ជំរុញ​ការ​នាំ​ចេញដើម្បី​​សម្រេច​បាន​គោល​ដៅ​កំណើន​៦%​នៅ​ឆ្នាំ​នេះ

(VOVWORLD) - ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៣នេះ ការនាំចេញរបស់វៀតណាមបានជួបការលំបាកជាច្រើន ហើយទំនិញនាំចេញសំខាន់ៗមានការធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការរីកចម្រើននៃទំនិញកសិកម្មដូចជា៖ អង្ករ បន្លែ; ការនាំចេញក្នុងខែឧសភាបានកើនឡើងខ្ពស់ជាងខែមេសា; ការនៃចេញហួសកម្រិត ក្នុងរយៈពេល ៥ ខែឈានដល់ជិត ១០ពាន់លានដុល្លារអាមេរិក;  ស្ថានភាពអតិផរណានៅក្នុងទីផ្សារមួយចំនួនបានធ្លាក់ចុះ និងតម្រូវការនាំចូលបានកើនឡើង។ ទន្ទឹមនឹងនោះ ជាមួយការខិតខំប្រឹងប្រែងរបស់ធុរកិច្ចវៀតណាម សមាគមនិងឧស្សាហកម្មទំនិញ សកម្មភាពនាំចេញរបស់វៀតណាមត្រូវបានព្យាករណ៍នឹងត្រូវបានស្តារឡើងវិញជាបណ្តើរៗក្នុងរយៈពេល ៦ខែចុងឆ្នាំនេះ។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ការនាំចេញ និងនាំចូលទំនិញសរុបរបស់វៀតណាមសម្រេចបានជាង ២៦២,៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជិត ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះការនាំចេញធ្លាក់ចុះ ១១,៦% ។

ជំរុញ​ការ​នាំ​ចេញដើម្បី​​សម្រេច​បាន​គោល​ដៅ​កំណើន​៦%​នៅ​ឆ្នាំ​នេះ - ảnh 1រូភាព៖ moit.gov.vn

ទំនិញនាំចេញរបស់វៀតណាមភាគច្រើនបានធ្លាក់ចុះក្នុងប៉ុន្មានខែដើមឆ្នាំ ដោយរងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនិងតំបន់ជាច្រើន ដែលបណ្តាលឱ្យតម្រូវការនាំចូលបានថយចុះ។ យ៉ាងណាមិញ ការនាំចេញរបស់វៀតណាមចាប់ពីពេលនេះដល់ដំណាច់ឆ្នាំបានរំពឹងថា នឹងមានកំណើនឡើងវិញ ថ្វីត្បីតតែក្នុងខែឧសភាកប្រាក់ចំណូលនៃការនាំចេញសម្រេចបានជាង ២៩ពាន់លានដុល្លារ កើនឡើងជាង ៤,៣% បើប្រៀបធៀបនឹងខែមុន។ ក្នុងនោះវិស័យសេដ្ឋកិច្ចក្នុងស្រុកសម្រេចបាន៧,៧៩ពាន់លានដុល្លារ កើនឡើង១%; តំបន់ដែលមានការវិនិយោគពីបរទេស (រួមទាំងប្រេងឆៅ) ឈានដល់ ២១,២៦ពាន់លានដុល្លារ កើនឡើង ៥,៥%។ ជាពិសេស ទំនិញនាំចេញជាច្រើនបានទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី។ សមតុល្យពាណិជ្ជកម្មបន្តមានអតិរេក ដែលមានតម្លៃជិត១០ពាន់លានដុល្លារអាមេរិក។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូលនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានសង្កត់ធ្ងន់ថា៖ “លទ្ធផលនៃការនាំចូលនិងនាំចេញក្នុងរយៈពេល៥ខែ ត្រូវបានព្យាករណ៍ថា មានអតិរេកពាណិជ្ជកម្មប្រហែល ១០ ពាន់លានដុល្លារ។ ទួរលេខនេះក៏បានជួយយើងធ្វើស្ថេរភាពសមតុល្យនៃការផ្ទេរប្រាក់ពីបរទេស។ យើងខ្ញុំឃើញថា សមតុល្យពាណិជ្ជកម្មក៏កំពុងស្ថិតក្នុងកម្រិតស្ថិរភាពផងដែរ”។

កសិផលនិងផ្លែឈើមួយចំនួនរបស់វៀតណាមបានឈានចូលរដូវប្រមូលផលហើយ ដែលក្នុងនោះផ្លែគូលែនត្រូវបានប្រមូលផលចាប់ពីខែមិថុនានេះ ហើយសហគ្រាសវៀតណាមបានខិតខំប្រឹងប្រែងជំរុញការនាំចេញផ្លែគូលែន Luc Ngan នៅខេត្ត Bac Giang ទៅកាន់ទីផ្សារដូចជាជប៉ុន អឺរ៉ុប និងអាមេរិក។ យោងតាមតំណាងស្ថាប័នពាណិជ្ជកម្មវៀតណាមនៅក្រៅប្រទេស តម្រូវការរបស់ទីផ្សារនាំចេញកាន់តែតឹងរ៉ឹង ជាពិសេសតម្រូវការលើសុវត្ថិភាពចំណីអាហារ ភាពស្និទ្ធស្នាលជាមួយបរិស្ថាន និងស្តង់ដារនៃការបំភាយឧស្ម័ន។ លោក Cao Xuan Thang ទទួលបន្ទុកការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរីបានឲ្យដឹងថា៖ “បណ្តាក្រសួងស្ថាប័នមានសមត្ថកិច្ចនៅតាមមូលដ្ឋាន សមាគម និងសហគ្រាសត្រូវគ្រប់គ្រងយ៉ាងតឹងរឹងនូវដំណើរការផលិតកម្ម ពីការដាំដុះ និងថែទាំរហូតដល់ការប្រមូលផលដើម្បីធានាឱ្យផលិតផលកសិកម្ម ស្បៀងអាហារត្រូវបំពេញតាមតម្រូវការគុណភាពនាំចេញ។ ប្រសិនបើផលិតផលរបស់យើងមិនធានានូវតម្រូវការគុណភាពទេ វានឹងពិបាកក្នុងការជ្រៀតចូលទីផ្សារ ជាពិសេសបណ្តាប្រទេសអភិវឌ្ឍន៍។ នៅពេលនាំចូលទីផ្សាររួចហើយ សហគ្រាសនៅតែត្រូវយកចិត្តទុកដាក់រក្សាគុណភាពផលិតផល ដើម្បីធានាបាននូវផលិតផលស្មើគ្នា និងឆ្លើយតបតាមតម្រូវការគុណភាពរបស់ប្រទេសសាមី”។

ចំពោះជលផលដែលជាទំនិញនាំចេញដ៏សំខាន់របស់វៀតណាម ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ តម្លៃនាំចេញឈានដល់ជិត ៣,៥ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះជិត ២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីសម្រេចបាននូវគោលដៅនៃការនាំចេញចំនួន ១០ ពាន់លានដុល្លារក្នុងឆ្នាំនេះ វិស័យជលផលរបស់វៀតណាមបានធ្វើពិពិធកម្មទីផ្សារនាំចេញយ៉ាងសកម្ម;ពង្រឹងការជំរុញពាណិជ្ជកម្មនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។

ជំរុញ​ការ​នាំ​ចេញដើម្បី​​សម្រេច​បាន​គោល​ដៅ​កំណើន​៦%​នៅ​ឆ្នាំ​នេះ - ảnh 2លោកស្រី Le Hang នាយិការទំនាក់ទំនង VASEP។ (រូបថត៖ Uyên Hương/BNEWS/TTXVN)

លោកស្រី Le Hang នាយិការទំនាក់ទំនងនៃសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម (VASEP) បាននិយាយថា៖ “ឧត្តមភាពដ៏ធំធេងគឺវៀតណាមទទួលបានប្រភពផ្គត់ផ្គង់វត្ថុធាតុដើម ខណៈដែលយើងកំពុងខ្វះខាតប្រភពផ្គត់ផ្គង់ក្នុងស្រុក ជាពិសេសគឺជលផល។ នោះគឺជាគុណសម្បត្តិដែលបានពន្យល់ពីការនាំចូលសម្រាប់ផលិតកម្ម កែច្នៃហើយនាំចេញឡើងវិញទៅកាន់ទីផ្សារដូចជា EU អាមេរិក ជប៉ុន កូរ៉េខាងត្បូងបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងដំណាក់កាលឆ្នាំ ២០២២និងឆ្នាំ២០២៣”។   

បច្ចុប្បន្ននេះ ស្ថានភាពអតិផរណានៅក្នុងទីផ្សារមួយចំនួនមានការថយចុះ តម្រូវការនាំចូលបានកើនឡើង នេះជាឱកាសដើម្បីស្តារឡើងវិញសកម្មភាពនាំចេញទំនិញប្រើប្រាស់ក្នុងប៉ុន្មានខែខាងមុខ។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា៖ ដោយមានភាពសកម្ម និងការត្រៀមខ្លួនរបស់ធុរកិច្ច ផលិតផលនាំចេញរបស់វៀតណាមនឹងស្វែងរកទីផ្សារក្នុងពេលឆាប់ៗនេះ៖ “យើងមើលឃើញថា ការធ្លាក់ចុះនាពេលបច្ចុប្បន្នភាគច្រើនគឺមកពីទីផ្សារ ប៉ុន្តែសមត្ថភាពផលិតកម្មនៃធុរកិច្ចក្នុងស្រុកនៅតែល្អណាស់ មិនរងផលប៉ះពាល់ពីកត្តាផ្សេងទៀតដូចជាជំងឺរាតត្បាត ឬការអាក់ខានប្រភបផ្គត់ផ្គង់វត្ថុធាតុដើម។ នេះជាកត្តាអំណោយផលដើម្បីជួយធុរកិច្ចវៀតណាមត្រៀមខ្លួនស្តារសកម្មភាពផលិតកម្មនិងនាំចេញនៅពេលដែលទីផ្សារមានភាពប្រសើរឡើង”។

ក្នុងបរិបទដែលមានការលំបាកជាច្រើននាពេលខាងមុខ ការយកចិត្តទុកដាក់ ការផ្លាស់ប្តូរ និងការសម្របសម្រួលរវាងការិយាល័យពាណិជ្ជកម្មវៀតណាម ជាមួយទីភ្នាក់ងារជំរុញពាណិជ្ជកម្ម បណ្តាក្រសួង សាខា និងមូលដ្ឋាននឹងជួយសហគ្រាសចាប់យកព័ត៌មាននិងនិន្នាការរបស់ទីផ្សារ ធ្វើឲ្យសកម្មភាពនាំចេញកាន់តែងាយស្រួល។ ប្រការនេះនឹងនាំទំនិញវៀតណាមទៅកាន់ទីផ្សារជាច្រើនជុំវិញពិភពលោក រួមចំណែកសម្រេចបានគោលដៅកំណើន៦% ឡើងដល់ប្រមាណ៣៩៤ពាន់លានដុល្លារក្នុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ