ខេត្ត Quang Ninh នៅតែជាប់កំពូល ក្នុងតារាងរៀប ចំណាត់ថ្នាក់ PCI
(VOVWORLD) - នេះគឺលើកទី៤ជាប់ៗគ្នាហើយ ដែលលំដាប់ជួរមុខគេក្នុងតារាងរៀបចំណាត់ ថ្នាក់សន្ទស្សន៍នៃសមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI)គឺទៅលើខេត្ត Quang Ninh។ ដោយមានគុណភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចដ៏ឆ្នើម ការធ្វើឱ្យប្រសើរ ឡើងនូវសន្ទស្សន៍ចូលរួមក្នុងទីផ្សារ ព្រមទាំងដោះលំបាក និងរួមដំណើរជាមួយ អង្គភាព អាជីវកម្ម ក៏ដូចជាមានដំណោះស្រាយប្រកបដោយភាពបត់បែន និងទាន់ពេល វេលា ដើម្បីលើកកំពស់ភាពធន់របស់សហគ្រាសក្នុងបរិបទ នៃការរងផលប៉ះ ពាល់អវិជ្ជមានដោយសារជំងឺកូវីដ-១៩ ទាំងអស់នេះហើយជា ប្រការដែលជួយឲ្យខេត្ត Quang Ninh រក្សាបាននូវលំដាប់ថ្នាក់លេខ១។
មណ្ឌលរដ្ឋបាលសាធារណៈគ្រប់លំដាប់ថ្នាក់ជាចំណុចលោតផ្លោះក្នុងការធ្វើកំណែទម្រង់បែបបទរដ្ឋបាលខេត្ត។ រូបថត៖ VOV |
នៅក្នុងពិធីប្រកាសរបាយការណ៍ស្តីពីសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្តឆ្នាំ ២០២០ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ ខែមេសា ខេត្ត Quang Ninh ឈរនៅលើកំពូលក្នុងតារាងរៀបចំណាត់ថ្នាក់។ នេះជាឆ្នាំទី ៤ ជាប់ៗគ្នា ដែលខេត្ត Quang Ninh ឈរនៅលំដាប់ថ្នាក់លេខ១ និងជាឆ្នាំទី ៨ ជាប់ៗគ្នា ដែលឈរនៅចំណាត់ថ្នាក់កំពូលក្នុងខេត្តទាំង ៥ ដែលមានគុណភាពគ្រប់គ្រង សេដ្ឋកិច្ចល្អបំផុតនៅទូទាំងប្រទេស។ គួរកត់សម្គាល់ថាពិន្ទុសរុប PCI របស់ខេត្ត Quang Ninh ក្នុងឆ្នាំ ២០២០ គឺ ៧៥.០៩ គឺជាតំបន់តែមួយកត់ ដែលមានកំរិតពិន្ទុ លើសពី ៧៥ ហើយសន្ទស្សន៍សមាសភាព មានភាពប្រសើរឡើង គួរឱ្យកត់ សម្គាល់ ដូចជាចំណាយនៃការចូលរួមទីផ្សារ លទ្ធភាពទទួលបានដីធ្លី ការចំណាយពេលវេលា និងសេវាកម្មជួយគាំទ្រអង្គភាពអាជីវកម្មជាដើម។ ដើម្បីទទួលបានលទ្ធផលទាំងអស់នេះ ខេត្ត Quang Ninh បានផ្តោត សំខាន់លើការអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវភារកិច្ច និងដំណោះស្រាយជាក់លាក់ ឆ្ពោះទៅរកការពិតជាក់ ស្តែងតាមរយៈរបៀបធ្វើថ្មី និងមានលក្ខណៈឈានមុខគេ ជាច្រើន។ ក្នុងនោះការកែ ទម្រង់នីតិវិធីរដ្ឋបាលយ៉ាងខ្លាំងក្លា ត្រូវបានចាត់ទុក ថាជាគន្លឹះមានលក្ខណៈទម្លុះមួយដ៏សំខាន់។ លោក Dao Phong Truc Dai អគ្គនាយក ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ តំបន់ឧស្សាហកម្ម Viet Hung បានវាយតម្លៃថា៖
«យើងខ្ញុំបានអនុវត្តគម្រោងវិនិយោគនៅតាមទីក្រុងនិងខេត្តជាច្រើន ប៉ុន្តែ នេះជាលើកដំបូងដែលយើងខ្ញុំបានបំពេញបែបបទនានាដើម្បីទទួលបានវិញ្ញាបនប័ត្រវិនិយោគសម្រាប់គម្រោងក្នុងរយៈពេល ២៤ ម៉ោង។ ពិតជាគួរឱ្យចាប់ អារម្មណ៍ណាស់។ ខេត្ត Quang Ninh បាននាំមកនូវការចាប់អារម្មណ៍យ៉ាង ខ្លាំង ទៅលើការធ្វើកំណែទម្រង់នីតិវិធីរដ្ឋបាល ការណែនាំយ៉ាងស៊ីជម្រៅដោយផ្ទាល់ ពីថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន និងមន្ទីរ ក្នុងការគាំទ្រដល់វិនិយោគិន និងកាត់បន្ថយឲ្យបានខ្លីនូវការងារ ត្រៀមរៀបចំ វិនិយោគ»។
ការស្ទង់មតិនៃសន្ទស្សន៍ភាពប្រកួតប្រជែងនៅថ្នាក់ស្រុកនិងខេត្តជួយខេត្ត Quang Ninh ផ្តល់កម្លាំងចលករក្នុងការធ្វើកំណែទម្រង់ដល់ថ្នាក់មូលដ្ឋាន (រូបថត៖ VOV) |
ការជម្រុញអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការធ្វើទំនើបកម្មរដ្ឋបាលជាបណ្តើរៗ ពង្រីកប្រសិទ្ធភាពអាជ្ញាធរអេឡិចត្រូនិចឆ្ពោះទៅរកការបង្កើតរដ្ឋបាលឌីជីថល ការកសាងទីក្រុងឆ្លាត ក៏ត្រូវបាន Quang Ninh អនុវត្តប្រកបដោយប្រសិទ្ធភាព ផងដែរ។ បច្ចុប្បន្នខេត្តបានផ្តល់សេវាសាធារណៈតាមអ៊ិនធឺរណេតក្នុងកម្រិតពី ៣-៤ លើ ៨៥% ទូទាំត់ការចំណាយដោយ មិនប្រើប្រាស់ សាច់ប្រាក់ដោយ ភ្ជាប់ជាមួយ វិបផតថលសេវាសាធារណៈជាតិ ហើយនេះគឺជាខេត្តមួយក្នុង ចំណោមខេត្ត ដំបូងគេ ដែលបើកដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការទីក្រុង ឆ្លាតផងដែរ។ លោក Dao Duy Hao អនុប្រធានអចិន្ត្រៃយ៍នៃសមាគមធុរកិច្ចខេត្ត Quang Ninh បានអោយដឹងថា៖
«ជួយរលើកទឹកចិត្តចំពោះអង្គភាពអាជីវកម្មនិការជំនះពុះពារលើរាល់ការ លំបាក ដោយសារជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំអាជ្ញាធរខេត្តបានរៀបចំសន្និសីទមាន លក្ខណៈជំនាញ ដើម្បីស្វែងយល់អំពីសកម្មភាពអង្គភាពអាជីវកម្មគំរូកាហ្វេតាម បែបធុរជន និងដោះស្រាយឲ្យទាន់ពេលវេលានូវបញ្ហាឧបសគ្គនានាភ្លាមៗផង ដែរ។ គម្រោងទាំងអស់សុទ្ធសឹងតែត្រូវបានប្រកាសជាសាធារណៈ ហើយ អង្គភាពអាជីវកម្ម អាចធ្វើការតាមដាន ហើយយើងខ្ញុំវាយតម្លៃខ្ពស់ចំពោះ លក្ខណៈតម្លាភាពផងដែរ។»
ការអនុវត្តតាមគំរូភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនយ៉ាងមុតមាំដោយមានបាវចនាថា“ យកការវិនិយោគសាធារណៈដឹកនាំការវិនិយោគឯកជន» ឬ ”ប្រាក់ ១ ដុងនៃដើមទុនថវិការដ្ឋអាចទាក់ទាញដើមទុនឯកជន ពី៨ទៅ៩ដុង” ទៅក្នុង ការវិនិយោគសំណង់សាធារណៈដូចជាអាកាសយានដ្ឋាន កំពង់ ផែស មុទ្រ និងផ្លូវហាយវ៉េ រួមចំណែក ក្នុងការជួយខេត្ត Quang Ninh កែលំអ ហេដ្ឋារ ចនាសម្ព័ន្ធព្រមៗគ្នា និងផ្លាស់ប្តូរ គំរូកំណើន ក៏ដូចជារៀបចំរចនាសម្ព័ន្ធ សេដ្ឋកិច្ច ឡើងវិញផងដែរ។ លោក Nguyen Tuong Van ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Quang Ninh បានបញ្ជាក់ថា៖
«បញ្ហាគឺថាតើខេត្ត Quang Ninh អាចរក្សាលំដាប់ថ្នាក់កំពូល និងវ៉ាដាច់ ដោយខ្លួនឯងបានដែរឬទេ។ ការយល់ដឹងអំពីសារៈសំខាន់នៃ PCI ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត Quang Ninh លើកទី ១៥ អាណត្តិ ២០២០ - ២០២៥ បានកំណត់គោលដៅ“រក្សាលំដាប់ថ្នាក់ ដំបូងគេនៅទូទាំងប្រទេសស្តីពីសន្ទស្សន៍ PCI - សន្ទស្សន៍កែលំអរដ្ឋបាល (PAR index) សន្ទស្សន៍ការពេញចិត្តរបស់ប្រជាជន និងរៀបចំរបស់ស្ថាប័នរដ្ឋបាល របស់រដ្ឋ (SIPAS) សន្ទស្សន៍អភិបាលកិច្ចរដ្ឋបាលសាធារណៈ និងរដ្ឋបាល សាធារណៈ PAPI”។ នេះជាលើកទីមួយហើយដែលសន្ទស្សន៍ទាំងនេះ ត្រូវបាន ដាក់បញ្ចូលជាគោលដៅសំខាន់នៅក្នុងសេចក្តីសម្រេចចិត្តនៃសមាជបក្សខេត្ត។ ប្រការនេះក៏ជាការសន្យានិងការរួមដំណើររបស់ប្រព័ន្ធនយោបាយខេត្ត Quang Ninh ទាំងមូល ជាមួយនឹងវិនិយោគិន អ្នកជំនួញ និងប្រជាជនស្តីពីរដ្ឋបាលមួយ បម្រើប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជន» ។
នាបច្ចុបន្ននេះខេត្ត Quang Ninh បានបង្កើតគម្រោងមួយដែលមានភារកិច្ច សំខាន់ៗ ដោយផ្តោតលើការជំរុញការកែទម្រង់រដ្ឋបាលការ កែលម្អបរិយាកាស វិនិយោគ-អាជីវកម្ម លើកកំពស់ការប្រកួតប្រជែងដោយសមភាព ព្រមទាំងទាក់ ទាញ និងបង្កលក្ខណៈងាយស្រួលលើមូលដ្ឋាននៃការអនុវត្តបច្ចេកវិទ្យាព័ត៌មាន យ៉ាងខ្លាំងក្លាក្នុងការគ្រប់គ្រងនិងប្រតិបត្តិការផងដែរ។សក្តានុពលនៃការកែលំអ នូវសន្ទស្សន៍នៅតែជាច្រើន ហើយសម្ពាធសម្រាប់ការរក្សាលំដាប់ថ្នាក់នាំមុខគេ ក៏ជាកម្លាំងចលករដើម្បីធ្វើឲ្យខេត្ត Quang Ninh បន្តខិតខំប្រឹងប្រែងដោយឥត ឈប់ឈរនៅលើការ«ផ្លូវប្រណាំង PCI» ក្នុងរយៈប៉ុន្មានឆ្នាំខាងមុខនេះផងដែរ៕