ខេត្ត Thai Binh អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម

(VOVWORLD) -អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ខេត្ត Thai Binh គឺជាជង្រុកស្រូវដ៏ធំនៅវៀតណាមភាគខាងជើង ដែលមានចំនួនប្រជាជនចំនួន 70% ជាកសិករ។ នាបច្ចុប្បន្ន ដើម្បីពង្រីកប្រពៃណីនេះ  ខេត្ត Thai Binh បានបន្តអះអាងជាជង្រុកស្រូវនៅតំបន់វាលសណ្ដទន្លេក្រហម ជាខេត្តឈានមុខគេក្នុងចលនាកសាងជនបទថ្មី រួមជាមួយដំណោះស្រាយមានលក្ខណៈទម្លុះ ដើម្បីបង្កើតឡើងការផ្លាស់ប្ដូរដ៏ខ្លាំងក្លា និងទូលំទូលាយលើវិស័យកសិកម្ម។ 
ខេត្ត Thai Binh អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម - ảnh 1 រដូវប្រមូលផលស្រូវនៅខេត្ត Thai Binh (internet)

ចាប់តាំងពីឆ្នាំ 2002 មកខេត្ត Thai Binh បាន រៀបចំឡើងវិញដីផលិតកម្មកសិកម្ម ផ្លាស់ប្ដូររូបសណ្ឋានកសិកម្មចាស់ និងអភិវឌ្ឍន៍កសិកម្មតាមរូបសណ្ឋានប្រមូលផ្ដុំ សំដៅលើកផលិតកម្មកសិកម្មឡើងកម្ពស់ថ្មីមួយទៀត តាមទិសកសិកម្មទំនិញទ្រង់ទ្រាយធំ។

គិតដល់ដំណាច់ឆ្នាំ ២០១៧ នៅទូទាំងខេត្ត Thai Binh មានផ្ទៃដីជាង ១ ហ្មឺន ៥ ពាន់ហិកតា ដែលត្រូវបានប្រមូល ដើម្បីអភិវឌ្ឍន៍កសិកម្ម។ ក្នុងនោះ ទំហំដីតាមរូបសណ្ឋានឲ្យជួល និងផ្ទេរកម្មសិទ្ធិមានជាង ៥ ពាន់ហិកតា និងទំហំដីប្រមូលផ្ដុំតាមរូបសណ្ឋានផលិតកម្មតភ្ជាប់នឹងការលក់ចេញផលិតផលមានផ្ទៃដីប្រមាណ ១ ហ្មឺនហិកតា។

លោក Nguyen Van Kien នៅភូមិ Me Son 1 ឃុំ Tan Phong ស្រុក Vu Thu ជាប្រជាកសិករ ១ រូប ដែលសម្រេចចិត្តជួលផ្ទៃដីជិត 20 ហិកតា ដើម្បីដាំស្រូវតាមរូបសណ្ឋានទំនើប។ លោក Kien បានសំណេះសំណាលថា៖ តាំងពីការដាំដុះ រហូតដល់ការប្រមូលផសស្រូវគឺធ្វើដោយមាស៊ីនទាំងអស់។

“នៅពេលខ្ញុំជួលដីនេះ ស្រុក Vu Thu បានជួយសម្រួលកិចការជាច្រើន។ ប្រជាជននៅទីនេះ ទៅធ្វើការនៅក្រុមហ៊ុនអស់ហើយ វីឯខ្លួនវិញខ្ញុំបានសម្រេចចិត្តទៅជួលដីធ្វើស្រែតាំងពីឆ្នាំទៅមិញ រហូតមកដល់ពេលនេះគឺទទួលបានប្រសិទ្ធភាពណាស់”។

ខេត្ត Thai Binh អភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម - ảnh 2ខេត្ត Thai Binh ប្រមូលផ្តុំដីធ្លីដោយផ្តល់អាទិភាពអភិវឌ្ឍន៍វិស័យកសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់
(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ស្រុក Vu Thu គឺជាមូលដ្ឋានឈានមុខគេក្នុងការអនុវត្តន៍គម្រោងការណ៍រៀបឡើងវិញដីផលិតកម្មកសិកម្ម។ នាបច្ចុប្បន្ន ស្រុក Vu Thu មានបុគ្គល និងក្រុមគ្រួសារចំនួន 165 បានអនុវត្តន៍គម្រោងការណ៍នេះ ក្នុងការផលិតកសិកម្ម ទ្រង់ទ្រាយពី 1 ហិកតាឡើងទៅ ដោយមានផ្ទៃដីផលិតកម្មសរុបជាង 570 ហិកតា។ លោក Dong Van Huan នាយកសហករណ៍កសិកម្ម Tan Phong បានឲ្យដឹងថា៖ ការប្រមូលផ្ដុំដីកម្មសិទ្ធិទ្រង់ទ្រាយធំ បានជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ជួយឲ្យកសិករអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងម៉ាស៊ីនចូលក្នុងផលិតកម្មកសិកម្ម។

“យើងខ្ញុំបានអនុវត្តន៍គម្រោងការណ៍នេះ ប្រកបដោយរបៀបរាបរយតាមគោលការណ៍របស់ថ្នាក់ដឹកនាំបក្ស ។ នៅស្រុក Tan Phong អ្នកជួលដី និងម្ចាស់ដីបានចុះហត្ថលេខាលើកិច្ចសន្យាជួលដីផ្ទាល់ជាមួយគ្នា។ ហេតុដូច្នេះហើយ ធានាបានលទ្ធិប្រជាធិបតេយ្យ”។

នាបច្ចុប្បន្ននេះ ខេត្ត Thai Binh មានសហករណ៍កសិកម្មចំនួន 210 ដែលបានអនុវត្តន៍រូបសណ្ឋានតភ្ជាប់រវាងក្រុមគ្រួសារជាសមាជិក ជាមួយសហគ្រាសចំនួន 20 នៅក្នុង និងក្រៅខេត្ត ដើម្បីផលិតកម្ម និងលក់ចេញកសិផល។ ក្រុមគ្រួសារស្ទើរតែទាំងអស់បានវិនិយោគទិញម៉ាស៊ីនជាច្រើនប្រភេទ ដើម្បីផលិតកម្ម និងលើកកម្ពស់ផលិតភាពការងារ អនុវត្តន៍បច្ចេកទេសនិងបច្ចេកវិទ្យា កាត់បន្ថយការចំណាយ និងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។ តាមនោះជួយរាំងស្ទាក់ការចោលវាលស្រែទំនេរ ដែលកំពុងប្រព្រឹត្តិទៅនៅកន្លែងជាច្រើន។

អនុវត្តល្អការផ្ទេរប្ដូរដីស្រែ ឲ្យជួលដីធ្លី បោះទុនដោយកម្មសិទ្ធិដីកសិកម្មនឹងជាប្រភពកម្លាំងចលករ ដើម្បីអភិវឌ្ឍន៍កសិកម្មតាមទិសមុខទំនិញខ្នាតធំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ