ទីក្រុងហូជីមិញ - ទីកន្លែងមកដល់គួរឲ្យទាក់ទាញរបស់វិនិយោគិនជប៉ុន
|
ទីក្រុងហូជីមិញ - ទីកន្លែងមកដល់គួរឲ្យទាក់ទាញរបស់វិនិយោគិនជប៉ុន (Image: VNA) |
(VOVworld) – ជប៉ុនកំពុងមានគំរោងការណ៍វិនិយោគចំនួន ៨ រយគំរោង
ដោយមានប្រភពទុនសរុបចំនួន ២ ពាន់ ៧២០ លានដុល្លាអាមេរិក ឈរលំដាប់
ថ្នាក់ទី ៦ ក្នុងចំណមបណ្ដាប្រទេសដែលវិនិយោគនៅទីក្រុងហូជីមិញ (ភាគ
ខាង ត្បូងវៀតណាម)។ តាមគំរោង ទួរលេខនេះនឹងកើនឡើងនាពេលខាង
មុខ។
ក្រោយរយៈពេល ១៦ ឆ្នាំវិនិយោគចូលក្នុងទីក្រុងហូជីមិញនិងធ្វើអាជីវកម្ម
កាន់តែមានប្រសិទ្ធភាព ក្រុមហ៊ុនកំចាត់ Toyota Tsusho Vietnam កំពុងបើក
ទូលាយការវិនិយោគដើម្បីឆ្លើយតបនឹងតម្រូវការខាងឧស្សាហកម្មឧបត្ថម្ភ
សំរាប់ ក្រុមហ៊ុនតម្លើងរថយន្តនៅវៀតណាម។ លោក Hiroyuki Shio
អគ្គនាយករង តំណាងសាខាក្រុមហ៊ុនកំចាត់ Toyota Tsusho Vietnam បាន
ឲ្យដឹងថា៖
“រដ្ឋអំណាចទីក្រុងហូជីមិញបានបង្កលក្ខណៈងាយស្រួលសំរាប់យើងខ្ញុំ
វិនិយោគផលិតកម្មជាពិសេសខាងបែបបទរដ្ឋបាល។ ថ្នាក់ដឹកនាំទីក្រុង
បានរៀបចំការសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មដើម្បីដោះស្រាយ
ការលំបាកសាកល្បងយ៉ាងឆាប់រហ័ស ផងដែរ។”
តាមស្ថាប័នពន្លឿនឧស្សាហពាណិជ្ជកម្មនៅឯបរទេសរបស់ជប៉ុន
(JETRO) ប្រចាំនៅទីក្រុងហូជីមិញថា៖ បណ្ដាវិស័យដែលក្រុមហ៊ុន
ជប៉ុនវិនិយោគច្រើន ជាងគេនៅទីនេះគឺ៖ អចលនវត្ថុ ឧស្សាហកម្ម
កែច្នៃការផលិត តម្លើងនិងវិទ្យាសាស្ត្របច្ចេកវិទ្យា។ នាពេលថ្មីៗនេះ
សម្ព័ន្ធសមាគមន៍សេដ្ឋកិច្ច Keidranren របស់ជប៉ុនបានមកបំពេញ
ទស្សនកិច្ចការងារនៅទីក្រុងហូជីមិញដើម្បីស្វែងយល់អំពីបរិយាកាស
វិនិយោគនិងធ្វើអាជីវកម្មនៅទីនេះ។ តាមរយៈដំណើរទស្សនកិច្ចលើក
នេះអង្គភាពអាជីវកម្មជប៉ុនជាច្រើនបានសម្រេចវិនិយោគចូលក្នុង
ទីក្រុងដោយសារគេជឿជាក់ទៅលើបរិយាកាសវិនិយោគទៅទីក្រុង
ហូជីមិញ។ លោក Mukuta នាយកគ្រប់គ្រងជាន់ខ្ពស់នៃ Keidranren
បានឲ្យដឹងថា៖
“នាពេលខាងមុខខណៈកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ី
ហ្វិក (TPP) ត្រូវបានចុះហត្ថលេខានិងសហគមន៍អាស៊ាន (EAC) នឹង
ត្រូវបាន បង្កើត វៀតណាមក៏ដូចជាទីក្រុងហូជីមិញនឹងដើរតួនាទី
សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ក្រុមហ៊ុនជប៉ុនយកចិត្តទុក
ដាក់ដល់វិស័យនានាដូចជា ឧស្សាហកម្ម កែឆ្នៃ តម្លើងរថយន្តតម្បាញ់
កាត់ដេរ ។ល។”
ដើម្បីបង្កើនការទាក់ទាញវិនិយោគប្រភពទុន FDI ក្នុងរយៈពេល
កន្លងទៅ ទីក្រុងហូជីមិញបង្កើនកំណែទម្រង់រដ្ឋបាល។ នាបច្ចុប្បន្ន
ពេលវេលាធ្វើបែបបទ ផ្តល់លិខិតបង្កើតក្រុមហ៊ុនត្រូវបានបន្ថយចុះ
នៅត្រឹមតែ ៣ ថ្ងៃ ប៉ុណ្ណោះ។ ប៉ុន្តែ នៅមានបញ្ហាមួយចំនួនដែល
វិនិយោគិនអន្តរជាតិនៅខ្វល់ខ្វាយនេះ។ នេះគឺជាវិស័យច្បាប់មិនទាន់
សុក្រិដហេដ្ឋារចនាសម្ព័ន្ធមិនទាន់ព្រមៗគ្នានិងឧស្សាហកម្មឧបត្ថម្ភមិន
ទាន់ឆ្លើយតបនឹងតម្រូវការនៃអង្គភាពអាជីវកម្មនៅឡើយ។ លោកស្រី
Le Thi Huynh Mai នាយិការមន្ទីផែនការ និងវិនិយោគទីក្រុងហូជីមិញបាន
ឲ្យដឹងថា៖
“នាពេលខាងមុខ ដើម្បីបើកចំហរនិងកែទម្រង់បែបបទវិនិយោគ
យើង ប្រកាសបែបបទរដ្ឋបាលលើគេហទំព័រ បង្កើនការពិគ្រោះយោបល់
ណែនាំវិនិយោគិនជំរុញវិធានការបច្ចេកវិទ្យាព័ត៌មាននិងផ្តល់លិខិតធ្វើ
អាជីវកម្មសំរាប់ វិនិយោគិនតាមរយៈបណ្តាញអ៊ីនធឺណែត។”
ដើម្បីក្តាប់ជាប់ឱកាសពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ត
ទាក់ទាញ វិនិយោគិនបរទេស ជាពិសេសគឺបណ្ដាក្រុមហ៊ុនជប៉ុន រដ្ឋ
អំណាចទីក្រុងហូជីមិញ បានសន្យាកែល្អថែមទៀតហេដ្ឋារចនាសម្ព័ន្ធ
ដោះស្រាយទាន់ពេលវេលានូវរាល់ បញ្ហាខាងគតិយុត្តិ។ ថ្នាក់ដឹកនាំ
ទីក្រុងហូជីមិញចាត់ទុកថា៖ បណ្ដាគំរោងការណ៍ វិនិយោគរបស់ក្រុម
ហ៊ុនជប៉ុននានាគឺជាកាណាល់សំខាន់ដើម្បីទីក្រុងអភិវឌ្ឍន៍ ក្លាយទៅ
ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍៕