ខេត្ត Long An នាំចេញធុរេន Dong Thap Muoi ជាផ្លូវការ

(VOVWORLD) - ដើម្បីផ្លែធូរេនមានស្រង់ដារពេញលេញសម្រាប់ការនាំចេញទៅកាន់ទីផ្សារសក្តានុពលនៅលើពិភពលោក ផ្នែកកសិកម្ម និងប្រជាកសិករខេត្ត Long An បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការកសាងលេខកូដតំបន់ដាំដុះ ក៏ដូចជាលក្ខខ័ណ្ឌអំពីស្តង់ដារគុណភាព និងបទប្បញ្ញត្តិស្តីពីភូតគាមអនាម័យ សុវត្ថិភាពម្ហូបអាហារ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។
ខេត្ត Long An នាំចេញធុរេន Dong Thap Muoi ជាផ្លូវការ - ảnh 1លោក Tran Dang Khoa ម្ចាស់ចម្ការធូរេនជាង ៣,៥ ហិកតា នៅឃុំ Tan Lap ស្រុក Tan Thanh ខេត្ត Long An

នាថ្ងៃទី ១១ ខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានចុះហត្ថលេខាលើពិធីសារស្តីពីតម្រូវការភូតគាមអនាម័យរុក្ខជាតិលើផ្លែធូរេនសម្រាប់នាំចេញពីវៀតណាមទៅកាន់ចិន។ យោងតាមពិធីសារនេះ នៅពេលនាំចេញផ្លែធូរេនរបស់វៀតណាម ត្រូវតែអនុវត្តន៍តាមច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារពាក់ព័ន្ធដល់អនាម័យ និងសុវត្ថិភាពម្ហូបអាហាររបស់ចិន ក៏ដូចជាតម្រូវការភូតគាមអនាម័យរុក្ខជាតិផងដែរ។

មុនពេលផ្លែធូរេនរបស់វៀតណាមត្រូវបាននាំចេញជាផ្លូវការនោះ អស់រយៈពេលជិត ៦ ឆ្នាំកន្លងទៅ នៅពេលដាំដើមធុរេន លោក Tran Dang Khoa ម្ចាស់ចម្ការធូរេនជាង ៣,៥ ហិកតា នៅឃុំ Tan Lap ស្រុក Tan Thanh ខេត្ត Long An តែងតែអនុវត្តន៍ការដាំដុះតាមការណែនាំរបស់ វិទ្យាស្ថានដើមឈើហូបផ្លែភាគខាងត្បូង និងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត។ បច្ចុប្បន្ននេះ ចំការរបស់លោក Khoa មានដើមធូរេនចំនួន ៤៨ ដើមបានចេញផ្លែហើយ និងដើមធូរេនចំនួន ៩០ ដើមទៀតត្រៀមចេញផ្លែ។ ការនាំយកដើមធូរេនមកដាំលើដីអាស៊ីតមានការលំបាកជាច្រើន ប៉ុន្តែដោយបានអនុវត្តន៍ដំណើរការធ្វើវប្បកម្ម និងការខិតខំប្រឹងប្រែងកែលម្អបរិស្ថាន ផ្លែធូរេននៅតំបន់ Tan Thanh មានកន្លែងឈរជើងនៅទីផ្សារក្នុងស្រុក។ ការដែលប្រទេសមួយចំនួនបានជួយសម្រួលផ្លែធូរេនវៀតណាមនាំចេញជាផ្លូវការបានបើកអនាគតសម្រាប់ម្ចាស់ចំការ។ លោក Tran Dang Khoa បានឲ្យដឹងថា៖ “ការផ្តល់លេខកូដតំបន់បានបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករដាំដើមឈើ ក៏ដូចជាទំនិញកសិផល ដើម្បីនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិន។  ផលិតផលទាំងនេះមានតម្លៃសមរម្យផងដែរ”។

នាបច្ចុប្បន្ន ខេត្ត Long An មានផ្ទៃដីដាំធូរេនជាង ៣២០ ហិកតា ដែលប្រមូលផ្តុំភាគច្រើននៅស្រុក Tan Thanh។ ខេត្តកំពុងខិតខំប្រឹងប្រែងដើម្បីនាំចេញផ្លែធូរេន Tan Thanh ទៅកាន់ទីផ្សារចិន។ ដើម្បីទទួលបានលេខកូដតំបន់ដាំដុះពីអគ្គនាយកដ្ឋានគយចិន ម្ចាស់ចំការធូរេនត្រូវអនុវត្តន៍ស្តង់ដារដូចជា៖ ភូតគាមអនាម័យ សុវត្ថិភាពម្ហូបអាហារ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកត់ត្រាកំណត់ហេតុផលិតកម្ម។ នៅពេលដែលតំបន់ដាំដុះទទួលបានលេខកូដហើយ នឹងត្រូវបានរក្សាទុកជាសម្ងាត់តាមបទប្បញ្ញត្តិរបស់នាយកដ្ឋានការពាររុក្ខជាតិ ចំណុះក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។

ខេត្ត Long An នាំចេញធុរេន Dong Thap Muoi ជាផ្លូវការ - ảnh 2ប្រជាកសិករខេត្ត Long An រំពឹងថាធូរេននឹងមានឱកាសអំណោយផលជាច្រើនសម្រាប់ការនាំចេញជាផ្លូវការ

នារយៈពេលកន្លងទៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់ចំការ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត និងអង្គភាពពាក់ព័ន្ធនានាបានបង្កើនការណែនាំដល់ក្រុមគ្រួសារដាំធូរេនតាមស្តង់ដារ GAP និងជួយឧបត្ថម្ភដល់សិប្បកម្មចុះឈ្មោះលេខកូដវេចខ្ចប់។ ក្នុងរយៈពេលវែង ផ្នែកកសិកម្មនឹងម្ចាស់ការផ្ទេរប្រគល់បច្ចេកទេសដាំដើមធូរេនសរីរាង្គ លើកទឹកចិត្តដល់ម្ចាស់ចំការផ្លាស់ប្ដូរទៅជាជីសរីរាង្គ ផ្សារភ្ជាប់ជាមួយការគ្រប់គ្រងកាកសំណល់តាមស្តង់ដារអន្តរជាតិ ដើម្បីផ្លែធូរេនវៀតណាមឆ្លើយតបនឹងតម្រូវការនាំចូលជាផ្លូវការយ៉ាងតឹងរឹងរបស់ទីផ្សារចិន និងបណ្ដាប្រទេសផ្សេងទៀត។

លោក Nguyen Van Cuong ប្រធានខាសានាយករដ្ឋានការពាររុក្ខជាតិ និងការដាំដុះខេត្ត Long An បានឲ្យដឹងថា៖ “យោងតាមបទប្បញ្ញត្តិរបស់នាយកដ្ឋានការពាររុក្ខជាតិបានចែងថា លេខកូដតំបន់ដាំដុះនេះបានប្រកាសដល់អ្នកតំណាងតំបន់ដាំដុះតែប៉ុណ្ណោះ ពោលគឺមិនឲ្យ នរណាម្នាក់ដឹងឡើយ ដើម្បីជៀសវាងការក្លែងបន្លំ លួចចម្លងលេខកូដសម្រាប់ការនាំចេញ។ លើសពីនេះទៅទៀត សាខានាយកដ្ឋានក៏បាន សម្របសម្រួលជាមួយបូស្តិ៍ភូតគាមអនាម័យរុក្ខជាតិនៅច្រកទ្វារព្រំដែន ហើយតាមដានព័ត៌មានជាប្រចាំអំពីលេខកូដតំបន់ដាំដុះ។ ប្រសិនបើមានបញ្ហាសង្ស័យ នឹង បញ្ឈប់ឡូរទំនិញដើម្បីធ្វើការត្រួតពិនិត្យ”។

ការដែលផ្នែកកសិកម្មបាបផ្តោតលើការបង្កើត និងគ្រប់គ្រងលេខកូដតំបន់ដាំដុះ និងគ្រឹះស្ថានវេចខ្ចប់បម្រើការនាំចេញ ព្រមទាំងណែនាំដល់សហករណ៍ និងប្រជាកសិករ ពង្រីកតំបន់ដែលមានលេខកូដតំបន់ដាំដើមធូរេន ដើម្បីនាំចេញជាផ្លូវការទៅកាន់ទីផ្សារចិន និងប្រទេសជាច្រើនផ្សេងទៀតនៅលើពិភពលោកនឹងដោះស្រាយបានបញ្ហារដូវប្រមូលផលអំណោយផល ប៉ុន្តែធ្លាក់តម្លៃ លើកកម្ពស់តម្លៃបំពេញបន្ថែម លើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន ក៏ដូចជារួមចំណែកកសាងខឿនកសិកម្មអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ