ទីក្រុងហាណូយនាំមុខគេអំពីការទាក់ទាញទុនវិនិយោគ
(VOVWORLD) -នៅក្នុងសន្និសីទ "ហាណូយ ២០១៨៖ ការវិនិយោគនិងអភិវឌ្ឍន៍" ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៧ មិថុនា នៅទីក្រុងហាណូយនេះ ទីក្រុងហាណូយបានប្រគល់សេចក្តីសម្រេច និងលិខិតបញ្ជាក់វិនិយោគសម្រាប់គម្រោងការណ៍ចំនួន ៧១ ដែលមានទុនសរុបជាង ១៧ ពាន់លានដុល្លារអាមេរិក។ ជាមួយនឹងគម្រោងការទាំងនេះ ទីក្រុងហាណូយបានឈានឡើបឈរលំដាប់ទី ២ អំពីការទាក់ទាញទុនវិនិយោគបរទេសនៅទូទាំងប្រទេស។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc
អញ្ជើញចូលរួមសន្និសីទ "ហាណូយ ២០១៨៖ ការវិនិយោគនិងអភិវឌ្ឍន៍" (http://infonet.vn) |
នៅក្នុងសន្និសីទនេះ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា៖ ក្នុងចំណោមគម្រោងការណ៍វិនិយោគ ទាំង ៧១ ដែលត្រូវបានទីក្រុងប្រគល់សេចក្ដីសម្រេចវិនិយោគ នេះ មានគម្រោងការណ៍ FDI ចំនួន ១១ ដែលមានទុនសរុបចំនួន ៥,៤ ពាន់លានដុល្លារអាមេរិក។ លើសពីនេះទៀត នាពេលខាងមុខ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ខេត្តក្រុងនានាក្នុងតំបន់ គណគ្រប់គ្រងមណ្ឌលបច្ចេកវិទ្យាខ្ពស់ Hoa Lac ព្រមទាំងវិនិយោគិននៅក្នុង និងក្រៅប្រទេសនឹងប្រគល់អនុស្សារណៈ អំពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ចំនួន ២៤ ច្បាប់លើគ្រប់វិស័យ ដោយមានទុនវិនិយោគសរុបប្រមាណ ៧០ លានលានដុង។ ជាមួយនឹងលទ្ធផលទាំងនេះ លោក Nguyen Duc Chung បានឲ្យដឹងថា៖ "នេះគឺជាលើកដំបូងក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក នាឆមាសទី ១ ឆ្នាំ ២០១៨ ទុន FDI ទាក់ទាញសរុបគឺ ៥,៩ ពាន់លានដុល្លារអាមេរិក។ តាមនោះ ទីក្រុងហាណូយបានជាប់ចំណាត់ថ្នាក់លេខ ១ ជាបណ្ដោះអាសន្នអំពីការទាក់ទាញរវិនិយោគិនបរទេសនៅទូទាំងប្រទេស"។ លោក Nguyen Duc Chung ក៏បានសង្កត់ធ្ងន់ថា៖ ទីក្រុងនឹងបន្តផ្តល់អាទិភាព និងអំពាវនាវឲ្យបោះទុនវិនិយោគទៅក្នុងគម្រោងការណ៍បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាថ្មីៗ ថាមពលស្អាត និងគម្រោងការណ៍លំនៅដ្ឋានសម្រាប់កម្មករជាដើម។ យោងតាមមន្ទីរផែនការ និងវិនិយោគទីក្រុងហាណូយបានឲ្យដឹងថា៖ តួរលេខគួរឲ្យកត់សម្គាល់ខាងលើគឺជាលទ្ធផលក្នុងការជួយឧបត្ថម្ភវិនិយោគិន និងសហគ្រាសពីការចុះបញ្ជីធ្វើអាជីរកម្មរហូតដល់ការអនុវត្តន៍គម្រោងការណ៍ និងដោះស្រាយរាល់ការលំបាកផងដែរ។ លោក Tran Ngoc Nam អនុប្រធានមន្ទីរផែនការ និងវិនិយោគទីក្រុងហាណូយបានឲ្យដឹងថា៖
“ក្នុងរយៈពេលកន្លងមក ទីក្រុងហាណូយបានស្ថិតក្នុងចំណាត់ថ្នាក់ Top នាំមុខគេថ្នាក់មូលដ្ឋាន អំពីការទាក់ទាញការវិនិយោគ ជាពិសេសគឺវិនិយោគបរទេស។ ឧត្តមភាពរបស់ហាណូយ គឺជាទីក្រុងផង និងជាមជ្ឈមណ្ឌល សេដ្ឋកិច្ចដ៏ធំផង។ ហេតុដូច្នេះហើយ វិនិយោគិននឹងជ្រើសរើសយកទីក្រុងហាណូយ។ លើសពីនេះទៅទៀត ទីក្រុងហាណូយមានភូមិសាស្រ្តសេដ្ឋកិច្ចដ៏ធំធេងដើម្បីធ្វើវិនិយោគផងដែរ”។
លេខាគណកម្មាធិការបក្សទីក្រុងហាណូយ លោក Hoang Trung Hai
អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ "ហាណូយ ២០១៨៖ ការវិនិយោគនិងអភិវឌ្ឍន៍" (http://infonet.vn) |
ក្នុងជំនួបសន្ទនានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានប្រគល់លិខិតបញ្ជាក់នេះដល់គម្រោងវិនិយោគធំ ៗ ។ អញ្ជើញថ្លែងមតិទៅកាន់ថ្នាក់ដឹកនាំក្រសួង ស្ថានប័ន សហគ្រាស និងវិនិយោគិនបរទេសចំនួន ១ ពាន់ ៥ រយរូបនោះ លោក Nguyen Xuan Phuc បានចាត់ទុកថា៖ តួរលេខគម្រោងការណ៍ទាក់ទាញការវិនិយោគបរទេសរចំនួន ១១ របស់ទីក្រុងហាណូយនាពេលកន្លងមក គឺជាតួរលេខធំ ដែលសរឲ្យឃើញការខិតខំប្រឹងប្រែងខ្ពស់របស់ទីក្រុងហាណូយ ក្នុងការកែលម្អបរិយាកាសធ្វើអាជីវកម្មជ្រះស្រឡះនិងគួរឲ្យទាក់ទាញ។ នៅក្នុងសន្និសីទនេះ សេដ្ឋវិទូជាច្រើនរូបក៏បានចាត់ទុកថា៖ ជំហានបោះទៅមុខប្រកបដោយការប្រុងប្រយ័ត្ន ប៉ុន្តែមានគៅលដៅទាំងនេះរបស់ទីក្រុងហាណូយ នឹងបន្តជា ចំណុចភ្លឺក្នុងការទាក់ទាញការវិនិយោគបរទេស។លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានឲ្យដឹងថា៖
“នារយៈពេលកន្លងមក ទីក្រុងហាណូយបានជ្រើសរើសយករាល់សកម្មភាពពន្លឿនវិនិយោគប្រកបដោយគោលដៅច្បាស់លាស់ ដែលផ្ដោតទៅលើដៃគូយុទ្ធសាស្ត្ររបស់វៀតណាមដូចជា៖ ជប៉ុន អាមេរិក អឺរ៉ុប កូរ៉េខាងត្បូង និងដៃគូយុទ្ធសាស្ត្រនានា។ ខ្ញុំគិតថាវិធីសាស្រ្តទាំងនេះ របស់ទីក្រុងហាណូយពិតជាមានប្រសិទ្ធភាពណាស់”។
នាពេលកបច្ចុប្បន្នទីក្រុងហាណូយជាមូលដ្ឋាន ១ ក្នុងចំណោមមូលដ្ឋានទាំង ៣ ដែលត្រូវបានសហគ្រាស់វិនិយោគបរទេសផ្កល់អាទិភាពជ្រើរើសវិនិយោគ។ នាពេលខាងមុខទីក្រុងហាណូយនឹងបន្តបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាស ដើម្បីអនុវត្តន៍គម្រោងការណ៍ឲ្យបានឆាប់រហ័សនឹងប្រកបដោយប្រសិទ្ធភាព។ រដ្ឋអំណាចទីក្រុងក៏បានសន្យាត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយសហគ្រាស កសាងបរិយាកាសវិនិយោគតម្លាភាព ជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅសម្រាប់ប្រជាជនទីក្រុងដើម្បីទាក់ទាញការវិវិយោគមកពីបរទេសផងដែរ៕