ទីក្រុងហាណូយកែទម្រង់បែបបទរដ្ឋបាលដើម្បីទាក់ទាញវិនិយោគ


ទីក្រុងហាណូយកែទម្រង់បែបបទរដ្ឋបាលដើម្បីទាក់ទាញវិនិយោគ - ảnh 1
ទីក្រុងហាណូយកែទម្រង់បែបបទរដ្ឋបាលដើម្បីទាក់ទាញវិនិយោគ (Image: VNA)

(VOVworld) – ជំរុញយ៉ាងខ្លាំងសកម្មភាពពន្លឿននឹងកែលំអរបរិយាកាសធ្វើ
អាជីវកម្មដើម្បីបង្កើតការលោយឆ្លោះក្នុងការទាក់ទាញទុនវិនិយោគពិសេស
គឺប្រភពទុនវិនិយោគជាផ្ទាល់ពីបរទេស (FDI) គឺជាអាទិភាពជួរមុខសំដៅ
បង្កើតការអភិវឌ្ឍន៍សំរាប់ខឿនសេដ្ឋកិច្ចរដ្ឋធានីនាពេលខាងមុខ។​ នេះក៏
ជាសារដែលមជ្ឈដ្ឋានថ្នាក់ដឹកនាំទីក្រុងហាណូយបានអះអាងនៅសន្និសីទព
ន្លឿនការវិនិយោគចូលក្នុងទីក្រុងហាណូយដែលទើប​នឹងបានប្រព្រឹត្តទៅ
នាពេលថ្មីៗនេះ។      

        គិតតាំងពីដើមឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ទីក្រុងហាណូយជានិច្ច
កាល ឈរលើលំដាប់ថ្នាក់ទី ១ ក្នុងតារាងរៀបចំណាត់ថ្នាក់អំពីការទាក់ទាញ
ប្រភពទុនវិនិ យោគក្នុងទូទាំងប្រទេស។ គិតដល់ខែ ឧសភា ឆ្នាំ ២០១៦
ទីក្រុងហាណូយបានទាក់ ទាញបន្ថែមប្រភពទុន FDI ចំនួន ១​ ពាន់ ៦​ រយ
លានដុល្លាអាមេរិកទៀត កើនឡើង ១,៥ ដងបើប្រៀបនឹងឆ្នាំទៅមិញ។
នាពេលកន្លងទៅ ទីក្រុងហាណូយបានខំប្រឹងប្រែងកែលំអរបរិយាកាសធ្វើ
អាជីវកម្មហើយទទួលបានលទ្ធផលវិជ្ជមាននៅគ្រាដំបូង។ ទីក្រុងហាណូយ
ក៏កំពុងជំរុញយ៉ាងខ្លាំងកំណែទម្រង់បែបបទរដ្ឋបាលលើវិស័យពន្ធ ការធា
នារ៉ាប់រងសង្គម ដីធ្លី ដើម្បីដោះស្រាយការលំបាកសំរាប់សហគ្រាស។ ថ្លែងម
តិនៅ សន្និសីទពន្លឿនការវិនិយោគលើកនេះ​ លោកស្រី Nguyen Thi Nguyet
Huong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុនវិនិយោគ PNG Holdings
Vietnam បានស្នើរថា៖  

        «ខ្ញុំមានគោលបំណងថា៖ ពេលវេលាអនុវត្តបែបបទរដ្ឋបាលនឹងត្រូវបាន
កាត់ បន្ថយពាក់កណ្ដាល។ ប្រការនេះនឹងជួយឧបត្ថម្ភសហគ្រាសសន្សំសំចៃ
ចំណាយវិនិយោគនិងទាក់ទាញប្រភពវិនិយោគថ្មី។»

        ដំណាក់កាល ២០១៦​-២០២០ ទីក្រុងហាណូយដាក់ចេញគោលដៅខិតខំប្រឹង
 ប្រែងនាំមុខគេក្នុងការទាក់ទាញប្រភពទុនវិនិយោគ។ ដើម្បីអនុវត្តគោលដៅ
នេះ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ
បានឲ្យដឹងថា៖

        «ទីក្រុងហាណូយនឹងដំណើរការកែទម្រង់បែបបទរដ្ឋបាលយ៉ាងខ្លាំងលើ
គ្រប់ជ្រុង ជ្រោយ ក្នុងនោះមានវិស័យទាក់ទិនដល់ការផ្តល់លិខិតអនុញ្ញាត
វិនិយោគសំរាប់បណ្ដា សហគ្រាស។ ទីក្រុងបាននិងកំពុងអនុវត្តការរៀបចំ
រចនាសម្ព័ន្ធឡើងវិញរាល់ស្ថាប័នផ្នែកទាំងស្រុង។ យើងខ្ញុំកសាងយន្តការនិង
រូបសណ្ឋានលើស្មារតីកាត់បន្ថយបែបបទនិងពេលវេលាផ្តល់លិខិត។ ទន្ទឹមនឹង
នោះ កែលំអររបៀបធ្វើការនៃក្បាលម៉ាស៊ីនរដ្ឋបាលសំដៅឆ្ពោះទៅការអនុវត្ត
យន្តការច្រកទ្វារតែមួយ។»

        នាខែមិថុនានេះ ទីក្រុងហាណូយបានបង្កើតមូលនិធិជួយឧបត្ថម្ភសហ
គ្រាសចាប់ អាជីព ហើយចេញផ្សាយយន្តការលើកទឹកចិត្តសហគ្រាសចុះឈ្មោះ
តាមច្បាប់អង្គភាព អាជីវកម្ម ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ ទីក្រុងនឹងមាន
បន្ថែមសហគ្រាសចំនួន ២ សែនទៀត។

        រហូតមកដល់ពេលនេះ ទីក្រុងហាណូយបានទាក់ទាញប្រភពទុន FDI
 ចំនួន ២២​ពាន់ ៣ រយលានដុល្លាអាមេរិក ដោយមានគំរោងការណ៍ចំនួន
២៧២៣ របស់វិនិយោ គិនមកពីប្រទេសចំនួន ៦៥ លើពិភពលោក។ ប្រការ
លេចធ្លោគឺទីក្រុងហាណូយបាននិងកំពុងឆ្លៀតយកប្រៀបខ្លាំងជាមជ្ឈមណ្ឌល
ផលិតកម្មនិងផ្លាស់ប្តូរពាណិជ្ជកម្មនៃតំបន់ភាគខាងជើងវៀតណាមដើម្បី
ទាក់ទាញប្រភពទុនវិនិយោគលើវិស័យបច្ចេកវិទ្យាដែលមានពន្ធលើតម្លៃ
បន្ថែមធំៗ។ គោល នយោបាយរបស់ទីក្រុងហាណូយគឺកសាងទំនាក់ទំនង
ដៃគូជាមួយមជ្ឈដ្ឋានវិនិយោគិនអភិវឌ្ឍន៍រួមជាមួយគ្នា នាំទីក្រុងហាណូយ
 ក្លាយទៅជាទីកន្លែងវិនិយោគសុវត្ថិភាពនិងជោគជ័យរបស់សហគ្រាសនៅ
ក្នុងនិងក្រៅប្រទេស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ