|
ខេត្ត Long An ខំប្រឹងប្រែងទាក់ទាញការវិនិយោគដើម្បីកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម (VNA) |
(VOVworld) – ស្ថិតក្នុងមណ្ឌលសេដ្ឋកិច្ចស្នូលភាគខាងត្បូងវៀតណាម ខេត្ត
Long An គឺជាស្ពានតភ្ជាប់រវាងទីក្រុងហូជីមិញជាមួយបណ្ដាខេត្តនៅតំបន់
វាលសណ្តទន្លេ Cuu Long។ ខេត្តមានខ្សែព្រំដែនជាតិជាមួយប្រទេសកម្ពុជា
ដែលមានមជ្ឈមណ្ឌលសេដ្ឋកិច្ចធំនៅចក្រទ្វារព្រំដែន។ ដោយមានឧត្តម
ភាពនេះ ខេត្ត Long An មានយុទ្ធសាស្ត្រទាក់ទាញវិនិយោគិននៅក្នុងនិង
ក្រៅប្រទេស អនុវត្តរាល់វិធានការណ៍ប្រកបដោយប្រសិទ្ធភាពក្នុងការពន្លឿន
វិនិយោគ កែលំអរ បរិយកាសវិនិយោគដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម
និរន្តរភាព។
នាបច្ចុប្បន្ន ខេត្ត Long An មានមជ្ឈមណ្ឌលឧស្សាហកម្មចំនួន ២៨ ដោយ
មានផ្ទៃដីចំនួន ១០ ម៉ឺនហិកតា។ ប្រទេសចំនួន ៣៧ លើពិភពលោកកំពុង
វិនិយោគជាផ្ទាល់នៅខេត្ត Long An ដោយមានគំរោងការណ៍ចំនួន ១៣០០
ដែលមានប្រភពទុនសរុបចំនួន ១៤០ លានលានដុល្លាអាមេរិក។ ដោយហេតុ
នេះ ខេត្ត Long An ជានិច្ចកាលនាំមុខបណ្ដាខេត្តនៅតំបន់ដីសណ្តទន្លេ
Cuu Long ក្នុងការទាក់ទាញទុនវិនិយោគបរទេស ហើយឈរលំដាប់ថ្នាក់ទី
១២ ក្នុង ចំណោមខេត្តក្រុងទាំង ៦៣ ក្នុងទូទាំងប្រទេស។ ដើម្បីទទួលបាន
លទ្ធផលវិជ្ជមានដូច្នេះក្នុងរយៈពេលកន្លងទៅនេះខេត្តបានមានគោលនយោ
បាយកែទម្រង់បែបបទរដ្ឋបាលបង្កលក្ខណៈងាយស្រួលបំផុតដើម្បីវិនិយោគិន
នឹងនរចិត្តធ្វើអាជីវកម្ម ។
ក្រៅពីនោះ ខេត្ត Long An គឺជាខេត្តដែលពោរពេញទៅដោយលក្ខណៈ
អភិវឌ្ឍន៍ឧស្សាហកម្មសេវ៉ាកម្មដោយមានមូលនិធិដីធ្លីឡើងដល់ ១៣ ពាន់
៥០០ ហិកតា ដល់ឆ្នាំ ២០២០។ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍និងទាក់ទាញ
វិនិយោគិនឲ្យបានខ្លាំងក្លាថែមទៀត មណ្ឌិត Do Thien Anh Tuan នៅមហា
វិទ្យាល័យ Fullbright Viet Nam បានចាត់ទុកថា៖
«ខេត្ត Long An នៅខ្វះខាតខាងហេដ្ឋរចនាសម្ព័ន្ធលើដីគោកដែល
ធ្វើឲ្យខេត្ត មិនអាចផ្សាភ្ជាប់នឹងទីក្រុងហូជីមិញមិនទាន់អាចជាតំបន់
តភ្ជាប់រវាងមណ្ឌលសេដ្ឋកិច្ចកសិកម្មនិងឧស្សាហកម្មធំៗបានចំនៅឡើយ។
គប្បីធ្វើយ៉ាងម៉េចដើម្បីសហគមអាជីវករនិងប្រជាពលរដ្ឋលុចចោលគំនិត
អំពីខ្សែព្រំដែនខាងភូមិសាស្ត្ររវាងខេត្ត Long An និងទីក្រុងហូជីមិញពេល
នោះ រាល់គំរោងការណ៍សេដ្ឋកិច្ចនឹងត្រូវបាន អនុវត្តប្រកបដោយជោគជ័យ។»
ខេត្ត Long An បាននិងកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បី
ទាក់ទាញការវិនិយោគតាមរយៈកិច្ចសន្យាកែលំអរយ៉ាងខ្លាំងបរិយាកាសផលិ
តកម្មអាជីវកម្ម ចាត់ទុកមជ្ឈដ្ឋានអាជីវករគឺជាផ្នែកសំខាន់មួយរបស់ខឿន
សេដ្ឋកិច្ចក៏ដូច ជាក្នុងការអនុវត្តរៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច
ឡើងវិញនៅខេត្ត Long An ផងដែរ។ ថ្លែងមតិនៅសន្និសីទពន្លឿនការវិនិ
យោគខេត្ត Long An ឆ្នាំ ២០១៦ នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃថា៖
«ខេត្តគប្បីកែលំអរបរិយាកាសធ្វើអាជីវកម្មយ៉ាងសកម្ម ជំរុញយ៉ាងខ្លាំង
ការ សន្ទនាជាមួយអាជីវករសំដៅបំរើឲ្យការអភិវឌ្ឍន៍របស់ប្រជាពលរដ្ឋនិង
មជ្ឈដ្ឋានសហគ្រាស។ ទន្ទឹមនឹងនោះ ខេត្តគប្បីបង្កើនគោលនយោបាយ
ជួបសន្ទនាជាមួយ មជ្ឈដ្ឋានអាជីវករដើម្បីផ្ទៀងស្តាប់ហើយដោះស្រាយ
ការលំបាកសំរាប់មជ្ឈដ្ឋាន វិនិយោគិន។»
ខេត្ត Long An ពោរពេញទៅដោយលក្ខណៈងាយស្រួលដើម្បីបង្កើត
ឡើងស្នាដៃលោតផ្លេះដើម្បីដល់ឆ្នាំ ២០២០ ខេត្តនឹងក្លាយទៅជាខេត្ត
ឧស្សាហកម្មជា សារវ័ន្តតាមទិសទំនើប ប៉ុន្តែ ខេត្តជានិច្ចកាលអះអាង
រក្សាទស្សនៈរបស់ខ្លួនថា៖ គំរោងការណ៍ឧស្សាហកម្មត្រូវធានាបទដ្ឋាន
ការពារបរិស្ថាន ស្អាត បច្ចេវិទ្យាដោះ ស្រាយការបញ្ចេញចោលត្រូវមាន
បទដ្ឋានត្រឹមត្រូវ។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ងន់
ថា៖
«ដំបូងបង្អស់ ការតភ្ជាប់អភិវឌ្ឍន៍ជាមួយទីក្រុងហូជីមិញកំពុងជា
គោលដៅសំខាន់មួយ។ ថ្នាក់ដឹកនាំខេត្ត Long An គប្បីពន្លឿនដំណើរ
ការនេះ។ រីឯ ទីក្រុងហូជីមិញគប្បីម្ចាស់ការសហប្រតិបត្តិការជាមួយខេត្ត
Long An។ ដោយ សារនោះក៏ជាគោលការណ៍របស់ទីក្រុងហូជីមិញដែរ។
តម្រូវការដែលបានដាក់ចេញសំរាប់ខេត្ត Long An គឺប្រព័ន្ធដីគោក
ដែលតភ្ជាប់ជាមួយទីក្រុងហូជីមិញនិង បណ្ដាខេត្តនៅតំបន់ដីសណ្តទន្លេ
Cuu Long និងកំពង់ផែរ Long An។»
តាមរយៈកិច្ចសន្យាស្តីពីបរិយាកាសវិនិយោគអាជីវកម្មងាយស្រួលរួម
ជាមួយ ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍នៃសហគ្រាស ខេត្ត Long
An កំពុងក្លាយទៅជាទីកន្លែងគួរឲ្យទាក់ទាញចំពោះវិនិយោគិននៅក្នុង
និងក្រៅប្រទេស។ មកដល់ Long An ខេត្តជានិច្ចកាលអះអាងនឹងរួម
ដំណើរ ចែករំលែកនិងបង្កលក្ខ ណៈងាយស្រួលបំផុតសំរាប់វិនិយោគិន
ហើយរួមជាមួយគ្នាកសាងទិសដៅ អភិវឌ្ឍន៍ដ៏រឹងមាំសំរាប់ជោគជ័យ
របស់មជ្ឈដ្ឋានសហគ្រាសក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត
ផងដែរ៕