ខេត្ត Quang Ninh ទាក់ទាញប្រភពទុនវិនិយោគយ៉ាងខ្លាំងក្លា
TRUONG GIANG - THU HOA -  
(VOV WORLD) /  
|
ខេត្ត Quang Ninh ទាក់ទាញប្រភពទុនវិនិយោគយ៉ាងខ្លាំងក្លា (Image: vovworld.vn) |
(VOVworld) – ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានអនុវត្ត សកម្មភាព
ពន្លឿនវិនិយោគប្រកបដោយប្រសិទ្ធភាព កែទម្រង់បែបបទរដ្ឋបាល យ៉ាងសកម្ម
កែលំអរបរិយាកាសវិនិយោគនិងជួយឧបត្ថម្ភក្រុមហ៊ុននានាក្នុង ដំណាក់កាល
២០១១-២០១៥។ បណ្ដាការខំប្រឹងប្រែងនោះបានបង្កើតរបត់លោត ផ្លោះរបស់
ខេត្ត Quang Ninh ក្នុងការទាក់ទាញវិនិយោគដើម្បីអភិឌ្ឍន៍។ ចំណុចលេច
ធ្លោរបស់ខេត្ត Quang Ninh គឺការទាក់ទាញប្រភពទុនវិនិយោគ ផ្ទាល់ពីបរទេស
(FDI)។ ក្នុងដំណាក់កាល ២០១២-២០១៤ លទ្ធផលនៃការទាក់ ទាញទុន FDI
ទទួលបាន ១,៦ ពាន់លានដុល្លាអាមេរិក។ ក្នុងនោះ បណ្ដាគំរោង ការណ៍វិនិយោគ
FDI ដោយទ្រង់ទ្រាយធំគឺ៖ រោងចក្ររបស់សម្ព័ន្ធក្រុមហ៊ុន Texhong (ចិន) រោង
ចក្រអគ្គិសនី Mong Duong រោងចក្រផលិតស៊ីម៉ង់ Thang Long ។ល។ ចំពោះការ
ទាក់ទាញប្រភពទុនវិនិយោគក្នុងប្រទេសដំណាក់កាល ២០១២-២០១៤ ខេត្ត
Quang Ninh អំពាវនាវបានគំរោងការណ៍ចំនួន ១៩៨ ដោយមានប្រភពទុនស
រុបចំនួន ៧២ លានលានដុង (ស្មើនឹង ៣,៨ ពាន់លាន ដុល្លាអាមេរិក)។ ក្នុងនោះ
មានគំរោងការណ៍ជាច្រើនកែលំអរគុណភាពប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធសេវ៉ាកម្ម
ពាណិជ្ជកម្មរបស់ខេត្ត ដូចជា៖ គំរោងការណ៍សួន ឧទ្យាន Dai Duong មណ្ឌល
សំរាកលំហែកាយជាន់ខ្ពស់ Quang Hanh ជាដើម។ លោក Khuc Tien Ha នាយក
មណ្ឌលពាណិជ្ជកម្មទំនើប Big C ទីក្រុង Ha Long បានឲ្យដឹងថា៖
«គោលនយោបាយទាក់ទាញទុនវិនិយោគពាណិជ្ជកម្មនៃខេត្ត Quang Ninh
ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដែលប្រមូលផ្តុំទៅលើការសាងសង់
ហេដ្ឋា រចនាសម្ព័ន្ធពាណិជ្ជកម្ម។ ជាពិសេសគឺការងាររំដោះកន្លែងសំរាប់ការ
សាងសង់ នេះត្រូវបានអនុវត្តល្អ។ នេះគឺជាកត្តាសំខាន់ដើម្បីទាក់ទាញទុន
វិនិយោគរបស់ បណ្ដាក្រុមហ៊ុនពាណិជ្ជកម្មបរទេស។»
ការទទួលឲ្យបានជោគជ័យក្នុងការទាក់ទាញទុនវិនិយោគដើម្បីអភិវឌ្ឍន៍
អាស្រ័យដល់ការដែល៖ ខេត្ត Quang Ninh បានប្រមូលផ្តុំទៅលើការផ្លាស់ប្តូរថ្មី
រូបសណ្ឋានកំណើន អនុវត្តរាល់វិធានការចាំបាច់ទាក់ទាញវិនិយោគ ដូចជា៖
កសាងនិងប្រកាសបណ្ដាគំរោងការណ៍យុទ្ធសាស្ត្រ ជំនាញភាវូបនីយកម្មវិធាន
ការពន្លឿនវិនិយោគរួមជាមួយកំណែទម្រង់បែបបទរដ្ឋបាល។ ជាពិសេស
ថ្នាក់ដឹកនាំខេត្ត Quang Ninh ម្ចាស់ការរៀបចំជំនួបនិងជួយឧតប្ថម្ភដោះស្រាយ
ការលំបាកសាកល្បងសំរាប់ក្រុមហ៊ុនទាំងអស់ក្នុងតំបន់។ ក្រៅពីនោះ ស្ថាប័ន
ផ្នែកក៏បានជំរុញសកម្មការទាក់ទាញប្រភពទុនតាមរយៈបណ្ដាសកម្មភាពជួប
ប្រាស្រ័យវប្បធម៌ជាមួយ ជប៉ុន អង់គ្លេស ចិន និងកូរ៉េខាងត្បូង ផងដែរ។
ខេត្ត Quang Ninh ក៏បានអនុវត្តរូបសណ្ខានដៃគូសាធារណៈ-ឯកជន (PPP) ក្នុង
ការវិនិយោគនិងដំណើរការបណ្ដាសំណង់សាងសង់ធំៗរបស់ខ្លួន។ លោក
Nguyen Van Doc លេខាធិការគណៈកម្មាធិការខេត្ត Quang Ninh បានអះអាង
ថា៖
«ទស្សនៈរបស់ខេត្តនាបច្ចុប្បន្នបាននិងកំពុងណែនាំថា៖ រដ្ឋមិនវិនិយោគ
ក្នុង គំរោងការណ៍ណាដែលក្រុមហ៊ុននិងប្រជាពលរដ្ឋនៅខេត្តអាចធ្វើបាន។
អង្គការ ឬអង្គភាពអាជីវកម្មណាដែលគ្រប់គ្រងល្អខេត្តក៏ប្រគល់ឲ្យគ្រប់គ្រង
រួមទាំងទ្រពសម្បិត្តរបស់ខេត្តសំរាប់អង្គការក្រុមហ៊ុននោះដើម្បីគេគ្រប់គ្រង
ល្អែថែមទៀត។ ដោយហេតុនេះការរួមចំណែករបស់វិនិយោគិននិងអង្គភាព
អាជីវកម្មគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅខេត្ត។»
កូនសោនៃការទាក់ទាញវិនិយោគយ៉ាងខ្លាំងនៅខេត្ត Quang Ninh គឺកំណែ
ទម្រង់យន្តការនិងបែបបទរដ្ឋបាលលើវិស័យទាក់ទាញទុនវិនិយោគ ក្នុងនោះ
ការបង្កើតគណៈកម្មការពន្លឿននិងជួយឧបត្ថម្ភវិនិយោគ (IPA) ត្រូវបានចាត់ទុក
ជាការបោះជំហានមួយ។ IPA ខេត្ត Quang Ninh ធ្វើសកម្មភាពក្រោមការណែ
នាំរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដែលដោះស្រាយបណ្ដាបែបបទ
រដ្ឋបាល លឿននិងច្បាស់លាស់តាមយន្តការទ្វារតែមួយ។ តាមនោះ ពេលវេលា
ដោះ ស្រាយបែបបទរដ្ឋបាលបានថយចុះដល់ ២/៣ បើប្រៀបនឹងការកំណត់របស់
រដ្ឋាភិបាល។ខេត្ត Quang Ninh ក៏បានកសាងនិងចេញផ្សាយគោលនយោបាយ
អទិភាពសំរាប់ក្រុមហ៊ននានាមួយចំនួន។
ដោយមានគោលដៅ «រួមដំណើរជាមួយអង្គភាពអាជីវកម្ម» អនុវត្តកំណែ
ទម្រង់បរិយាកាសវិនិយោគងាយស្រួលថែមទៀត បង្កើតភាពប្រកួតប្រជែងដ៏
សមភាព ខេត្ត Quang Ninh បាននិងកំពុងជាទីកន្លែងគួរឲ្យទាក់ទាញសំរាប់
វិនិយោគិននៅក្នុងនិងក្រៅប្រទេស៕
TRUONG GIANG - THU HOA
-VOV WORLD