ខេត្ត Son La ជំរុញខ្លាំងការនាំចេញកសិផកគ្មានជាតិគីមី និងសុវត្ថិភាព

(VOVWORLD) -សំដៅលើកកម្ពស់តម្លៃនៃទំនិញកសិផលនោះ ខេត្ត Son La បានម្ចាស់ការអំពាវនាវឲ្យសហគ្រាសបោះទុនវិនិយោគលើវិស័យកសិកម្ម កសិផល ដោយទទួលបានជោគជ័យជាជំហានដំបូង។
ខេត្ត Son La ជំរុញខ្លាំងការនាំចេញកសិផកគ្មានជាតិគីមី និងសុវត្ថិភាព - ảnh 1ប្រជាកសិករប្រមូលផល (Internet) 

មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលនៃតំបន់ប៉ែកពាយ័ព្យជាមួយប្រៀបខ្លាំងអំពីដី អាកាសធាតុអំណោយផលនោះ ខេត្ត Son La មានផ្ទៃដីធម្មជាតិជាង ១៤០០០ គីឡូម៉ែត្រការ៉េ។ ដោយមានផ្ទៃដីកសិកម្មមានជីជាតិចំនួន ៣៥០ ០០០ហិកតានោះ ខេត្តអាចអភិវឌ្ឍន៍ដំណាំដាំដុះដែលមានតម្លៃខ្ពស់ផង និងអភិវឌ្ឍន៍
កសិផលសម្បូរបែបក្នុងតំបន់។ អាស្រ័យដោយមានសក្ដានុពលទាំងនេះ បក្ខភាគ និងរដ្ឋអំណាច ខេត្ត Son La បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តទាំងមូលតាមទិសដៅរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ផ្ទេរប្ដូររចនាសម្ព័ន្ធដំណាំដាំដុះយ៉ាងខ្លាំងក្លា ដោយផ្សាភ្ជាប់ជាមួយឧត្តមភាពរបស់ដីធ្លី ពលកររបស់ខេត្ត និងទីផ្សារផងដែរ។

ចំណុចលេចធ្លោក្នុងការផ្លាស់ប្ដូរការត្រិះរិះក្នុងការធ្វើកសិកម្មរបងស់ ខេត្ត Son La គឺ បង្កើតឡើងកម្លាំងចលករអភិវឌ្ឍន៍ដូចជាគោលនយោបាយដាំដើមឈើហូបផ្លែលើចំណោតដី គោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍសហករណ៍ និងទាក់ទាញសហគ្រាសបោះទុនវិនិយោគលើវិស័យកសិកម្ម។ ខេត្តបានរៀបចំផែនការមេស្ដីពីផលិតកម្មតាមទិសប្រមូលផ្ដុំលើការអភិវឌ្ឍដាំណាំដែលមាន
ប្រៀបខ្លាំង មានលទ្ធភាពប្រកួតប្រជែង និងបង្កើនការងារត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ។ ក្រោយពីរយៈពេលខ្លី ទំហំដីដាំដើមឈើហូបផ្លែនៅខេត្ត Son La មានកំណើនខ្ពស់។ លោក Lo Minh Hung អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Son La បានមានប្រសាសន៏ថា៖

“យោងតាមការតម្រង់ទិសដៅចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២០ ខេត្ត Son La បានដាក់ចេញគោលការណ៍អភិវឌ្ឍន៍ទំហំ ដើមឈើហូបផ្លែចំនួន ១០ ម៉ឺនហិកតា ព្រម ទាំងយកចិត្តទុកដាក់ លើការអភិវឌ្ឍន៍ ដើមឈើហូបផ្លែ ដោយចីរភាពផងដែរ”។

          ចំពោះដើមឈើហូបផ្លែ ខេត្ត ក៏បានកំណត់ ការដាំដុះ ដើមឈើហូបផ្លែ សំខាន់ៗដែលផ្សាភ្ជាប់នឹងផលិតកម្មរបស់ខេត្ត។ ដើម្បីជំនះពុះពារលើការផលិតតាមលក្ខណៈក្រុមគ្រួសារនោះ ខេត្ត Son La បានជំរុញខ្លាំងគោលនយោបាយអភិវឌ្ឍន៍សហករណ៍ សម្ព័ន្ធសហករណ៍លើវិស័យកសិកម្ម។ ដោយមានពាក្យស្លោកថាអភិវឌ្ឍន៍ដើមឈើហូបផ្លែជាមួយការអភិវឌ្ឍរបស់សហករណ៍នោះ រហូតមកដល់ពេលនេះ ខេត្ត Son La មានសហគ្រាសឯកទេសចំនួន រាបរយអំពីដើមឈើហូបផ្លែ។ រហូតមកដល់ពេលនេះ ទូទាំងខេត្តមានទំហំដាំផ្លែមានជាង ១២០០០ ហិកតា ស្ថយជាង ៩០០០ ហិកតា និងផ្លែចេកជាង៣០០០ ហិចតា

          ខណៈដែលតម្រូវការផលិតផលដែលមានគុណភាពកំពុងកើនឡើងនោះ ផលិតកម្មកសិកម្មក៏តម្រូវឱ្យមានតម្រូវការតឹងរ៉ឹងបន្ថែមទៀតផងដែរ។ អាជ្ញាធរមូលដ្ឋាន សហករណ៍បានអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងផលិតកម្មពីការជ្រើសរើសពូជ ការដាំដុះ ការថែទាំ ការប្រមូលផល និងផ្លាស់ប្ដូរការត្រិះរិះរបស់ប្រជាជនក្នុងការអនុវត្តន៍ស្ដង់វៀតណាម GAP ដើម្បីកែលម្អគុណភាពផលិតផលសំដៅបំពេញតម្រូវការទីផ្សារ។ បច្ចុប្បន្ននេះមានតំបន់ដាំស្វាយជាច្រើន ដែលបានបំពេញលក្ខណៈនាំចេញ។អ្នកស្រី Ha Thiu Chinh ឃុំ Chieng Hac ស្រុក Yen Chau បានមានប្រសាសន៍ថា៖

“ដោយផ្តោតសំខាន់លើទីផ្សារដ៏សំខាន់ៗដើម្បីនាំចេញនោះ បានជាយើងខ្ញុំបានខិតខំប្រឹងប្រែងណាស់។ នាងខ្ញុំឃើញថា ការយល់ដឹងរបស់ប្រជាជននាបច្ចុប្បន្នគឺត្រូវបានលើកម្ពស់ជាច្រើនផងដែរ”។

ជាមួយគោលដៅនៃការជំរុញការនាំចេញផលិតផលកសិកម្មដែលមានគុណភាពខ្ពស់នោះនាឆ្នាំ២០១៨ ខេត្ត Son La បាន និងកំពុងនាំចេញកសិផលចំនួន ១២ មុខទៅកាន់បរទេសផងដែរ។ សំដៅលើកម្ពស់តម្លៃទំនិញកសិផលនោះ ខេត្ត Son La បានម្ចាស់ការអំពាវនាវឲ្យសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗមកបោះទុនវិនិយោគដោយចីរភាពនៅខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ