គំរោងការណ៍ Tan Vu – Lach Huyen រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចភាគខាងជើង

(VOVWORLD) - ក្រោយរយៈពេល៣ឆ្នាំសាងសង់ គំរោងការណ៍ផ្លូវគោកនិងស្ពាន ឆ្លងសមុទ្រ Tan Vu – Lach Huyen ត្រូវបានក្រសួងគមនារគមន៍ ដឹកជញ្ជូនវៀត ណាម រៀបចំពិធីបើកសម្ពោធចំនឹងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា ឆ្នាំ២០១៧។

(VOVworld) - ក្រោយរយៈពេល៣ឆ្នាំសាងសង់ គំរោងការណ៍ផ្លូវគោកនិងស្ពាន ឆ្លងសមុទ្រ Tan Vu – Lach Huyen ត្រូវបានក្រសួងគមនារគមន៍ដឹកជញ្ជូនវៀត ណាម រៀបចំពិធីបើកសម្ពោធចំនឹងឱកាសទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ កញ្ញា ឆ្នាំ២០១៧។ ប្រការនេះរួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ត្រី កោណសេដ្ឋកិច្ចគន្លឹះ Ha Noi – Hai Phong – Quang Ninh។

គំរោងការណ៍ Tan Vu – Lach Huyen រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចភាគខាងជើង - ảnh 1 ស្ពានឆ្លងសមុទ្រក្នុងគំរោងការណ៍ Tan Vu - Lach Huyen (រូបថត៖Vietnamnet)

គំរោងការណ៍ផ្លូវគោកនិងស្ពានឆ្លងសមុទ្រ Tan Vu – Lach Huyen ជា សំណង់សំខាន់ថ្នាក់ជាតិ ដែលត្រូវបានបើកការដ្ឋានសាងសងចាប់ពីខែឧសភា ឆ្នាំ២០១៤។ គំរោងការណ៍នេះ មានទុនវិនិ យោគសុរបចំនួន១២លានលានដុង ដែលភាគច្រើនគឺទុន ODA របស់ជប៉ុនចំនួន៥០ពាន់លានយ៉េននិងទុនរបស់វៀត ណាមគឺ១ពាន់៨រយពាន់លានដុង។ គំរោងការណ៍នេះមានប្រវែងសរុបជាង១៥ គីឡូម៉ែត្រ ក្នុងនោះស្ពានឆ្លងសមុទ្រ Dinh Vu – Cat Hai គឺស្ពានឆ្លងសមុទ្រវែង បំផុតអាស៊ីអាគ្នេយ៍ដោយប្រវែង៥,៤គីឡូម៉ែត្រ។ គំរោងការណ៍នេះតភ្ជាប់ត្រង់ ជាមួយផ្លូវហាយវៃ Ha Noi – Hai Phong ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១៨ ផ្លូវដែក Ha Noi – Hai Phong ផ្លូវហាយវៃ Noi Bai – Ha Long និងព្រលានយន្តហោះអន្តរ ជាតិ Cat Bi។ សំណង់មួយចំនួនទៀតក្នុងគំរោងការណ៍នេះគ្រោងនឹងត្រូវបាន សំរេចរួចរាល់នាចុងឆ្នាំ២០១៨ ដោយហេតុនេះ ក្រោយពីគំរោងការណ៍ទាំងមូល នេះត្រូវបានដាក់ឲ្យប្រើប្រាស់ គឺមានអត្ថន័យដ៏សែនសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមកិច្ចនៅតំបន់ត្រីកោណសេដ្ឋកិច្ចគន្លឹះភាគខាងជើង Ha Noi – Hai Phong – Quang Ninh។

គំរោងការណ៍នេះត្រូវបានអនុវត្តបច្ចេកវិទ្យាជឿនលឿនទំនើបបំផុតលើ ពិភពលោកហើយត្រូវបានផ្ទេរប្រគល់ប្រកបដោយជោគជ័យសំរាប់កម្មាភិបាល និងកម្មករវៀតណាម។ វរសេនីយ៍ឯក បម្រុង Do Manh Hung នៅអគ្គក្រុមហ៊ុន Truong Son ជាអង្គភាពដែលចូលរួមកសាងផ្លូវតស្ពាន Tan Vu – Lach Huyen បានឲ្យដឹងថា៖

        “យើងខ្ញុំបានប្រមូលផ្ដុំប្រភពកម្លាំងនិងឧបករណ៍មធ្យោបាយ ដើម្បីឆ្លើយតប នឹងដំណើរការ សាងសង់ តាមនោះ មិនត្រឹមនាំមកនូវប្រសិទ្ធភាពខាងសេដ្ឋកិច្ច ប៉ុណ្ណោះទេថែមទាំងរួមចំណែកធានាសន្តិសុខការពារជាតិសំរាប់តំបន់ទៀតផង”។

គំរោងការណ៍ Tan Vu – Lach Huyen រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចភាគខាងជើង - ảnh 2 នេះជាស្ពានឆ្លងសមុទ្រវែងបំផុតអាស៊ីអាគ្នេយ៍ដោយប្រវែងជាង៥គីឡូម៉ែត្រ (រូបថត៖Vietnamnet)

        ការដាក់គំរោងការណ៍ផ្លូវគោកនិងស្ពានឆ្លងសមុទ្រ Tan Vu – Lach Huyen ឲ្យប្រើប្រាស់នោះ នឹងពង្រីកយ៉ាងអតិបរមាឧត្តមភាពខាងសមុទ្រក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចនិងទេសចរណ៍ រួមចំណែកកាត់បន្ថយការចំណាយនិងពេលវេលាធ្វើ ដំណើរក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់និង ហានិភ័យផ្សេងៗបើប្រៀបនឹងការដឹកជញ្ជូនដោយសាឡាង។ ព្រមទាំងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មនៅឆ្នេរសមុទ្រ Hai Phong សកម្មភាពទេសចរណ៍នៅកោះ Cat Ba និងតំបន់ជុំវិញនានាទៀតផង។ ពីនោះបង្កើតការងារធ្វើដោយនិរន្តរភាពសំរាប់ប្រជាពលរដ្ឋនៅស្រុកកោះ Cat Hai។ លោក Chu Nguyen Cay ពលរដ្ឋមួយរូបនៅស្រុកកោះ Cat Hai បាន សំដែងក្ដីសប្បាយរីករាយនៅពេលស្ពានឆ្លងសមុទ្រទំនើបត្រូវបានដាក់ឲ្យប្រើ ប្រាស់ដែលឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនគ្រប់រូបនៅស្រុកកោះ។

        “ខ្ញុំជាកុលបុត្ររបស់ Cat Hai។ មុននេះការធ្វើដំណើរវាងទីក្រុងនិងស្រុក កោះគឺពិបាកណាស់ មិនត្រឹមតែចំពោះខ្ញុំប៉ុណ្ណោះ ថែមទាំងចំពោះប្រជាជន Cat Hai ទាំងមូលទៀតផង។ ឥឡូវដោយ សារតែមានគោលនយោបាយរបស់បក្ស គំលាតពី Cat Hai ដល់មជ្ឈមណ្ឌលទីក្រុង Hai Phong ត្រូវបានបង្រួញជាច្រើន ហើយ។ អាចនិយាយបានថា នេះជាសំណង់សតវត្សរបស់ស្រុក Cat Hai ក៏ដូច ជាទីក្រុង Hai Phong ផងដែរ”។

        ចំពោះទីក្រុង Hai Phong គំរោងការណ៍ Tan Vu – Lach Huyen នៅពេល បានសំរេចរួចរាល់នឹងតភ្ជាប់ហើយអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នេរសមុទ្រនៃទីក្រុង រួម ចំណែកបង្កើនសមត្ថភាពទាក់ទាញវិនិយោគិនសំរាប់គំរោងការណ៍នានាដែល ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍មណ្ឌលសេដ្ឋកិច្ច Dinh Vu – Cat Hai ទៀតផង។ ក្នុង នោះ លេចធ្លោគឺគំរោងការណ៍សំខាន់ៗដែលកំពុងត្រូវបានអនុវត្តលើភូមិភាគ ស្រុក Cat Hai ដូចជាកំពង់ផែច្រកទ្វារអន្តរជាតិ Hai Phong និងគំរោងការណ៍ មួយចំនួនទៀតរបស់សម្ព័ន្ធក្រុមហ៊ុន Vingroup និង Sungroup។ នេះក៏ជាសំណង់ សតវត្សដែលរួមចំណែកបង្កើតឡើងការរីកលូតលាស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនិងទេសចរណ៍នៅបណ្ដាខេត្តភាគខាងជើងវៀតណាមទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ