ត្រៀម​​​ប្រភព​​វត្ថុធាតុដើម​ដោយ​ម្ចាស់ការ ដើម្បី​បម្រើ​ផលិតកម្មឧស្សាហកម្ម

(VOVWORLD) - ឧស្សាហកម្មនិយាយរួម ឧស្សាហកម្មកែច្នៃ និងផលិតកម្មនិយាយដោយឡែកបន្តជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងឆ្នាំ ២០២៣។ នៅចំពោះមុខរាល់ផលប៉ះពាល់មិនអំណោយផលពីទីផ្សារពិភពលោក វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មមានដំណោះស្រាយជាច្រើន ក្នុងនោះមានភាពម្ចាស់ការក្នុងការត្រៀមប្រភពវត្ថុធាតុដើមដើម្បីបម្រើផលិតកម្ម និងជំរុញគម្រោងឧស្សាហកម្មដែលដើរតួនាទីសំខាន់ ដើម្បីពង្រឹងសមត្ថភាពផលិតកម្ម។ 
ត្រៀម​​​ប្រភព​​វត្ថុធាតុដើម​ដោយ​ម្ចាស់ការ ដើម្បី​បម្រើ​ផលិតកម្មឧស្សាហកម្ម - ảnh 1លោកស្រី Phan Thi Thanh Xuan អនុប្រធាននិងជាអគ្គលេខាធិការ សមាគមស្បែក ស្បែកជើងនិងកាបូបវៀតណាម។ (រូបថត៖ haiquanonline.com.vn)

វិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មកែច្នៃនិងផលិតកម្មបានរួមចំណែកប្រមាណ ២៥,៦% ក្នុង GDP ឆ្នាំ ២០២២ ហើយផលិតផលឧស្សាហកម្មកែច្នៃស្រូបយក ៨៩% នៅក្នុងរចនាសម្ព័ន្ធក្រុមទំនិញនាំចេញរបស់ប្រទេសទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២២ ដោយសារតែការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩និងអស្ថិរភាពនយោបាយក្នុងប្រទេសនិងតំបន់ដែនដីជាច្រើន; ហើយចំណាយលើការដឹកជញ្ជូនទំនិញបានហក់ឡើងខ្ពស់ បណ្តាលឱ្យសហគ្រាសវៀតណាមជួបការលំបាកជាច្រើន ដោយសារតែការបញ្ជាទិញថយចុះ និងការខ្វះខាតវត្ថុធាតុដើមសម្រាប់ផលិតកម្ម។ លោកស្រី Phan Thi Thanh Xuan អនុប្រធាននិងជាអគ្គលេខាធិការ សមាគមស្បែក ស្បែកជើងនិងកាបូបវៀតណាមបានចាត់ទុកថា ក្នុងឆ្នាំ២០២៣សហគ្រាសវៀតណាមត្រូវម្ចាស់ការប្រភពវត្ថុធាតុដើម ពង្រឹងការអនុវត្តការផ្លាស់ប្តូរឌីជីថូល៖ “យើងត្រូវម្ចាស់ការ ផលិតកម្មវត្ថុធាតុដើមនៅវៀតណាមផង ហើយម្ចាស់ការប្រភពផ្គត់ផ្គង់ផង ក៏ដូចជាបង្កើនតម្លៃផលិតផលផង។ ទី២ គឺបន្តវិនិយោគលើការអភិវឌ្ឍមណ្ឌលឧស្សាហកម្មឧបត្ថម្ភ ជាពិសេសបណ្ដាផលិតផលដែលមានគុណភាពខ្ពស់ដូចជាទំនិញធ្វើពីស្បែក។ ទីបីគឺអនុវត្តន៍ការផ្លាស់ប្តូរឌីជីថល ជាដំណោះស្រាយមួយដើម្បីលើកកម្ពស់គុណភាពនៃការគ្រប់គ្រង កាត់បន្ថយការចំណាយ ហើយក៏ជាមធ្យោបាយមួយដើម្បីលើកកម្ពស់សមត្ថភាពសម្រាប់អង្គភាពអាជីវកម្ម” ។

រីឯខ្លួនវិញ លោក Ha Vu Son ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុង Can Tho បានចាត់ទុកថា ចាំបាច់ត្រូវដោះស្រាយការលំបាកក្នុងការទាក់ទង់ផ្ទាល់បានដើមទុន ដើម្បីឱ្យអាជីវកម្មមានស្ថេរភាពផលិតកម្មនិងធ្វើអាជីវកម្ម៖ “បើទោះបីជា លោកនាយករដ្ឋមន្ត្រី បានបញ្ជាណៃនាំនៅក្នុងសន្និសីទនៅបណ្តាខេត្តតំបន់ដីសណ្តរទន្លេ Cuu Long ក៏ដោយ ប៉ុន្តែប្រភពដើមទុននៅតែជាបញ្ហាលំបាកសម្រាប់សហគ្រាសផងដែរ។ នេះគឺជាបញ្ហាសំខាន់ណាស់។ ដូច្នេះហើយ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម Can Tho បន្តដាក់សំណើរជូននាយករដ្ឋមន្រ្តីនិងធនាគាររដ្ឋដោយធ្វើយ៉ាងម៉េចដើម្បីបញ្ជាណែនាំប្រព័ន្ធស្ថាប័នឥណទានជួយសហគ្រាសជំនះពុះពារលើការលំបាក”។

កំណើនឧស្សាហកម្មជាក់ស្តែងរបស់មូលដ្ឋាននានាក្នុងឆ្នាំ ២០២២ បានសរឲ្យឃើញថា ចាំបាច់ត្រូវបន្តលើកកម្ពស់គុណសម្បត្តិនៃសក្តានុពលនិងប្រៀបខ្លាំងរបស់មូលដ្ឋាន ដើម្បីអភិវឌ្ឍឧស្សាហកម្មដែលមានប្រៀបខ្លាំង តាមនោះ នាំមកនូវកំណើនឧស្សាហកម្មរបស់ប្រទេសទាំងមូលទាំងក្នុងរយៈពេលខាងមុខ និងរយៈពេលយូរអង្វែង។ ដូច្នេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអះអាងថានឹងអនុវត្តប្រកបដោយប្រសិទ្ទិភាពនូវកម្មវិធីជួយឧបត្ថម្ភលើកកម្ពស់សមត្ថភាពសហគ្រាសឧស្សាហកម្ម និងលើកទឹកចិត្តតំបន់ដែលមានសក្តានុពលក្នុងការអភិវឌ្ឍឧស្សាហកម្ម ដើម្បីណែនាំការកសាងជាយុទ្ធសាស្ត្រ កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសមស្របទៅនឹងគុណសម្បត្តិប្រកួតប្រជែង និងប្រភពធនធានរបស់មូលដ្ឋាន។

ត្រៀម​​​ប្រភព​​វត្ថុធាតុដើម​ដោយ​ម្ចាស់ការ ដើម្បី​បម្រើ​ផលិតកម្មឧស្សាហកម្ម - ảnh 2អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មពាណិជ្ជកម្មវៀតណាម លោក Do Thang Hai ។ (រូបថត៖ VTC)

ក្រសួងឧស្សាហកម្មពាណិជ្ជកម្មក៏នឹងបន្តជំរុញខ្លាំងការសាងសង់ និងដំណើរការប្រកបដោយប្រសិទ្ធភាពនូវមជ្ឈមណ្ឌលបច្ចេកទេសជួយឧបត្ថម្ភការអភិវឌ្ឍឧស្សាហកម្មនៅភាគខាងជើង និងភាគខាងត្បូង។ មជ្ឈមណ្ឌលទាំងពីរនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅត្រីមាសទី ១ ឆ្នាំ ២០២៣ ដោយមានតួនាទីជាចំណុចតភ្ជាប់ជាមួយមជ្ឈមណ្ឌលនៅតាមមូលដ្ឋាន អំពីបច្ចេកវិទ្យា បច្ចេកទេសផលិតកម្ម តភ្ជាប់ការផ្គត់ផ្គង់-តម្រូវការ និងជាទីផ្សារជួញដូរផលិតផលឧស្សាហកម្ម និងឧស្សាហកម្មឧបត្ថម្ភនៅក្នុងតំបន់។ លើសពីនេះទៅទៀត ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងរៀបចំផែនការ កសាងមជ្ឈមណ្ឌលជួយឧបត្ថម្ភការអភិវឌ្ឍឧស្សាហកម្មនៅតំបន់សេដ្ឋកិច្ចសំខាន់ៗ ដើម្បីជួយផ្លាស់ប្តូរថ្មី ច្នៃប្រឌិត និងជួយឧបត្ថម្ភបច្ចេកទេសដល់សហគ្រាសឧស្សាហកម្ម ជាពិសេសគឺសហគ្រាសខ្នាតតូច និងមធ្យម។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានឲ្យដឹងថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មផ្តោតសំខាន់លើការសុក្រិតសេចក្តីព្រាងច្បាប់ស្តីពីការអភិវឌ្ឍឧស្សាហកម្ម ដើម្បីដាក់របាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដាក់ជូនរដ្ឋសភាដើម្បីពិចារណានិងអនុម័តក្នុងដំណាក់កាល ២០២៣-២០២៤ ធ្វើជាមូលដ្ឋានគតិយុត្តសម្រាប់សកម្មភាពអភិវឌ្ឍន៍ឧស្សាហកម្មក្នុងសម័យកាលថ្មី។ ក្រៀងគរប្រភពធនធានជាអតិបរមាដើម្បីចូលរួមវិនិយោគលើសកម្មភាពផលិតកម្ម-អាជីវកម្ម ជាពិសេសវិនិយោគលើគម្រោងធំៗដែលមានលក្ខណៈរីកសាយភាយ សំដៅបង្កើតកម្លាំងចលករកំណើនថ្មី រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ” ។

ក្នុងឆ្នាំ ២០២៣ វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មក៏ជំរុញការជួយឧបត្ថម្ភសហគ្រាសក្នុងការស្វែងរកប្រភពផ្គត់ផ្គង់វត្ថុធាតុដើមនិងឧបករណ៍បម្រើផលិតកម្មនៅចំពោះមុខហានិភ័យនៃការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់; ផ្តល់អាទិភាពលើការធានាប្រភពផ្គត់ផ្គង់ជាពិសេសមុខទំនិញនិងវត្ថុធាតុដើមដែលអាចខ្វះខាតជាបណ្តោះអាសន្នឬក្នុងរយៈពេលវែង ដើម្បីមានគោលនយោបាយជំរុញការផ្គត់ផ្គង់ឲ្យបានសមស្រប។ បន្តអនុវត្តកម្មវិធីតភ្ជាប់សហគ្រាសក្នុងស្រុកចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់របស់សហគ្រាសមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងសហគ្រាសធំៗនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនោះ ផ្តោតសំខាន់លើការដោះស្រាយការលំបាកនិងឧបសគ្គនានា ដើម្បីនាំគម្រោងឧស្សាហកម្មមានតួនាទីយ៉ាងសំខាន់ឈានចូលប្រតិបត្តិការ សំដៅបង្កើនសមត្ថភាពផលិតកម្ម; អនុវត្តដោយព្រមៗគ្នារាល់ដំណោះស្រាយស្ថិរភាពផលិតកម្ម ធានាតុល្យភាពការផ្គត់ផ្គង់ទំនិញជាសារវ័ន្តដូចជា៖ ប្រេងសាំងថាមពលអគ្គិសនី ធ្យូងថ្ម ជី ធានាការបំពេញតម្រូវការទំនិញ ថាមពលសម្រាប់ផលិតកម្មនិងបម្រើជីវភាពរស់នៅរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ