ទីផ្សារហិរញ្ញវត្ថុរូបីយវត្ថុវៀតណាមឈររឹងមាំបន្ទាប់ពី Brexit

ទីផ្សារហិរញ្ញវត្ថុរូបីយវត្ថុវៀតណាមឈររឹងមាំបន្ទាប់ពី Brexit - ảnh 1
ទីផ្សារហិរញ្ញវត្ថុរូបីយវត្ថុវៀតណាមឈររឹងមាំបន្ទាប់ពី Brexit (VNA)


(VOVworld) - ព្រឹត្តិការណ៍ប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬ ហៅថា
 Brexit កំពុងជះឥទ្ធិពលដ៏ធំធេងទៅលើសេដ្ឋកិច្ចសកល។ ជាមួយនឹងខឿនសេដ្ឋកិច្ច
បើកទូលាយធំដូចវៀតណាម ទីផ្សារហិរញ្ញវត្ថុរូបីយវត្ថុនិងប្រភពទុនវិនិយោគ
ក៏បានទទួលរងឥទ្ធិពលមួយចំនួន។ ប៉ុន្តែ ដោយមានការត្រៀមរៀបចំនិងការនាំ
ចេញវិធានការសមស្របទីផ្សារហិរញ្ញវត្ថុរូបីយវត្ថុវៀតណាមនៅអាចឈររឹងមាំនិង
អភិវឌ្ឍន៍ស្ថិរភាពជៀសវាងបានឥទ្ធិពលដូមីណូពីព្រឹត្តិការណ៍នេះ។

មិនស្ថិតនៅក្រៅបំរ៉ែបំរួលរួមរបស់ពិភពលោកក្រោយពីព្រឹតិ្តការណ៍ Brexit ទីផ្សារ
មូលបត្ររបស់វៀតណាមក៏រងឥទ្ធិពលដ៏ធ្ងន់ធ្ងរក្នុងពេលដែលបាត់បង់ប្រាក់ចំនួន
 ១ ពាន់លានដុល្លាអាមេរិក។ ប៉ុន្តែ បន្ទាប់ពីការធ្លាក់ចុះសន្ទស្សន៍យ៉ាងខ្លាំង នា
ថ្ងៃទី ២៤ មិថុនា កន្លងទៅ ទីផ្សារបានមានការស្តារឡើងវិញ។ នៅសន្និសីទកា
សែតស្តីពីស្ថានភាពអនុវត្តភារកិច្ចហិរញ្ញវត្ថុថវិការរដ្ឋក្នុងឆមាសទី ១ ឆ្នាំ ២០១៦
 និងអនុវត្តភារកិច្ចក្នុងឆមាសទី ២ ឆ្នាំនេះ ដែលទើបនឹងបានប្រព្រឹត្តទៅនៅ
ទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុវៀតណាមក៏បានអះអាងដែរថា៖ ព្រឹត្តិការណ៍
 Brexit មិនជះឥទ្ធិពលខ្លាំងទៅលើទីផ្សារហិរញ្ញវត្ថុរបស់វៀតណាមទេ។ លោក
Le Duc Khanh នាយកយុទ្ធសាស្ត្រ វិនិយោគក្រុមហ៊ុនមូលបត្រ Maritime បាន
វិភាគថា៖

        «ចំពោះទីផ្សារមូលបត្រ ប្រសិនបើប្រៀបធៀបបំរ៉ែបំរួលលើទីផ្សារក្នុងរយៈ
ពេល ៦​ ខែដើមឆ្នាំ ២០១៦ ចំនួនគណនីរបស់វិនិយោគិនបរទេសដែលចូលរួម
ការផ្លាស់ប្តូរពាណិជ្ជកម្មបានកើនឡើង។ ទំនុកទុកចិត្តរបស់វិនិយោគិនទាំង
នៅក្នុងនិងក្រៅប្រទេសសុទ្ធតែត្រូវបានបង្កើន។ ទីផ្សារបានត្រៀមជាស្រេច
សំរាប់កំណើនបញ្ហានា បច្ចុប្បន្នគឺនៅពេលណា។ ការជះឥទ្ធិពលទៅលើទីផ្សារ
មូលបត្រទាក់ទិនដល់ចំណះដឹងនៃទីផ្សារចាប់ចេញពីគោលនយោបាយនិង
ចិត្តសាស្ត្ររបស់វិនិយោគិន។ ថ្ងៃទី ២៤ មិថុនា សន្ទស្សន៍បានធ្លាក់ចុះដោយ
សារឥទ្ធិពលខាងចិត្តសាស្ត្រ។»

        មជ្ឈដ្ឋានអ្នកវិភាគបានវាយតំលៃថា៖ ព្រឹត្តិការណ៍ Brexit មិនជះឥទ្ធិពល
ភ្លាមៗ ទៅលើប្រភពទុនវិនិយោគផ្ទាល់ពី EU និងអង់គ្លេសចូលក្នុងទីផ្សារ
វៀតណាមទេ ទោះបីមានជះឥទ្ធិពលក៏ បាលវិបាកមិនធ្ងន់ធ្ងរទេ។​ ដោយសារ
 ប្រភពវិនិយោគពី អង់គ្លេសចូលក្នុងវៀតណាមនៅទាប។ គិតដល់ពេលនេះ
EU វិនិយោគចូលក្នុង វៀតណាមដោយមានប្រភពទុនចុះបញ្ជីសរុបប្រមាណ
 ១០០ ពាន់លានដុលា អាមេរិក។ ក្នុងនោះ ចំនួនគំរោងការមានសុពលភាព
របស់អង់គ្លេសគឺ ២៦៦ ដោយមាន ប្រភពទុន ៣ ពាន់ ៥ រយលានដុល្លាអាមេរិក។
បណ្ឌិត Can Van Luc នាយកមជ្ឈ មណ្ឌលបណ្តុះបណ្ដាលហិរញ្ញវត្ថុរូបីយវត្ថុជាតិ
វៀតណាម បានឲ្យដឹងថា៖

        «នាបច្ចុប្បន្ន មជ្ឈដ្ឋានវិនិយោគិនកំពុងបង្វលចរន្តវិនិយោគទៅទីផ្សារណា
សុវត្ថិភាពជាង។ មិនលើកលែងការដែលទីផ្សារវៀតណាមក៏ដូចគ្នាដែរគឺនៅទទួល
បានផលប្រយោជន៍ប្រសិនបើរដ្ឋាភិបាលវៀតណាមបើកទូលាយគោលនយោបាយ
ថែមទៀតជាពិសេសបើចុះចាប់យកឥទ្ធិពលសមាហរណកម្មដែលកំពុងលេចច្បាស់។ ប្រភពទុនវិនិយោគមិនផ្ទាល់ទៅលើទីផ្សារមូលបត្រនៅវៀតណាមអាចរងឥទ្ធិពល
 ប៉ុន្តែ ជាការពិតជាក់ស្តែង ទុនវិនិយោគ ផ្ទាល់មានការជះឥទ្ធិពលតិចជាង។»

        អ្នកជំនាញការបរទេសមួយចំនួនបានចាត់ទុកថា៖ Brexit នឹងនាំមកនូវ
ឱកាសជា ច្រើនសំរាប់ទីផ្សារហិរញ្ញវត្ថុរូបីយវត្ថុរបស់វៀតណាម ក៏ដូចជា ការទាក់
ទាញវិនិយោគ ផងដែរ។ លោក Vo Huu Hien​ ប្រធននាយកដ្ឋានគ្រប់គ្រងបំណូល
និងហិរញ្ញវត្ថុកិច្ច ការបរទេសវៀតណាម បានឲ្យដឹងថា៖ 

        «ការកែសម្រួលទាន់ពេលវេលាជួយមិនឲ្យជះឥទ្ធិពលខ្លាំងទៅលើបំណុល
សាធារណៈ។ ជាឧទាហរណ៍ ប្រាក់ផោនអង់គ្លេសរងឥទ្ធិពល ២% តែប៉ុណ្ណោះ
 ក្នុងពេលប្តូរទៅប្រាក់ដុង នោះមានផលប្រយោជន៍។ តំលៃនៃប្រាក់អឺរ៉ូថយចុះ
ដល់ទៅ ២,៤% ។ ប្រាក់ដុល្លាអាមេរិកនៅរក្សាតំលៃរបស់ខ្លួន។​ រីឯ តំលៃនៃ
ប្រាក់យ៉េនជប៉ុន បានកើនឡើង ប៉ុន្តែ តំលៃបំណុលជាប្រាក់យ៉េនមិនទទួល
រងជះឥទ្ធិពលខ្លាំងក្លា។»

        ក្រោយពីអង់គ្លេសចាកចេញពី EU រដ្ឋាភិបាលវៀតណាមបានមានការ
វាយតំលៃ អំពីឥទ្ធិពលនៃព្រឹត្តិការណ៍នេះទៅលើពាណិជ្ជកម្ម វិនិយោគ ទីផ្សារ
ហិរញ្ញវត្ថុក្នុង ប្រទេស។ តាមដានបំរ៉ែបំរួលទីផ្សារនៅក្នុងនិងក្រៅប្រទេស
បណ្ដាអ្នកកំណត់នយោ បាយវៀតណាមនឹងនាំចេញគោលនយោបាយបាន
ទាន់ពេលវេលាសំដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបង្កលក្ខណៈងាយស្រួលទាក់ទាញ
ការវិនិយោគពីអង់គ្លេសនិង EU នាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ