ជួយសម្រួលសកម្មភាពនាំចេញ នាំចូលទំនិញក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ផ្តល់អាទិភាពដល់ការដោះស្រាយស្ថានការណ៍កកស្ទះទំនិញនៅតាមកំពង់ផែសមុទ្រ និងការដឹកជញ្ជូនទំនិញឆ្លងដែនយ៉ាឆាប់រហ័សសម្រាប់កញ្ចប់ទំនិញបម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ គឺជាដំណោះស្រាយសំខាន់ៗរបស់ផ្នែកគយ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ នាពេលបច្ចុប្បន្ននេះផងដែរ។
សកម្មភាពនៅសាខាគយ Hai Phong ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 (រូបថត៖ haiquanonline.com.vn) |
ជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ មិនត្រឹមតែបង្កការលំបាក ដល់សហគ្រាសក្នុងសកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងនាំចូលទំនិញប៉ុណ្ណោះទេ ថែមទាំងបង្កការលំបាកចំពោះស្ថាប័នគយ ក្នុងការគ្រប់គ្រង និងឃ្លាំមើលទំនិញនាំចេញ នាំចូលទៀតផង។ ដើម្បីជំនះពុះពារលើការលំបាក់នោះ ផ្នែកគយបានដឹកនាំយ៉ាងទាន់ពេលវេលានិងណែនាំដោះស្រាយបញ្ហាជំពាក់ជំពិន ដែលកើតមានឡើងក្នុងដំណើរការអនុវត្តន៍ ។
កំពង់ផែ Hai Phong គឺជាកំពង់ផែធំបំផុតនៅភាគខាងជើង ហើយត្រូវបានចាត់ចំណាត់ថ្នាក់ទីពីរនៅទូទាំងប្រទេស។ ជារៀងរាល់ឆ្នាំបរិមាណទំនិញ ដែលបានឆ្លងកាត់កំពង់ផែ Hai Phong តែងតែកើនឡើងជាមធ្យមគឺ ១៥ ទៅ ២០% ។ ទោះបីជាជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញដូច្នេះក៏ដោយ ប៉ុន្តែបរិមាណទំនិញនាំចេញ និងនាំចូលនៅតែកើនឡើង។ លោក Nguyen Kien Giang អនុប្រធាននាយកដ្ឋានគយ Hai Phong បានឲ្យដឹងថាក្នុងឆមាសទី ១ ឆ្នាំ ២០២១ បរិមាណទំនិញឆ្លងកាត់កំពង់ផែ Hai Phong បានកើនឡើងប្រមាណ ២០%។ នេះគឺជាសញ្ញាសប្បាយរីយរាយ ប៉ុន្តែស្ថាប័នគយមានការយល់ដឹងអំពីការលំបាក ដែលសហគ្រាសនាំចេញ នាំចូលឆ្លងកាត់កំពង់ផែ Hai Phong បានជួបប្រទះ ដោយចំបាច់ត្រូវដោះស្រាយក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្ននេះ។ លោកបានអះអាងថា៖ “យើងខ្ញុំយល់ដឹងអំពីការលំបាក់ ដែលសហគ្រាសនានាត្រូវប្រឈមមុខនាបច្ចុប្បន្ននេះ។ ឧទាហរណ៍ថា សហគ្រាសកែច្នៃការនាំចេញដែលមានផលិតផល ប៉ុន្តែមិនទាន់រកឃើញកុងតឺន័រសម្រាប់ផ្ទុកនិងនាំចេញនោះ គឺនាបច្ចុប្បន្ននេះ ការផ្ទុកផលិតផលនៅតាមឃ្លាំងរបស់សហគ្រាសគឺសុទ្ធតែលើសចំណុះហើយ។ ដូច្នេះហើយ សហគ្រាសមួយចំនួនមានតម្រូវការបញ្ជូនផលិតផល សំភារៈ និងសម្ភារៈទៅកាន់ឃ្លាំងរបស់សហគ្រាសដទៃទៀត។ នេះគឺជាការលំបាកដោយសារជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ យើងខ្ញុំត្រូវចាត់កម្មាភិបាលប្រចាំការដើម្បីជួយសម្រួលទំនិញឆ្លងដែនឲ្យបានរលូន ដោយប្តេជ្ញាមិនទុកឱ្យទំនិញកក់ស្ទះ ហើយបណ្ដាលឲ្យខ្សែសង្វាក់ logitic ត្រូវកាត់ផ្ដាច់ឡើយ”។
ក្នុងពេលនោះ យោងតាមការធ្វើស្ថិតិរបស់កំពង់ផែ Sai Gon ថ្មីបានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ម្ចាស់កញ្ចប់ទំនិញជាច្រើនមិនបានមកយកទំនិញឡើយ បើទោះបីជា អគ្គក្រុមហ៊ុនកំពង់ផែ Sai Gon ថ្មីបានធ្វើការជាមួយអតិថិជនគ្រប់រូបក៏ដោយ ព្រោះថាក្នុងបរិបទនៃជំងឺរាតត្បាតនេះ ភាគីសហគ្រាសជួបបញ្ហាខ្វះធនធានមនុស្សទៅបំពេញបែបបទយកទំនិញ។ ដូច្នេះហើយ ហានិភ័យដែលឃ្លាំង ទំនិញបានផ្ទុកលើលចំណុះបានកើតមានឡើង។ លោក Nguyen Phuong Nam អគ្គនាយករង នៃអគ្គក្រុមហ៊ុន កំពង់ផែ Sai Gon ថ្មីបានចាត់ទុកថា៖ ដំណោះស្រាយទប់ស្កាត់ការកកស្ទះកញ្ចប់ទំនិញ គឺមានលក្ខណៈដ៏ស្មុគស្មាញជាងបើប្រៀបធៀបនឹងទំនិញកុងតឺន័រហើយចាំបាច់ត្រូវមានការជួយឧបត្ថម្ភពីស្ថាប័នគយផងដែរ។ លោកបានឲ្យដឹងថា៖ “យើងខ្ញុំបានចាត់វិធានការជាច្រើន ដោយផ្អែកលើតម្រូវការរបស់សហគ្រាស ដែលមានបំណងចង់យកទំនិញមកវិញ គឺយើងខ្ញុំបានពិចារណាដកទំនិញចេញ។ ចំពោះសហគ្រាសដែលផ្អាកផលិតកម្មជាប៉ុណ្ដោះអាសន្ន គឺកំពុងផែបានផ្ដល់សេវាកម្មផ្ទុកទំនិញទាំងនេះនៅក្នុងឃ្លាំង ហើយនៅពេលសហគ្រាសបានដំណើរការផលិតកម្មឡើងវិញ គឺអាចយកទំនិញនៅក្នុងឃ្លាំងបានដែរ។ យើងខ្ញុំសង្ឈឹមថា ស្ថាប័នគយនឹងជួយឧបត្ថម្ភសហគ្រាស ដើម្បីអនុវត្តន៍វិធានការនេះផងដែរ”។
ចំណែកលោក Dao Duy Tam អនុប្រធាននាយកដ្ឋានឃ្លាំមើល គ្រប់គ្រង នៃអគ្គនាយកដ្ឋានគយបានឲ្យដឹងថា៖ “អគ្គនាយកដ្ឋានគយបានចេញឯកសារ ដោយស្នើឲ្យសាខាគយជួយសម្រួលការឆ្លងដែនសម្រាប់មុខទំនិញគ្រឿងម៉ាស៊ីន ឧបករណ៍ និងថ្នាំព្យាបាលជំងឺបម្រើការងារពិនិត្យ និងព្យាបាលជំងឺ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន បានចេញឯកសារណែនាំដល់ផ្នែកគយមូលដ្ឋាន គឺមិនតម្រូវ ឲ្យសហគ្រាស បង្ហាញពីឯកសារអនុម័តបញ្ជីរាយនាមថ្នាំសង្កូវរបស់ក្រសួងសុខាភិបាល បម្រើការផលិតវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ អគ្គនាយកដ្ឋានគយក៏បានចេញលិខិត លេខ ៣៥៦៩ ដោយបានណែនាំស្តីពីការមិនផាក់វិន័យរដ្ឋបាលលើវិស័យគយ ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ផងដែរ”។
បន្តបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយការលំបាកអំពីបែបបទឆ្លងដែនសម្រាប់ទំនិញនោះ អគ្គនាយកដ្ឋានគយបានណែនាំដល់អង្គភាព នៃផ្នែកគយ ទាំងមូលរៀបចំផែនការ សំដៅដោះស្រាយបែបទគយចំពោះទំនិញនាំចេញ នាំចូល ធានាការនាំទំនិញឆ្លងដែនមិនឲ្យអាក់ខាន មិនធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញត្រូវកាត់ផ្ដាច់ ហើយថែមទាំងជួយឧបត្ថម្ភជាអតបរមាដល់សហគ្រាស ប៉ុន្តែនៅតែធានាការគ្រប់គ្រងគយស្របតាមស្មារតីដឹកនាំរដ្ឋាភិបាលនិងក្រសួងហិរញ្ញវត្ថុផងដែរ៕