ខេត្ត Lang Son ជួយឧបត្ថម្ភសហគ្រាសនាំចេញផ្លែឈើ​ស្រស់ៗ​តាមច្រកទ្វារព្រំដែន

(VOVWORLD) - នាបច្ចុប្បន្ននេះ មុខទំនិញកសិផលផ្លែឈើរបស់មូលដ្ឋាននានាកំពុងឈានចូលរដូវប្រមូលផល ហើយចំនួនរថយន្តដឹកជញ្ជូនផ្លែឈើស្រស់ៗទៅកាន់ច្រកទ្វារព្រំដែននៅខេត្ត Lang Son ដើម្បីនាំចេញទៅកាន់ប្រទេសចិនកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 
ខេត្ត Lang Son ជួយឧបត្ថម្ភសហគ្រាសនាំចេញផ្លែឈើ​ស្រស់ៗ​តាមច្រកទ្វារព្រំដែន - ảnh 1រថយន្តដឹកជញ្ជូនផ្លែឈើស្រស់ៗទៅកាន់ច្រកទ្វារព្រំដែននៅខេត្ត Lang Son។ រូបថត៖ VOV

ខេត្ត Lang Son បានបង្កើតផែនការដោយម្ចាស់ការ ហើយចាត់វិធានការនានាប្រកបដោយភាពបត់បែន ដើម្បីបង្កលក្ខណៈងាយស្រួលល្អបំផុតដល់ការនាំចេញមុខទំនិញផ្លែឈើស្រស់ៗបានយ៉ាងឆាប់រហ័សកាត់បន្ថយពេលវេលាស្តុកទុក ក៏ដូចជាកាត់បន្ថយប្រាក់ចំណាយសម្រាប់សហគ្រាសផងដែរ។

នៅខេត្ត Lang Son សកម្មភាពនាំចេញទំនិញឆ្លងព្រំដែនកំពុងបានអនុវត្តន៍នៅច្រកទ្វារព្រំដែនចំនួន ៤ រួមមាន៖ ច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi ច្រកទ្វារអន្តរជាតិស្ថានីយ៍រថភ្លើង Dong Dang ច្រកទ្វារព្រំដែនផ្លូវការ Chi Ma និងច្រកទ្វារព្រំដែនមិនផ្លូវការ Tan Thanh ។ ក្នុងរយៈពេល ២ ខែថ្មីៗនេះ បរិមាណរថយន្តទៅកាន់ច្រកទ្វារព្រំដែន Lang Son បានកើនឡើងយ៉ាងខ្លាំងក្លា ព្រោះថានេះគឺជាពេលវេលាដែលផ្លែឈើជាច្រើនរបស់មូលដ្ឋាននានានៅវៀតណាម ចំរដូវប្រមូលផល។ ក្នុងបរិបទនោះ មន្ទីរឧស្សាហកម្មពាណិជ្ជកម្មខេត្ត Lang Son បានជួយឧបត្ថម្ភ តភ្ជាប់ទីផ្សារ ជំរុញការបញ្ចេញលក់ នៅពេលដែលផលិតផលមិនទាន់ដឹកទៅកាន់ច្រកទ្វារព្រំដែន។ លោក Tran Duc Giang ប្រធានការិយាល័យគ្រប់គ្រងពាណិជ្ជកម្ម នៃមន្ទីរឧស្សាហពាណិជ្ជកម្មខេត្ត Lang Son បានឲ្យដឹងថា៖ “យើងខ្ញុំតែងតែជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយស្រួលបំផុតដល់សហគ្រាសក្នុងការនាំចេញ និងនាំចូលឆ្លងកាត់មូលដ្ឋាន ជាពិសេសគឺនាំចេញកសិផល។ នាពេលខាងមុខ យើងខ្ញុំស្នើឱ្យមន្ទីរឧស្សាហពាណិជ្ជកម្មនៃខេត្តក្រុងនានា និងសម្ព័ន្ធសមាគមផ្នែកទំនិញចាំបាច់ត្រូវស្ថានការណ៍នាំចេញ នាំចូលជាប្រចាំនៅខេត្ត Lang Son ដឹកនាំបណ្ដាមូលដ្ឋានផលិតកម្ម និងតំបន់ដាំដុះក្តាប់បានដំណើរការ រចនា ទម្រង់ និងការវេចខ្ចប់ ឆ្លើយតបតាមស្តង់ដារទីផ្សារនាំចូល។ ទន្ទឹមនឹងនេះ យើងខ្ញុំស្នើឲ្យសហគ្រាសនានាម្ចាស់ការទំនាក់ទំនង តភ្ជាប់ជាមួយដៃគូចិន ដើម្បីប្រគល់ ទទួលនិងនាំចេញទំនិញតាមមធ្យោបាយដឹកជញ្ជូនផ្សេងទៀតដូចជា ផ្លូវដែក ផ្លូវទឹក ព្រមទាំងពង្រឹងសមត្ថភាពជំរុញពាណិជ្ជកម្ម ជួយតភ្ជាប់ បញ្ចេញលក់ក្នុងប្រទេស ក្នុងបរិបទ ដែលសកម្មភាពនាំចេញ នាំចូលនៅតែជួបការលំបាកដូចបច្ចុប្បន្ននេះផងដែរ”។

ខេត្ត Lang Son ជួយឧបត្ថម្ភសហគ្រាសនាំចេញផ្លែឈើ​ស្រស់ៗ​តាមច្រកទ្វារព្រំដែន - ảnh 2ស្ថាប័នមានសម្ថកិច្ចនៅខេត្ត Lang Son បានម្ចាស់ការអនុវត្តន៍ដំណោះស្រាយប្រកបដោយភាពបត់បែន ដើម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្តដឹកផ្លែឈើស្រស់ៗ នាំចេញតាមច្រកទ្វារព្រំដែនយ៉ាងឆាប់រហ័ស។ រូបថត៖ VOV

យោងតាមការស្ថិតិបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៥ ខែឧសភាមក មាន រថយន្តដឹកផ្លែឈើស្រស់ៗជាង ១ ៥០០ គ្រឿង ត្រូវបាននាំចេញឆ្លងដែនតាមច្រកទ្វារព្រំដែន Tan Thanh ដោយមានផលិតផលសំខាន់ៗដូចជា ផ្លែចេក ខ្នុរ ស្វាយ គូលែន និងស្រកានាគ។ នាបច្ចុប្បន្ន រថយន្តដឹកទំនិញសរុប ដែលទន្ទឹងរងចាំនាំចេញនៅខេត្ត Lang Son មានចំនួនជាង ១ ៧០០គ្រឿង ក្នុងនោះរថយន្តដឹកជញ្ជូនផ្លែឈើស្រូបយកប្រមាណ ៦៧%។ ខេត្ត Lang Son ក៏បានម្ចាស់ការរៀបចំកិច្ចពិភាក្សា និងការចរចាជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ខេត្ត Guangxi (ចិន) ដើម្បីឯកភាពគ្នាលើផែនការនាំចេញ នាំចូល ជំរុញការដោះដូរពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលបំផុតដល់សកម្មភាពឆ្លងដែនទាំងសង្ខាង។ លោក Hoang Khanh Duy អនុប្រធានគណៈគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែន Dong Dang-Lang Son បានឲ្យដឹងថា៖ “ដើម្បីកាត់បន្ថយស្ថានការកកស្ទះទំនិញ និងជំរុញសកម្មភាពនាំចេញ នាំចូលឆ្លងភូមិសាស្ត្រនោះ យើងខ្ញុំនឹងបន្តបង្កើនការផ្លាស់ប្ដូរ ការចរចាជាមួយភាគីចិន ដើម្បីដោះស្រាយបញ្ហាជាប់ជំពាក់ជំពិនឲ្យទាន់ពេលវេលា ហើយតាមនោះ បង្កើនប្រសិទ្ធភាពនៃការឆ្លងដែន ជាពិសេសគឺទំនិញនាំចេញ។ ទន្ទឹមនឹងនោះ បន្តសម្របសម្រួលគ្នា ដឹកនាំកម្លាំងនានាកែលម្អដំណើរការ បែបបទត្រួតពិនិត្យចំពោះទំនិញ និងមនុស្ស ដើម្បីឆ្លៀតពេលវេលាឆ្លងដែនក្នុងមួយថ្ងៃ លើកកម្ពស់ប្រសិទ្ធភាពឆ្លងដែននៅតាមច្រកទ្វារព្រំដែន”។

នាបច្ចុប្បន្ននេះ ផលិតផលផ្លែគូលែនស្រស់ៗរបស់ខេត្ត Bac Giang កំពុងស្ថិតក្នុងរដូវប្រមូលផល ជាមួយទិន្នផលប្រមាណពី ១៦ ទៅ ១៧ ម៉ឺនតោន។ អនុវត្តន៍តាមការណែនាំរបស់រដ្ឋាភិបាល ខេត្ត Lang Son ក៏បានបង្កលក្ខណៈងាយស្រួលដល់សហគ្រាស ពាណិជ្ជករចិនឆ្លងចូលវៀតណាម ដើម្បីប្រមូលទិញផ្លែគូលែន។ លោក វរៈសេនីយឯកបម្រុង Hoang Trong Khai ប្រធានក្រុមបែបបទ បូស្តិ៍ការពារព្រំដែនអន្តរជាតិ Huu Nghi បានឲ្យដឹងថា៖ “យើងខ្ញុំតែងតែបង្កលក្ខណៈជាអតិបរមាដល់អ្នកជំនាញ ពលករជំនាញខ្ពស់ និងពាណិជ្ជករចិនឆ្លងចូលវៀតណាម ដើម្បីប្រមូលទិញកសិផល។ ចាប់តាំងពីពេលអ្នកដំណើរបានចូលវៀតណាមនៅគីឡូម៉ែត្រលេខ ០ នៅខ្សែបន្ទាត់ព្រំដែន ដើម្បីឆ្លងចូលទឹកដីវៀតណាម កឺមានកម្មាភិបាលការពារព្រំដែនជួយណែនាំបំពេញបែបបទឆ្លងចូលឲ្យបានរលូនបំផុត”។

នាបច្ចុប្បន្ននេះ សកម្មភាពនាំចេញ នាំចូលរវាងវៀតណាម និងចិននៅតែជួបការលំបាកមួយចំនួន ដោយសារខាងភាគីចិននៅតែរក្សាការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នមានសម្ថកិច្ចនៅខេត្ត Lang Son បានម្ចាស់ការអនុវត្តន៍ដំណោះស្រាយប្រកបដោយភាពបត់បែន ដើម្បីបង្កលក្ខណៈងាយស្រួលដល់រថយន្តដឹកផ្លែឈើស្រស់ៗ នាំចេញតាមច្រកទ្វារព្រំដែនយ៉ាងឆាប់រហ័ស ក៏ដូចជាផ្ដល់កម្លាំងដល់ខេត្ត ក្រុងនៅទូទាំងប្រទេសបញ្ចេញលក់ផ្លែឈើក្នុងដំណាក់កាលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ