ទីផ្សារទិញលក់និងរួមបញ្ចូលក្រុមហ៊ុនរងចាំការចម្រើនលូតលាស់
|
សកម្មភាពទិញលក់និងរួមបញ្ចូលក្រុមហ៊ុន (M&A) នៅវៀតណាមកំពុង ប្រព្រឹត្តទៅយ៉ាងផុលផុស (Image: VNA) |
សកម្មភាពទិញលក់និងរួមបញ្ចូលក្រុមហ៊ុន (M&A) នៅវៀតណាមកំពុង
ប្រព្រឹត្តទៅយ៉ាងផុលផុសដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មធំ
និងតូចនៅ ក្នុងនិងក្រៅប្រទេសជាច្រើន។ ចំពោះមុខឱកាសធំៗពីបណ្ដា
កិច្ចព្រមព្រៀង សេដ្ឋកិច្ចនិងពាណិជ្ជកម្មសេរីដូចជា៖ TPP និង FTA ដែល
វៀតណាមចូលរួម ដែលក្នុងនោះ គឺការផ្លាស់ប្តូរក្នុងគោលនយោបាយដូច
ជា៖ ការបង្កើនកម្មសិទ្ធិ របស់វិនិយោគិនបរទេស ការអនុញ្ញត្តិឲ្យវិនិយោ
គិនបរទេសទិញផ្ទះនៅវៀតណាម បណ្ដាអង្គភាពអាជីវកម្មត្រូវបានបំពេញ
បន្ថែមកំលាំងពលំដើម្បីជំរុញការទិញលក់ និងការរួមបញ្ចូលក្រុមហ៊ុនយ៉ាង
ឆាប់រហ័សសំដៅបង្កើនសមត្ថភាពប្រកួតប្រជែង របស់ខ្លួន។
នាឆ្នាំ ២០១៤ សកម្មភាពទិញលក់និងរួមបញ្ចូលក្រុមហ៊ុន (M&A) បាន
មានកំណើនឡើងវិញដោយមានតំរិត ៤,២ ពាន់លានដុល្លាអាមេរិក កើនឡើង
១៥% បើប្រៀបនឹងឆ្នាំ ២០១៣។ ការធ្វើពាណិជ្ជកម្មភាគច្រើនសុទ្ធតែមានកត្តា
បរទេស ដោយសារ បណ្ដាវិនិយោគិនបរទេសមានឧត្តមភាពខាងប្រភពទុននិង
ឆ្ពោះទៅគោលដៅកសាងក្រុមហ៊ុនដោយទ្រង់ទ្រាយធំដែលមានទុនពី ២០
លាន ដល់ ១ រយលានដុល្លាអាមេរិក។ ក្នុងឆ្នាំកន្លងទៅ ផ្នែកលក់រាយជួរមុខ
ក្នុងបណ្ដាការជួញដូរពាណិជ្ជកម្ម M&A ដោយមានតំលៃស្រុបយក ៣៦% នៃ
តំលៃសរុប
របស់បណ្ដាការទិញលក់និងរួមបញ្ចូល។ បណ្ដាការជួញដូរលេចធ្លោក្នុងឆ្នាំកន្លង
ទៅគឺ៖ សម្ព័ន្ធក្រុមហ៊ុន Vingroup ទិញប្រព័ន្ធផ្សារទំនើប Ocean Mart ដើម្បី
អភិវឌ្ឍន៍ទៅជាប្រព័ន្ធផ្សារទំនើប Vinmart និងសម្ព័ន្ធក្រុមហ៊ុន Aeon របស់ជប៉ុន
វិនិយោគចូលក្នុង Citimart និង Fivimart។ ឈរលំដាប់ថ្នាក់ទី ២ គឺផ្នែកផលិត
ទំនិញឧស្សាហកម្មប្រើប្រាសដែលបានស្រុបយក ២១% នៃតំលៃសរុបបណ្ដាការ
ទិញលក់និងរួមបញ្ចូលក្រុមហ៊ុន។ លើវិស័យធនគារ គិតដល់ពាក់កណ្ដាលឆ្នាំ
២០១៥ នេះមានការរួមបញ្ចូលធនាគារចំនួន ៤ ជាពិសេសគឺ៖ ការរួមបញ្ចូល
រវាងធនគារ Viettinbank និង PGBank ធនាគារ Sacombank និងធនាគារ Phuong
Nam ធនាគារ BIDV និង MHB ជាដើម។ លោក Nguyen Thanh Ha នាយកប្លុក
សេវ៉ា កម្មនៃធនាគារពាណិជ្ជកម្មភាគហ៊ុន Viet Nam Thinh Vuong (VPBank)
បានឲ្យដឹងថា៖
“មានអង្គភាពអាជីវកម្មល្អជាច្រើនដែលមានគោលបំណងបើកទូលាយ
វិនិយោគចូលក្នុងផ្នែកដែលគេទទួលបានជោគជ័យ ប៉ុន្តែ តម្រូវការខាង
ប្រភពទុនដ៏ធំធេងលោកដោយហេតុនេះគេត្រៀមខ្លួនជាស្រេចសហ
ប្រតិបត្តិការជាមួយដៃគូនានាដើម្បីបន្តវិនិយោគអភិវឌ្ឍន៍។ នេះគឺជា
ទិសដៅដ៏ច្បាស់ក្នុងបណ្ដាការជួញ ដូរពាណិជ្ជកម្ម M&A ដែលយើង
កំពុងពន្លឿន។”
តាមមជ្ឈដ្ឋនអ្នកជំនាញសេដ្ឋកិច្ចថា៖ ក្នុងឆ្នាំ ២០១៥ M&A ត្រូវបានជំរុញ
យ៉ាងខ្លាំងអាស្រ័យដោយសារការផ្លាស់ប្តូរគោលនយោបាយដូចជា៖ ច្បាប់
វិនិយោគនិងច្បាប់អង្គភាពអាជីវកម្ម (វិសោធនកម្ម) ដែលចូលជាធរមានចាប់
ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៥ តទៅ។ លោកស្រី Thai Viet Anh នាយិការរង
ពិគ្រោះយោបល់ក្រុម ហ៊ុនផ្សារហ៊ុនប្រេងឧស្ម័ន្ធ បានចាត់ទុកថា៖
“តាំងពីឆ្នាំ ២០១៥ នេះ អង្គភាពអាជីវកម្មរដ្ឋនឹងជាប្លុកដែលមាន
សកម្មភាព រួមបញ្ចូលក្រុមហ៊ុនជាច្រើន។ ទីមួយគឺតាមការបញ្ជាណែនាំ
រៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មឡើងវិញដោយហេតុនេះគេត្រូវជំរុញ
យ៉ាងខ្លាំងសកម្មាភពពោលខាងលើ។ ទីពីរ គឺនាបច្ចុប្បន្នមានយន្តការងាយ
ស្រួលសំរាប់អង្គភាពអាជីវកម្មរដ្ឋក្នុងការលក់ហ៊ុនឲ្យវិនិយោគិននៅក្នុងនិង
ក្រៅប្រទេស។ រដ្ឋាភិបាលក៏ចេញផ្សាយគោលនយោបាយងាយស្រួលថែម
ទៀតសំរាប់វិនិយោគិនអន្តរជាតិផងដែរ។”
ក្រសួងផែនការនិងវិនិយោគវៀតណាមកំពុងមានផែនការរៀបចំវេទិការលក់
ទិញរួមបញ្ចូលអង្គភាពអាជីវកម្មប្រចាំឆ្នាំលើកទី ៧ នៅទីក្រងហូជីមិញ (ភាគខាង
ត្បូងវៀតណាម) ក្រោមប្រធានបទ “រង់ចាំការចម្រើនលូតលាស់”។ វេទិការនេះ
ត្រូវបានសង្ឃឹមនឹងបង្កើតបរិយាកាសសន្ទនាស្មោះត្រង់ស្តីពីបណ្ហាជាក់ស្តែង
ចែករំលែកបទពិសោធន៍និងតភ្ជាប់ឱកាសវិនិយោគតាមរូបសណ្ឋាន M&A រវាង
អាជីវករនិងវិនិយោគិន។ បណ្ដាអ្នកជំនាញសេដ្ឋកិច្ចបានព្យករណ៍ថា៖ ដោយមាន
សក្តានុភាពនិងឱកាសដែលមានស្រាប់នេះ ការចម្រើនលួតលាស់នៃទីផ្សារ M&A
នឹងទទួលបានកំរិតថ្មីមួយដើម្បីសេដ្ឋកិច្ចវៀតណាមធ្វើសមាហរណកម្មនិង
អភិវឌ្ឍន៍ជាពិតប្រាកដ៕