តភ្ជាប់ខេត្ត Quang Ninh - ទីក្រុង Hai Phong៖ កម្លាំងចលករកំណើនថ្មី
(VOVWORLD) - ខេត្ត Quang Ninh និងទីក្រុង Hai Phong កំពុងដើរតួនាទីជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំសំខាន់ៗទាំងពីរនៅតំបន់ភាគខាងជើង។ ដោយបានកំណត់ទីតាំង តួនាទី និងទំនាក់ទំនងអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធមិនត្រឹមតែរវាងមូលដ្ឋានទាំងពីរប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ទាំងមូល និងនៅទូទាំងប្រទេសទៀតនោះតំបន់ទាំងពីរបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ និងតភ្ជាប់លើគ្រប់ជ្រុងជ្រោយ។
នៅឆ្នាំ ២០១៨ ស្ពាន Bach Dang និងផ្លូវហាយវេខេត្ត Quang Ninh និងទីក្រុង Hai Phong ត្រូវបានបើកសម្ពោធជាផ្លូវការ (រូបថត៖ VOV) |
តាមនោះ រួមគ្នាបង្កើតជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា សម្រាប់តំបន់ទាំងពីរ រួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស Bac Bo និយាយាដោយឡែក និងប្រទេសជាតិទាំងមូលនិយាយរួមផងដែរ។ នៅឆ្នាំ ២០១៨ ស្ពាន Bach Dang ត្រូវបានបើកសម្ពោធជាផ្លូវការ។ ស្ពានឆ្លង ទន្លេប្រវត្តិសាស្ត្របានគូសសញ្ញាព្រឹត្តិការណ៍ដ៏មហោឡារិកផ្សេងទៀតគឺខេត្ត Quang Ninh និងទីក្រុង Hai Phong "កាន់តែខិតជិតគ្នា" ជាងពេលណាៗទាំងអស់។ ចម្ងាយពីទីក្រុង Ha Long ទៅកាន់ខេត្ត Hai Phong ត្រូវបានកាត់បន្ថយពី ៧៥ គីឡូម៉ែត្រមកត្រឹម២៥ គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅម្ខាងនៃស្ពានគឺជាផ្លូវហាយវេហាណូយ - Hai Phong លាតសន្ធឹងទៅកាន់ខេត្ត Lao Cai នៅម្ខាងស្ពានទៀតគឺជាផ្លូវHải Phòng – Hạ Long - Vân Đồn ហើយ នៅឆ្នាំ ២០២២ នឹងតភ្ជាប់ទៅច្រកព្រំដែន Mong Cai បង្កើតច្រករបៀងផ្លូវគោកតភ្ជាប់ជាមួយចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
មូលដ្ឋានតភ្ជាប់រវាង “ទឹកដីកំពង់ផែ” Hai Phong និង “ទឹកដីអណ្តូងរ៉ែ” Quang Ninh មានលក្ខណៈស្រដៀងគ្នាជាច្រើនចាប់ពីលក្ខខណ្ឌធម្មជាតិ ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ រហូតដល់ទិសដៅអភិវឌ្ឍន៍នាបច្ចុប្បន្ន។ ប្រសិនបើ ខេត្ត Hai Phong ជាមជ្ឈមណ្ឌលឧស្សាហកម្ម - កំពង់ផែសមុទ្រឈានមុខគេនៅភាគខាងជើង នោះ ទីក្រុង Quang Ninh ត្រូវបានចាត់ទុកថាជា "តារាកំពុងរះ" ដោយមានជំហានអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់អំពីកំណើនសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ កំណែទម្រង់រដ្ឋបាល និងទាក់ទាញការវិនិយោគ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Pham Tuan Anh អនុប្រធាននាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹង៖ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឧស្សាហកម្មរវាងតំបន់ទាំងពីរ នឹងដើរតួនាទីយ៉ាងធំធេងក្នុងការទាក់ទាញគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម ជាពិសេសគឺឧស្សាហកម្មកែច្នៃ ទៅកាន់តំបន់ភាគខាងជើង ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់។ លើសពីនេះទៅទៀត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ទាំងពីរនេះនឹងបង្កើតផ្លូវសរសៃឈាម បង្កើនសមត្ថភាពតភ្ជាប់ដឹកជញ្ជូនវត្ថុធាតុដើម និងគ្រឿងបន្លាស់បម្រើផលិតកម្មឧស្សាហកម្មសម្រាប់មូលដ្ឋាន ក៏ដូចជាការនាំចេញទំនិញពីតំបន់ផ្សេងទៀតតាមរយៈប្រព័ន្ធកំពង់ផែសមុទ្រ ទីក្រុងHai Phong និង ខេត្ត Quang Ninh”។
ចំណុចលេចធ្លោក្នុងការសម្របសម្រួលនៃតំបន់ទាំងពីរគឺ Hai Phong និង Quang Ninh គឺជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់សេវាភស្តុភា (រូបថត៖ VOV) |
តំបន់ទាំងពីរបានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការតាំងពីយូរណាស់មកហើយ។ ចាប់តាំងពីឆ្នាំ ២០០៩ មក ខេត្ត Quang Ninh និងទីក្រុង Hai Phong បានចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលមានលក្ខណៈ ជាយុទ្ធសាស្ត្រ ចក្ខុវិស័យរយៈពេលវែង។ នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh និងគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង Hai Phong បានជួបធ្វើការជាមួយគ្នា ហើយនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ។ ភាគីទាំងពីរបានឯកភាពគ្នាលើការជំរុញ
កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងប្រតិបត្តិការនៃខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មភស្តុភាកម្មទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ដូចជា៖ អាកាសយានដ្ឋានអន្តរជាតិ Cat Bi - កំពង់ផែ Hai Phong - កំពង់ផែ Lach Huyen - កំពង់ផែ Cai Lan - អាកាសយានដ្ឋានអន្តរជាតិ Van Don ។ លោកបណ្ឌិត Le Xuan Sang អនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានវាយតម្លៃថា៖ “ខ្ញុំគិតថាតំបន់ទាំងពីរចាំបាច់ត្រូវសហប្រតិបត្តិការថែមទៀត ឧទាហរណ៍ថា ការរៀបចំផែនការស្ដីពីប្រព័ន្ធកំពង់ផែសមុទ្រ logistic និងរួមគ្នាសហប្រតិបត្តិការឲ្យក្លាយទៅជាតំបន់រួមតែមួយ។ សក្ដានុពលនៃភាគីទាំងពីរមិនទាន់អស់នៅឡើយ ដំបូងឡើយគឺធនធានរបស់តំបន់នីមួយៗ ជាពិសេសគឺសក្កានុពលសហការគ្នាបង្កើតខ្សែសង្វាក់ធំៗជាបន្តបន្ទាប់ផងដែរ”។
ទីក្រុង Hai Phong និងខេត្ត Quang Ninh នឹងរួមគ្នាកសាងគម្រោងមេរាយការណ៍ជូនការិយាល័យនយោបាយ រដ្ឋសភា និងរដ្ឋាភិបាលដើម្បីពិចារណា ដាក់ចេញយន្តការ និងគោលនយោបាយពិសេស ដើម្បីកសាង និងអភិវឌ្ឍន៍ទីក្រុង Hai Phong និងខេត្ត Quang Ninh ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រ ច្រកទ្វារនៃតំបន់សេដ្ឋកិច្ចពិសេសភាគខាងជើង ដើម្បីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប៉ូលកំណើនទាំងពីរនេះជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរួមនៃតំបន់ទាំងមូល និងប្រទេសទាំងមូលយ៉ាងពិតប្រាកដផងដែរ៕