តំបន់វាលសណ្ដទន្លេ Cuu Long រៀបចំផែនការមេឡើងវិញ ដើម្បីបន្សាំនឹងបម្រែបម្រួលអាកាសធាតុ
(VOVWORLD) -ក្រោយរយៈពេល ២ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១២០ របស់រដ្ឋាភិបាល ស្ដីពីការបន្សាំនឹងបម្រែបម្រួលអាកាសធាតុនោះ យន្តការគោលនយោបាយមួយចំនួនត្រូវបានត្រួតពិនិត្យ បំពេញបន្ថែម រៀបចំផែនការមេ ស្ដីពីការអភិវឌ្ឍដោយចីរភាពនៅតំបន់វាលសណ្ដទន្លេ Cuu Long ត្រូវបានកសាងយ៉ាងមមាញឹក។ នេះគឺជាមូលដ្ឋាន សម្រាប់ក្រសួង ស្ថាប័ន ខេត្ត ក្រុងនានារួមដៃគ្នាដើម្បីអភិវឌ្ឍន៍តំបន់វាលសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាព៕
តំបន់វាលសណ្ដទន្លេ Cuu Long រៀបចំផែនការមេឡើងវិញ ដើម្បីបន្សាំនឹងបម្រែបម្រួលអាកាសធាតុ |
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទថា ឆ្លងកាត់រយៈពេលប្រមាណ ២ ឆ្នាំ នៃការអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ១២០ នោះ កំណើន GDP ក្នុងឆ្នាំ ២០១៨ នៅតំបន់វាលសណ្ដទន្លេ Cuu Long ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ពោលគឺ ៧,៨ ភាគរយ ខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅ។ តម្លៃប្រាក់នាំចេញនៃតំបន់ទាំងមូលទទួលបាន ១៥,៧ ពាន់លានដុល្លារអាមេរិកជាលើកដំបូង។ ក្នុងនោះ លេចធ្លោបំផុតគឺ ការអនុវត្តរាល់ភារកិច្ច ដំណោះស្រាយអភិវឌ្ឍន៍តំបន់វាលសណ្ដទន្លេ Cuu Long ដោយចីរភាពទទួលបានលទ្ធផលសំខាន់ៗមួយចំនួន។ ខេត្ត ក្រុងនានានៅតំបន់ វាលសណ្ដទន្លេ Cuu Long បានផ្ទេរប្ដូរដីដែលខ្សោយជីជាតិចំនួន ៤ ម៉ឺនហិកតាទៅដាំដុះដើមឈើហូបផ្លែ និងចិញ្ចឹមជលផល សត្វពាហនៈ និងបក្សីវិញ។ ក្នុងនោះ ខេត្ត Tien Giang បាននាំមុខគេ ក្នុងការផ្ទេរប្ដូររចនាសម្ព័ន្ធនៃការដាំដុះ និងសត្វចិញ្ចឹម ឲ្យសមស្របនឹងខេត្ត។ លោក Tran Van Hong នៅភូមិ Gong Lanh ឃុំTang Hoa ស្រុក Go Cong Dongជាបុគ្គលឆ្នើមមួយរូបក្នុងរូបសណ្ឋានចិញ្ចឹមសត្វពពែជំនួសឱ្យស្រូវវិញ។ នាបច្ចុប្បន្នេះ លោក Tran Van Hong មានហ្វូងពពែជាង ២០០ ក្បាល។ លោក Hong មិនត្រឹមតែលក់សាច់ពពែ និងកូនពពែប៉ុណ្ណោះទេ ថែមទាំងលក់ទឹកដោះពពែដែលមានគុណភាពខ្ពស់ទៀតផង។ ដោយមានរូបសណ្ឋាននេះ លោកបានទទួលប្រាក់ចំណូលបានពី ៣០០ ទៅ ៤០០ លានដុងក្នុងមួយឆ្នាំ ជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកត្រូវបានកែលម្អជាច្រើន។ លោកបានសំណេះសំណាលថា៖
“ខ្ញុំបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអំពីបទពិសោធន៍ និង សៀវភៅ អំពី ការចិញ្ចឹមសត្វពពែ បច្ចេកទេសបង្ការជំងឺ និងអភិវឌ្ឍន៍ដោយចីរភាព ពីព្រោះថារូបសណ្ឋានចិញ្ចឹមពពែនាំមកនូវប្រាក់ចំណូលខ្ពស់ តម្លៃមានស្ថិរភាព និងងាយស្រួលក្នុងការចិញ្ចឹម។ជារៀងរាល់ឆ្នាំខ្ញុំបានអភិវឌ្ឍ៍ហ្វូងសត្វពពែពី ១០០ ទៅ ២០០ ក្បាលផងដែរ“។
ចំណែកឯនៅខេត្ត Ben Tre ដែលមានស្រុកឆ្នេរសមុទ្រចំនួន ៣ ហើយទទួលរងផលវិបាកពីបម្រែបម្រួលអាកាសធាតុ ជាពិសេសគឺ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ អនុវត្តន៍តាមសេចក្ដីសម្រេចចិត្តលេខ ១២០ នោះ ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ ខេត្តបានបន្តពង្រឹងប្រព័ន្ធធារាសាស្រ្តតាមទិស "បើកទូលាយ" ដោយប្រើប្រាស់ទឹកប្រៃ ដើម្បីចិញ្ចឹមជលផល ពោលគឺចិញ្ចឹមបង្គាសមុទ្រប្រមាណ ៣៦ ពាន់ហិកតា កាត់បន្ថយផ្ទៃដីដាំស្រូក និងធ្វើអំបិលប្រមាន ១ ម៉ឺន ហិកតានៅតាមស្រុក Ba Tri Binh Dai និង Thach Phu ដើម្បីបង្កើនផ្ទៃដីដាំដូង ដើមឈើហូបផ្លែ និងចិញ្ចឹមជលផល និងចិញ្ចឹមគោតាមស្ដង់ដារ VietGAP។ ក្នុងនោះ រូបសណ្ឋានចិញ្ចឹមហ្វូងគោរបស់ខេត្ត Ben Tre ទទួលបានប្រសិទ្ធភាពបំផុត ហើយជាខេត្តឈានមុខនៅតំបន់វាលសណ្ដទន្លេ Cuu Long ពោលគឺហ្វូងគោបានកើនប្រមាណ ២ ម៉ឺនក្បាល។ លោក Huynh Van Det កសិករមួយរូបនៅឃុំ An Dinh ស្រុក Chau Thanh ខេត្ត Ben Tre - បានសំណេះសំណាលថា៖
“ខ្ញុំគិតថាប្រជាកសិករនៅ ឃុំ An Dinh ស្រុក Chau Thanh ចិញ្ចឹមគោគឺសមស្របបំផុត បើធៀបនឹងសត្វដទៃ។ ពីព្រោះថាយើងមានស្រែចំការ ដើម្បីដាំស្មៅ ចិញ្ចឹមគោ។ ការចិញ្ចឹមគោនាំមូកនូវប្រាក់ចំណូលស្វិរភាព ពោលគឺ យើងទទួលបានប្រាក់ចំណេញជាង ១០ លាន នៅពេលលក់គោផងដែរ“។
រូបសណ្ឋានចិញ្ចឹមបង្គាក្នុងស្រែដាំស្រូវ កំពុងក្លាយទៅជាប្រៀបខ្លាំងនៃខេត្ត Ca Mau ហើយសមស្របនឹងលក្ខណៈទឹកប្រៃនៅតំបន់ទៀតផង។ លោក Le Hoang Phuong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Bang បានឲ្យដឹងថា៖ នាពេលថ្មីៗនេះ ទឹកប្រៃបានជ្រៀតចូល ហើយនេះគឺជាលក្ខណៈអំណោយផលដើម្បីអភិវឌ្ឍន៍រូបសណ្ឋានចិញ្ចឹមបង្គាក្នុងស្រែដាំស្រូវ។ រូបសណ្ឋាននេះបាននាំមកនូវប្រាក់ចំណេញជាង ១០០ លានដុង / មួយហិកតា/ មួយឆ្នាំ។ លោកបានសំណេះសំណាលថា៖
“រូបសណ្ឋានចិញ្ចឹមបង្គាក្នុងស្រែដាំស្រូវ គឺជារូបសណ្ឋានអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព។ រូបសណ្ឋាននេះមិនត្រឹមតែនាំមកនូវប្រាក់ចំណូលជូនប្រជាកសិករប៉ុណ្ណោះទេ ថែមទាំងធានាសន្តិសុខស្បៀងអាហារនៅខេត្ត ទៀតផង។ ពិតណាស់ថា រូបសណ្ឋាននេះអាចទប់ទល់នឹងអកាសធាតុមិនអំណោយផលងផងដែរ“។
ទោះបីជានៅតែមានការលំបាក សាកល្បងជាច្រើន ដែលបម្រែបម្រួលអាកាសធាតុបង្កឡើងក៏ដោយ ប៉ុន្តែ ប្រជាកសិករនៅតំបន់វាលសណ្ដាទន្លេ Cuu Long បានខិតខំប្រឹងប្រែង ធ្វើពលកម្ម ផលិតកម្ម ដើម្បីប្រែក្លាយគ្រោះអាសន្ន ទៅជាសក្ដានុពលអភិវឌ្ឍន៍ ក៏ដូចជាធ្វើជាអ្នកមានជាបណ្ដើរៗផងដែរ៕