ដោះស្រាយការលំបាក ជំរុញខ្លាំងការនាំចេញកសិផល

(VOVWORLD) - ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ខេត្ត ក្រុងជាច្រើនកំពុងអនុវត្តន៍ការបិទខ្ទប់ ឬរក្សាគម្លាតសង្គម បានធ្វើឲ្យការប្រមូលលក់ និងការនាំចេញកសិផលជួបការលំបាកជាច្រើន។ នៅចំពោះស្ថានភាពនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងមូលដ្ឋានជាច្រើនបានរៀបចំផែនការដោះស្រាយការលំបាក ជួយឧបត្ថម្ភប្រជាជន សហគ្រាស ដើម្បីប្រមូលលក់ និងនាំចេញកសិផលឲ្យបានងាយស្រួលផងដែរ។

 

ដោះស្រាយការលំបាក ជំរុញខ្លាំងការនាំចេញកសិផល - ảnh 1កាលពីថ្ងៃទី ២៦ ខែឧសភា ផ្លែគូលេនចំនួន ២០ តោនរបស់ស្រុក Tan Yen បាននាំចេញទៅកាន់ទីផ្សារជប៉ុន (រូបថត៖ qdnd.vn )

ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ បណ្ដាការិយាល័យគ្រប់គ្រងការនាំចូល- នាំចេញនៅទូទាំងប្រទេសបានប្រគល់វិញ្ញាបនប័ត្រប្រភពទំនិញ (C/O) ចំនួន ៤២០ ០០០ ច្បាប់ ដែលមានតំលៃ ២១ ពាន់លានដុល្លារអាមេរិក សម្រាប់ទំនិញនាំចេញទៅកាន់ទីផ្សារ ដែលទទួលបានការអនុគ្រោះពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ដើម្បីចូលរួមចំណែកដោះស្រាយ និងជួយឧបត្ថម្ភការប្រមូលទិញកសិផលរបស់មូលដ្ឋាននានានោះ ប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មទើបបានចុះហត្ថលេខាលើឯកសារដោយស្នើឱ្យនាយកដ្ឋានគ្រប់គ្រងការនាំចូល - នាំចេញក្នុងតំបន់បង្កលក្ខណៈងាយស្រួលបំផុតនៅពេលប្រគល់ C/O សម្រាប់មុខទំនិញកសិផល ជាពិសេសគឺកសិផលនៅតាមខេត្តក្រុងដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដូចជាខេត្ត Bac Giang និងខេត្ត Hai Duong។

ក្នុងពេលនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានសហការជាមួយខេត្ត ក្រុង សហគ្រាសកែសម្រួលផលិតកម្ម បែបផែនធ្វើអាជីវកម្ម ដើម្បីជំរុញការប្រមូលលក់កសិផលផង និងធានាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង តាមស្មារតីនៃការណែនាំរបស់រដ្ឋាភិបាល។ នៅខេត្ត Hai Duong ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Hai Duong រៀបចំផែនការ និងសេណារីយ៉ូសមស្រប ដើម្បីអនុវត្តន៍ផលិកម្ម ប្រមូលផលផង និងប្រមូលលក់កសិផល ធានាសុវត្ថិភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផង។ លោក Tran Duy Dong ប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖ "យើងខ្ញុំបន្តជំរុញខ្លាំងការប្រមូលលក់កសិផល ដោយជួយណែនាំ ឧបត្ថម្ភដល់ខេត្ត ក្រុង អ្នកចែកចាយ ក្នុងការចរាចរទំនិញឲ្យបានរលូន ទាំងនៅតំបន់ដែលផ្ទុះឡើងជំងឺតាមទិសស្លោកប្រយុទ្ធប្រឆាំងជំងឺផង និងធានាសុវត្ថិភាព ក្នុងបរិបទកើតមានជំងឺរាតត្បាតកូវីដ ១៩ ផង"។

ដោះស្រាយការលំបាក ជំរុញខ្លាំងការនាំចេញកសិផល - ảnh 2នៅថ្ងៃទី ២៥ ខែឧសភា ផ្លែស្វាយចំនួន ៦០ តោន របស់ប្រជាកសិករស្រុក Muong La ខេត្ត Son La ត្រូវបានប្រមូលផលនិងវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ទីផ្សារចិន (រូបថត៖ VOV )

បច្ចុប្បន្ននេះគឺជារដូវកាលប្រមូលផលកសិកម្ម។ កាលពីថ្ងៃទី ២៦ ខែឧសភា ផ្លែគូលេនចំនួន ២០ តោនរបស់ស្រុក Tan Yen បាននាំចេញទៅកាន់ទីផ្សារជប៉ុន។ នៅថ្ងៃទី ២៥ ខែឧសភា ផ្លែស្វាយចំនួន ៦០ តោន របស់ប្រជាកសិករស្រុក Muong La ខេត្ត Son La ត្រូវបានប្រមូលផលនិងវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ នេះគឺជាសញ្ញាគួរឲ្យសប្បាយរីយរាយ ដោយបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ក្រុង និងប្រជាកសិករ ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ នៅក្នុងជំនួបធ្វើការតាមអនឡាញជាមួយថ្នាក់ដឹកនាំខេត្ត Bac Giang ស្ដីពីដំណោះស្រាយប្រមូលលក់ផ្លែគូលេននាពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Nguyen Hong Dien បានអះអាងថា នឹងជួយគាំទ្រ និងបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់ប្រជាកសិករ និងសហគ្រាសនៅខេត្ត Bac Giang ក្នុងការប្រមូលលក់កសិផល តភ្ជាប់ការផ្គត់ផ្គង់និងតំរូវការទំនិញចាំបាច់ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ៖ “យើងខ្ញុំបានជួបធ្វើការផ្ទាល់ជាមួយស្ថានទូតនៃបណ្ដាប្រទេសដែលមានខ្សែព្រំដែនជាប់ជាមួយវៀតណាម ព្រមទាំងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយបណ្ដាដៃគូរបស់ប្រទេសចិន ឡាវ និងកម្ពុជា ដើម្បីនាំចេញផ្លែគូលេនទៅកាន់ទីផ្សារបរទេសនៅពេលនេះ។ នៅឆ្នាំនេះ ដោយទទួលបានបរិមាណផលយ៉ាងច្រើននោះ យើងខ្ញុំចាត់ទុកថា ត្រូវផ្តោតការយកចិត្តទុកដាក់ដល់ការនាំចេញ និងទីផ្សារប្រពៃណីរបស់បណ្ដាប្រទេសនៅក្នុងតំបន់ផង និងផ្ដោតការយកចិត្តទុកដាក់ដល់ទីផ្សារក្នុងស្រុកផង។ ការប្រមូលលក់ផ្លែគូលេនដល់ខេត្ត ក្រុងនានានៅទូទាំងប្រទេស ដើម្បីបម្រើតម្រូវការរបស់ប្រជាជនជិត ១០០ លាននាក់គឺមានសារៈសំខាន់ណាស់”។

ជំងឺរាតត្បាតកូវីដ ១៩ កំពុងបង្កើតបញ្ហាប្រឈមជាច្រើនសម្រាប់សកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម និងប្រមូលលក់កសិផលក្នុងប្រទេស និងនាំចេញ ក៏ដូចជាឱកាស សម្រាប់ ទាំងអ្នកផលិត និងសហគ្រាសស្វែងរកវិធីទាក់ទងថ្មីជាមួយអតិថិជន។ ក្នុងរយៈពេលវែង ប្រការនេះក៏នាំមកនូវគុណប្រយោជន៍សម្រប់ខឿនកសិកម្មវៀតណាម។ ដោយមានការសម្របសម្រួលពីក្រសួង ស្ថាប័ន និងមូលដ្ឋាននានានោះ មុខទំនិញកសិផលរបស់វៀតណាមបាន និងកំពុងដល់ដៃអតិថិជននៅក្នុង និងក្រៅប្រទេស។ នេះក៏ជាសក្ខីភាពសម្រប់ប្រសិទ្ធភាពក្នុងការអនុវត្តគោលដៅពីរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងតាមការណែនាំរបស់
រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ