ដើម្បីតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តភាពក្នុងពេលវៀតណាមចូលរួម TPP
|
ដើម្បីតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តភាពក្នុងពេលវៀតណាមចូលរួម TPP (Image: VNA) |
(VOVworld) – តំបន់ដីសណ្តទន្លេ Cuu Long គឺជាមជ្ឈមណ្ឌលកសិកម្មសំខាន់
របស់វៀតណាមផងនិងតំបន់ផង។ ផលិតផលប្រៀបខ្លាំងនៃតំបន់នេះគឺ៖ អង្ករ
ស្រូវ ផ្លែឈើនិងជលផលគ្រប់ប្រភេទ។ នេះក៏ជាសក្តានុភាពក្នុងពេលវៀតណាម
ចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផងដែរ
។ ប៉ុន្តែ ក្នុងពេលចូលរួមទីផ្សារដ៏ធំធេងនេះ ផលិតកម្មមុខទំនិញកសិផលនៅ
តំបន់ដីសណ្តទន្លេ Cuu Long ត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើនជា
ពិសេសគឺ ច្បាប់ប្រកួតប្រជែង។
ការពិតបានសឲ្យឃើញថា៖ ក្រោយរយៈពេល ៨ ឆ្នាំ ចូលរួមអង្គការពាណិជ្ជ
កម្មពិភពលោក (WTO) នាគ្រាដំបូង អង្គភាពអាជីវកម្មមិនទាន់មានការត្រៀម
រៀបចំល្អទេ។ នាបច្ចុប្បន្ន វៀតណាមបានឈានចូលសម័យកាលសមាហរណកម្ម
ថ្មី។ ជាពិសេស វៀតណាមបានចុះហត្ថលេខាលើរាល់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម
សេរី (FTA) ជាមួយប្រទេសជាច្រើនដែលមានខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ខ្ពស់។
ដោយហេតុនេះ ប្រសិនបើគ្មានការត្រៀមរៀបចំល្អក្នុងដំណើរការ ធ្វើសមាហរណ
កម្ម នោះគឺគ្រោះអាសន្នបាត់បង់ផលប្រយោជន៍ក្នុងពេលចូលរួមចង្វាក់ផ្តគ់ផ្តគង
អាចកើតមានឡើង។ លោកស្រី Pham Chi Lan អ្នកជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់
បានវិភាគថា៖
“ក្នុងពេលសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតនាចុងឆ្នាំ ២០១៥
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយកូរ៉េខាងត្បូងរួមជាមួយ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-
អឺរ៉ុបត្រូវបានសម្រេច យើងនឹងទទួលបានរាល់ FTA ជាមួយប្រទេសដៃគូផ្សេងៗ
ទៀត ជាពិសេសគឺ FTA រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)។ ទំនិញនៃបណ្ដា
ប្រទេសនេះទទួលបានយន្តការពន្ធអាទិភាព ដោយហេតុនេះ ក្រុមហ៊ុន វៀតណាម
នឹងប្រឈមមុខនឹងការដាក់សម្ពាធទៅលើការប្រកួតប្រជែងដ៏ធំ។”
បញ្ហាមួយទៀតគប្បីយកចិត្តទុកដាក់ដែរនោះគឺ៖ ឧស្សាហូបនីយកម្មការ
ផលិតកសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long។ អនុប្រធានខុទ្ទកាល័យរដ្ឋសភា
វៀតណាម លោក Nguyen Sy Dung បានវាយតំលៃថា៖
“ប្រទេសយើងមាន ៦០% នៃប្រជាពលរដ្ឋចូលរួមផលិតកសិកម្ម។ ក្នុងពេល
នោះ នៅប្រទេសដទៃជាច្រើន មានតែ ៣% ប្រជាពរដ្ឋធ្វើការលើវិស័យពោល
ខាងលើប៉ុណ្ណោះ។ ដោយហេតុនេះ ផលិតផលរបស់គេមានតំលៃទាប។ ក្នុងពេល
ធ្វើសមាហរណកម្ម យើងត្រូវប្រកួតប្រជែងយ៉ាងម៉េចដើម្បីប្រព័ន្ធផលិតកម្ម-ប្រើ
ប្រាស់ ទំនិញអនុវត្តបានល្អ។”
ដើម្បីខឿនសេដ្ឋកិច្ចកសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តភាព
ក្នុងពេលវៀតណាមចូលរួម TPP និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិបណ្ដាអ្នក
គ្រប់គ្រងនិងកំណត់គោលនយោបាយគប្បីកែទម្រង់គោលនយោបាយ អភិវឌ្ឍន៍
ឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង។ បណ្ឌិត Vo Hung Dung អ្នកជំនាញការ
សេដ្ឋកិច្ច បានវិភាគថែមទៀតថា៖
“យើងមានសក្តានុភាពខាងកសិកម្ម។ ប៉ុន្តែ សក្តានុភាពនេះមិនអាចផ្អែកទៅ
លើរបៀបចាស់ដូចជា៖ ទិន្នផលនិងតំលៃទាបតែប៉ុណ្ណោះទេ។ យើងគប្បីលើក
កំពស់គុណភាពផលិតផល។”
ក្នុងដំណើរទស្សនកិច្ចមួយនៅតំបន់ដីសណ្តទន្លេ Cuu Long នាពេលថ្មីៗនេះ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius បានចាត់ទុក ថា៖
ការចុះហត្ថលេខាលើ TPP នឹងជំរុញសេដ្ឋកិច្ចវៀតណាមនិយាយរួមនិង តំបន់
វាលទំនាបទន្លេ Cuu Long និយាយដោយឡែក។ ដោយមានទីផ្សារស្រូប យក
ដល់ ៤០% GDP សកលលោក TPP នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេង ក្នុង
ការនាំចេញសំរាប់វៀតណាម ព្រមទាំង លើកកំពស់បទដ្ឋានទំនិញនាំចេញ
របស់វៀតណាមនិងផលប្រយោជន៍ក្នុងបញ្ហាកម្មសិទ្ធិបញ្ញា សិទ្ធិនិងផលប្រយោជ
ន៍របស់ប្រជាពលករ ផងដែរ៕