ខេត្ត Lam Dong ជំរុញតម្រូវការធ្វើដំណើរទេសចរណ៍
(VOVWORLD) - ដោយសារតែរងឥទ្ធិពលនៃជំងឺ Covid-19 ចំនួនភ្ញៀវទេសចរចូលមកទីក្រុង Da Lat ខេត្ត Lam Dong ក្នុងខែ សីហា និងខែកញ្ញាឆ្នាំ ២០២០ គ្រាន់តែទទួល បាន ៣០ ម៉ឺននាក់ ពោលគឺមានការថយចុះជាង ៦០% បើប្រៀបធៀបនឹង រយៈពេល ដូចគ្នាកាលពីឆ្នាំទៅមិញ ដែលក្នុងនោះភ្ញៀវអន្តរជាតិមានការថយចុះ រហូតដល់ ៩០ % ។ នាបច្ចុប្បន្នអង្គភាពអាជីវកម្ម ទេសចរណ៍នៅខេត្ត Lam Dong កំពុងជំរុញតម្រូវ ការធ្វើដំណើរទេសចរណ៍ដោយវិធានការជាច្រើន ដើម្បីទាក់ ទាញភ្ញៀវទេសចរផងដែរ។
ជ្រលងភ្នំនៃស្នេហាជាមួយនឹងទេសភាពដ៏គួរឲ្យរំភើបចិត្តភ្ញៀវទេសចរ |
ជ្រលងភ្នំនៃក្តីស្រឡាញ់គឺជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ទីក្រុង Da Lat ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) ហេតុដូច្នេះចំនួនភ្ញៀវ ទេសចរត្រូវបានថយចុះគួរឱ្យកត់សម្គាល់ ហើយ ការធ្វើអាជីវកម្មរបស់អង្គភាពអាជីវកម្មនៅទីនេះក៏ត្រូវប្រឈមមុខ នឹង ការលំបាកជាច្រើន។ យោងតាមលោក Nguyen Van Long នាយករមណីយដ្ឋាន ទេសចរណ៍ ជ្រលងភ្នំនៃក្តីស្រឡាញ់ បានឲ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យវិលត្រឡប់មកវិញ អង្គភាពនានាចាំបាច់ត្រូវបង្កើនសុវត្ថិភាពនិងអនាម័យ ក្នុងការបង្ការជំងឺ រាតត្បាត ព្រមទាំងលើកកំពស់គុណភាពសេវាកម្ម ក៏ដូចជាបញ្ចុះតម្លៃសេវាកម្ម ផងដែរ។ លោក បានឲ្យដឹងថា៖
«បច្ចុប្បន្ននេះ យើងកំពុងផ្តោតការយកចិត្តទុកដាក់លើទីផ្សារក្នុងស្រុក ដោយ យល់ដឹងច្បាស់លាស់នេះ យើងខ្ញុំបានរៀបចំការដឹកជញ្ជូន និងទទួលបម្រើភ្ញៀវ ទេសចរ មកពីភោជនីយដ្ឋាន និងទីចំណតនានា ក៏ត្រូវបានធានាសុវត្ថិភាព សម្រាប់យាន យន្តនិងទីធ្លា។ ទាក់ទងនឹងការកំចាត់មេរោគនិងបង្ការជំងឺឆ្លង ក៏ត្រូវបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងដែរ ដើម្បីឱ្យភ្ញៀវមានអារម្មណ៍សុខស្រួល និងសុវត្ថិភាពនៅ ពេលចូលមកទស្សនានៅទីនេះ»។
លោក Pham Hoai Thanh ជាម្ចាស់សណ្ឋាគារមួយនៅលើផ្លូវ Bui Thi Xuan ទីក្រុង Da Lat បានអោយដឹងថាបរិមាណភ្ញៀវទេសចរដែលមកលេងកំសាន្តនៅ Da Dat ភាគច្រើនគឺភ្ញៀវទេសចរ ដែលធ្វើដំណើរតាមលក្ខណៈក្រុមគ្រួសារ និងយុវវ័យដែលធ្វើដំណើរទេសចរណ៍ដោយម៉ូតូ។ ចំនួនភ្ញៀវទេសចរដែល រៀបចំឡើង ដោយអង្គភាពទេសចរណ៍ធ្វើសេវាកម្មមានតិចតូចណាស់ ។ ចំណែកខាងសណ្ឋាគារវិញ ក៏បានបញ្ចុះតម្លៃ ពី ១០% ទៅ ៣០% ដើម្បីទាក់ ទាញភ្ញៀវទេសចរផងដែរ។ លោក Pham Hoai Thanh បានចែករំលែកថា៖
«នៅរដូវនេះ មានសហគ្រាស និងអង្គភាពអាជីវកម្មត្រូវតែចាប់ផ្តើមប្រតិបត្តិការឡើងវិញជាបណ្តើរៗ ជាពិសេសគឺវិស័យទេសចរណ៍ ហេតុដូច្នេះ យើងត្រូវតែរកទិសដៅថ្មីតែម្តង។ ទីមួយគឺ វិស័យទេសចរណ៍ត្រូវតែធានា សុវត្ថិភាព សុខភាពឲ្យភ្ញៀវទេសចរ ហើយទី ២ គឺធានាសុវត្ថិភាពស្បៀង អាហារទៀតផង»។
សួនផ្កាទីក្រុង Da Lat មានភ្ញៀចទេសចរយ៉ាងតិចតូចនៅពេលដែលមានព័ត៌មានអំពីជំងឺ Covid-19 កាន់តែមានភាពស្មុគស្មាញ។ ប្រភព៖ infonet.vietnamnet.vn |
យោងតាមស្ថិតិរបស់វិស័យ ទេសចរណ៍នៃខេត្ត Lam Dong ដោយសារផលប៉ះ ពាល់នៃជំងឺកូវីដ១៩ អង្គភាពអាជីវកម្មចំនួន ១៨០ និងក្រុមគ្រួសារធ្វើអាជីកម្ម សេវាកម្មទេសចរណ៍ជិត ៦៦០ ត្រូវបានផ្អាកប្រតិបត្តិការអស់រយៈពេល ២ ខែ ឬច្រើនជាងនេះ។ មាននិយោជិកផ្ទាល់ជាង ៤.០០០ នាក់នៅក្នុងគ្រឹះស្ថាន អាជីវកម្មទេសចរណ៍ដែលត្រូវឈប់ធ្វើការដោយគ្មានប្រាក់ឈ្នួលឬត្រូវកាត់បន្ថយម៉ោងធ្វើការក៏ដូចជាកាត់បន្ថយប្រាក់បៀវត្សតែម្តង។ លោកស្រី Nguyen Thi Bich Ngoc នាយិការង មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ ខេត្ត Lam Dong បានមាន ប្រសាសន៍ថា៖
«យើងខ្ញុំបានមានលខិតបទដ្ឋាន បញ្ជាដឹកនាំទាន់ពេលវេលាជូនទៅ មូលដ្ឋាន ទេសចរ ណ៍និងគោលដៅទេសចរណ៍ក៏ដូចជាក្រុមហ៊ុនផ្តល់សេវាធ្វើដំណើរ ទេសចរណ៍ឲ្យ រៀបចំការទទួលភ្ញៀវទេសចរប៉ុន្តែត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌ និងតម្រូវការរបស់ ក្រសួងសុខាភិបាល ដើម្បីធានាសុខភាពសម្រាប់ ភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ អ្វី ដែលសំខាន់បំផុតគឺត្រូវធានាកិច្ចការបង្ការនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។»
ក្រោយពីរលកទី២នៃជំងឺរាតត្បាតកូវីដ១៩ ដែលបានជះឥទ្ធិពលដល់ប្រាក់ ចំណូលពីវិស័យទេសចរណ៍ ដែលត្រូវបានគេចាត់ទុកថាជាវិស័យមានឧត្តមភាព អង្គភាពអាជីវកម្មទេសចរណ៍នៅខេត្ត Lam Dong បានបង្កើតវិធានការណ៍ ដើម្បី លើកកម្ពស់ទីផ្សារទេសចរណ៍ក្នុងស្រុក ព្រមទាំងប្រកួតប្រជែងជាមួយគោល ដៅទេសចរណ៍ផ្សេងៗទៀតនៅក្នុងប្រទេសផងដែរ។ ជាពិសេសអង្គភាព អាជីវកម្មបានឯកភាពគ្នាបញ្ចុះតម្លៃសេវាកម្មពី ៣០ % ទៅ ៦០% និងនាំផលិត ផលថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកខេត្ត Lam Dong។ លោក Le Tang Trong Nghia នាយកក្រុមហ៊ុន Vietravel Da Lat បានអះអាងថា ការចូលរួម ក្នុងកញ្ចប់ជំរុញតម្រូវការសហគ្រាស បានប្តេជ្ញាធានាថាភ្ញៀវទេសចរទទួលបាន បទពិសោធន៍នៃការប្រើប្រាស់សេវាកម្មទេសចរណ៍ប្រកបដោយសុវត្ថិភាព ផងដែរ។ លោក Le Tang Trong Nghia បានឲ្យដឹងថា៖
«ការចូលរួមក្នុងកម្មវិធីជំរុញវិស័យទេសចរណ៍នេះបានជួយយើងខ្ញុំផ្សព្វផ្សាយដល់អង្គភាពអាជីវកម្ម ក៏ដូចជាភ្ញៀវទេសចរ ដែលចាប់អារម្មណ៍នឹង ទេសចរណ៍ Da Lat ក៏ដូចជាផ្តល់ជូនភ្ញៀវទេសចរនៅ Da Lat នូវសេវាកម្ម ទេសចរណ៍ដែលពួកគេមិនធ្លាប់ទទួលបានបទពិសោធន៍នោះឡើយដូចជាកម្មវិធីធ្វើដំណើរកំសាន្តឡើងកំពូលភ្នំ ទេសចរណ៍កសិកម្ម និងស្វែងយល់អំពីវប្បធម៌ ជន រួមជាតិ Chu Ru ជាដើម»
ចូលរួមជាមួយកញ្ចប់ជំរុញវិស័យទេសចរ អង្គភាពអាជីវកម្ម ប្តេជ្ញាចិត្ត ធានាថាភ្ញៀវទេសចរ ដោយទទួលបានសេវាកម្មប្រកបដោយសុវត្ថិភាពនិង ទាក់ទាញ។ ការចូលរួមក្នុងកម្មវិធីជំរុញវិស័យទេសចរនេះ ជួយឱ្យអង្គភាព អាជីវកម្មផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនដល់ភ្ញៀវទេសចរដែលចាប់អារម្មណ៍លើវិស័យ ទេសចរណ៍ Da Lat៕