ជលផលវៀតណាមដាក់ចេញគោលដៅនាំចេញ ១០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) -ឆ្នាំ ២០១៨ ជលផលនាំចេញសំខាន់ៗរបស់វៀតណាមមានការប្រែប្រួលជាច្រើន ប៉ុន្តែតម្លៃប្រាក់នាំចេញនៅតែទទួលបាន ៩ ពាន់លានដុល្លារអាមេរិក រួមចំណែក ដ៏សំខាន់ទៅក្នុងកំណើននៃផ្នែកកសិកម្មទាំងមូល។ ដើម្បីជំនះពុះពារលើ រាល់ ការ លំបាក និងឧបសគ្គនោះ ផ្នែកជលផលវៀតណាមកំពុងឆ្ពោះទៅរកគោលដៅ នាំចេញ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។
ជលផលវៀតណាមដាក់ចេញគោលដៅនាំចេញ ១០ ពាន់លានដុល្លារអាមេរិក - ảnh 1 ជលផលវៀតណាមដាក់ចេញគោលដៅនាំចេញ ១០ ពាន់លានដុល្លារអាមេរិក (រូបថត៖ http://www.thuysanvietnam.com.vn)

ក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ តម្លៃប្រាក់ទទួលតម្លៃប្រាក់នាំចេញជលផលរបស់វៀតណាមទទួលបាន ១,៨ ពាន់លានដុល្លារអាមេរិក។ នាខែមករា និងខែកុម្ភៈ តម្លៃនាំចេញជលផលទទួលបានជាង ១,១ ពាន់លានដុល្លារអាមេរិក។ ជប៉ុន សហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូង គឺជាទីផ្សារនាំចូលជួរមុខរបស់ជលផលវៀតណាម។

ដើម្បីឆ្ពោះទៅរកគោលដៅនាំចេញ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩នោះ លោក Nguyen Hoai Nam អគ្គលេខាធិការរងសម្ព័ន្ធសមាគមន៍កែច្នៃ និងនាំចេញជលផល (Vasep) បានចាត់ទុកថា ផ្នែកជលផលវៀតណាមត្រូវយកចិត្តទុកដាក់ដល់បញ្ហាគុណភាព ដែលតភ្ជាប់នឹងការកសាងពាណិជ្ជសញ្ញា។ ព្រមទាំងជំនះពុះពារលើការសាកល្បងដូចជា៖ ការរៀបចំប្រភពវត្ថុធាតុដើមដោយម្ចាស់ការ ត្រួតពិនិត្យដំណើការផលិតវត្ថុធាតុដើមដោយព្រមៗគ្នា អំពី គុណភាពសត្វពូជ និងការទប់ទល់នឹងរបាំងពាណិជ្ជកម្មដូចជា៖ពន្ធប្រឆាំងលក់បង្ខូចតម្លៃត្រីស្បែករអិល កាតលឿង IUU របស់អឺរ៉ុប។ លើសពីនេះទៅទៀត ផ្នែកជលផលវៀតណាមគប្បីឆ្លៀតយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយសហភាពអឺរ៉ុប ពង្រឹង ពង្រីកប្រភេទវិញ្ញាបនបត្រអន្តរជាតិ ក៏ដូចជាបង្កើតការជឿទុកចិត្តសម្រាប់អតិថិជននៅទីផ្សារនានាផងដែរ។ លោក Nguyen Hoai Nam បានឲ្យដឹងថា៖

 “នាប៉ុន្មានឆ្នាំខាងមុខ សហគ្រាស និងស្ថាប័នរដ្ឋនានា ត្រូវរួមដៃគ្នាថែមទៀត ដើម្បី ជំនះលើរាល់ការសាកល្បងដូចជា៖ បណ្ដាកម្មវិធីត្រួតពិនិត្យលើការនាំចូល ដែលត្រូវបានប្រទេសមហាអំណាចនៅតំបន់អឺរ៉ុប និងអាមេរិកកំពុងអនុវត្តន៍។ ប្រសិនបើទទួលបានជោគជ័យនោះ សមត្ថភាពប្រកួតប្រជែងរបស់យើងនឹងត្រូវបានកែលម្អ”។

តាំងពីដើមឆ្នាំ២០១៩ មក កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មានសុពលភាពជាផ្លូវការនៅវៀតណាម។ ហេតុដូច្នេះហើយ ទំនិញនាំចេញស្ទើរតែទាំងអស់របស់វៀតណាម ដែលក្នុងនោះមានជលផលទៅកាន់បណ្ដាប្រទេសជាសមាជិក CPTPP នឹងត្រូវលុបចោលពន្ធនាំចូលទាំងមូល។ លើសពីនេះទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ក៏ត្រូវបានពន្លឿនការអនុវត្តផងដែរ។ អំពីដំណោះស្រាយអភិវឌ្ឍជលផលនាពេលខាងមុខ លោក Nguyen Xuan Cuong រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអោយដឹងថា៖

“យើងគប្បីផ្ដោតសំខាន់លើការអនុវត្តន៍ច្បាប់ជលផលដោយព្រមៗគ្នា ពោលគឺផ្នែកជលផលមិនត្រឹមតែសុក្រឹត្យឯកសារច្បាប់ប៉ុណ្ណោះទេ ថែមទាំងរៀបចំអនុវត្តន៍ការងារសំខាន់ៗចំនួនពីរគឺ៖ ស្ដង់ដា និងណែនាំឲ្យតំបន់នានាអនុវត្តន៍ទៀតផង។ ទីពីរគឺប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាបំផុតដើម្បីដកកាតលឿងឲ្យឆាប់ៗ។ សម្រេចបានការងារទាំងនេះ នឹងជួយឲ្យផ្នែកជលផលវៀតណាមធ្វើអាជីវកម្មតាមទិសដៅដោយមានការទទួលខុសត្រូវ ចីរភាព និងប្រសិទ្ធភាព”។

ដើម្បីសម្រេចបានគោលដៅទទួលតម្លៃប្រាក់នាំចេញ ១០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ នោះ ក្រុមហ៊ុន Vasep បានលើកគោលដៅជាក់ស្ដែងសម្រាប់ទំនិញនីមួយៗ។ ក្នុងនោះ ផ្នែកបង្កងត្រូវទទួលបានកំណើននាំចេញ ៤,២ ពាន់លានដុល្លារអាមេរិក ហើយផ្នែកត្រីប្រាក៏ត្រូវទទួលបានតន្លៃប្រាក់នាំចេញ ២,៣ ពាន់លានដុល្លារអាមេរិកផងដែរ។ ទន្ទឹមនឹងនេះដោយមានការខិតខំប្រឹងប្រែងលុបចោលកាត់លឿង IUU នោះ ផ្នែកគ្រឿងសមុទ្រវៀតណាមអាចទទួលបានតម្លៃប្រាក់នាំចេញ ៣,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ១០១៩។ លើសពីនេះទៅទៀត ផ្នែកជលផលកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការកែច្នៃ និងប្រមូលទិញជលផល គ្រប់គ្រងគុណភាព សុវត្ថិភាព អនាម័យចំណីអាហារ។ លោក Nguyen Nhu Tiep ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាព កសិ - រុក្ខ - ជលផលបានឲ្យដឹងថា៖

“យើងខ្ញុំបានលើកអនុសាសន៍និងដំណោះស្រាយមួយចំនួនដូចជា៖ចាំបាច់ត្រូវអនុវត្តន៍រាល់បទបញ្ញត្តិអំពីផលិតកម្មល្អ ធានាគុណភាពសុវត្ថិភាពចំណីអាហារ ឆ្លើយតបនឹងរាល់បទបញ្ញត្តិរបស់វៀតណាម និង បណ្ដាប្រទេសនាំចូល ក៏ដូចជាធានាសុវត្ថិភាពសម្រាប់អតិថិជនផងដែរ”។

ដើម្បីសម្រេចបានគោលដៅទាំងនេះ ផ្នែកជលផល សហគ្រាស និងអ្នកនេសាទបានបង្កើតខ្សែសង្វាក់តម្លៃ ចាប់ពីការនេសាទ  និងផលិតវត្ថុធាតុដើម រហូតដល់ការកែច្នៃនិងរៀបចំទីផ្សារ។ ទន្ទឹមនឹងនេះ ក្រៅពីទីផ្សារប្រពៃណី សហគ្រាស និងសម្ព័នសមាគមនានាក៏បានពង្រីកការនាំចេញទៅកាន់ទីផ្សារថ្មីៗ ដែលមានសក្ដានុពលជាច្រើនជាបណ្ដើរៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ