ច្បាប់ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម - កំលាំងពលំថ្មីដើម្បីសហគ្រាសអភិវឌ្ឍន៍
|
ច្បាប់ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម - កំលាំងពលំថ្មីដើម្បីសហគ្រាសអភិវឌ្ឍន៍ (VNA) |
(VOVworld) – សហគ្រាសខ្នាតតូចនិងមធ្យមស្រុបយក ៩៧% ចំនួន
សហគ្រាសសរុបរបស់វៀតណាមហើយដើរតួនាទីសំខាន់ពិសេសក្នុងខឿន
សេដ្ឋកិច្ច។ ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមបានមាន
កម្មវិធីនិងគោល នយោបាយជាច្រើនសំដៅជួយឧបត្ថម្ភមជ្ឈដ្ឋាន
អាជីវករខ្នាតតូចនិងមធ្យម ហើយ ការបង្កើតនៃគំរោងច្បាប់ជួយ
ឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមទទួលបានក្តី សង្ឃឹមបង្កើត
ឡើងជើងទម្រសំរាប់មណ្ឌលសហគ្រាសនេះអភិវឌ្ឍន៍។
នាពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមបានខំប្រឹងប្រែងអស់ពីកំលាំង
កាយ ចិត្តក្នុងការបង្កើតនិងរក្សាបរិយាកាសធ្វើអាជីវកម្មងាយស្រួល
និងសមភាពសំរាប់ សហគ្រាស ដូចជា៖ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
បង្កើតក្របខ័ណ្ឌគតិយុត្តដោយ មានបែបបទរដ្ឋបាលងាយស្រួល
តម្លាភាពនិងប្រកបដោយប្រសិទ្ធភាព ជាដើម។ ច្បាប់ជួយឧបត្ថម្ភ
សហគ្រាសខ្នាតតូចនិងមធ្យមដែលទើបនឹងត្រូវបាន ចេញផ្សាយ
នឹងបង្កើតឡើងក្របខ័ណ្ឌគតិយុត្ត និងជាមធ្យោបាយសំខាន់ ជំរុញ
សហគមន៍អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមអភិវឌ្ឍន៍។ តាម
លោក Dao Trong Ly ប្រធានក្រុមប្រឹក្សាអភិបាលនិងជាអគ្គនាយក
ក្រុមហ៊ុនភាគហ៊ុន Aprocimex បានឲ្យដឹងថា៖
«យើងខ្ញុំឃើញថា៖ គំរោងច្បាប់ត្រូវបានរៀបចំដ៏លំអិតណាស់។ ទោះបីជា
នៅមានបញ្ហាមួយចំនួនក្តី ប៉ុន្តែ មាត្រានេះត្រូវបានធ្វើវិសោធនកម្ម
យើងខ្ញុំជឿ ជាក់ថា គំរោងច្បាប់នេះនឹតត្រូវបានអនុម័តយ៉ាងឆាប់រហ័រ។
ដល់ពេលនោះ សហគមន៍អាជីវករនឹងមានឱកាសទទួលជំនួយតាមច្បាប់។»
គំរោងច្បាប់ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមមានជំពូកចំនួន
៥ តាមនោះ រដ្ឋានឹងផ្តល់ជំនួយខាងហិរញ្ញវត្ថុក្នុងសកម្មភាពនាំចេញនាំ
ចូលនិងការ ស្រាវជ្រាវផលិតផលមួយចំនួន ផ្តល់អាទិភាពក្នុងកាលក់វិញ
ទំនិញនិងការកាត់ បន្ថយពន្ធ ជាដើម។ លោកស្រី Pham Thi Thu Hang
អគ្គលេខាធិការសភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម បានចាត់ទុក
ថា៖
«យើងគប្បីបំផុសឲ្យបានរាល់ប្រភពធនធានសង្គមក្នុងការជួយឧបត្ថម្ភ
សហគ្រាសខ្នាតតូចនិងមធ្យម។ ប្រភពធនធាននេះមិនត្រឹមតែពីបណ្ដា
សងគ្រាស ខ្នាតតូចនិងមធ្យម ឬ ស្ថាប័នរដ្ឋ ប៉ុណ្ណោះទេ ថែមទាំង ពីការ
ចូលរួមរបស់បណ្ដា សមាគមអាជីវករធនាគារនិងមូលនិធិវិនិយោគ ទៀត
ផង។ នេះគឺជាឈើសូល រួមជាមួយជំនួយពីរដ្ឋនឹងបង្កើតឡើងឥទ្ធិពលជួយ
ឧបត្ថម្ភសំរាប់ការអភិវឌ្ឍន៍នៃ អង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម។»
រីឯ លោក Do Tien Thinh នាយកមជ្ឈមណ្ឌលជួយឧនត្ថម្ភចុះបញ្ជីអាជីវ
កម្ម នៃក្រសួងផែនការនិងវិនិយោគវៀតណាម បានឲ្យដឹងថា៖
«ច្បាប់នេះត្រូវបានសង្ឃឹមនឹងបង្កើតយន្តការលើកទឹកចិត្តអភិវឌ្ឍន៍
សហគ្រាសខ្នាតតូចនិងមធ្យម។ គំរោងច្បាប់រួមមានគ្រួសារធ្វើអាជីវកម្មផង
ដែរ។ នាបច្ចុប្បន្ន វៀតណាមមានគ្រួសារធ្វើអាជីវកម្មចំនួន ២ លានគ្រួរដែល
ត្រូវបាន ចាត់ទុកជាសហគ្រាសខ្នាតតូច។ ប្រការនេះមានន័យថា៖ និយម
ន័យអំពី សហគ្រាសនឹងត្រូវបានបើកទូលាយ។ ក្នុងនោះ នឹងមានយន្តការ
អតិភាពអំពី គោលនយោបាយដីធ្លី ឧស្សាហកម្មច្នៃប្រឌិត ក៏ដូចជា ការ
ទក់ទងជាមួយ ឥណទាន។»
ចំណុចលេចធ្លោនៃគំរោងច្បាប់ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិង
មធ្យមគឺច្បាប់នឹងកំណត់ច្បាស់នូវភារកិច្ចនិងតួនាទីរបស់រដ្ឋាភិបាលស្ថា
ប័នមជ្ឈឹមនិងតំបន់បណ្ដាអង្គការសង្គមនិងមណ្ឌលឯកជនក្នុងការជួយ
ឧបត្ថម្ភខ្នាតតូចនិងមធ្យម។ ព្រមទាំង ពង្រឹកប្រព័ន្ធអនុវត្តគោលនយោ
បាយជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមពីមជ្ឈឹមដល់តំបន់ហើយ
បង្កើនការចូលរួមរបស់មណ្ឌលឯកជនទៀតផង។ គំរោងច្បាប់ជួយឧប
ត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យមគោរងនឹងជូនឡើងរដ្ឋសភានៅសម័យ
ប្រជុំលើកទី ២ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ នាខែ តុលា ឆ្នាំ ២០១៦
នេះ។ សហគមន៍សហគ្រាសដាក់ក្តីសង្ឃឹមថា៖ ក្នុងពេលដែលចូលជាធរមាន
ច្បាប់នេះដែល ជួយកែលំអរគុណភាពធ្វើអាជីវកម្មនិងទ្រង់ទ្រាយនៃបណ្ដា
អង្គភាពអាជីវកម្មនេះកាន់តែបើកទូលាយថែមទៀត៕