តំបន់សេដ្ឋកិច្ច Dung Quat - កម្លាំងចលករថ្មីនៃការអភិវឌ្ឍខេត្ត Quang Ngai
(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលទើបបានចុះហត្ថលេខាលើសេចក្តីសម្រេចកែលម្អការរៀបចំផែនការមេសាងសង់តំបន់សេដ្ឋកិច្ច Dung Quat ខេត្ត Quang Ngai រហូតដល់ឆ្នាំ ២០៤៥។ បើយោងតាមផែនការមេនេះ Dung Quat នឹងអភិវឌ្ឍន៍ក្លាយជាតំបន់សេដ្ឋកិច្ចទូទៅពុហផ្នែកពហុវិស័យ ដោយបង្កើតបុព្វបទសម្រាប់ខេត្ត Quang Ngai ក្លាយជាខេត្តអភិវឌ្ឍន៍របស់ប្រទេសជាតិ។
តំបន់សេដ្ឋកិច្ច Dung Quat នឹងអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចទូទៅពហុផ្នែកពហុវិស័យ។ (រូបថត៖ VOV) |
យោងតាមផែនការដែលនាយករដ្ឋមន្ត្រីបានអនុម័តនោះ តំបន់សេដ្ឋកិច្ច Dung Quat នឹងគ្របដណ្តប់លើផ្ទៃដីចំនួនជាង ៤៥,៣០០ ហិកតា ដែលក្នុងនោះផ្ទៃដីគោកមានចំនួនជិត ៣៣.៦០០ ហិកតា កោះ Ly Son ជិត ១.៥០០ ហិកតា និងផ្ទៃទឹក(ផ្ទៃសមុទ្រ) ចំនួនជាង ១០.៧០០ ហិកតា។ ដល់ឆ្នាំ២០៤៥ Dung Quat នឹងអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចទូទៅពហុផ្នែកពហុវិស័យ រួមមាន៖ ឧស្សាហកម្ម - ពាណិជ្ជកម្ម - សេវាកម្ម - ទេសចរណ៍ - តំបន់នគរ - កសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ លោក Ha Hoang Viet Phuong ប្រធានក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ច Dung Quat និងតំបន់ឧស្សាហកម្ម Quang Ngai បានមានប្រសាសន៍ថា ការរៀបចំផែនការថ្មីគឺជាឱកាសសម្រាប់ខេត្ត Quang Ngai ទាក់ទាញវិនិយោគិនជាយុទ្ធសាស្ត្រ៖ "តំបន់សេដ្ឋកិច្ច Dung Quat ដើរតួនាទីយ៉ាងសំខាន់ រួមចំណែកក្នុងការអភិវឌ្ឍន៍របស់ខេត្ត និងតំបន់។ សក្តានុពលអភិវឌ្ឍន៍នៃតំបន់សេដ្ឋកិច្ច Dung Quat នៅតែច្រើនណាស់ យើងខ្ញុំកំពុងពិនិត្យឡើងវិញលើគម្រោងដែលបានប្រគល់ឲ្យវិនិយោគិន ប៉ុន្តែត្រូវបានអនុវត្តន៍យឺតយ៉ាវ មិនទាន់ដាក់ពង្រាយ ឬមិនទាន់ដាក់ឱ្យប្រើប្រាស់បានទាន់ពេលវេលា។ ការអនុវត្តផែនការកែលម្អតំបន់សេដ្ឋកិច្ច Dung Quat នឹងបង្កើតមូលនិធិដីធ្លីថ្មី បង្កលក្ខខណ្ឌអំណោយផលសម្រាប់ទាក់ទាញវិនិយោគិនជាយុទ្ធសាស្ត្រ។ នេះគឺជាគន្លឹះសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត”។
តាមការកែលម្អផែនការទូទៅ Dung Quat គឺជាតំបន់សេដ្ឋកិច្ចពហុផ្នែក ពហុវិស័យ ដោយផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម។ ក្នុងនោះចំណុចស្នូលគឺឧស្សាហកម្មចម្រាញ់និងគីមីឥន្ធនៈ ឧស្សាហកម្មគីមី និងឧស្សាហកម្មធុនធ្ងន់ ជាមួយនឹងផ្នែគសំខាន់ៗដូចជា៖ ការលត់ដែកថែប ការតម្លើងកប៉ាល់និងផ្នែកឧស្សាហកម្មផ្សេងទៀតដែលទាក់ទងនឹងការធ្វើអាជីវកម្មកំពង់ផែទឹកជ្រៅ។ ទន្ទឹមនឹងនោះ Dung Quat គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន ជួញដូរទំនិញ និងការផ្លាស់ប្តូរអន្តរជាតិដ៏សំខាន់នៃតំបន់ភូមិភាគកណ្តាលនិងTay Nguyen។
ស្រុកកោះ Ly Son ផ្តោយលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ (រូបថត៖ VOV) |
មកទល់ឆ្នាំ ២០៤៥ Dung Quat ក៏នឹងក្លាយជាតំបន់អភិវឌ្ឍន៍ទីក្រុង សេវាកម្ម និងទេសចរណ៍នៃតំបន់សេដ្ឋកិច្ចសំខាន់ភូមិភាគកណ្តាល។ តាមនោះ Dung Quat បានបង្កើតតំបន់មុខងារសំខាន់ៗចំនួន ៥ រួមមាន៖ តំបន់ទីក្រុង ឧស្សាហកម្មនិងសេវកម្ម Dung Quat ខាងជើង; តំបន់ទីក្រុង ឧស្សាហកម្មនិងសេវកម្ម Chau O - Binh Long; តំបន់ទីក្រុងឧស្សាហកម្មនិងសេវកម្ម Dung Quat ខាងត្បូង; តំបន់ទីក្រុងនិងសេវកម្ម Dung Quat ភាគអាគ្នេយ៍ និងតំបន់ទីក្រុង Ly Son។ ក្នុងនោះតំបន់ទេសចរណ៍និងសេវាកម្មមានផ្ទៃដីប្រមាណ ៧១៣ ហិកតា រួមមាន៖ តំបន់ Thien Dang-Khe Hai និងតំបន់បឹង Thuan Phuoc ; ឆ្នេរសមុទ្រ Le Thuy និង Ganh Yen; ឆ្នេរសមុទ្រ Binh Chau ស្រុក Binh Son និងស្រុក Ly Son។ នេះនឹងក្លាយជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍខេត្ត Quang Ngai ។ លោក Dang Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានឲ្យដឹងថា៖ “ផែនការកែលំអតំបន់សេដ្ឋកិច្ច Dung Quat និងផែនការមេខេត្ត Quang Ngai គឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្ត Quang Ngai សម្រេចបានគោលដៅឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ការរៀបចំផែនការខេត្ត Quang Ngai កំពុងប្រមូលមតិយោបល់និងការវាយតម្លៃរបស់ក្រសួង ស្ថាប័ននានា ដើម្បីសុក្រិតនិងដាក់ជូននាយករដ្ឋមន្ត្រីអនុម័ត។ រៀបចំផែនការខេត្ត Quang Ngai ឆ្ពោះទៅការកសាងច្រករបៀងសេដ្ឋកិច្ចជាយុទ្ធសាស្ត្រចំនួន ៤ និងលំហសេដ្ឋកិច្ចចំនួន ៦ ជាកម្លាំងជំរុញដើម្បីអភិវឌ្ឍន៍ទៅមុខ”។
ក្នុងការអភិវឌ្ឍទីក្រុងនៅតំបន់សេដ្ឋកិច្ច Dung Quat ដំណាក់កាលឆ្នាំ ២០៣៦ - ២០៤៥ ខេត្ត Quang Ngai នឹងកែលម្អហេដ្ឋារចនាសម្ព័ន្ធជឿនលឿនសម្រាប់តំបន់ទីក្រុងនានា ឆ្ពោះទៅរកការបង្កើតទីក្រុងចំនួនពីរគឺ Binh Son និង Ly Son តាមនោះបង្កើតតំបន់ទីក្រុងថាមវន្តភាគខាងជើងនៃខេត្ត Quang Ngai និងតំបន់សេដ្ឋកិច្ចសំខាន់នៃភូមិភាគកណ្តាលជាជំហានៗ។ ជាពិសេស ឆ្ពោះទៅរកការកសាងស្រុកកោះ Ly Son ទៅជាទីក្រុងទេសចរណ៍សមុទ្រ អរិយធម៌ និងទំនើប។ លោកស្រី Pham Thi Huong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Ly Son បានមានប្រសាសន៍ថា៖ “កោះ Ly Son មានផ្ទៃដីជាង ១០ គីឡូម៉ែត្រការ៉េ តែប៉ុណ្ណោះ ដើម្បីអភិវឌ្ឍន៍ទៅជាទីក្រុងឆ្នេរសមុទ្រនោះ ការចាក់ដីលុបសមុទ្រដើម្បីកសាងលំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម សេវាកម្ម ចាំបាច់ត្រូវមានវិនិយោគិនធំៗ។ ទោះយ៉ាងណាក៏ដោយ ទាំងអស់នេះត្រូវធានាបាននូវផលប្រយោជន៍សមស្រប រក្សាលក្ខណៈធម្មជាតិនៅកោះ ទេសភាពធម្មជាតិ និងជៀសវាងការធ្វើសិប្បនិម្មិតច្រើនពេក ដើម្បីកោះ Ly Son មានការអភិវឌ្ឍន៍ប្រកបដោយសុខដុមរមនា”។
ក្នុងរយៈពេលពីរឆ្នាំគឺឆ្នាំ ២០២១-២០២២ តំបន់សេដ្ឋកិច្ច Dung Quat បានទាក់ទាញទុនវិនិយោគជាង ៣,៨៥ពាន់លានដុល្លារអាមេរិក។ ដើម្បីអភិវឌ្ឍន៍ Dung Quat ទៅជាតំបន់សេដ្ឋកិច្ចទូទៅពហុផ្នែកពហុវិស័យ ខេត្ត Quang Ngai បានកំណត់ភារកិច្ចជាក់លាក់ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ ចាប់ពីប៉ុន្មានខែដំបូងនៃឆ្នាំ ២០២៣នេះ។ ក្នុងនោះ បានយកចិត្តទុកដាក់ធ្វើសមកាលកម្មរវាងផែនការ និងរវាងវិស័យនានា ជាពិសេសស្របតាមផែនការប្រើប្រាស់ដីធ្លី; ធ្វើការអំពាវនាវ និងទាក់ទាញការវិនិយោគនៅតំបន់សេដ្ឋកិច្ច Dung Quat នាពេលខាងមុខ៕