|
រដ្ឋសភាដាក់ចេញគោលដៅទទួលបានកំណើន GDP ចំនួន៦,៧%ក្នុងឆ្នាំ២០១៧ |
(VOVworld) - ឆ្នាំ២០១៧ត្រូវបានវាយតំលៃថា ជាឆ្នាំមានអត្ថន័យសំខាន់ក្នុង
ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចក្នុងដំណាក់កាល៥ឆ្នាំពីឆ្នាំ២០១៦
ដល់ឆ្នាំ២០២០។គោលដៅកំណើន GDP ចំនួន៦,៧% ដែលរដ្ឋសភាដាក់ចេញកំពុង
ទាមទារឲ្យមានដំណោះស្រាយជាបន្ទាន់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនាពេលខាងមុខ។
ស្ថានភាពសេដ្ឋកិច្ចសង្គមកិច្ចវៀតណាមក្នុងត្រីមាសទី១ឆ្នាំ២០១៧បានសរឲ្យ
ឃើញថា បើទោះបីជាជួបការលំបាកជាច្រើនក្ដី ប៉ុន្តែកំណើនសេដ្ឋកិច្ចនៅមានសញ្ញា
សកម្មមួយចំនួន។ម៉ាក្រូសេដ្ឋកិច្ចបន្តស្ថិរភាព សន្ទស្សន៍តំលៃប្រើប្រាស់ (CPI) ក្នុង
រយៈពេល៣ខែកើនឡើង០,៩% ទាបជាងកំរិតដូចគ្នានៃ ឆ្នាំទៅមិញ។តំលៃនាំចេញ
ទទួលបានទឹកប្រាក់ចំនួន៤៣ពាន់លានដុល្លាអាមេរិក កើនឡើង១៣%។បរិមាណ
ភ្ញៀវទេសចរមកវៀតណាមក្នុងត្រីមាសទី១ក៏កើនឡើងយ៉ាងលឿនគឺមាន៣លាន
២សែននាក់។ប៉ុន្តែ ជាទូទៅ កំណើន GDP ក្នុងត្រីមាសទី១ឆ្នាំ២០១៧ត្រឹមតែទទួលបាន៥,១%ប៉ុណ្ណោះ ទាបជាងរយៈពេល ដូចគ្នានៃឆ្នាំទៅមិញ។ប្រការនេះសរឲ្យ
ឃើញថា ល្បឿនកំណើនសេដ្ឋកិច្ចរបស់ វៀតណាមត្រូវយឺតយ៉ាវ ហើយពិបាក
សំរេចគោលដៅ៦,៧%ដែលរដ្ឋសភាបានដាក់ចេញ។ប៉ុន្តែ តាមលោក Dao
Quang Thu អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគថា ប្រសិនបើក្រឡែកមើលទៅ
លើចរិតលក្ខណៈនៃខឿនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១ឆ្នាំនេះ គឺកំរិត
កំណើនពោលខាងលើនៅជាកំរិតស្ថិរភាព។ក្នុងត្រីមាសទី១ឆ្នាំ ២០១៧ រដ្ឋា
ភិបាលវៀតណាមបានម្ចាស់ការកាត់បន្ថយទិន្នផលធ្វើអាជីវកម្មប្រេងឧស្ម័ន។
ប្រការនេះនាំទៅដល់ការធ្លាក់ចុះនៃកំណើន GDP ក្នុងដំណាក់កាលនេះ។អនុរដ្ឋ
មន្ត្រីលោក Dao Quang Thu បានលើកច្បាស់ថា៖
“ដំណោះស្រាយរបស់រដ្ឋាភិបាលនោះគឺបង្កលក្ខណៈសំរាប់ខឿនម៉ាក្រូសេដ្ឋ
កិច្ចអភិវឌ្ឍន៍ដោយស្ថិរភាព។បណ្ដាតុល្យភាពធំៗនៃខឿនសេដ្ឋកិច្ចបន្តត្រូវបាន
រក្សា ជាពិសេសគឺតុល្យភាពខាងហិរញ្ញវត្ថុ ថវិកា ហើយអតិផរណាបន្តត្រូវបាន
គ្រប់គ្រង។”
|
អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Dao Quang Thu |
នៅសម័យប្រជុំប្រចាំខែមិនាឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក
Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលបន្តខំប្រឹងប្រែងបញ្ជាណែនាំ ដើម្បី
សំរេចគោលដៅកំណើន GDP ចំនួន៦,៧%ក្នុងឆ្នាំនេះ។ដើម្បីសំរេចបានគោលដៅ
នេះ រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung បានលើក
ច្បាស់ថា៖
“មុនបង្អស់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបន្តត្រូវបានដាក់នៅជួរមុខ។បញ្ហាផ្សេងៗ
ទៀតដូចជា សន្ទស្សន៍ CPI បំណុលសាធារណៈ អត្រាការប្រាក់ សុទ្ធតែបានយក
ចិត្តទុកដាក់ឲ្យបានសក្តិសម។ទន្ទឹមនឹងនោះ បន្តជំរុញខ្លាំងការអភិវឌ្ឍន៍ឧស្សាហ
កម្មនិងកសិកម្មបច្ចេកវិទ្យាខ្ពស់។រដ្ឋាភិបាលប្ដេជ្ញាអនុវត្តគោលដៅកំណើន GDP
ចំនួន៦,៧% ដូចសេចក្ដីសំរេចចិត្តរបស់រដ្ឋសភាបានដាក់ចេញ ប៉ុន្តែនោះត្រូវតែជា
កំណើននិរន្តរភាព កំណើនអំពីផលិតកម្ម។រីឯវិស័យធ្វើអាជីវ កម្មប្រេងរ៉ែវិញ យើង
មិនដាក់ចេញគោលដៅទទួលបានកំណើនខ្ពស់ក្នុងវិស័យ នេះទេដោយសារតែ
ត្រូវធ្វើអាជីវកម្មផងនិងត្រូវរក្សាធនធានធម្មជាតិទៀតផង”។
តួលេខគួរឲ្យចាប់អារម្មណ៍របស់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី១
ឆ្នាំ២០១៧នោះគឺទាក់ទាញទុនវិនិយោគពីបរទេសចំនួន៧ពាន់៧រយលានដុល្លា
អាមេរិក កើនឡើង៧៨%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។រួមជាមួយ
គ្នានោះ មានសហគ្រាសចំនួន២៦ពាន់៥រយអង្គភាពបានចុះបញ្ជីបង្កើតថ្មី។
ប្រការនេះបានសរឲ្យឃើញថា បរិយាកាសអាជីវកម្មត្រូវបានកែលំអ។នេះជា
សញ្ញាសកម្ម ជាកម្លាំងចលករដើម្បីកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី២ ទី៣ និង
ទី៤ទទួលបានកំរិតខ្ពស់ជាង តាមនោះឆ្លើយតបនឹងគោលដៅកំណើនដែល
រដ្ឋសភាបានដាក់ចេញក្នុងឆ្នាំ២០១៧នេះ៕