបចំរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ។លោក
Trieu Quoc Dat នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Ha Nam បាន
ឲ្យ ដឹងថា៖
«យើងខ្ញុំបានពិគ្រោះយោបល់ជាមួយគណៈកម្មាធិការប្រជាជនខេត្តក្នុងការ
ប្រមូលដីធ្លីដែលមានទ្រង់ទ្រាយធំសំដៅទាក់ទាញសហគ្រាសវិនិយោគ។ ពីនោះ
នាំម៉ាស៊ីននិងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាចូលក្នុងកសិកម្មដើម្បីធ្វើឲ្យផលិតផល
មានគុណភាពខ្ពស់ដែលផ្លាស់ប្តូរមុខមាត់នៃការផលិតកសិកម្មក្នុងតំបន់។»
រូបសណ្ឋាននេះរបស់ខេត្ត Ha Nam បាននាំមូកនូវជោគជ័យដំបូងក្នុងការ
ទាក់ទាញសហគ្រាសវិនិយោគចូលក្នុងវិស័យបច្ចេកវិទ្យាខ្ពស់៕